បត្ដិទានគាថា

   ពុទ្ធសាសនិកជនដែលបានធ្វើកុសលឯណាមួយហើយ បើមានប្រាថ្នានឹងឲ្យចំរើនផលានិសង្សដល់ខ្លួនដោយច្រើនឡើងទៀតនោះ គប្បីឧទិ្ទសផ្សាយផលកុសលនោះ ដល់សត្វទាំងឡាយ ដោយកុសលចិត្តជាបុញ្ញកិរិយាវត្ថុម្យ៉ាង ដែលហៅថា បត្តិទាន គឺកិរិយាឲ្យ ចំណែកដល់អ្នកដទៃ ដោយបត្តិទានកថានេះដូច្នេះថា

យំ កិញ្ចិ កុសលកម្មំ កត្វព្វំ កិរិយំ មម កាយេន វាចា មនសា តិទសេ សុគតំ កតំយេ
សត្តាសញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ
យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ ច តត្ថ ន ជានន្តិ ទេវា គន្ត្វា និវេទយុំ សព្វេ
លោកម្ហិ យេ សត្តា ជីវន្តាហារហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ។

   ប្រែថា : យំ កិញ្ចិ កុសលកម្មំ កត្វព្វំ កិរិយំ មម អំពើជាកុសលឯណាមួយដែលខ្ញុំ គប្បីធ្វើ កាយេន វាចា មនសា ដោយទ្វារទាំងបី គឺកាយវាចាចិត្ត តិទសេ សុគតំ កតំ អំពើជាកុសលទាំងអស់នោះ ដែលខ្ញុំបានធ្វើហើយ ជាកុសល អាចនឹងនាំឲ្យទៅកើតក្នុងស្ថាន ត្រៃត្រឹង្សសួគ៌បាន យេ សត្តាសញ្ញិនោ សត្វទាំងឡាយឯណាគឺ មនុស្ស ឬទេវតា ឬព្រហ្ម ដែលជាសត្វមានសញ្ញាក្តី អត្ថិយេ ច​​ សត្តា អសញ្ញិនោ សត្វទាំងឡាយឯណា ជាអសញ្ញិសត្វ គឺសត្វឥតសញ្ញាក្តី កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ សត្វទាំងឡាយទាំងអស់ នោះ ចូរបានចំណែកផលនៃបុណ្យហើយ ចូរសោយផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ បានឧទ្ទិសផ្សាយឲ្យទៅនេះចុះ យេ តត្ថ ន ជានន្តិ ម្យ៉ាងទៀតបណ្តាសត្វទាំងនោះ បើសត្វទាំងឡាយឯណាមិនបានដឹង នូវបុណ្យដែលខ្ញុំបានធ្វើហើយនោះ ទេវា គន្ត្វា និវេទយុំ សូមទេវតា ទាំងឡាយ អញ្ជើញទៅឲ្យដំណឹងដល់សត្វទាំងឡាយនោះ ឲ្យបានដឹងថា ជនឯណោះគេបានធ្វើបុណ្យ ហើយគេឧទ្ទិស ផ្សាយផលបុណ្យ នោះ មកដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរអនុមោទនាត្រេកអរ និងបុណ្យគេនោះចុះ សព្វេ លោកម្ហិ យេ សត្តា ជីវន្តាហារហេតុកា សត្វទាំងឡាយឯណាក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារ ហើយ រស់នៅ មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ សត្វទាំងឡាយទាំងអស់នោះ ចូរឲ្យបាននូវភោជនជាទីគាប់ចិត្ត ដែលសំរេចដោយបុញ្ញឬទ្ធិ តាមចិត្ត ដែលខ្ញុំឧទ្ទិសផ្សាយទៅ ឲ្យនេះចុះ។

បត្ដិទានគាថានេះ សំរាប់សូត្របានក្នុងទីទាំងពួង
ក្នុងកាលដែលធ្វើកុសលអ្វីមួយហើយស្រេច

យា ទេវតា សន្តិ វិហារវាសនី ថូបេ ឃរេ ពោធិឃរេ តហឹ តហឹ
តា ធម្មទានេន ភវន្តុ បូជិតា សោត្ថឹ ករោន្តេធ វិហារមណ្ឌលេ
ថេរា ច មជ្ឈា នវកា ច ភិក្ខវោ សារាមិកា ទានបតី ឧបាសកា
គាមា ច ទេសា និគមា ច ឥស្សរា សប្បាណភូតា សុខិតា ភវន្តុ តេ
ជលាពុជាយេបិ ច អណ្ឌសម្ភវា សំសេទជាតា អថវោបបាតិកា
និយ្យានិកំ ធម្មវរំ បដិច្ច តេ សព្វេបិ ទុក្ខស្ស ករោន្តុ សំខយំ។
ថាតុ ចិរំ សតំ ធម្មោ ធម្មធរា ច បុគ្គលា សង្ឃោ ហោតុ សមគ្គោ វ អត្ថាយ ច ហិតាយ
ច អម្ហេ រក្ខតុ សទ្ធម្មោ សព្វេបិ ធម្មចារិនោ វុឌ្ឍឹ សម្បាបុណេយ្យាម ធម្មារិយម្បវេទិតេ។

   ប្រែថា យា ទេវតា សន្តិ វិហារវាសនី ថូបេ ឃរេ ពោធិឃរេ តហឹ តហឹ ទេវតាទាំងឡាយ ឯណាមានប្រក្រតីនៅក្នុងទី វត្តជាទីនៅនៃសង្ឃឰដ៏ខឿនព្រះសថូប ឰដ៏ខឿនព្រះពោធិព្រឹក្ស ក្នុងទីនោះៗ តា ធម្មទានេន ភវន្តុ បូជិតា ទេវតាទាំងឡាយនោះ ជាបុគ្គល គឺយើងទាំងឡាយបូជាហើយ ដោយធម្មទាន សោត្ថឹ ករោន្តេធ វិហារមណ្ឌលេ ចូរធ្វើនូវសួស្តីក្នុងមណ្ឌលនៃវត្ត ជាទីនៅនៃសង្ឃនេះ ថេរា ច មជ្ឈា នវកា ច ភិក្ខវោ ភិក្ខុទាំងឡាយ ជាថេរៈក្តី ជាកណ្តាលក្តី ទើបនឹងបួសថ្មីក្តី សារាមិកា ទានបតី ឧបាសកា ឧបាសក និងឧបាសិកាទាំងឡាយ ដែលជាម្ចាស់នៃទាន ព្រមទាំងអារាមិកជន គឺញោមវត្តក្តី គាមា ច ទេសា និគមា ច ឥស្សរា ជនទាំងឡាយដែល ជាអ្នកស្រុកក្តី ជាអ្នកប្រទេសក្តី ជាអ្នកនិគមក្តី ដែលជាឥស្សរជនធំក្តី សប្បាណភូតា សុខិតា ភវន្តុ តេ សត្វទាំងឡាយនោះៗ ចូរឲ្យបាន ដល់នូវសេចក្តីសុខ ជលាពុជា យេបិ ច អណ្ឌសម្ភវា សំសេទជាតា អថវោបបាតិកា មួយវិញទៀត សត្វទាំងឡាយឯណា ដែលជាជលាពុជៈកំណើតក្តី ដែលជាអណ្ឌជៈកំណើតក្តី ដែលជាសំសេទជៈកំណើតក្តី និយ្យានិកំ ធម្មវរំ បដិច្ច តេ សព្វេបិ ទុក្ខស្ស ករោន្តុ សំខយំ សត្វទាំងឡាយទាំងអស់នោះ កាលបើបានអាស្រ័យ នូវធម៌ដ៏ប្រសើរ ជានិយ្យនិកធម៌ហើយ ចូរធ្វើនូវធម៌ ជាគ្រឿង អស់ទៅនៃសេចក្តីទុក្ខចុះ ថាតុ ចិរំ សតំ ធម្មោ សូមឲ្យធម៌របស់សប្បុរសទាំងឡាយ ស្ថិតនៅអស់កាលយូរអងែ្វងទៅ ធម្មធរា ច បុគ្គលា បុគ្គលអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ (ចូរស្ថិតនៅអស់កាលយូរអងែ្វងទៅ) សង្ឃោ ហោតុ សម គ្គោ វ សូមព្រះសង្ឃព្រម ព្រៀងគ្នា អត្ថាយ ច ហិតាយ ច ដើម្បីសេចក្តីចំរើនផង ដើម្បីសេចក្តីសំរេច ផលប្រយោជន៍ផង អម្ហេ រក្ខតុ សទ្ធម្មោ សព្វេបិ ធម្មចារិនោ សូមព្រះសទ្ធម្មរក្សានូវយើងទាំងឡាយ សូមរក្សានូវអ្នកដែលប្រព្រឹត្ត ធម៌ទាំងឡាយទាំងអស់ផង វុឌ្ឍឹ សម្បាបុណេ យ្យាម ធម្មារិយម្បវេទិតេ សូមយើងទាំងឡាយ បានដល់នូវសេចក្តីចំរើនក្នុងធម៌ ដែលព្រះអរិយទាំងឡាយលោកសំដែងហើយ។

បត្តិទានគាថានេះ សំរាប់សូត្រចំពោះតែក្នុងទីវត្តអារាម
ក្នុងកាលដែលចប់ធម៌ទេសនា ឬ ក្នុងវេលាដែលសូត្រធម៌ណាចប់ហើយ។

សុខាភិយាចនគាថាសង្ខេប

បសន្នា ហោន្តុ សព្វេបិ បាណិនោ ពុទ្ធសាសនេ សម្មា ធារំ បវេច្ឆន្តោ
កាលេ ទេវោ បវស្សតុ វុឌ្ឍិភាវាយ សត្ដានំ សមិទ្ធំ នេតុ មេទនឹ មាតា
បិតា ច អត្រជំ និច្ចំ រក្ខន្តិ បុត្តកំ ឯវំ ធម្មេន រាជានោ បជំ រក្ខន្តុ សព្វទា។

បសន្នា ហោន្តុ សព្វេបិ បាណិនោ ពុទ្ធសាសនេ សត្វទាំងឡាយទាំងពួង ចូរជ្រះថ្លាក្នុងព្រះពុទ្ធសាសនា សម្មា ធារំ បវេច្ឆន្តោ កាលេ ទេវោ បវស្សតុ វុឌ្ឍិភាវាយ សត្តានំ សមិទ្ធំ នេតុ មេទនឹ សូមឲ្យភ្លៀងបង្ហូរនូវ ធារទឹកដ៏ប្រពៃ ចូរបង្ហូរចុះក្នុងកាល ដ៏គួរ ចូរបណ្តាលឲ្យផែនដីសំរិទ្ធិ គឺថាចូរឲ្យមានជីរជាតិល្អឡើង ដើម្បីឲ្យកើតសេចក្តីចំរើនដល់សត្វទាំងឡាយ មាតា បិតា ច អត្រជំ និច្ចំ រក្ខន្តិ បុត្តកំ មាតាក្តី បិតាក្តី បីបាច់រក្សាជានិច្ចនូវកូនតូច ជាកូនបង្កើត យ៉ាងណាមិញ ឯវំ ធម្មេន រាជានោ បជំ រក្ខន្តុ សព្វទា សូមព្រះបរមក្សត្រទាំងឡាយ រក្សានូវប្រជាជនតាមគន្លងធម៌ ដូចជាមាតាបិតាបីបាច់រក្សាកូនដូច្នោះ ឲ្យបានសព្វកាលទៅហោង។

ធម៌នេះសំរាប់សូត្រក្នុងកាលចប់ធម៌ទេសនា ឬ ចប់ព្រះបរិត្ដ