ថ្ងៃសៅរ៍ ទី4.មីនា 2017.ម៉ោង 9:35
មហានគរខ្មែរកំពុងតែរស់ឡើងវិញ !
ដោយ សុទ្ធ-ប៉ូលិន ថ្ងៃទី៣១ សីហា ២០០៥

ក្នុង​បច្ចុប្បន្ន​នេះ ជន​ជាតិ​សៀម​ក្តី, យួន​ក្តី​ សុទ្ធ​សឹង​តែ​ជា​ជន​ភាគ​តិច​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​អែង​, ចំនែក​ជន​ភាគ​ច្រើន​លើស​លប់​ គឺ​សុទ្ធ​សឹង​តែ​ជា​ជន​ជាតិ​ខ្មែរ​។ ពួក​ជន​ព្រៃ​ភ្នំ​នៅ​វៀត​ណាម​កណ្ដាល​ ដែល​កំពុង​មាន​ទំនាស់​ជា​មួយ​រដ្ឋ​ការ​ហា​ណូយ​ គឺ​សុទ្ធ​សឹង​តែ​ជា​ពួក​ខ្មែរ​លើ ​(នគរ​ចាម​កាល​ពី​សម័យ​អតីត​កាល​មាន​ឈ្មោះ​ថា “នគរ​ពិជ័យ​”)​។ ចំនែក​ប្រទេស​ភូមា​វិញ​ យើង​មិន​បាច់​នឹង​ថ្លែង​ទេ​ គឺ​ជា​ប្រទេស​ខ្មែរ​-​មន​សុទ្ធ​សាធ​ (សព្វ​ថ្ងៃ​នេះ​ភូមា​ដូរ​មក​ឈ្មោះ​ដើម​វិញ​ជា “ម៉ី​អង្គ​ម៉ា” ​រឺ​ “ព្រះ​អង្គ​ម៉ែ​” មាន​ន័យ​ដូច​“ខ្មែរ​” គឺ​ជា​ទឹក​ដី​ដែល​ព្រះ​ម៉ែ​បាន​ចង​ដៃ​??​ ដោយ​ជន​ជាតិ​ខ្មែរ​ដើម​គ្រប់​ទី​កន្លែង​ទុក​មេបា​ជា​ព្រះ​បង្កើត​លោក​។ នៅ​ទី​បំផុត​ប្រទេស​ម៉ាឡេ​ រឺ​ ម៉ា​ឡាយូ​, ម៉ា​ឡៃ រឺ​ មេ​ឡៃ​ ក៏​មាន​ន័យ​ដើម​ថា “ម៉ែ​អាល័យ​” រឺ​ “ព្រះ​ម៉ែ​ចង​ដៃ​” ដូច​ប្រទេស​ខ្មែរ​ដែរ​ (“ព្រះ”​ស្រង់​ន័យ​ដើម​ពី​ពាក្យ​ខ្មែរ​ “បារះ” រឺ ព្រះ​អាទិត្យ​ជា​ឋាន​សួគ៌​ ឋាន​សុវណ្ណ​ បើ​គ្មាន​ព្រះ​អាទិត្យ​ដែល​ផ្តល់​ពន្លឺ​ និង កំ​ដៅ​នោះ​ទេ ជីវិត​សត្វ​លោក​នឹង​ត្រូវ​វិនាស​សាប​សូន្យ​???​ ព្រះ​អាទិត្យ​ រឺ​ ព្រះ​សូរ្យ​ត្រូវ​ប្រៀប​ធៀប​ជា​មួយ​នឹង “​ព្រះ​លឹង្គ” ដោយ​អាទិត​ មាន​ន័យ​ដើម​ថា​ ព្រះ​លឹង្គ)​ អាទិ​ទេវ​​មាន​ន័យ​ដើម​ថា “ទេវា​ រឺ​ ទ្វារ” រឺ​ ព្រះ​ស្រី​ទៅ​ជា​ឡា​តាំង​ថា ​Théo ទៅ​ជាបារាំង​ថា​ Dieu)​។ ភស្តុ​តាង​ដ៏​ធំ​បំផុត​ដែល​បាន​បង្ហាញ​ថា​ ព្រះ​ចាម​និង​ព្រះ​ខ្មែរ​ជា​ព្រះ​តែ​មួយ គឺ​គ្រាន់​តែ​មាន​ដូរ​ឈ្មោះ​ពី​អក្សរ​“រ”​ មក​អក្សរ​ “ល” ប៉ុណ្ណោះ ​គឺ​ ព្រះ​អារី​-​អារ៉ា​ នៅ​អង្គ​រវត្ត​ (ហរី​ ​ហរៈ​ ឡា​​យ៉ា ​- ព្រះ​នរាយ​ និង ព្រះ​អិសូរ​បង្កើត​លោក​) ដែល​បាន​ក្លាយ​ទៅ​ជា​ព្រះ​ចាម​ “អាលី​-​អាឡាហ៍៍​-​អាឡោះ-​អាល័យ​” បង្កើត​លោក​ដូច​គ្នា​។

****ជា​អុទា​ហរណ៍​តូច​មួយ​ (នៃ​ជន​ជាតិ​យួន​ជា​ប្រជា​ជន​ភាគ​តិច​) នៅ​ក្នុង​ឆ្នាំ​១៧៧២ ចិន​កន្តាំង​ម្នាក់​ឈ្មោះ​ ម៉ាក់​គូ ដែល​រក​ស៊ី​មាន​បាន​ ដោយ​បើក​បន​ល្បែង​នៅ​ភ្នំពេញ​ ក៏​បាន​ទៅ​តាំង​ខ្លួន​ធ្វើ​ជា​មេ​ចោរ​ចិន​នៅ​ស្រុក​ពាម ហើយ​ក៏​បាន​ប្លន់​រឹប​ អូស​ខេត្ត​ខ្មែរ​ចំនួន​៦ យក​ទៅ​ថ្វាយ​ស្តេច​អណ្ណាម​ មាន​ស្រុក​ពាម (យួន​ហៅ​ហា​ទៀង​) “ស្រែ​លួង​កៃ” (កៃ​ រឺ​ កាអ៊ី​ ក្នុង​ភាសា​ខ្មែរ​ដើម​គឺ​ជា​ព្រះ​អិសូរ​) រឺ​ ស្រែ​អំបិល​, “វួង​ធំ”​ (កំពង់​សោម​) កាល​ពី​ដើម​មាន​ឈ្មោះ​ថា ក្រមួន​-​ស, “កាន់​-វ៉ុត​” (កំពត) កាម៉ៅ​, កាល​ពី​ដើម​ឈ្មោះ​ថា​ទឹក​ខ្មៅ​ នៅ​ភូមិ​ភាគ​ខាង​ត្បូង​។ (យោង​តាម​សាវ​តារ​នៃ​ប្រទេស​កម្ពុ​ជា​ របស់​លោក​ Histoire du Cambodge p.356) ។ ។

***​នៅ​ក្នុង​អត្ថ​បទ​មួយ​របស់​ព្រះ​ចៅ​អង្គ​ឌួង​ ផ្ញើ​ទៅ​ព្រះ​អធិ​រាជ​ណា​ប៉ូ​ឡេ​អុង​ទី​៣ កាល​ពី​ឆ្នាំ​១៨៥៣​ មាន​សេ​ចក្តី​ដូច្នេះ​ថា៖

“ខេត្ត​កម្ពុជា​ដែល​ជន​ជាតិ​អណ្ណាម​បាន​ប្លន់​យក​ទៅ​មាន​ ដូង​ណាយ​ ដែល​ត្រូវ​ប្លន់​យក​ទៅ​ចំនួន​ជាង​២០០​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​មាន​ខេត្ត​ច្រើន​ទៀត​ណាស់​ ដែល​យួន​ទើប​នឹង​ប្លន់​យក​ទៅ​ថី្ម​ៗ​ គឺ​ សៃគ្ហង, លង់​ហោរ, ផ្សារ​ដែក, មី-ថ​, ព្រះ​ត្រពាំង​, អុង​ម៉រ, ក្រមួន-ស, ទឹក​ខ្មៅ​, ពាម រឺ ហា​ទៀង​, កោះ​ត្រល់​ និង​កោះត្រឡាច​” ហើយ​ព្រះ​អង្គ​ឌួង​ក៏​ធ្វើ​សេ​ចក្តី​អង្វរ​ករ​ទៅ​ស្តេច​បារាំង​ បែប​ដូច​ជា​ថា “​ប្រសិន​បើ​ដោយ​ចៃ​ដន្យ ជន​ជាតិ​អណ្ណាម​លើក​ខេត្ត​ណា​មួយ​ក៏​ដោយ​ក្នុង​តំបន់​ទាំង​នេះ​ ទៅ​ថ្វាយ​ព្រះ​កូណា​, សូម​ព្រះ​អង្គ​កុំ​ទទួល​យក​អោយ​សោះ​ ពី​ព្រោះ​គឺ​ជា​ខេត្ត​របស់​ខ្មែរ​។ ខ្ញុំ​សូម​អោយ​ព្រះ​កូណា​មាន​សេច​ក្តី​ អានិត​អាសូរ​ ចំពោះ​រូប​ខ្ញុំ​និង​ប្រ​ជា​ពល​រដ្ឋ​របស់​ខ្ញុំ​ផង​ ដើម្បី​កុំ​អោយ​មាន​ការ​បាត់​បង់​ត​ទៅ​ទៀត​ និង ​ដើម្បី​កុំ​អោយ​យើង​ដាច់​ខ្យល់​ស្លាប់​នៅ​ ក្នុង​ព្រះ​រាជា​ណាច​ក្រ​សព្វ​ថ្ងៃ​ដែល​នៅ​រួម​តូច​មួយ​ក្រវិច​” (ស្រង់​ចេញ​ពី​សៀវ​ភៅ Les Frontières du Cambodge» par Sarin Chhak, p.!52) ។

*** យោង​តាម​លិខិត​ព្រះ​អង្គ​ឌួង​ “ដូង​ណាយ​” ជា​ខេត្ត​ខ្មែរ​ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​យួន​ជា​យូរ​មក​ហើយ​​ដូច្នេះ​ សូម​អាន​អត្ថ​បទ​មួយ​របស់​លោក​ (ដៅ​ហមៃ​រាដ ឡចេលèរេ) ទាក់​ទង​នឹង​តំបន់​ដូងណាយ​ “គឺ​នៅ​ក្នុង​ពេល​នោះ​ហើយ​ ក្នុង​កំលុង​ឆ្នាំ​១៦៨០​ មាន​អុត្តម​សេ​និយ​ចិន​ម្នាក់​ឈ្មោះ ដួង-ង៉ាន់​ឌិច​ ដែល​ជា​ក្រុម​បក្ស​របស់​ស្តេច​មីង​ ដែល​បាន​ប្រយុទ្ធ​ចាញ់​កងទ័ពរបស់ (ខាំងហ) ព្រះ​អធិ​រាជ​ថ្មី​នៃ​រាជ​វង្ស​ថាញ់​, បាន​បញ្ជា​អោយ​កង​ទ័ព​ខ្លួន​ ចុះ​សំពៅ​ចំនួន​២០០​ ឆ្លង​កាត់​ខ្យល់​ព្យុះ​សមុទ្រ​ ឆ្ពោះ​ទៅ​ប្រទេស​អណ្ណាម​។ ដោយ​នៅ​សល់​សំពៅ​តែ​៥០ ហើយ​និង​មនុស្ស​តែ​៣,០០០ នាក់​​ប៉ុណ្ណោះ​ នៅ​ពេល​ទៅ​ដល់​ជ្រោយ​អណ្ណាម​ អុត្តម​សេ​និយ​រូប​នេះ​ ក៏​ធ្វើ​ដំណើរ​ទៅ​ ទួរ៉ាន​ ទៅ​សុំ​ដី​ជំរក​ស្នាក់​នៅ​ចំពោះ​ស្តេច​យួន​។ ព្រះ​ចៅ​អណ្ណាម​ ដោយ​មិន​ចង់​បាន​ជន​បរ​ទេស​ទាំង​ ៣០០០​នាក់​នៅ​ក្បែរ​ខ្លួន ហើយ​ដោយ​មិន​បាន​ភ្លេច​បញ្ជូន​ដំណឹង​នេះ​ទៅ​ព្រះ​ជ័យ​ជេដ្ឋា ​(ទី​៤) ក៏​បាន​បញ្ជូន​ជន​ជាតិ​ចិន​ទាំង​នេះ​អោយ​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ នៅ​ក្នុង​ខេត្ត​បារី​យ៉ា និង​ដូង​ណាយ ​(Dâung-Nay​)​ ដែល​នៅ​ទី​នោះ​មាន​ជន​អន្តោ​ប្រ​វេសន៍​យួន​ ដែល​គោរព​តែ​ស្តេច​យួន​ចុះ​មក​នៅ​ខ្លះ​ៗ​ហើយ​ៗ​ដែល​ចាត់​ទុក​ទឹក​ដី​ខ្មែរ​ជា​ទឹក​ដី​របស់​ខ្លួន​។ អុត្តម​សេនិយ​ចិន​ ដួង​-ង៉ាន់​ឌិច​ ដោយ​មិន​សប្បាយ​ចិត្ត​នឹង​ទឹក​ដី​ដែល​ស្តេច​យួន​លើក​អោយ​ ក៏​បាន​ជ្រើស​រើស​យក​មីថ ហើយ​ តាំង​នៅ​ទី​នោះ​ជា​មួយ​នឹង​ទ័ព​ពាក់​កណ្ដាល​របស់​ខ្លួន​​។​ ចំនែក​ទ័ព​ពាក់​កណ្ដាល​ទៀត​ ជា​មួយ​នឹង​មេ​ទ័ព​រង ត្រាំង​ ក៏​បាន​សំរេច​រស់​ នៅ​ក្នុង​ទឹក​ដី​ដែល​ស្តេច​យួន​ចែក​អោយ​នៅ​បារី​យ៉ា (បារីយ៉ា, បារ៉ាយ, ភរិយា... ពាក្យ​ខ្មែរ​ដើម​មាន​ន័យ​ថា ព្រះ​អារិ​យ៉ា​, គឺ​ជា​ដែន​ដី​ដែល​ព្រះ​សូរិ​យ៉ា​ចង​ដៃ)​។

“ពួក​ចិន​អស់​ទាំង​នេះ ក៏​មាន​ការ​ស៊ុំ​គ្រលុំ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​និង​ពួក​អណ្ណាម​មួយ​រំពេជ​ ព្រោះ​ជា​ជន​បរ​ទេស​ដូចគ្នា​ ព្រម​ទាំង​មិន​សូវ​ចុះ​សំរុង​នឹង​ជន​ជាតិ​ខ្មែរ​ហើយ និង​អាជ្ញា​ធរ​ខ្មែរ ដែល​គ្រប់​គ្រង​តាង​នាម​ស្តេច​ខ្មែរ​នោះ​ទេ​។ ម៉្យាង​វិញ​ទៀត ពួក​គេ​ចូល​ចិត្ត​អំពើ​ហឹង្សា​កាប់​ចាក់​ មិន​សូវ​រាប់​អាន​បំពេញ​កិច្ច​ការ​ងារ​ ហើយ​លើស​ពី​ជន​ជាតិ​អណ្ណាម​ទៅ​ទៀត​ មិន​ព្រម​គោរព​ច្បាប់​គ្រប់​គ្រង​នៃ​ព្រះ​រាជា​ណាច​ក្រ​ខ្មែរ​នោះ​ទេ​។ ពួក​គេ​រស់​នៅ​ជា​ក្រុម​ចោរ​ ហើយ​មិន​អាច​ចាត់​ទុក​ថា​ជា​ប្រជា​ជន​បាន​ទេ​ ដោយ​ពួក​នេះ​នៅ​តែ​នឹក​ស្រណោះ​សង្គ្រាម​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ពី​អតីត​កាល​ ម៉្លោះ​ហើយ​ពួក​គេ​មិន​សូវ​ជា​ស្រលាញ់​ពេញ​​ចិត្ត​ នឹង​សន្តិ​ភាព ដែល​ពួក​គេ​បាន​ជួប​ប្រទះ​នៅ​ប្រទេ​ស​កម្ពុជា​នោះ​ទេ (ស្រង់ចេញពី Histoire du Cambodge P.356។

*** យោង​តាម​អត្ថ​បទ​ខាង​លើ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ពួក​ជន​ជាតិ​យួន​ ជា​ប្រជា​ជន​ភាគ​តិច​ ជា​ព្នង​របស់​ចិន​ (ពួក ម៉ុង​ហ្គោល​) ដែល​បាន​ចាញ់​សង្គ្រាម​នៅ​ប្រទេស​ចិន​ ដូច​ជា​ជន​ឈ្មោះ ម៉ាក់​គូ, ដួង​-ង៉ាន់​ឌិច​, ត្រាំង​??? ហើយ​ចុះ​មក​តាំង​នៅ​ដែន​ដី​ចំប៉ា​ ហើយ​និង​កម្ពុជា​ក្រោម រួច​ក៏​ប្រើ​វិធី​លេប​ទឹក​ដី​ទាំង​នេះ​ ដោយ​ល្បិច​កល​ដូច​ដែល​ពួក​ម៉ុង​ហ្គោល​ធ្លាប់​បាន​ធ្វើ​ នៅ​ប្រទេស​ចិន​ គឺ​ដោយ​បង្កើត​សង្គ្រាម​ស៊ីវិល​រវាង​ខ្មែរ​និង​ខ្មែរ​ ពោល​កេណ្ឌ​ទ័ព​ពី​កម្ពុ​ជា​ក្រោម​មក​វាយ​ប្រហារ​ពួក​កម្ពុជាកណ្ដាលា។

ខ្លួន​ខ្ញុំ​ធ្លាប់​ត្រូវ​មិត្ត​ភក្តិ​ជា​ច្រើន​ ហើយ​សូម្បី​តែ​ប្អូន​បង្កើត​ក៏​បាន​ចោទ​ថា​ ខ្ញុំ​ជា​ជន “យល់​សប្តិ​យល់​សូង” (A dreamer)​។ ពាក្យ​ចោទ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ស្រមើ​ស្រមៃ​រវើ​រវាយ​ថា “មហាន​គរ​ខ្មែរ​រស់​ឡើង​វិញ​”​។ ក៏ប៉ុន្តែ​នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ វា​មាន​សញ្ញា​ច្រើន​ណាស់​ដែល​មិន​អាច​ភូត​ភរ​បាន​ ហើយ​ដែល​បង្ហាញ​ថា ដំណើរ​ត្រល​ប់​វិល​វិញ​នៃមហា​នគរ​កម្ពុជា​ គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ឃាត់​ឃាំង​បាន (unstoppable!)។

ទី១​- ស្តេច​ខ្មែរ​សព្វ​ថ្ងៃ (នរោត្តម​-​សីហនុ​) ចុះ​ពី​ពូជ​ត្រសក់​ផ្អែម​ ជា​ពូជ​ព័រ​, ពូជ​សំរែ​ទន្សោង​គោ​ព្រៃ​ ខ្មែរ​លើ​នៅ​ខេត្ត​ព្រះ​វិហារ​។ ស្តេច​សៀម​ចុះ​មក​ពី​ពូជ​ខ្មែរ​នៅ​ខេត្ត​តាកែវ ​រឺ​ អង្គរ​បូរី គឺ​ពិត​ជា​ពូជ​ខ្មែរ​ក្រោម​។ ចំនែក​អគ្គ​លេខា​ធិការ​នៃគណ​បក្ស​កុម្មុយ​និស្ត ជា​ពួក​ព្រៃ​ភ្នំ​ គឺ​ជា​ពូជ​ខ្មែរ​លើ​នៅ​ដែន​ដី​ចំប៉ា​។ គឺ​ជា​សញ្ញា​ថា យួន​និង​សៀម​ ជា​ជន​ភាគ​តិច​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ (!!)​។

ទី២​- នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ ទោះ​នៅ​ទី​កន្លែង​ណា​ក៏​ដោយ​ ពួក​ជន​រាត​ត្បាត​គេ​កំពុង​តែ​ធ្វើ​ដំណើរ​ថយ​ក្រោយ​។ ជា​ការ​ដែល​មិន​គួរ​អោយ​ជឿ​បាន​ នៅ​មជ្ឈឹម​បូព៌ា​ ពួក​ជន​ជាតិ​អ៊ី​ស្រា​អែល​កំពុង​តែ​ធ្វើ​ការ​ដក​ថយ​ពី​ទឹក​ដី​អា​រ៉ាប់​ ដែល​ជា​ដែន​ដី​របស់​អរិយ​ជន​។ ប្រធា​នា​ធិបតី​បច្ចុប្បន្ន​នៃ​ប្រទេស​អិណ្ឌូ​ណេ​ស៊ី​កំពុង​តែ​ផ្តល់​ “ស្វ័យ​ភាព​” (លទ្ធិ​គ្រប់​គ្រង​ខ្លួន​ដោយ​ខ្លួន​អែង​)​ ទៅ​ដល់​ពួក​បះ​បោរ​“អច្ឆេះ”​ ដែល​សុទ្ធ​សឹង​តែ​ជា​ពួក​អរិយ​ជន​ផង​ដែរ​។ ដូច្នេះ​តើ​មាន​ប្រការ​អ្វី​ ដែល​អាច​ទប់​ទល់​ជន​ជាតិ​យួន​ មិន​ផ្តល់​“ស្វ័យ​ភាព​ទៅ​ដែន​ដី​ចំប៉ា​ ហើយ​និង​កម្ពុជា​ក្រោម​?​” ហើយ​តើ​មាន​ប្រការ​អ្វី​ដែល​អាច​ឃាត់​ឃាំង​ពួក​សៀម​ មិន​ផ្តល់​ស្វ័យ​ភាព​ទៅ​កម្ពុជា​លើ ​? ​(ដែន​ដី​កម្ពុជា​ក្នុង​សម័យ​ជ័យ​វរ្ម័ន​ទី​៧ មាន​ទល់​ដែន​ខាង​លិច​ជាប់​នឹង​ជ្រោយ​ម៉ាឡា​កា​ប្រទេស​ម៉ាឡេ​, ខាង​កើត​ជាប់​ នឹង​សមុទ្រ​ចិន​, នៅ​ខាង​ជើង​ជាប់​ទន្លេ​សាឡូ​វិន​នៃ​ប្រទេស​ភូមា និង​ ជាប់​ព្រំ​ប្រទល់​នៃ​ប្រទេស​ចិន​)​។

“នៅ​ពេល​ក្រោយ​មក​ នៅ​ក្នុង​រាត្រី​មួយ​ដ៏​សែន​ងងិត​ ព្រះ​រាជា​ក៏​ចុះ​ទៅ​ក្នុង​ចំការ​ត្រសក់​ ហើយ​ក៏​ត្រូវ​អ្នក​យាម​ចំការ​ម៉ៃ​ច្រលំ​ថា​ ជា​ចោរ ម្លោះ​ហើយ​ព្រះ​រាជា​ក៏​ត្រូវ​ពិឃាត​ដោយ​លំពែង​របស់​នាយ​ឆាយ​នៅ​ពេល​នោះ​ទៅ ​។ “យោង​តាម​សេច​ក្តី​តំណាល​ដែល​មាន​និយាយ​តៗ​គ្នា​, ព្រះ​រាជ​បុត្រ​ឈ្មោះ​ច័ន្ទ​ បាន​យក​ធាតុ​របស់​ទ្រង់​ទៅ​ដំកល់​នៅ​ប្រាសាទ “​ប្រែ​រូប”​ (ប្រែ​រូប​ជា​ ព្រះ​កាលា​, ព្រះ​នៃ​ពេល​វេលា​ ពោល​គឺ​ព្រះ​អីសូរ​ រឺ​ ព្រះ​សេវ​លឹង្គ​ដដែល​)​។​ តាម​ពិត​​ព្រះ​ពុទ្ធ​ជា​អវតា​នៃ​ព្រះ​អីសូរ​ ជា​កូន​ និង​ ឳ​ពុក​ ក៏​ប៉ុន្តែ​ជន​ជាតិ​សៀម​មាន​ជោគ​ជ័យ​ក្នុង​ប្រការ​ណែ​នាំ​អោយ​ខ្មែរ​សំលាប់​ឳ​ពុក​ខ្លួន​អែង​!​។

“ពួក​វរ​ជន​និង​មន្ត្រី​ក៏​បាន​រួម​ប្រជុំ​គ្នា ដើម្បី​ជ្រើស​រើស​ស្តេច​ថ្មី​ សំរាប់​ឡើង​គ្រង​រាជ​បល្ល័ង្ក​។ ពួក​គេ​មិន​បាន​ធ្វើ​ការ​ផ្តន្ទា​ទោស​ទៅ​លើ​ឃាតករ​ បែរ​ជា​លើក​តំកើង​នាយ​ឆាយ​ អោយ​ពាក់​ម្កុដ​សោយ​រាជ្យ​ (ពី​ឆ្នាំ​១៣៣៦ ទៅ ១៣៤១​) ព្រម​តាំង​អោយ​រៀប​អភិ​សេក​ជា​មួយ​បុត្រី​ស្តេច​ ដើម្បី​អោយ​មាន​លក្ខណៈ​ស្រប​ច្បាប់​”​។ ​(​ស្រង់​ចេញ​ពី​ Histoire du Cambodge par A-Dauphin Meunier- p.52) ​។

តាម​ពិត​រឿង​ត្រសក់​ផ្អែម​ជា​រឿង​ឆ្នៃ​លំអ​ សំរាប់​បន្ធូរ​សម្ប​ជញ្ញៈ​របស់​នាយ​ត្រសក់​ផ្អែម​ប៉ុណ្ណោះ​។ ការ​ពិឃាត​ស្តេច​នេះ​ ជា​បដិវត្តន៍​ដ៏​កាច​សា​ហាវ​ ដែល​កើត​មាន​ឡើង​ក្នុង​ព្រះ​រាជ​វាំង​អង្គរ​។ នាយ​ឆាយ​ជា​មេ​ទ័ព​របស់​ស្តេច​ ព្រម​ទាំង​ជា​ព្រះ​រាជ​សុណ្ណិ​សារ​ផង​ដែរ ចំនែក​កូន​ស្រី​របស់​ទ្រង់​ បាន​លួច​ព្រះ​ខ័ន្ធ​យក​មក​អោយ​ប្តី​ដើម្បី​ពិឃាត​ឳ​ពុក​របស់​ខ្លួន​អែង​ ព្រម​ទាំង​កាត់​ ដៃ​កាត់​ជើង​ប្អូន​ប្រុស​របស់​ខ្លួន​អែង​យក​ទៅ​ញាត់​គុក​ ព្រោះ​ជា​កូន​ស្តេច​ស្នង​រាជ្យ​។

រាជ​វង្ស​ (ពុទ្ធ​និយម)​ របស់​តា​ត្រសក់​ផ្អែម​ បាន​កើត​ចេញ​មក​ពី​អុក្រិដ្ឋ​កម្ម​ និង ការ​បង្ហូរ​ឈាម​។ ម៉្លោះ​ហើយ​ជន​នេះ​ក៏​មាន​ វិប្ប​ដិ​សារី​គ្រប់​ជំហាន​។ បន្ទាប់​មក​ទ្រង់​បាន​រត់​ទៅ​សាង​ផ្នួស​ ក្រោយ​ពី​បាន​សោយ​រាជ្យ​ក្នុង​រយៈ​ពេល​តែ​៤​ឆ្នាំ​។ កូន​របស់​តាឆាយ ឈ្មោះ​ព្រះ​និព្វាន​បាទ​ (សោយ​រាជ្យ​ពី​ឆ្នាំ​១៣៤០ - ១៣៤៦​) គិត​តែ​ពី​រឿង​សេច​ក្តី​ស្លាប់​ និង ​ការ​ចូល​និព្វាន​, លែង​​រវី​រវល់​ នឹង ការ​គ្រប់​គ្រង​ព្រះ​នគរ​ គឺ​ យក​រួច​តែ​ខ្លួន​អែង​។ តាំង​ពី​នោះ​មក ស្តេច​ខ្មែរ​លែង​បាន​សាង​សង់​ប្រាសាទ​ថ្មី​អ្វី​ទៀត​ហើយ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បាន​បោះ​បង់​ចោល​នយោ​បាយ​ទឹក​ ដែល​អនុញ្ញាត​អោយ​មាន​ផលិត​កម្ម​ស្រូវ​ ៣ - ៤ ដង​ក្នុង​មួយ​ឆ្នាំ ដែល​ស្តេច​វរ្ម័ន​ពូជ​អំបូរ​ព្រះ​សូរិ​យ៉ាធ្លាប់​បាន​ប្រារព្វ​ធ្វើ​ចំនួន​១៥​សតវត្សរ៍​មក​ហើយ​។ គឺ​ជា​ការ​ស្រុត​ចុះ​ដែល​គ្មាន​អ្វី​ទប់​បាន​នៃ​អរិយ​ធម៌​ក្រុង​អង្គរ​។ ជា​មួយ​នឹង​ការ​បាត់​បង់​នៃ​ព្រះ​រាជ​វង្ស​ព្រះ​អាទិត្យ​ នយោ​បាយ​សេដ្ឋ​កិច្ច​នៃ​ទី​ក្រុង​នេះ ក៏​បាន​ដួល​រលំ​ទៅ​តាម​គ្នា​។

“នៅ​ពេល​ដែល​គេ​លែង​ទំនប់​ដើម្បី​ចែក​ទឹក​ជា​អចិន្ត្រៃ​យ៍​ទៅ​លើ​ភ្លឺ​ស្រែ​, ផលិត​កម្ម​មួយ​ឆ្នាំ​៣ - ៤​ដង ក៏​ត្រូវ​រួញ​មក​នៅ​តែ​មួយ​ដង​។ កាល​ណា​ផលិត​កម្ម​ស្រុត​ចុះ កំណើន​ប្រជា​ជន​ក៏​ត្រូវ​អន់​ថយ​។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ​បរា​ជ័យ​នៃ​សឹក​សង្គ្រាម​ និង ការ​ចាប់​ប្រមូល​ប្រជា​ជន​ខ្មែរ​ជា​ឈ្លើយ​ ពី​សំណាក់​ពួក​សៀម​ បណ្ដាល​អោយ​សភាព​ការណ៍​រឹ៍ត​តែ​ធ្ងន់​ធ្ងរ​” (ស្រង់​ចេញ​ពី​សំនេរ​របស់​លោក​ Bernard Philippe Groslier)​។ គឺ​នៅ​ក្នុង​រាជ្យ​ព្រះ​លំពង់​ ចៅ​របស់​តា​ត្រសក់​ផ្អែម​ (១៣៤៦ - ១៣៥១) ដែល​ស្តេច​សៀម​រាមា​ធិបតី​ ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ចំហ​ទៅ​លើ​ទី​ក្រុង​អង្គរ​។

“នៅ​ក្នុង​ឆ្នាំ​១៣៥០​, ស្តេច​នៅ​សុខោ​ទៃ​, រាមា​ធិបតី​ បាន​លើក​រាជ​ធានី​មក​តាំង​នៅ​លើ​កោះ​មួយ​នៃ​ទន្លេ​មេ​ណាម ក្បែរ​ព្រំ​ប្រទល់​នៃ​ប្រទេស​កម្ពុជា​ គឺ​អយុធ្យា​ ដែល​ក្លាយ​ទៅ​ជា​រា​ធានី​របស់​សៀម​រហូត​ដល់​ឆ្នាំ​១៧៦៨​។ ការ​ផ្លាស់​ប្តូរ​រាជ​ធានី​នេះ​ បង្ហាញ​នូវ​គោល​បំណង​ច្បាស់​លាស់​របស់​ស្តេច​សៀម​ គឺ​រាត​ត្បាត​ប្រ​ទេស​កម្ពុជា​ បើ​ប្រ​ទេស​នេះ​មិន​ព្រម​ធ្វើ​ការ​ចំនុះ​ចុះ​ចូល​។ នៅ​ក្នុង​ឆ្នាំ​១៣៥១ រាមា​ធិប​តី​ក៏​បាន​សំរេច​ចិត្ត​លោត​ចូល​ប្រលូក​។ ស្តេច​នេះ​បាន​កេណ្ឌ​កង​ទ័ព​ប្រយុទ្ធ​ពីរ​កង​។ (កកន​ ពី​ក្នុង​ដី​ខ្មែរ​យក​ទៅ​សំលាប់​ខ្មែរ​, គឺ​ដូច​គ្នា​នឹង​ល្បិច​កល​របស់​ជន​ជាតិ​យួន​នៅ​ទិស​ខាង​កើត​ សង្គ្រាម​សាសនា​ក៏​បាន​ក្លាយ​ទៅ​ ជា​សង្គ្រាម​វាត​ទឹក​ដី​!)​ ។​ ស្តេច​សៀម​ក៏​បាន​វាយ​ឆ្មក់​ទៅ​លើ​បន្ទាយ​ពីរ​របស់​ខ្មែរ​នៅ​តាម​ព្រំ​ប្រទល់​ ហើយ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​អង្គរ​។ ដោយ​ត្រូវ​ពួក​ខ្មែរ​ប្រ​យុទ្ធ​ទប់​ទល់​ នៅ​ត្រង់​កំពែង​រាជ​ធានី​តែ​ម្តង​ ទ័ព​សៀម​ក៏​វិល​ត្រលប់​បក​ក្រោយ​។ នៅ​ពេល​ដែល​ស្តេច​លំពង់​រាជា​នឹក​ស្មាន​ថា​បាន​ទទួល​ជោគ​ជ័យ​ ដោយ​ធ្វើ​ការ​រំសាយ​កង​ទ័ព​ ព្រម​ទាំង​បញ្ឈប់​កំនែន​ទ័ព​ដែល​ទ្រង់​ទើប​ បាន​បញ្ជា​ពី​ពេល​មុន​នេះ​បន្តិច​, ស្តេច​សៀម​ជា​ខ្មាំង​សត្រូវ​ ក៏​បន្ថែម​ទ័ព​មួយ​កង​ទៀត​ ទៅ​លើ​ទ័ព​ពីរ​កង​លើក​មុន​ ហើយ​ក៏​ចាប់​ផ្តើម​វាយ​លុក​ចូល​ក្នុង​ក្រុង​អង្គរ​ជា​ថ្មី​។

“ការ​ឡោម​ព័ទ្ធ​បាន​ប្រ​ព្រឹត្ត​ទៅ​អស់​ជាង​១​ឆ្នាំ​ ដែល​នៅ​ក្នុង​ពេល​នោះ​ ព្រះ​លំពង់​រាជា​ក៏​បាន​ចូល​មរណ​កាល​ដោយ​រោគា​ពាធ​។ ការ​ប្រយុទ្ធ​ត​ស៊ូ​ក៏​ត្រូវ​ធ្វើ​បន្ត​ទៅ​ទៀត​ ក្រោម​ការ​ដឹក​នាំ​នៃ​អនុជ​ម្នាក់​របស់​ទ្រង់​។ គេ​លឺ​តែ​សំរែក​ទួញ​យំ​របស់​ប្រជា​ជន​។ ពួក​អុត្តម​សេ​និយ​ ពួក​មេ​ទ័ព​ទាំង​ឡាយ​ត្រូវ​ដេក​ដួល​ស្លាប់​ម្នាក់​ម្តង​ៗ​។ សូម្បី​តែ​សត្វ​ស្លាប​ ក៏​បញ្ចោញ​សំរែក​ដ៏​អភ័ព្វ​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ ដែល​គេ​ឡោម​ជុំ​ជិត​”,​ នេះ​ជា​សេច​ក្តី​ដំណាល​របស់​ព្រះ​រាជ​ពង្សាវ​​តារ​​ខ្មែរ​​ ( កកន ស្តាប់​ៗ​ទៅ​ ការ​រលត់​រលាយ​នៃ​ទី​ក្រុង​អង្គរ​ ក៏​ដូច​ការ​រលត់​រលាយ​នៃ​ទី​ក្រុង​ភ្នំ​ពេញ​ ក្នុង​សម័យ​ខ្មែរ​សាធា​រណ​រដ្ឋ​!​)​។ រាមា​ធិបតី​ ( កកន ស្តេច​សៀម​ដែល​បញ្ចូល​លទ្ធិ​ពុទ្ធ​និយម​ទៅ​ក្រុង​អង្គរ​ នៅ​រក្សា​ឈ្មោះ​ខ្លួន​អែង​ជា​ព្រះ​អិសូរ​ធិបតី​ ហើយ​មក​ប្រកប​មុខ​របរ​បង្ហូរ​ឈាម​ជាតិ​ខ្មែរ​ជា​ត្រី​មុខ​។ ពួក​ម៉ុង​ហ្គោល​សៀម​យួន​ ជា​ទមិឡ​អិត​សាសនា​ដូច​គ្នា​។ ពួក​វា​គ្មាន​ជំនឿ​អ្វី​ទេ​ ពី​ព្រោះ​ពួក​វា​យក​សាស​នា​ធ្វើ​ជា​ឈ្នាន់​!​)​ ស្តេច​សៀម​រាមា​ធិបតី​ ដឹក​នាំ​ការ​ប្រ​យុទ្ធ​ដោយ​ខ្លួន​អែង​ផ្ទាល់​។ ទ្រង់​បាន​កំចាត់​កង​ទ័ព​ខ្មែរ​ជំនួយ​ ដែល​មក​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ​។ នៅ​តាម​ទី​រួម​ខេត្ត​ទ្រង់​ក៏​បាន​បញ្ជា​អោយ​បំបែក​កង​ទ័ព​ខ្មែរ​ ដែល​កេណ្ឌ​ឡើង​ដោយ​ប្រញាប់​ប្រ​ញាល់​។ នៅ​ទី​បញ្ចប់​ បន្ទាប់​ពី​ធ្វើ​ការ​ស្ទង់​ស្ទាប​នូវ​ចំនុច​ខ្សោយ​ជា​ច្រើន​កន្លែង​នៃ​ការ​តស៊ូ​ ស្តេច​​សៀម​ក៏​បញ្ជា​អោយ​មាន​ការ​ វាយ​លុក​ពី​គ្រប់​ច្រក​ល្ហក​។ នៅ​ទី​បំផុត​ ទ្វារ​ខាង​កើត​ក៏​ត្រូវ​របើក​។ នៅ​ក្នុង​ទី​ក្រុង​មាន​ការ​ប្រយុទ្ធ​គ្នា​ នៅ​តាម​ផ្លូវ​ថ្នល់​។ ( កកន​ ការ​របើក​ទ្វារ​ខាង​កើត​ គឺ​ច្បាស់​ជា​មាន​ជន​ជាតិ​ខ្មែរ​ក្បត់​ ធ្វើ​ការ​អោយ​សៀម​ !!​) “ ពួក​យុទ្ធ​ជន​ខ្មែរ​បី​បួន​រូប​ ដែល​ជា​អ្នក​ថែ​រក្សា​ព្រះ​ខ័ន្ធ​មាស​និង​លំពែង​របស់​នាយ​ឆាយ​ សំរាប់​ព្រះ​រាជ​វង្ស​ថ្មី ក៏​បាន​អោប​ខ្ចប់​របស់​ជា​ទី​សក្ការៈ​ទាំង​នេះ​ រត់​គេច​ដោយ​ឆ្លង​កាត់​ជួរ​ខ្មាំង​សត្រូវ​។ ក៏​ប៉ុន្តែ​ព្រះ​រាជ​ធានី​ទាំង​មូល​បាន​ធ្លាក់​ចូល​ក្នុង​កន្តាប់​ដៃ​សៀម​រួច​ទៅ​ហើយ​។

“រាមា​ធិបតី​ក៏​ចាប់​ប្រ​មូល​ប្រជា​ជន​អង្គរ​ភាគ​ច្រើន​ ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ​ដាច់​ថ្លៃ​ ( កកន​ សៀម​អោយ​រួច​ខ្លួន​តែ​ពួក​រនុក​ក្នុង​ប៉ុណ្ណោះ​)​។ ទ្រង់​បាន​ប្រមូល​យក​មាស​ និង​ ប្រាក់​ពី​ព្រះ​រាជ​វាំង​និង​ពី​ប្រាសាទ​នានា​ ហើយ​ក៏​ដាក់​ខេត្ត​ខ្មែរ​អោយ​នៅ​ក្រោម​ការ​ គ្រប់​គ្រង​នៃ​ក្រុម​គ្រួសារ​ទ្រង់​”​។ (ដក​ស្រង់​ចេញ​ពី​ Histoire du Cambodge par ADauphin Meunier p.56-57)។

“ប្រាសាទ​សិលា​ កំបាំង​កណ្ដាល​ព្រៃ​ គួរ​អោយ​ស្រមៃ​ នឹក​ដល់​យស​ស័ក្តិ ​មហាន​គរ​ ជាតិ​ខ្មែរ​ដូច​ថ្ម គង់​វង់​នៅ​ល្អ រឹង​ប៉ឹង​ជំហរ​ យើង​សង្ឃឹម​ពរ​ ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា​ មហា​រដ្ឋ ​កើត​មាន​យូរ​អង្វែង​ហើយ​” បទ​នគរ​រាជ​ តែង​ដោយ​សំដេច​​សង្ឃ​ជួន​-​ណាត​។​

ក្រុង​សៀម​រាប​អង្គ​រ​សព្វ​ថ្ងៃ​ ជា​សម្បត្តិ​វប្ស​ធម៌​របស់​ពិភព​លោក​ទាំ​ង​មូល​ ជា​រដ្ឋ​ធានី​នៃ​អាស៊ី​អាគ្នេយ៍៍​ ទាំង​ផ្នែក​សិល្បៈ​, អុស្សា​ហកម្ម​ (ទេស​ចរណ៍៍)​ និង​ពាណិជ្ជ​កម្ម​។ មហា​នគរ​ខ្មែរ​ កំពុង​តែ​រស់​ឡើង​វិញ​ហើយ​ (!!)​។,