ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន

រស់ ចន្ត្រាបុត្រ
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០
អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ
**********************************************

៦ ​-ស្ដេចគំលង់ ឬ ព្រះស័ង្ខចក្រ
ថ្ងៃសៅរ៍ ទី1.កញ្ញា 2012.ម៉ោង 0:34

     ព្រះបាទធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ ព្រះបាទធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ សោយរាជ្យសម្បត្ដិបាន៦៦ឆ្នាំ ព្រះអង្គ​ចូល​ទិវង្គត​ ក្នុង​ព្រះ​ជន្ម​ ៩៤​វស្សា ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេដង្ហែយកទៅតំកល់ទុកឯភ្នំក្រោម ក្រោយដែលបានធ្វើពិធីបុណ្យយ៉ាងអធឹក​អធម​ ព្រះ​រាជ​ បុត្រ​ព្រះ​អង្គ​ព្រះនាមវិជ័យកុមារដែលប្រសូត្រក្នុងឆ្នាំចរ បានឡើងសោយរាជ្យបន្ដពីព្រះអង្គ។

ស្ដេចសោយរាជ្យបន្ទាប់ពីព្រះបាទធនញ្ជ័យគោរពរាជ្យ

     ថ្ងៃ៥កើត ខែផល្គុន ឆ្នាំច ព.ស.១៣៣៨ ត្រូវជាគ.ស.៨៩៤ នាម៉ឺនសព្វមុខមន្រ្ដីទាំងអស់បានចុះសំរុងគ្នា សុខចិត្ដយល់ព្រម​តែង​តាំង​អភិ​ សេក​វិជ័យ​កុមារ​ជា​ព្រះមហាក្សត្រ។ កាលនោះព្រះអង្គបានអាយុ២៥វស្សា ព្រះអង្គមានព្រះរាជបរមនាមព្រះបាទសម្ដេចព្រះស្រី​ជ័យ​ជេដ្ឋ​នរិទ្ធ​ រាជា​ រា​មា​ធិ​បតី​បរម​បពត៌ ព្រះបាទជ័យជេដ្ឋជាមហាក្សត្រទី១៣។

     ក្នុងឆ្នាំចរ ចុល្លសករាជ១៩២ ជាមួយនឹងព្រះនាងភគវត្ដី(១) ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមជេដ្ឋាជ័យ​កុមារ ព្រះ​នាង​ភគវត្ដី​ បើ​តាម​ពង្សាវ​តារ​វត្ដ​ទឹក​វិល ក្នុងស្រុកស្អាងខេត្ដកណ្ដាល ត្រូវជាប្អូនបង្កើតរបស់ព្រះបាទជ័យជេដ្ឋ។ មិនតែប៉ុណ្ណោះ ជា​មួយ​នឹង​ព្រះ​នាង​ ភគ​វត្ដី​ដដែល ព្រះ​អង្គ​មាន​បុត្រី​មួយព្រះអង្គទៀតព្រះនាមតារាវត្ដី។ ក្នុងរាជស្ដេចអង្គនេះ ព្រឹត្ដិការណ៍ដែលគេអាចគាត់​សំគាល់​បាន​នោះ​ គឺ​ ដំណើរ​ទស្សន​កិច្ច​យ៉ាង​យូរ​បស់ព្រះអង្គដែលដើរមើលត្រួតត្រាទឹកដីខ័ណ្ឌសីមា អស់ពេលមួយឆ្នាំ៥ខែ កាលនោះក្នុងឱកាស​ដែល​ព្រះ​អង្គ​គ្មាន​ វត្ដ​មាន​នៅ​រាជ​ធានីមហានគរ ព្រះអង្គ បានផ្ទុកផ្ដាក់កិច្ចការនគរឲ្យសម្ដេចចៅហ្វាទល្លហៈ(២) និងនាម៉ឺន៤នាក់កាន់​កាប់​ជំនួស ក្រៅ​ពី​នេះ​គេ​ពុំ​ ឃើញ​មាន​ព្រឹត្ដិ​ការណ៍​អ្វីជាសំខាន់គួរឲ្យចាប់អារម្មណ៍ឡើយ។ ព្រះបាទស្រីជ័យជេដ្ឋសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន៦០ឆ្នាំ ព្រះ​អង្គ​ចូល​ ទិវង្គត​នៅ​ឆ្នាំរកា ក្នុង​ព្រះជន្ម៨៤វស្សា។

ព្រះបាទជេដ្ឋជ័យ

     ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះជេដ្ឋាជ័យកុមារ ត្រូវឡើងសោយរាជ្យបន្ដ ហើយពិធីអភិសេកបានប្រព្រឹត្ដទៅនៅថ្ងៃ ៩​កើត ខែ​បុស្ស​ ឆ្នាំ​រកា​ ព.ស.១៣៩៧ ត្រូវ​ជាគ.ស៨៥៣ ដោយមានព្រះរាជបរមនាមព្រះបាទសម្ដេច បរមជេដ្ឋាជ័យ រាជាធិបតី រាមាធិបតី កាល​នោះ​ព្រះ​អង្គ​ទើប​តែ​ បាន​ព្រះ​ជន្ម​២៤​វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី១៤(៣)

     ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស័ង្ខកុមារ ដែលបានប្រសូត្រឆ្នាំកុរ ច.ស.២៦៥។ នេះបើតាមពង្សាវតារ សម្ដេច​វាំង​ជួន​។​ ចំ​ណែក​ពង្សាវ​តារ​វត្ដ​ទឹក​វិល បានសរសេរថា ព្រះជេដ្ឋាជ័យ បានរៀបអភិសេកជាមួយនឹងប្អូនបង្កើតព្រះ អង្គព្រះនាម​តា​រា​វត្ដី ដែល​ព្រះ​អង្គ​ បាន​ថ្វាយ​ឋានៈ​ជា​ព្រះ​អគ្គមហេសី ជាមួយនឹងព្រះអគ្គមហេសីនេះ ព្រះសេដ្ឋាជ័យបានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះ​នាម បទុមរាជា​ ដែល​ ប្រ​សូត្រ​ក្នុង​ឆ្នាំ​រោង ហើយជាមួយនឹងព្រះម្នាងមាលាវត្ដីបាន ព្រះរាជបុត្រីមួយព្រះនាមសុភវត្ដី ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ។

     អាយុបាន២១ឆ្នាំ ក្នុងឆ្នាំឆ្លូវ ដោយតប់ប្រមល់ មិនអាចរស់នៅក្នុងព្រះបរមរាជវាំងតទៅទៀតកើត ព្រះបទុមរាជា សុំ​ឳពុក​ទៅ​សាង​ផ្នួស​ បួស​ជា​សង្ឃ​នៅ​ឯ​ភ្នំ​គូលេន​។ រីព្រះនាងសុភវត្ដីកាលបានអាយុ១៦ឆ្នាំ ថ្ងៃមួយបានសុំសេចក្ដីអនុញ្ញាតិ ពីព្រះបិតា ដើម្បីធ្វើ​ដំណើរ​ទៅ​ក្រសាល​ កំសាន្ដ​លេង​តាម​មាត់សមុទ្រ។ នៅពេលដែលនាងកំពុងតែដើរប្រពាតព្រៃ ចៃដន្យអ្វី ស្រាប់តែមានខ្យល់ព្យុះសង្ឃរា បក់​បោក និង​ភ្លៀង​បង្អុរ​ មក​យ៉ាង​ខ្លាំង​ក្លា ចំនួន​បី​ថ្ងៃ​បី​យប់ ធ្វើឲ្យព្រះនាងវង្វេងផ្លូវក្នុងព្រៃភ្នំរកទិសទីចេញមិនរួច។ ព្រះមហាក្សត្រជាឳពុក និង​ម្ដាយ​បាន​ឲ្យ​នា​ម៉ឺន​មន្រ្ដី​ សេនា ប្រជា​ជន​នាំ​គ្នា​កាប់​ឆ្ការព្រៃ ដើររុករាវរកគ្រប់ច្រកល្ហក រហូតដល់សមុទ្រ តែនៅតែរកមិនឃើញ។ កន្លែងព្រៃភ្នំដែល​ព្រះ​មហា​ក្សត្រ​ និង​ពល​ទាហាន​ដើរ​រកព្រះនាងសុភវត្ដី បានជាប់ឈ្មោះថា«ភ្នំជ្រាវ»រៀងរហូតមកដល់សព្វថ្ងៃ។ បីខែកន្លងមក ដោយរក​កូន​មិន​ឃើញ និង​ ដោយ​ក្ដី​អស់​សង្ឃឹម​ព្រះបាទជេដ្ឋាជ័យ ក៏ដាច់ចិត្ដនាំមុខមន្រ្ដីពលរេហ៍ត្រលប់ចូលព្រះរាជធានីវិញ។

     នឹងនិទានពីព្រះនាងសុភវត្ដី នាងវង្វេងរកទិសទី រកច្រកផ្លូវត្រលប់មកព្រះពន្លាមិនឃើញទាល់តែសោះ ពីព្រោះទេវតា ធ្វើ​អន្ដរា​គម​ចុះ​មក​ បំ​បិទ​បំបាំង​ផ្លូវ​(៤)​។ ដើរតត្រុកវិលចុះវិលឡើងវក់វីរកផ្លូវមិនឃើញ នាងសុភវត្ដី ស្រេកឃ្លានហេវហត់អស់កម្លាំងជាខ្លាំង ដាក់​ខ្លួន​ចុះ​អង្គុយ​ សំរាក​ដោយ​ក្ដី​មួរហ្មងអស់សង្ឃឹម នាងក្រលេកមើលទៅជិតឆ្ងាយ ឃើញទឹកមួយថ្លុកដក់ក្នុងស្នាមដានជើងដំរី។ ដំរីនេះ​ជា​ដំរី​ស នាង​លូក​ដៃ​ ទៅ​ក្បង់​ទឹក​យក​មកសោយចំអែតកាយ។ ពេលវេលាកន្លងយូរមក ព្រះនាងបានអ្នកស្រុកអ្នកភូមិភ្នំជ្រាវទទួលចិញ្ចឹម បី​បាច់​ទំនុក​បំរុង​ ព្រម​ ទាំង​នាំ​គ្នា​សង់​ដំណាក់​ថ្វាយព្រះនាង  ដំណាក់នេះជាប់ឈ្មោះ «គុកព្រះរាជមន្ទី» តរៀងមក។ ពីថ្ងៃនោះមក ព្រះនាងរស់​លាយ​លំ​ជា​មួយ​នឹង​ ប្រជា​នុ​រាស្រ្ដ​តំបន់​ជ្រាវ(៥)។ បាតុភូតអស្ចារ្យដែលគេមិនអាចយល់ស្មានបាន គឺមិនយូរប៉ុន្មានផង ព្រះនាងសុភវត្ដីទ្រង់​មាន​គភ៌​គ្រប់​ថ្ងៃ​ខែ ​កាល​ណា​ ព្រះ​នាង​ប្រសូត្របានកូនប្រុស ដែលព្រះនាងដាក់ឈ្មោះថា ពញាជ័យ។ ចំណែកព្រះមហាក្សត្រវិញ ព្រះបាទជ័យ​ជេជ្ឋា​ជ័យ​ ព្រះ​អង្គ​ បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ​ជូត​ ក្នុងព្រះជន្ម ៨៧វស្សា ដោយជំងឺចាស់ជរា។ ព្រះអង្គសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន៦៤ឆ្នាំ។

ស្ដេចគំលង់ ឬ ព្រះបាទស័ង្ខចក្រ

     ចំណែកព្រះស័ង្ខចក្រវិញ ដែលមានពិសនាគប្រលាក់ជាប់ពេញមុខ ខំជូតដុសលាង និង ប្រើអស់គ្រប់មធ្យោបាយដែរ តែ​នៅ​តែ​មិន​ជ្រះ​ ស្អាត​។ មិន​យូរ​ប៉ុន្មាន​ ព្រះភ័ក្រ្ភព្រះអង្គកើតមានជំងឺឃ្លង់ភ្លើង គ្មានគ្រូពេទ្យហ្មណាមួយអាចមើលព្យាបាលជំងឺព្រះអង្គបាន​ជា​សះ​ស្បើយ​ ឡើយ​។​ព្រះ​អង្គ​ត្រូវ​បានប្រជានុរាស្រ្ដទូទាំងប្រទេសដាក់ឈ្មោះថា ស្ដេចគំលង់ ជារៀងរហូតមក។ ដំណឹងនេះបានលឺទៅដល់​ព្រះ​សង្ឃ​រុក្ខ​មូល​ ដែល​គង់​នៅ​លើ​ភ្នំ​គូលែន ដោយក្ដីអាណិតមេត្ដាធម៌ប្រោសប្រណី ព្រះអង្គ បានបង្គាប់ប្រើសិស្សជំនិតមួយអង្គ ឲ្យចុះ​ពី​ភ្នំ​ធ្វើ​ដំណើរ​ទៅ​ព្រះ​ មហា​នគរ​ យកថ្នាំទៅព្យាបាលជំងឺព្រះរាជា។ ព្រះធុតុង្គរុក្ខមូលនេះ បើតាមពង្សាវតារវត្ដទឹកវិល គ្មាននរណាក្រៅពីព្រះ​អង្គ​បទុម​រាជា​ បុត្រ​ ច្បង​ព្រះ​ជេ​ដ្ឋា​ជ័យ និង ត្រូវ​ជាបងបង្កើតរបស់ព្រះបាទស័ង្ខចក្រនោះទេ។ ទៅដល់គាល់ជួបព្រះមហាក្សត្រកាលណា ព្រះ​សង្ឃ​ជា​សិស្ស​បាន​ ទូល​ថ្វាយ អំពី​បេសក​កម្ម និង ពិធីព្យាបាលជំងឺរបស់ព្រះអង្គ។ ព្រះសង្ឃបង្គាប់ឲ្យគេដាំទឹកថ្នាំមួយថ្លាង កាលណាទឹកពុះ ស្ដេច​ត្រូវ​យាង​ចុះ​ក្នុង​ ទឹក​ពុះ ពេល​នោះ​លោក​​ចាក់​រោយថ្នាំមួយមុខថ្មីទៀតបញ្ចូលជាបញ្ចប់ ខណៈនោះ ព្រះមហាក្សត្រ នឹងជាសះស្បើយ លែង​មាន​ជំងឺ​ឃ្លង់​ភ្លើង​ ជា​មិន​ខាន​។ តែ​ព្រះ​ស័ង្ខ​ចក្រ​មិនជឿតាមពុទ្ធដិការនេះឡើយ ព្រះអង្គសុំឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅបង្ហាញជាមុខសិន ទើប​ព្រះ​អង្គ​ជឿ​ជា​ ​ក្រោយ​។

     គ្រានោះព្រះសង្ឃក៏ចាប់យកឆ្កែមួយបោះទៅក្នុងទឹកពុះក្ដៅគគុក បន្ទាប់មកលោកបង់ថ្នាំធ្វើឲ្យឆ្កែនោះរស់ជីវិតឡើងវិញ ហើយ​ជា​ចុង​ បញ្ចប់ ព្រះ​សង្ឃ​បង់​ថ្នាំ​មួយ​មុខផ្សេងទៀតថែមទៅក្នុងទឹកក្ដៅពុះ ធ្វើឲ្យឆ្កែមានជីវិតដឹងខ្លួន ហើយមានរូបរាងល្អស្អាតជាង​មុន​(៥) ទោះ​បី​ជា​ បាន​ឃើញ​ជាក់​ស្ដែង នឹង​ភ្នែកក៏ដោយ ក៏ព្រះស័ង្ខចក្រនៅតែមិនជឿ ហើយទាមទារឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅពុះដោយ​ផ្ទាល់​ខ្លួន​ ដើម្បី​បញ្ជាក់​ ភាព​ស្មោះ​ត្រង់ ធ្វើ​ឲ្យ​ស្ដេច​ជឿ មានទំនុកទុកចិត្ដ ព្រះសង្ឃសិស្សព្រះបទុមរាជ ក៏យល់ព្រមចុះក្នុងទឹកពុះ ព្រះអង្គបានផ្ដាំ​ផ្ញើ​នឹង​ព្រះ​មហា​ក្សត្រ​ ស្ដេច​គំលង់​ អំពី​របៀប​វីធី​បង់​ថ្នាំ គឺដំបូងត្រូវបង់ថ្នាំដែលធ្វើឲ្យរាងកាយឡើងរឹង បន្ទាប់មកត្រូវដាក់ថ្នាំធ្វើឲ្យចេញមាន​ជា​រូប​រាង និង​ជា​ បញ្ចប់​ត្រូវ​ដាក់​ថ្នាំ​ធ្វើ​ឲ្យ​មាន​ជីវិតរស់មកវិញ(៦) មានពុទ្ធដិការចប់ ព្រះសង្ឃក៏និមន្ដចុះភ្លាមទៅក្នុងថ្លាងដែលទឹកពុះក្ដៅ​ហុយ​ទ្រ​លោម​។

     ជាមួយគ្នានោះដែរ នៅពេលដែលព្រះអង្គបានឃើញរូបរាងកាយព្រះសង្ឃកំពុងតែរលាយព្រះបាទស័ង្ខចក្រ ឬ ស្ដេចគំលង់​នឹក​គិត​ឃើញ​ ថា​ «ព្រះ​គ្រូ​ឧបជ្ឈាយ៍​សង្ឃ​នេះ ត្រូវជាបងរបស់យើង មានដើមកំណើតឈាមជ័រជាស្ដេច សុភាសិតមួយបានដំណាលថា «កាល​ណា​កើត​ជា​ ខ្លា​ ខ្លា​នោះ​តែង​តែ​ចង់​ស៊ី​សាច់ កាលណាកើតមកមានឈាមជាស្ដេច មនុស្សនោះតែងតែចង់សោយរាជ្យជានិច្ច» បើ​យើង​បង់​ថ្នាំ​នេះ​ឲ្យ​សង្ឃ​ នេះ​មាន​ជិវិត​មក​វិញ លោកអាច នឹងតំរូវឲ្យយើងចុះក្នុងទឹកពុះនោះជាមិនខាន ហើយក្នុងឱកាសដ៏ល្អនោះ លោកក៏អាចឆ្លៀត​ធ្វើ​ឃាត​យើង​ ហើយ​ដណ្ដើម​យក​រាជ​បល្ល័ង្គថ្វាយបងយើងបានងាយស្រួលបំផុត»។

     គិតឃើញដូច្នេះ ស្ដេចគំលង់ក៏ចាប់យកថ្នាំគ្រប់មុខគ្រវែងគ្រវាត់ចោលបាត់អស់ ហើយបញ្ជាឲ្យសេនាអាមាត្យយកថ្លាង និង​សំណែ​ សំណល់​សព​ព្រះ​សង្ឃ​ទៅ​ចាក់ចោលត្រង់ភ្នំបាខែង ដែលបន្ដិចម្ខងៗ គេនិយមហៅ «ភ្នំបាក់ខែង»។ ដំណឹងអកុសលដែលស្ដេច​គំលង់​បាន​ធ្វើ​ ឃាត​ទៅ​លើ​រូប​ព្រះ​សង្ឃ បានលេចលឺទៅដល់ព្រះគ្រូដែលគង់នៅឯភ្នំគូលែន ព្រះអង្គនឹកស្រណោះសោកស្ដាយយ៉ាងខ្លាំង​ដល់​សិស្ស ដែល​ ត្រូវ​បាត់​បង់​ជីវិត ដោយសារស្នាដៃស្ដេចមួយអង្គដ៏សាហាវយង់ឃ្នង ព្រះអង្គទ្រង់ខឹងខ្ញាល់ ហើយដាក់បណ្ដាសាប្រទេចដល់ស្ដេច​គំលង់ និង​ ប្រ​ទេស​ខ្មែរ ហេតុដូច្នេះហើយបានជាបណ្ដាជនខ្មែរមួយភាគធំមានជំនឿថាកម្មពៀរវេរា ទុក្ខព្រួយវេទនា ស្លាប់ព្រាត់ប្រាស់​បែក​បាក់​គ្រួសារ​ ដែល​ខ្មែរ​ទាំង​នគរ​ធ្លាប់​បាន​ជួបប្រទះរហូតមកដល់បច្ចុប្បន្ន គឺបណ្ដាលមកអំពីពាក្យបន្ដាសានេះ។

  រីព្រះស័ង្ខចក្រ ឬស្ដេចគំលង់វិញ រហូតដល់អវសានជីវិត នៅតែមានជំងឺឃ្លង់ភ្លើងជាប់ខ្លួនជានិច្ច ព្រះអង្គសោយរាជ្យបាន៥៦​ឆ្នាំ ហើយ​សុគត​ នៅ​ឆ្នាំ​មមែ ក្នុង​ព្រះជន្ម ៦៩វស្សា។ ក្នុងពេលនោះដែរ នគរចំណុះតូចធំ១៤ ដែលស្ថិតនៅក្រោម អំណាចត្រួតត្រារបស់ប្រទេសខ្មែរ បាន​នាំ​គ្នា​ ប្រកាស​ឯក​រាជ្យ​ភាព ផ្ដាច់ខ្លួនចេញពីសង្គមជាតិ។

កំណត់សំគាល់

     ១ - ជំងឺឃ្លង់ភ្លើងរបស់ស្ដេចគំលង់ គឺជាជំងឺរបស់សង្គមខ្មែរដែលប្រជាជនទូទាំងប្រទេសបានជួបប្រទះតាំងតែពីអតីត​កាល រហូត​ដល់​ បច្ចុ​ប្បន្ន​កាល បុព្វ​ហេតុ គឺ​បណ្ដាលមកអំពីមហាក្សត្ររបៀបធុន «ព្រះស័ង្ខចក្រ»ឬ អ្នកគ្រប់គ្រងផែនដី មិនបំពេញភារ​កិច្ច​ខ្លួន​ឲ្យ​បាន​ត្រឹម​ ត្រូវ​តាម​ក្រិត្យ​ក្រម​ធម្មវិន័យ ដែលជាប្រភពនាំមកនូវការរំជើបរំជួលក្ដៅក្រហា យក្នុងផ្ទៃនគរ។ ការក្ដៅក្រហាយមិនសប្បាយ​ចិត្ដ​នេះ​ហើយ​ ដែល​​ជំរុញ​បង្កប​ង្កើត​ឲ្យមានការបះទង្កិចគ្នា និង ការបាក់បែកប្រេះឆា ពិសេសដំបៅក្នុងសង្គមនេះ ក៏ដូចជាពិសរបស់​មន្រ្ដី​នាគ ដែល​បាន​ព្រួស​ ទៅ​លើ​ព្រះ​ស័ង្ខ​ចក្រ​ដែរ។ ព្រះមហាក្សត្រ ឬ អ្នកនយោបាយដឹកនាំប្រទេសជាតិ មិនអាចគេចវេះ ជៀសវាងឆ្លៀតយករួច​ខ្លួន​ឡើយ ទោះ​ចង់​ ឬ​មិន​ចង់​ក៏​ដោយ គេត្រូវតែរងទទួលពិសពុល ជំងឺឃ្លង់មហារីក ដែលធ្លាក់មកកើតស៊ីរូងក្នុងសង្គមជាតិ។ ក្នុងសង្គម​ជាតិ​និមួយ​ៗ កាល​ណា ​អ្នក​ដឹក​នាំ​គ្មាន​សមត្ថភាព មិនចេះចាត់ចែងរៀបចំនគរ មិនស្អាតស្អំ ពុករលួយ អយុត្ដិធម៌ គ្មានវិន័យ គ្មានសន្ដោសធម៌ គ្មាន​គិត​អំពី​ផល​ ប្រ​យោជន៍​ប្រជា​នុ​រាស្រ្ដ និងប្រទេសជាតិ ហើយគិតតែបំផ្លិចបំផ្លាញលក់ដូរសម្បត្ដិទ្រព្យកេរ្ដិ៍អាករជាតិ យកមកបំពេញ​បំពោក​ក្រុម​គ្រួសារ​ បក្ស​ពួក​សង្គម​ជាតិ​នោះនឹងកើតមានជំងឺឃ្លង់ ឬជំងឺមហារីកមើលមិនជាឡើយ ជំងឺនេះនឹងស៊ីរោលរាលគ្រប់ជាន់ថ្នាក់ រហូត​ទាល់​តែ​រលាយ​ រលត់​អស់​នគរ។

     ដើមព្យាបាលជំងីឃ្លង់មហារីកសង្គមឲ្យបានជាសះស្បើយដូចដើម ក្នុងប្រវត្ដិស្ដេចគំលង់ បុព្វបុរសយើងបានពន្យល់ ប្រាប់​វិធី​ដោះ​ស្រាយ​ រួច​ស្រេច​មក​ហើយ ៖

  1. ទី១ ត្រូវតែយកសង្គមនោះមកស្ងោជំរះរាងកាយឲ្យមេរោគងាប់អស់សិន,
  2. ទី២ ត្រូវយកថ្នាំដាក់ឲ្យកើតមានរូបរាងវិញ ឬរៀបចំកំរិតដាក់ឲ្យមានស្ថាប័ន រចនាសម្ព័ន្ធត្រឹមត្រូវប្រសើរសំរាប់សង្គមជាតិ,
  3. និងទី៣ ដាក់បញ្ចូលសង្គមជាតិនូវថ្នាំ ឬព្រលឹង ឬទ្រឹស្ដីមនោគមវិជ្ជាជាតិ ដែលអាចធ្វើឲ្យសង្គមជាតិនោះ មានជីវិត​រស់​រាន​ល្អ​បរិ​សុទ្ធ​ ប្រ​ពៃ​ទៅ​អនាគត។

     ២ -វិធីពិស្ដាព្យាបាលសង្គមរបៀបនេះ អាចធ្វើឲ្យមានការឈឺចាប់ អាចធ្វើឲ្យអ្នកកាន់អំណាចមិនសប្បាយចិត្ដ ពីព្រោះគេ​ត្រូវ​អស់​អំណាច​ និង​បុព្វ​សិទ្ធិ ដែល​ជា​ប្រភពនាំឲ្យពួកដឹកនាំ ឬអ្នកនយោបាយទាំងនោះប្រឆាំង មិនយល់ស្របដោះស្រាយតាម។ អ្នក​នយោ​បាយ​ជំពួក​នេះ ​ដែល​ប្រ​កាន់ និង ស្រលាញ់អំណាចផ្ដាច់ការ ហើយដែលមិនធ្លាប់គិត អំពីប្រយោជន៍ជាតិ និង ប្រើកម្លាំងបាយ ដើម្បី​កំចាត់​បំផ្លាញ​គ្រូ​ពេទ្យ​ ដែល​មាន​បំណង​ចង់​ព្យាបាលសង្គមជាតិ តួអង្គជាក់ស្ដែងមានព្រះស័ង្ខចក្រ ឬស្ដេចគំលង់ជាឧទាហរណ៍ស្រាប់។ គេចាត់​ទុក​គ្រូ​ពេទ្យ​សង្គម​ ជាតិ​ដែល​អាច​រកមធ្យោបាយល្អដោះជូនប្រជាជាតិជាសត្រូវ ជាឧបសគ្គធំចំពោះអំណាចផ្ដាច់ការ និង ផលប្រយោជន៍ក្រុម​គ្រួ​សារ​បក្ស​ពួក​ ផ្ទាល់​របស់​គេ​។ ដូច្នេះ គោលបំណងទិសដៅរបស់គេ គឺត្រូវតែបំផ្លាញកំចាត់គ្រូពេទ្យ ឬ អ្នកស្នេហាជាតិទាំងនេះឲ្យផុត​រលត់​ពូជ​អស់​ពី​មុខ​ ពី​មាត់​របស់​គេ​។ គឺគេប្រើវិធីតែមួយដូចដែលព្រះស័ង្ខចក្របានប្រើទៅលើព្រះសង្ឃ។

     ៣ -ក្នុងប្រវត្ដិស្ដេចគំលង់ មានចំណោទមួយបានផ្ទុះឡើងត្រង់ពាក្យ«គំលង់»កាលពីឆ្នាំ១៩៦៨ លោក អូ ឈាង អ្នកឯក​ទេស​ខ្មែរ​យើង​ម្នាក់​ ខាង​ផ្នែក​ភាសា​ខ្មែរ បានលើកយកពាក្យ «គំលង់» មកវែកញែកអធិប្បាយពន្យល់យ៉ាងល្អិតល្អន់ ក្នុងអត្ថបទមួយចុះផ្សាយ​ក្នុង​ទំព័រ​ទស្សនា​វត្ដី​ Journal Asiatique (សារ​ពត៌​មាន​អាស៊ី) N CCLIV (លេខ ២៥៤) ភាគទី២ ដោយសំអាងទៅលើពាក្យសំស្រ្កិត និង ទៅ​លើ​សិលា​ចារិក​ ប្រមាណ​ជា​៣០ មាន​​សិលាចារិកនៅស្តុកកោះធំ សិលាចារិកសម័យអង្គរ លោកអូ ឈាង បានអះអាងបញ្ជាក់ថាពាក្យ «គំលង់» លេច​ក្លាយ​ ចេញ​មក​ពី​ពាក្យ « គន្លង » គន្លងមានន័យថា ផ្លូវ មាគ៌ា ច្បាប់ ឬធម៌ ។ ក្នុងន័យនេះខ្មែរយើងតែងនិយមប្រើ និង និយាយដូច​ជា តាម​គន្លង​ធម៌​ មិន​លុះ​ដោយ​គន្លង​ធម៌ កូន​លុះដោយគន្លងធម៌ គន្លងនង្គ័លជាដើម៘

     ដោយមានការផ្លាស់ប្ដូរទៅតាមទីកន្លែងភូមិស្ថាន ការវិវត្ដន៍របស់សង្គមកាលសម័យទៅតាមកាលវេលា និង ទៅតាម​ទី​កន្លែង​ភូមិ​ស្ថាន​ ការ​វិវត្ដន៍​របស់​សង្គម​ទៅ​តាមកាលសម័យទៅតាមកាលវេលា និង ទៅតាមការពោលនិយាយស្ដី ពាក្យ គន្លង បានក្លាយ​បន្ដិច​ម្ដង​ៗ​ទៅ​ជា​ ពាក្យ​ក្លោង ឬ​មេ ឬ​កន្លោង ឬ​មេ​ក្លោង ឧទាហរណ៍ ដូចជាពាក្យសសរកន្លោង ជាដើម៘ ចំណែកពាក្យ គំលង់ ដែល​គេ​ប្រើ​សំរាប់​ សំគាល់​ស្ដេច​គំលង់ ឬ​ព្រះគំលង់វិញ គឺជាការភាន់ច្រលំ បណ្ដាលមកពីអ្នកប្រាជ្ញស្រាវជ្រាវបារាំងដែលស្គាល់ពាក្យពេចន៍ខ្មែរ​មិន​ច្បាស់​លាស់​ ហើយ​សំអាង​តែទៅលើការស្ដាប់សូរស័ព្ទភាសានិយាយ បានបកប្រែ និង សរសេរពាក្យ គន្លង ខុសន័យដើម ហើយធ្វើឲ្យក្លាយ​ទៅ​ជា ​គន្លង់​ ឬ​គំលង់​។ ដល់​គេនាំគ្នាប្រែជាភាសាបារាំង ពាក្យគន្លង ក៏ក្លាយទៅជា «Lépreux » ដូច្នេះហើយក្នុងការបកប្រែភាសាបារាំង តាម​លោក​អូ ឈាង​ ពាក្យ «ស្ដេចកន្លោង» បានក្លាយទៅជា Roi Lépreux ហើយពាក្យបារាំងដដែលនេះ កាលណា គេបកប្រែទៅ​ជា​ភាសា​ខ្មែរ​វិញ​ត្រ​លប់​ ជា​មាន​ន័យ​ថា «ស្ដេចគំលង់»។

     ម្យ៉ាងមួយទៀតចំណុចមួយទៀតដែលធ្វើឲ្យយើងឆ្ងល់ ចោទសួរបញ្ហារនោះ គឺត្រង់រូបស្ដេចគលង់ ឬព្រះគំលង់(៦) ត្រូវ​បាន​ប្រជា​ជន​ខ្មែរ​ គ្រប់​ច្រក​ល្ហក​ស្រ​លាញ់គោរពកោតខ្លាចទុកជាទីសក្ការបូជា ព្រះគំលង់ ដែលខ្មែរតែងតែទៅនាំ គ្នាអុចធូបបន់ស្រន់​ដាក់​ភ្ញី​ផ្កា​ធ្វើ​បុណ្យ​ទាន​ ថ្វាយ និង​គោ​រព​ជា​ប្រ​ក្រ​តី មាននៅក្នុងអង្គរធំ និងមុខវត្ដឧណ្ណាលោម៘ តាមការពិតទៅក្នុងប្រវត្ដិសាស្រ្ដ គ្មាន​ប្រជា​រាស្រ្ដ​ណា​មួយ​ ស្រ​លាញ់​ស្ដេច​គំលង់​នោះ​ឡើយ ពីព្រោះស្ដេចអង្គនេះ គ្មានទសពិធរាជ ហើយកាចសាហាវឃោឃៅ ស្ដេចនេះគិត​តែ​អំណាច និង​ផល​ ប្រ​យោជន៍​ផ្ទាល់​ខ្លួន ធ្វើម្ដេចនឹងចេះស្រលាញ់ ហើយ នឹងជួយប្រជានុរាស្រ្ដទន់ខ្សោយដែលមានទុក្ខទោសនោះកើត? ដូច្នេះ​ព្រះ​បដិ​មា​ករ​នេះ ​មិន​មែន​ជា​តំណាង​ស្ដេច​គំលង់ទេ ព្រះគំលង់នេះ បើយោងទៅតាមការវែកញែករបស់លោកអូ ឈាង គឺពិតជាព្រះកន្លោង ឬ​ព្រះ​ធម៌ ឬ​ព្រះ​ ដែល​មាន​ធម៌​ឬ​ព្រះ​ទ្រង់​ធម៌។

  1. ១ - គឺព្រះមហាក្សត្រខ្មែរទី១៥ ព្រះស័ង្ខចក្រជាស្ដេចអយុត្ដិធម៌ គ្មានសន្តោសមេត្ដាធម៌ គ្មានទសពិធរាជធម៌ ដែលគេ​ស្អប់​ខ្ពើម​ជា​ទី​ បំផុត,
  2. ២ - គឺព្រះគន្លងឬ ព្រះកន្លោង ឬព្រះធម៌ ឬព្រះទ្រង់ធម៌ ដែលល្អបរិសុទ្ធ មានរិទ្ធិអំណាចតេជបារមី ចេះស្រលាញ់ការ​ពារ​ថែ​រក្សា​ផ្ដាល់​ សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ និង ចំរើនលូតលាស់ដល់ប្រជាពលរដ្ឋខ្មែរ ព្រះអង្គត្រូវបានខ្មែរទូទាំងនគរ ស្រលាញ់ចូលចិត្ដ គោរពបូជា សុំ​សុខ ជ្រោក​កោន​ក្រោម​ម្លប់បារមី។

     ដោយសំអាងទៅលើហេតុការណ៍ និង ហេតុផលដូចបានរាប់រៀបរួចមកស្រាប់ ខ្ញុំយល់ និង ជឿជាក់ថាមានតួអង្គទាំង អស់​ដល់​ទៅ​ពីរ​ ដែល​មាន​លក្ខណៈ​ផ្ទុយខុសគ្នាទាំងស្រុង គឺមិនមែន មានតួអង្គតែមួយគត់នោះទេ ក្នុងឈ្មោះស្ដេចគំលង់ ឬព្រះគំលង់ ឬ​ព្រះ​កន្លោង​ឬ​ព្រះ​ គន្លង តួ​អង្គ​ទី​មួយ​គឺស្ដេចគំលង ឬ ព្រះស័ង្ខចក្រ, ក្សត្រខ្មែរទី១៥ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ និង ទីពីរ គឺព្រះគន្លង ឬព្រះកន្លោង​ដែល​ជា​ព្រះ​ធម៌​ ជា​អ្នក​ការ​ពារ ជាវីរៈបុរសស្នេហាជាតិ និងជាមេកោយគ្រប់គ្រង នែនាំប្រជាពលរដ្នខ្មែរ ឲ្យឆ្ពោះទៅរកសេចក្ដីចំរើន សុខ​សេរី​សួស្ដី​តាម​ ផ្លូវ​គតិ​ធម៌

     ៦ -រូបព្រះកន្លោងឬ ព្រះគន្លង ដែលមានលាក់បង្កប់នូវអាថិកំបាំង បានធ្វើឲ្យអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ សិប្បករ និង កវីនិពន្ធបរ​ទេស​ជា​ច្រើន​ ចាប់​អារម្មណ៍​ដិត​ដក់ជាប់ក្នុងចិត្ដវិញ្ញាណ ដូចជា មូរ៉ា Mouraហ្គ្រោលីយេ Groslier សឺដេស Coedes ការេរ៉ា Carera និង គ័រ​ម៉ាយ Gormaille ហើយ​លោក ពីជែរបិណ័ត៍ Pierre Bennoit សមាជិកប ណ្ឌិតសភាបារាំងយ៉ាងធំល្បីល្បាញមួយរូប បាន​យក​ឈ្មោះ​ស្ដេច​គំលង់​ឬ ព្រះ​គំលង់​ ឬ​ព្រះ​កន្លោង មកតាក់តែងនិពន្ធ ជារឿងប្រលោមលោក និង ដាក់ជាចំនងជើង « Le Roi lèpreux»ឬស្ដេចគំលង់។

     (១) ពង្សាវតារបស់សម្ដេចវាំងជួន មិនបានបញ្ជាក់អំពីឈ្មោះមហេសីស្ដេចអង្គនេះទេ។
     (២) ជារដ្ឋមន្រ្ដីទី១
     (៣) ក្នុងបញ្ហាឈ្មោះ ដើមកំណើត ខ្សែស្រលាយ ថ្ងៃ ខែ ឆ្នាំកើតស្ដេចទាំងអស់នេះ គេមានការពិបាកយ៉ាងច្រើន ក្នុងការរៀបចំកំណត់ឲ្យបានត្រឹមត្រូវ ពី​ព្រោះ​ពង្សា​ វតារ និង​ឯក​សារ​ផ្សេងៗ បានកត់ត្រាខុសពីគ្នាទាំងអស់ មានជាអាទិ ដូចពង្សាវតារវត្ដកោកកាក ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានសរសេរថា ព្រះ​ស្រី​ជ័យ​ជេដ្ឋ​, ព្រះ​ជេដ្ឋា​ជ័យ ព្រមទាំងព្រះធនញ្ជ័យគោរពរាជ្យ សុទ្ធតែត្រូវជាបងប្អូនបង្កើត និង ត្រូវជាកូនរបស់ព្រះបាទបទុមសូរ្យវង្ស។
     (៤)ត្រង់ចំនុចនេះ យើងនឹងឃើញមានការទាក់ទង និង ប្រវត្ដិស្ដេចត្រសក់ផ្អែមទៅថ្ងៃក្រោយ។
     (៥)អាថិកំបាំងដែល អាចឆ្ងល់ និង ចោទសួរនោះ គឺ ថ្ងៃក្រោយមក, ហេតុដូចម្ដេច ព្រះនាងសុភវត្ដីមិនបានវិលត្រលប់ចូលទៅព្រះរាជវាំង វិញ? ចំពោះ​ព្រឹត្ដិ​ការណ៍​ នេះ​គេ​ពុំ​ឃើញ​មាន​ ឯកសារពង្សាវតារខ្មែរណាមួយបានបញ្ជាក់ និង លើកយកមកស្រាយ ឲ្យបានសមហេតុសមផលទេ។
     (៥)=នេះជាកំនត់ពង្សាវតារវត្ដទឹកវិល ក្នុងស្រុកស្អាងខេត្ដកណ្ដាល។
     (៦)នេះជាកំនត់ពង្សាវតារព្រះអម្ចាស់នុព្វរតន៍ កូន ព្រះបាទអង្គឌួង។
     (៧)= ខ្មែនិយមហៅ ព្រះគំលង់ មួយប៉ុណ្ណោះ។

-----------------------------------------------------------