សូមរង់ចាំអាន រឿងគុកនយោបាយ
៨ -ខ្ញុំចូលគណបក្សប្រជាធិបតេយ្យ
ថ្ងៃអាទិត្យ ទី11.សីហា 2013.ម៉ោង 7:29

   ក្នុងពេលដែលខ្ញុំបានចូលមកស្រុកវិញនេះ ខ្មែរយើងមានគណបក្សនយោបាយ តាមលក្ខណប្រជាធិបតេយ្យដែរហើយ​តាម​រដ្ឋ​ធម្ម​នុញ្ញ ​ដែល​ទ្រង់​ស៊ីសុ​វត្ថិ យុត្ដិ​វង្ស និង​លោកអៀវ កើស បានសាងឡើង។ ឆ្នាំដែលខ្ញុំចូលមកនោះគណបក្ស​ដែល​ខ្ញុំ​អាច​រំលឹក​បាន​នៅ​ពេល​នេះ​គឺ​

- គបក្សប្រជាធិបតេយ្យ រូបក្បាកដំរីកាន់ផ្កាឈូកបីជាសញ្ញាលក្ខណ៍ ដឹកនាំដោយអៀវកើស
- គណបក្សសេរីភាព រូបប្រាសាទកំពូលបីជាសញ្ញាលក្ខណ៍ ដឹកនាំដោយទ្រង់ នរោត្ដម នរិន្ទដេត
- គណបក្សខេមរប៉ុន្នការ រូបនាងគង្ហីងព្រះធរណីជាសញ្ញាលក្ខណ៍ ដឹកនាំដោយលោក លន់ នល់
- គណបក្សចំរើនជាតិ រូបព្រួញទំលុះកងបួន របស់លោកជិន កុក
- គណបក្សអិសានមានជ័យ រូបទង់ជាតិពីរខ្វែងគ្នាទ្រម្កុដ ជាសញ្ញាលក្ខណ៍ របស់លោក ម៉ៅ ចយ
- គណបក្ស រួបរួមជាតិគណបក្សប្រជាជន រូបនង្គ័លជាសញ្ញាលក្ខណ៍
- គណបក្ស រូបសំបុកឃ្មុំរបស់លោក ម៉ម សុទ្ធ (មិនមែន ម៉មសុទ្ធទុតិយម្បិអិលូវនេះទេ)
- គណបក្សរូបកន្ដៀវគណបក្សរូបកន្ដាប់ស្រូវ សំ ញៀនជាមេ

   ការនោះធ្វើអោយប្រជាជនខ្មែរ បាត់មាត់បាត់កលែងហ៊ានក្អកគ្រហែមត្រឹមណោះ ខ្លាចស្លាប់ដោយសារព្រះករុណាម្ចាស់​ជីវិត​លើ​ត្បូង​។ ហើយ​គេ​ដឹង​ថា មើល​ទៅ​ព្រឹត្ដិ​ការណ៍​ស្រុកទេស មុខជាមិនសូវប្រែប្រួលច្របូកច្របល់អ្វីតទៅទៀតទេ។ ប៉ុន្ដែមានស្ងប់ឯ​ណា​នៅ​ថ្ងៃ​សៅរ៍​១៤​ មករា​១៩៥០ ស្រាប់​តែ​ព្រឹត្ដិ​ការណ៍​មួយកើតឡើងដូចរន្ទះ ធ្វើអោយអ្នកភ្នំពេញភ្ញាក់ផ្អើល រហូតដល់ស្រុកស្រែចំការនិគម​ជន​បទ គឺ​ដំណឹង​មរ​ ណភាព​នៃ​លោក អៀវ កើស អតីតប្រធានសភាជាតិ បច្ចុប្បន្ន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យ ដែលត្រូវជន​ម្នាក់​បោះ​គ្រប់​បែក​ ធ្វើ​ឃាត​លោក នៅ​ទី​ស្នាក់​ការគណបក្សប្រជាធិបតេយ្យ លេខ ៦៧ ផ្លូវឧកញ៉ាផ្លុង ជិតកាច់ជ្រុងវិថី៩ តុលាសព្វថ្ងៃនេះ សូម​ជំរាប​ថា​ឆ្នាំ​ដែល​ លោក អៀវ កើស ទទួល​មរ​ណ​ភាព​នោះ លោក យ៉ែម សំបូរ ជានាយករដ្ឋមន្រ្ដី លោកចៅសែនកុសល ជារដ្ឋមន្រ្ដីក្រសួង​យុត្ដិ​ធម៌ និង​មាន​ លោក​តាន់ គិម​តឹក ជា​មេ​គិញ លោកសេងទិព ជាមេប៉ូលិសនៅតំបន់ផ្សាថ្មី ដែលមាននាទីមើលទៅដល់ផ្លូវឧកញ៉ាផ្លុងនោះផង។

   គេអ្នកក្រុងភ្នំពេញទាំងមូល កាលណោះ សឹងតែយល់ថា លោក អៀវ កើស ស្លាប់នេះគឺដោយគំរោងឧបឃាតរបស់ស្ដេច​សីហនុ​តែ​ម្តង​។ ព្រោះ​ព្រះ​អង្គ និង​ពួក​បរិវារ​លោក ពុំមែនចង់ឃើញជីវិតលោកអៀវ កើសរស់នៅការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជា​ធិប​តេយ្យ​នោះ​កាល​ ណា​?
គ្រាដែលសំលាប់លោក អៀវ កើស ស្លាប់ហើយគេបែរជាទៅចាប់សមាជិកគណបក្សសេរីភាពម្នាក់ ឈ្មោះ នូយ៉ា នៅ​បឹង​ប្រយាប យក​មក​ វាយ​សួរ​ចំលើយ វាយ​បង្ខំ​អោយ​ឆ្លើយថា ខ្លួនពិតជាឃាតករ ធ្វើឃាតលោកអៀវ កើស។ កាលនោះអ្នកភ្នំពេញខ្សឹបខ្សៀវ​គ្នា​ថា «នយោ​បាយ​ នោះ​ឆើត​ណាស់ ទាត់​មួយ​បានពីរតែម្ដង» បានសេចក្ដីថាគេសំលាប់ មេប្រជាធិបតេយ្យហើយ គេដដែលហ្នឹងធ្វើអោយ​ខាង​គណ​បក្ស​សេរី​ ភាព​នោះ ជាប់​រឿង​រ៉ាវ​ទៅដែរ។ អ្នកភ្នំពេញយល់ថា រឿងហ្នឹងថ្ពិនភ្នែកសុទ្ធសាធ ព្រោះខាងគណបក្សរងគ្រោះ គ្មាននឹក​ឃើញ​ថា គណ​បក្ស​ សេរី​ភាព​ជា​គូ​ប្រ​ឆាំង មកសងសឹកបែបនេះផងទេ។ ខ្ញុំមកជួបហេតុការណ៍ដ៏សំបើមនេះ ក៏ភ្ញាក់ខ្លួនដូចគេកន្រ្ដាក់ នឹកថា ឱ! នយោ​បាយ​ពួក​ក្នុង​ ស្រុក មិន​ខុស​ពី​នយោ​បាយ​ពួកក្នុងព្រៃ ដែលខ្ញុំធ្លាប់រស់នៅជាមួយនោះប៉ុន្មានទេ។ កាប់សំលាប់គ្នាឥតអាណិត ដូចខ្ញុំបាន​និយាយ​ទុក​មក​ហើយ​ នេះ​ហើយ​ចរិត​ខ្មែរ! បើរវល់តែប្រកាប់ប្រចាក់ បំបាត់ជិវិតគ្នាយ៉ាងនេះ មានពេលឯណា នឹងកសាងស្រុកទេស? កសាង​ប្រយោជន៍​រួម​កើត​? ហ៊ី​អកុសល!។

មក្បួនដង្ហែសព ឯកឧត្ដម អៀវ កើស ថ្ងៃទី២២ មករា ឆ្នាំ១៩៥០

   សម័យនោះ លោក អៀវ កើស បាត់បង់ជីវិតទៅ តើស្មារតីស្រលាញ់លទ្ធិប្រជាធិបតេយ្យ របស់រាស្រ្ដខ្មែរចុះថយរឺ? តើគណ​បក្ស​ប្រ​ជា​ធិប​ តេយ្យ (ក្បាល​ដំរី​)ចុះ​ថយ​កំលាំង​រឺ? មិនមែនទេ! ផ្ទុយពីវត្ថុបំណងរបស់ពពួករាជនិយម ផ្ដាច់ការនិយម អានានិគមនិយម ដែល​ចង់​បំបាត់​លទ្ធិ​ ប្រជា​ធិប​តេយ្យ និង​គណ​បក្សប្រជាធិបតេយ្យ រាស្រ្ដខ្មែររឹតតែមានស្មារតីភ្លឺថ្លាឡើងមូយកំរិតទៀត ស្រលាញ់លទ្ធិនេះខ្លាំង​ឡើង ព្រោះ​គេ​ យល់​ថា ឱ! លទ្ធិ​នេះ​មានតំលៃណាស់តើសំរាប់អញជារាស្រ្ដនោះ ដូច្នេះទើបគេសំលាប់លោក អៀវ កើស ចោលកុំអោយ​លោក​ជួយ​ការ​ពារ​ អញ​កើត គេ​ចង់​ទុក​អញ​ជា​រាស្រ្ដងងឹត គ ថ្លង់ តទៅរាប់សតវត្សទៀត កុំអោយងើបភ្លឺស្វាងកើត។ កាលបើរាស្រ្ដខ្មែរ យល់​យ៉ាង​ហ្នឹង​ហើយ​ គណ​បក្ស​ប្រជា​ធិប​តេយ្យ ក៏​ក្លាយ​ទៅ​ជា​គណបក្សដែល រាស្រ្ដស្រលាញ់យ៉ាងលើសលប់។