៧-ដំណើរទៅកោះត្រឡាច
ថ្ងៃសុក្រ ទី31.មករា 2014.ម៉ោង 22:47

ដល់ថ្ងៃតុលាការសឹកកាត់ទោស

   មុនកាត់ទោសច្រើនថ្ងៃ តុលាសឹកបានហៅទៅសួរម្ដងព្រមជាមួយនិងមិត្ដភក្ដិឯទៀត។ នៅពេលនោះ​ហើយ​ទើប​ខ្ញុំ​បាន​ជួប នឹង​លោក​ប៉ាច ឈឺន​ជា​លើក​ទឺ២​។ ត​ពី​នោះ​មក​១៥​ថ្ងៃ​ទើប​គេ​ហៅ​សួរ​ម្ដង​ទៀតជាចុងក្រោយបង្អស់។ លុះត្រលប់មកវិញ គេបញ្ជូនទៅក្នុង​បន្ទប់​មួយ​ផ្សេង ក៏​បាន​ជួប​នឹង​លោក​គ្រូ​អាចារ្យ​ប៉ាង ខាត់ ដែល​បានសួរសុខទុក្ខខ្ញុំរួចលោកប្រាប់ថា អ្នកណាដែលបាននៅ​បន្ទប់​នេះ​ Sall 15 គឺ​ជា​អ្នក​ទោស​ធ្ងន់​បំ​ផុត ត្រូវ​ទទួល​ទោស​ពី​៥​ឆ្នាំ​ទៅ​រហូត​សំលាប់​ចោល ឬ​ទៅ​កោះ​ត្រឡាច មួយជីវិត ឬបើមិនជាប់ពិរុទ្ធទេ នឹងបានរួចខ្លួនក្នុងពេល​ឆាប់​ៗ​ដោយ​ឥត​កាត់​ក្ដី​ទេ​។ នៅ​បន្ទប់​នេះ​បាន​តែ​មួយ​ថ្ងៃ​គេ​នាំ​ទៅ​បន្ទប់​ខ្ញុំដដែល់វិញ បានជាខ្ញុំនឹកឃើញប្រហែលជាគេយកទៅ​អោយ​នៅ​បន្ទប់​ជា​មួយ​លោក​អាចារ្យ​ប៉ាង ខាត់ ដោយ​ភ័ន្ដ​ច្រលំ​ទេ​ដឹង​? លុះ​ដល់​គេ​ហៅ​លើក​ក្រោយ​ទៅ​កាត់​សេចក្ដីខ្ញុំនឹកឃើថា គេយកទៅដាក់នៅបន្ទប់ជា​មួយ​លោក​គ្រូ​អាចារ្យ​ប៉ាង​ខាត់ រឿង​នេះ​មក​ពី​រក​ទោស​យើង​មិន​ទាន់​អស់​ដែលគេហៅទៅវិញដោយមានរឿងថ្មីថែមទៀត។ គេ​បញ្ជូន​ទៅ​សាល​១៥​(Salle 15) គេ​ទុក​ជា​មាន​ទោស​ធ្ងន់​បំផុត​ហើយ​ត​ទៅ​គេ​ត្រូវ​បញ្ជូន​ទៅ​កោះ​ត្រឡាច​។ ចំណែកលោកគ្រូអាចារ្យប៉ាងខាត់ ពេលក្រោយមក​លោក​ត្រូ​វរួច​ខ្លួន​ដោយ​តុលា​ការ​ឥត​កាត់​ទោស​ដូច​ខ្ញុំ​ឡើយ​។

   មុនកាត់ក្ដីមានមេធាវីបារាំងម្នាក់ បានទៅជួបខ្ញុំនៅឯតុលាការសឹកប្រាប់ខ្ញុំថា ឳពុកខ្ញុំជួលគេ​អោយ​ជួយ​ការ​ពារ​រឿង​ខ្ញុំ នាំ​អោយ​ខ្ញុំ​មាន​សង្ឃឹម​ថា មុខ​ជា​បាន​រួច​ខ្លួន​មិន​ខាន​។ លុះ​ចូល​ទៅ​អង្គុយ​ចាំ​ក្នុង​សាលកាត់ទោសបានបន្ដិចលឺស្នូរកណ្ដឹងរោរិ៍ រ៉ាវរួចក៏ឃើញទាហាបារាំង​២២​នាក់ ដើរ​ស្រ​ចូល​មក​ឈរ​ជា​ពី​ជួរប្រ​កប​ដោយ​កាំ​ភ្លើង ព្រមទាំងចំពុះទុងដោតចុងស្រាប់។ លុះកណ្ដឹងរោរិ៍លើក​ទី​២​ ទាហាន​ទាំង​នោះ​ក៏​គំនាប់​អាវុធ​ព្រិប​ស្មើ​គ្នា ក្រោម​ស្នូរ​បញ្ជារ​នៃ​នាយ​ទាហាន​រួច​ឃើញ​សេនា​នាយទាហាន៤​-៥​នាក់ ចេញមកពីន្ទប់ គឺសក្ដិ២មួយនាក់ សក្ដិ៣ពីរ​នាក់ សក្ដិ​៥​ម្នាក់​ហើយ​មាន​សក្ដិ​៣​ម្នាក់​ទៀត​ជា​អ្នក​ចោទ​តំណាង​រាជការ (Procureur de la République) បើ​ខ្មែរ​យើង​ពី​ដើម​ហៅ​ថា «​ព្រះ​រាជ​អាជ្ញា​»​។ លុះ​ដល់​លោក​តុលា​ការ​បាន​អង្គុយ តាម​កន្លែង​រៀង​ខ្លួន​ហើយ ទើបនាយទាហានបញ្ជាអោយដាក់អាវុធចុះ ហើយមកឈរត្រៀម​គ្នា​ពី​ក្រោយ​ពួក​មនុស្ស​ជាប់​ចោទ​។

   ក្នុងពេលនោះក្រោយដែលក្រលាបញ្ជីបានសូត្រលិខិតចោទគ្រប់គ្នាហើយ ទើបសក្ដិ៥ចាងហ្វាងគេ​ហៅ​ឈ្មោះ​សួរ​ម្នាក់​ម្ខង​ៗ តាម​ខ​ចោទ​។ លុះ​សួរ​ចប់​ហើយ ទើប​សក្ដិ​៣​តំណាង​រាជ​ការ​គេ​ចោទ​ទំងន់​ទោស​គ្រប់​គ្នា។ ក្រោយនោះត្រូវវេនមេធាវីការពារ ដើម្បីសំរាល​ទោស​។ រួច​ទើប​សក្ដិ​៥​ចាង​ហ្វាង​ហៅ​ឈ្មោះ​យើង​សួរ​គ្រប់​គ្នា​ក្រែងមានយោបល់អ្វីតវ៉ាថែមផ្សេងទៀត។ លុះយើងរាល់​គ្នា​ឆ្លើយ​ថា​ឥត​អ្វី​ត​វ៉ា​ទៀត​ទេ ទើប​គេ​ក្រោក​ឡើង​ព្រឹប​ទង្គិច​តុ​ក្ដាំៗ​ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង ដើម្បីពិភាក្សាទោសដែលត្រូវកាត់ចំពោះអ្នកជាប់ចោទម្នាក់ៗ។ ឯពួកទាហាន​នៅ​តែ​ចាំ​គំ​នាប់​គ្រប់​ពេល​ដែល​គេ​ចូល​ទៅ​ក្នុង និងពេលចេញមកវិញ ។ ចំណែកមេធាវីមានសិទ្ធិគ្រាន់តែ​ទៅ​ស្ដាប់​គេ​ពិ​ភាក្សា​ឥត​មាន​សំលេង​អ្វី​ត​វ៉ា​ទេ​ក្នុង​ពេល​ពិភាក្សា​នោះ​។

   លុះចេញពីពិភាក្សាមកវិញ ទាហានឈរគំនាប់ត្រង់ជើងម្ដងទៀត ទើបគេហៅឈ្មោះប្រាប់ទោសគ្រប់​គ្នា​ម្នាក់​ម្ដង​ៗ​។ ក្នុង​ពេល​ប្រាប់​ទោស​មាន​អ្នក​ប្រែ​ភាសា​ខ្មែរ​ម្នាក់​ស្រែក​ប្រាប់​ថា​ចាំ​ស្ដាប់​សំ​រេច​របស់​តុលា​ការ! គេហៅឈ្មោះប៉ាច ឈឺនមុនគេ លោកឆ្លើយបាទ! អ្នក​ឯង​ត្រូវ​ទោស​ប្រហារ​ជីវិត​បង់​! រួច​ហែម ចៀវ បាទ​! អ្នក​ឯង​ត្រូវ​ទោស​ប្រហារ​ជីវិត​បង់! នួន ឌួង​អ្នក​ឯង​ត្រូវ​ទោស​ប្រហារ​ជីវិត​បង់ ត​មក ប៊ុណ្ណ​ចន្ទ ម៉ុល បាទ! អ្នក​ឯង​ត្រូវ​ទោស​គុក​៥​ឆ្នាំ និង​១៥​ឆ្នាំ​នីរទេស​មិន​នៅ​ក្នុង​ស្រុក!​។ រួច​ហៅ​តៗ​ទាល់​តែ​គ្រប់​គ្នា​....​។

   មិត្ដខ្ញុំពីរនាក់ទៀតសួរថា គេសើចរឿងអី? គេបញ្ជូនពួកយើងទៅណា? គ្រានោះមានខ្មែរក្រោមម្នាក់ក្នុងចំណោម​យួន​ទាំ​៧​នាក់​នោះ ដែល​ខ្ញុំ​ស្មាន​ថា​ជា​យួន​ទាំង​អស់​គ្នា ខ្មែរ​នោះ​អត់​មិន​បាន​ក៏​ឆ្លើយ​ប្រាប់ថាកូងណូងនោះ គឺកោះត្រឡាច! លឺពាក្យថាកោះត្រឡាច​ភ្លាម​ខ្ញុំ​ក៏​ភ្ញាក់​ខ្លួន​ដូច​គេ​កន្ទ្រាក់​តែ​ម្ដង ត្រ​ចៀក​ហឹង​អស់ ស្ដាប់​អ្វី​លែង​លឺ​ហើយ ដោយនឹកឃើញថាអញម្ដងហ្នឹង អស់សង្ឃឹមថានឹង​រស់​រាន​មាន​ជីវិត​ត្រលប់​មក​ស្រុក​វិញ​ហើយ ត្បិត​ធ្លាប់​លឺ​គេ​ដំណាល​តៗ​មក​ថា កោះ​ត្រឡាច​នោះ​នៅ​កណ្ដាលសមុទ្រឆ្ងាយណាស់ ជាកន្លែងដាក់​មនុស្ស​ទោស​ឧ​ក្រិដ្ន​។ ក្រោយ​នោះ​ខ្ញុំ​ក៏​ក្រោក​ទៅ​អង្គុយ​ជិត​ខ្មែរ​ក្រោម​នោះ ហើយសួរពីស្ថានភាពកោះត្រឡាចយ៉ាងម៉េខ្លះ។ គាត់នោះបាន​អធិប្បាយ​សព្វ​គ្រប់​ប្រាប់​ខ្ញុំ ហើយ​គាត់​ប្រាប់​ថា​គាត់​ឯង​គេ​ដាក់​ទោស​ប្រាំ​ឆ្នាំ​មិន​យូរ​ប៉ុន្មាន​ទេ នឹង​រួច​មក​វិញ​ហើយកុំភ័យអី! អម្បាលដល់ពួកអញនេះគេកាត់​ទោស​ដល់​៣០​ឆ្នាំ​ម្ដេច​អញ​មិន​សូវ​គិត​គូរ​ប៉ុន្មាន​។ ខ្ញុំ​សួរ​ទៅ​វិញ​ថា​ បងឯងទោសអី? គាត់ឆ្លើយថា អញទោស​សំលាប់​គេ​ហើយ​ទោស​ប្លន់​ថែម​ទៀត​។

   បងប្អូនជួយពិចារណាមើល! ជាតិខ្មែរដូចគ្នាមិនព្រមទទួលស្គាល់ខ្មែរគ្នាឯងទេ មិនព្រមនិយាយភាសាខ្មែរទេ ប៉ុន្ដែ​ដោយ​អង្គុយ​ស្ដាប់​ទៅ​ប្រ​ហែល​ជា​តឹង​ទ្រូង​ណាស់​មើល​ទៅ បាន​ជា​គេ​ព្រម​និយាយ​ខ្មែរ​មករកខ្ញុំ។ គ្រានោះខ្ញុំសួរទៅវិញថា បងឯងខ្មែរម៉េចមិនព្រមនិយាយ​ខ្មែរ​ណែ​នាំ​ពួក​ខ្ញុំ​ផង​ព្រោះ​ខ្ញុំ​មិន​ចេះ​យួន​ទេ​! គេ​ឆ្លើយថានិយាយខ្មែរទៅពួកយួនមើកងាយអញ ថាអញជាជាតិខ្មែរ។ សូម​បង​ប្អូន​ជួយ​ស្ដាប់​មើល​ចុះ​! ជាតិ​ខ្មែរ​យើង អោយ​តែ​ចេះ​ភាសា​បរ​ទេស​ហើយ​និយម​តែ​ភាសា​គេ លែង​និយាយភាសាខ្លួនឯងសោះ ថាជាតិឯងជាជាតិថោកទាប​ទៅ​វិញ​។ ដូច​យ៉ាង​ជាតិ​យើង​ដែល​ចេះ​ភាសា​បារាំង​សេស ខ្លះ​ជាវរ​ជន​ផង គេនាំកូនចៅគ្រួសារគេនិយាយតែបារាំងរហូត​ដល់​ភ្លេច​ភាសា​ជាតិ​ចោល​អស់ ថា​ជា​ភាសា​ថោក​ទាប​ទៅ​វិញ មើល​ចុះ​ស្រី​យួន​ដែល​យក​ប្ដី​បារាំង ដល់​មាន​កូន​គេបង្ហាត់អោយនិយាយតែពាក្យយួនអោយស្រលាញ់​ជាតិ​យួន​ខាង​ម្ដាយ​ជា ង​ឳពុក បើ​ស្រ្ដី​ខ្មែរ​យើង​វិញ បើ​បាន​ប្ដី​បារាំង​ហើយ កូនប្រុសស្រីនិយាយតែបារាំងឥតចេះខ្មែរសោះ អប់រំ​ស្រ​លាញ់​ជាតិ ឳពុក​ជាង​ជាតិ​ម្ដាយ​។ បើ​និយាយ​ខ្មែរ​ទៅ​ខ្លាច​គេ​ថា​មិន​មែន​កូន​បារាំង នេះ​ជា​គំនិត​ខ្ញុំ​គេ ពូជត្រកូលឥតភ្ញាក់រលឹកសោះ។ បើមានជាតិខ្មែរណាភ្ញាក់​រលឹក​ជួយ​ណែ​នាំ​តាម​ផ្លូវ​នយោ​បាយ ដើម្បី​អោយ​ប្រ​ទេស​ជាតិ​រួចពីទាសភាព មានសេរីភាពឡើងវិញ អ្នកនោះគេសំគាល់​ថា​ជា​មនុស្ស​ថោក​ទាប អាវ៉ា​សែ​ឥត​ខ្លឹម​សារ គេ​ឥត​ហាន​ដើរ​ជិត​ទេ​ខ្លាច​មាន​រឿង​ដល់​ខ្លួន​គេ​ទៀត​។

   គំនិតនេះផ្ដុំក្នុងខួរក្បាលខ្ញុំក្នុងគ្រានោះ ដែលនាំអោយរិតតែខ្លោចចិត្ដអាណិតជាតិខ្មែរទ្វេឡើង។ នៅ​ក្នុង​គុក​ធំ​ព្រៃ​នគរ​បាន​ជាង​ពីរ​ខែ ទើប​គេ​នាំ​ខ្ញុំ​ព្រម​ទាំង​ពួក​មិត្ដ​ទាំង​អស់​ទៅ​ចុះ​កប៉ាល់​ជំនួញ​មួយ​យ៉ាង​ធំ​ដែល​នឹង​បើកចេញទៅកោះត្រឡាច។ កោះត្រឡាចជាកោះរបស់​ខ្មែរ​យើង​ពី​ដម តែ​បាន​ទៅ​យួន​នៅ​ចំងាយ​ជាង​៣០០​គីឡូ​ម៉ែត្រ​ពី​ដីគោក​ក្នុង​សមុទ្រ​ចិន​។ អ្នកទោសដែល​បារាំង​យក​ទៅ​ដាក់​គុក​កោះ​ត្រឡាច ឥត​សង្ឃឹម​ថា​បាន​មក​ស្រុក​វិញ​ឡើយ។ លោក​អ្នក​នឹង​ជ្រាប​អំពី​មហា​ទុក្ខ​វេទនា​លើ​ទី​នោះ​យ៉ាង​ណាៗ​ត​ទៅ​ទៀត​។

ដល់ថ្ងៃតុលាការសឹកកាត់ទោស

   ប្រហែលម៉ោង១៧ល្ងាច អ្នកបំរើក្នុងកប៉ាល់បានលើកបាយស១ឆ្នាំងធំព្រមទាំងទឹកសម្លមួយមុខមកអោយទទួលទាន គឺ​ជា​ត្រ​ឡាច​ស្ងោរ​ជា​មួយ​ឆ្អឹង​ជំនី​ជ្រូក​បង់​តាំង​ឆាយ​ខ្ទឹម​ស និងម្រេចនៅក្ដៅៗ។ សូមមិត្ដជាទីស្នេហាជ្រាបថាតាំងពីខ្ញុំចូលទៅរងទុក្ខវេទនានៅ​គុក​ភ្នំ​ពេញ​រហូត​ដល់​ គុក​ព្រៃ​នគរ​រួម​ទាំង​អស់​ចំនួន​ ៣​ខែ​២០​ថ្ងៃ​ហើយ ខ្ញុំពុំដែលបានទទួលទានបាយអង្ករសម្ដងណាឡើយ។ ទើបតែនៅ​ពេល​ដែល​មក​ប៉ះ​លើ​បាយ​ស និង​ម្ហូប​កប៉ាល់​យ៉ាង​គួរ​សម​នាំ​អោយ​ខ្ញុំ​ទទួល​ទានបានច្រើនទាល់តែ តឹងពោះហួសកំណត់ ទៅជាហល់ឆ្អល់ពោះផ្អើះៗដក​ដង្ហើម​ស្ទើរ​មិន​ចេញ​រួច ក៏​ប្រាស​ដេក​លើ​ក្ដារ​កប៉ាល់​នោះតែម្ដង ទាល់ តែបានមិត្ដខ្ញុំឈ្មោះអ៊ឹម នៅតាកែវមកជួយរិតពោះអោយ​ស្រក​ឆាប់​ៗ។ មិត្ដ​អ៊ឹម​រិត​ផង​ស្ដី​បន្ទោស​អោយ​ខ្ញុំ​ផង​ថា​ស៊ី​អី​ក៏​ស៊ី មិន​ដឹង​ប្រ​មាណ​ទាល់តែចាកច្រាស់ដូច្នេះ។ លុះរិតបានបន្ដិចទៅពោះកាន់តែស្រក​ធូរ​ខ្ញុំ​បាន​ស្រួល​ខ្លួន​គ្រាន់​បើ​។ ប្រ​ហែល ម៉ោង​១៨​ជាង ទើប​អ្នក​យាមចូលមកដាក់ខ្នោះជើងទាំង២គ្រប់ៗគ្នា។ គេអោយ​ដេក​សំរាក​នៅ​ទី​នេះ​ទៅ​។

   លុះកប៉ាល់ចេញបានពីរបីម៉ោង មិត្ដិខ្ញុំទាំងអស់ក៉តាំងពុលរលកត្អួតចង្អោសឹងតែគ្រប់គ្នា នាំអោយធំក្លិនស្អុយ​ឆ្អាប​សឹង​បែក​ក្បាល​ស្លាប់ ឥត​មាន​អ្វី​ការ​ពារ​ឡើយ​។ ចំណែក​ខ្ញុំ​ទ្រាំបានយូរជាងគេបន្ដិចក៏តាំងពុលនឹងគេដែរ បាយដែលឆ្ងាញ់ដល់ចុកពោះ ក៏នាំគ្នា​ចេញ​មក​ក្រៅ​វិញ នៅ​តែ​ពោះ​ទទេ​។ ទាំង​អស់​គ្នា​ទៅ​ជា​ឈឺ​ក្បាលវិលមុខ រង៉ាប់រងើរួចប្រាស់ដេកលក់រតេតរហូតដល់ភ្លឺតែម្ខង​។ លុះ​ដឹង​ខ្លួន​ឡើង​ស្រាប់​តែ​ដឹង​ខ្លួន​ថាកប៉ាល់​ឈប់​នៅ​នឹង​ថ្កល់​។ ប្រ​ហែល​មួយម៉ោងក្រោយមក ទើបឃើញគេបើកគំរបឃ្លុបកប៉ាល់ចេញ ខ្ញុំក្រឡេកទៅ​ឃើញ​មនុស្ស​ជា​ច្រើន​នាក់ ឈ្ងោក​មើល​ក្នុង​កប៉ាល់​ហើយ​និយាយ​ថា«គីណី ថូណអិច» ខ្ញុំសួរទៅមិត្ដកម្ពុជាក្រោមថាគេ​និយាយ​អ្វី​? គាត់​ថា «គេ​ថា​ជើង​នេះ​មនុស្ស​ទោស​តិច​ទេ​»​។ ក្រោយ​នេះ​មួយស្របក់ លឺសូរគេស្ទូចរបស់ពីក្នុងកប៉ាល់ដាក់ទៅក្នុងទូកធំៗ ដើម្បីនាំទៅ​កាន់​ច្រាំង​កោះ​ត្រ​ឡាច ដែល​នៅ​ចំងាយ​ប្រ​ហែល​ ២​គី​ឡូ​ម៉ែត្រ​។ លុះខាអីវ៉ាន់ដាក់ទូកទាំងពីរហើយ ទើបគេដោះខ្នោះជើងពួកខ្ញុំ​ចេញ ហើយ​អោយ​ឡើង​ទៅ​ខាង​លើ​នៃ​កប៉ាល់ ពេល​នោះ​ខ្ញុំ​ឃើញ​ដីគោក (នៃកោះត្រឡាច) ឃើញទេសភាពល្អគួរគយគន់ពេកណាស់។

   មិត្ដអើយ! ខ្ញុំមិននឹកស្មានថា កោះត្រឡាចធំដល់ម្លឹងសោះ គឺធំជាងទីប្រជុំជនខេត្ដកំពុងស្ពីទៅទៀត មានផ្ទះថ្មធំតូចសង់​ហូរ​ហែ គួរ​អោយ​សប្បាយ​ណាស់​។ ប៉ុន្ដែ​យើង​ខ្ញុំ​ដែល​ជាមនុស្សមានទោសធ្វើម្ដេច នឹងសប្បាយចិត្ដកើត បើរវល់តែជាប់ក្ដីមាន​ពេល​ឯ​ណា​ទៅ​ដើរ​អោយ​សប្បាយ​បាន ហើយ​ចេះ​តែ​គិត​ថា មិនដឹងជាគេនាំយើងទៅដល់កន្លែងណាទៀតទេ។ គ្រានាះពួក​តំរួតគេបានបង្កប់​អោយ​ពួក​ខ្ញុំ​ចុះ​ទៅ​ក្នុង​ទូក​ អោយ​អង្គុយ​លើ​បាវ​អង្ករ​ដែលគេផ្ទុកជាមួយឳទិនទឹកត្រីនិងកញ្ឆេត្រីងៀត រួចហើយកាណូតក៏បើកសណ្ដោងទូកនោះ​ទៅ​ដល់​កំពង់​ផែ​កោះ​ត្រ​ឡាច​។ នោះ​តំរួត​នាំ​ឡើង​ពី​ទូកទៅលើគោក ក៏បង្គប់អោយអង្គុយជាពីរជួរទើបមេតំរួតនៅកោះ គេមករាប់ទទួលពីតំរួត​ទៅ​ពី​នាយ​រួច ទើប​គេ​នាំ​យើង​ទៅ​កាន់​ទី​ឃុំ​ឃាំងមួយចំងាយប្រហែលពីរគីឡូម៉ែត្រពីផែកប៉ាល់។ ឯមនុស្សទោសមានខ្មែរ មានយួន ដែល​មក​ចាំ​ទទួល​លីសែង​អី​វ៉ាន់​ពី​ទូក​ទៅ​ចេះ​តែ​និយាយសុំទិញស្បែកជើងខ្ញុំគ្រប់គ្នា ថាខ្ញុំលក់ថ្លៃប៉ុន្មាន? ត្បិតស្បែកជើងខ្ញុំ ជាស្បែកជើងនៅ​ល្អ​នៅ​ឡើយ​។ ប៉ុន្ដែ​មិត្ដ​ខ្ញុំ​ម្នាក់ ដែល​ធ្លាប់​មាន​ការ​ពិសោធន៍បានឃាត់ថាកុំអោយលក់ វាអោយថោកណាស់ ចាំទៅដល់ទីគុកសឹមលក់ទើប​បាន​ថ្លៃ​។ ខ្ញុំ​ដើរ​បណ្ដើរ​ស្ដាប់​គេ​និយាយ​បណ្ដើរ​ ស្រាប់តែដល់កន្លែងគុកតូចមួយសំរាប់អោយមនុស្សទោសដែលមកដល់កោះត្រឡាចថ្មី​ចូល​សំរាក​។ នៅ​ទី​នោះ​គេ​អោយ​យើង​ឈរ​តំរៀប​គ្នា​ជាពីរជួរ ហើយគេបង្គាប់អោយស្រាតខោអាវគ្រប់គ្នាយកទៅដាក់ពីមុខ គ្រាប់​គ្នា​ទើប​គេ​ហៅ​អោយ​ចូល​ទៅ​ខាង​មុខ​គេ​ម្នាក់​ម្ដង​ៗ ដើម្បី​ឆែកឆេដោយតំរួតជាតិយួនពីរបីនាក់ ដែលមានមេតំរួតជា តិបារាំងម្នាក់មាឌធំឈរចាំ​ត្រួត​មើល​មួយ​ជាន់​ទៀត​។ មុន​ដំបូង​គេ​អោយ​ហា​មាត់​យ៉ាង​ធំ​ហើយអោយក្អកយ៉ាងខ្លាំងៗ ដើម្បីអោយគេសង្កេតរកមើលក្រែងយើងលាក់​សំ​បុត្រ​អ្វី​ៗ ឬ​មួយ​ខ្លាច​យើង​លាក់​ក្រដាស​បា្រក់​១០០​រៀលក្នុងបំពង់ក ឬក្នុងមាត់ រួចគេអោយអោនក្បាលចុះចំតិតក្ដិតឡើងដោយយះជើង​អោយ​ធំ​ដើម្បី​អោយ​ចំហ​រន្ធ​ក្ដិត​ជា​ការ​ងាយ​គេ​នឹង​ពិនិត្យ​រក​ក្រដាសប្រាក់នេះទៀត។ គេង្គាប់អោយមនុស្សទោស ម្នាក់មកហែកចង្វែកក្ដិត​យើង​ពិនិត្យ​មើល​ថែម​ទៀត​ រួច​ហើយ​គេ​អោយ​យើង​ងើប​ត្រង់​ឡើងវិញហើយអោនក្បាលចុះបន្ដិច ទើបគេយកដៃវែកសក់ក្បាលយើងមើល ព្រម​ទាំង​មើល​រន្ធ​ត្រចៀក​ផង​។ លុះ​ពិនិត្យ​មើល​សព្វ​គ្រប់​ហើយទើបគេអោយទៅឈរតាមជួរដើមវិញ។ គេធ្វើដូច្នេះម្ដងម្នាក់ៗទាល់តែ​គ្រប់​គ្នា​។ សូម​ជំរាប​ថា​ក្នុង​ការ​ពិនិត្យ​មាន​មិត្ដ​ខ្ញុំ​ពីរ​បី​នាក់​បាន​ត្រូវគេធ្វើទារុណកម្មដោយវាយនឹងរំពាត់ផ្ដៅដំបង រំពាត់ក្ដគោយ៉ាងខ្លាំង ទាល់តែទ្រោម​ខ្លួន​ដោយ​ហេតុ​ក្អក​មិន​ខ្លាំង ចំ​តិត​ក្ដិត​មិន​ត្រូវ​តាម​បំណងគេ។ ចំណែកខ្លួនខ្ញុំជាសំណាងល្អដែរ បានគេផុតពីទារុណកម្មយ៉ាងវេទនានេះ​ដោយ​ហេតុ​ខ្ញុំ​ឈរ​នៅ​លេខ​ទី​៥ ខ្ញុំ​ខំ​សង្កេត​អ្នក​ទោស​ដែលត្រូវគេឆែកមុនខ្ញុំនោះ គេធ្វើម្ដេចខ្លះ។ លុះដល់វេន ខ្ញុំៗធ្វើតាមរបៀបគេមុន។ លុះ​គេ​បាន​សាក​សួរ​តាម​តែ​នឹក​ឃើញ​រួច ហើយ​ទើប​គេ​អនុញ្ញាត​អោយស្លៀកពាក់ដូចដើមវិញ ហើយគេនាំអោយទៅសំរាកក្នុងគុក​នោះ​ចំនួន ១៥​ថ្ងៃ​មិន​ទាន់​អោយ​ធ្វើ​ការ​អ្វី​ឡើយ​។ បាន​ជា​សំរាក​ដូច្នេះ​ដើម្បី​បំបាត់រោគ ពុលរលកអោយស្រួលបួលសិន ទើបគេចាត់​អោយ​ធ្វើ​ការ​ផ្សេង​ៗ​។

   ក្នុងពេលសំរាកនេះ មិត្ដភក្ដិដែលគេបានមកនៅកោះត្រឡាចមុន បាននិយាយប្រាប់ខ្ញុំសព្វគ្រប់ដែលជាហេតុនាំអោយ​ខ្ញុំ​ភ័យ​ព្រួយ​ពន់​ពេក​ណាស់​។ គេ​ថា​នៅ​ទី​នេះ​បារាំង​អោយ​ធ្វើ​ការ​ច្រើន​យ៉ាងណាស់ មានធ្ងន់ មានស្រាល តាមតែយើងស្ម័គ្រធ្វើ។ ប៉ុន្ដែពេលដែល​យើង​ចូល​ទៅ​ស្ម័គ្រ​នោះ​ជួន​ណា​ហេង​ជួន​ណាស៊យ​។ ឯការធ្ងន់មានកាប់អុស មុជក្នុងសមុទ្រកាច់ផ្កាថ្មយក មកដុតកំបោរសសំរាប់​សង់​ផ្ទះ យក​ស្រូវ​កិន​អោយ​បាន​ជា​អង្ករ​ក្រហម នេ​សាទ​ត្រី​សមុទ្រ កាប់​ឈើ​ហុប ធ្វើអំបិលស អំបិល ខ្មៅ៘ ការស្រាលគីធ្វើបោយបារាំង (ប៉ុន្ដែ​មុខ​ការ​នេះ​មាន​តែ​ជាតិ​យួន​ទេ ចំណែក​ខ្មែរ​យើង​បារាំង​វា​មិន​ប្រើ​ទេ​) ដុតធ្យូង ធ្វើឥដ្ឋ ធ្វើចំការដំណាំផ្សេងៗ។ គេចំលងដាក់ទៅកោះតូច​ៗ​ក្បែរ​នោះ​អោយ​រើស​ពង​ល្មេច​។ មាន​មួយ​ពួក​ទៀត គឺ​អោយ​ធ្វើ​គិញ (Recherche) សំរាប់​ដើរ​ចាប់មនុស្សទោសដែលប្រុងនឹងរត់ទៅ​ដី​គោក​វិញ​​តាម​ទូក​សំពត់​ឬ​ក្បូន​រិស្សី​។ គេ​បាន​អធិប្បាយ ពី​ការ​ស្រួល​និង​លំបាក​អោយ​ខ្ញុំ​ដឹង​ដូច​ត​ទៅ៖​

   ឯមនុស្សទោសដែលវាប្រើបង្ខំធ្វើការវាឥតមានត្រាប្រណី អោយឈប់សំរាកអ្វីបន្ដិចឡើយ គឺប្រើអោយធ្វើការ​ទាល់​តែ ដល់​ម៉ោង​ទើប​អោយ​ឈប់ ប្រៀប​បាន​នឹង​គ្រឿង​ច្រក (ម៉ា​ស៊ីន) ដូច​ជា​កន្ដែង​កិន​ស្រូវ​ជា​ដើម​។

   ពួកទី៤ គឺពួកនេសាទត្រីសមុទ្រ នៅវេលាម៉ោង៣ទៀបភ្លឺ គេអោយចេញទៅដឹកអួនទៅសមុទ្រ មានតំរួត​ពីរ​បី​តាម​ទៅ​ផង​។ ក្នុង​ទូក​មួយ​មាន​មនុស្ស​ពីរ​១០​នាក់​ទៅ​១២​នាក់​តាម​ចំនួន​ទូក​ធំតូចមិនកំណត់ស្រេចតែលើបញ្ជារបស់នាយតំរួត។ បើអាកាស ល្អឥត​ភ្លៀង​ខ្យល់ ទូក​ត្រូវ​ចេញ​ច្រើន​ បើ​អាកាស​ប្រកប​ដោយ​ភ្លៀង​ខ្យល់​វិញ គេ​អោយ​ទូក​តិចទៅនេសាទ។ បើងបង់ជាប់ និងផ្កាថ្មនៅបាតសមុទ្រ គេ​បង្គាប់​អោយ​មនុស្ស​ទោស​លោត​ទៅ​មុជ​ចុះទៅ​ដោះអោយ​រួច​ឥតអាណិតអាសូរថា គ្នាត្រូវរងារ ដោយខ្យល់ផងដោយទឹកផងទេ។ ក្នុង​ពេល​មុជ​ទឹក​ទៅ​ដោះ​មង​នោះ​ជួន​ណា​មុត​ដៃ​និង​ផ្កា​ថ្ម​ក៏​មាន ជួន​ណា​ប្រទះ​នឹង​សត្វ​បបែល​វា​យក​ន្ទុយវាចាក់ត្រូវដៃ បណ្ដាលអោយ​ចុក​ចាប់​ឈឺ​ផ្សា ប្រៀប​បាន​នឹង​ពិស​ពស់​វែក​ដូច្នេះ​ឯង ហើយ​ត្រូវ​រង​ទុក្ខ​ឈឺ​ចាប់ រហូតដល់ពេលត្រលប់មកវិញ ទើបគេអោយព្យាលឯមន្ទីពេទ្យ ជួនណា​មនុស្ស​ទោស​គ្នា​ឯង​រក​ថ្នាំ​អោយ ដូច​ជា​ស្មៅ​ឬ​ស្លឹក​ឈើ​ព្រៃ​ផ្សំ​លាប​បិទ​មុខ​អោយ​ក៏​មាន ហើយនិងបណ្ដាលអោយដៃរបួសនោះ​ស្វិត​ដោយ​ត្រូវ​ដាច់​សរ​សៃ​ឈាម​។ មាន​ពេល​ខ្លះ​មុជ​ចុះ​ទៅ​ប្រទះ​នឹង​សត្វ​ឆ្លាម​វា​កាត់​ដាច់​ដៃ​ជើង​ពិការ​មួយ​ជីវិត​ក៏​មាន​។

   ចំណែកមនុស្សទោសពួកទី៥ ផ្នែកកាប់ឈើលើខ្នងភ្នំនោះច្រើនមានគ្រោះថ្នាក់ដូចតទៅ៖ កាលណាកាប់​ឈើ​ហុប​ធំៗ​លើ​ភ្នំ​បាន​ហើយ គេ​ត្រូវ​ធ្វើ​ផ្លូវ​សំរាប់​អូស​ឈើ​ហុប​នោះ​ទំលាក់​ទៅក្នុងសមុទ្រ ដើម្បីចងជាក្បួន នាំទៅកាន់រោងអារឈើកន្លែងផ្សេងទៀត។ លុះធ្វើ​ផ្លូ​វរួច​ហើយ គេ​ចង​ទាក់​ឈើ​នោះ​ដោយ​ខ្សែ​ពួរ ហើយ​នាំ​គ្នា​អូស​ទំលាក់​ ពី​លើភ្នំមកជើងភ្នំ។ មានឈើខ្លះប្រវែងជាង១០ម៉ែត្រ ក្នុង​ពេល​អូស​វា​វាត់​ចុះ​វាត់​ឡើង​ទៅ​បុក​ដើម​ឈើ​ក្បែរ​ផ្លូវ​ក៏​មាន​ជួន​ជ្រុល​លឿន​ខ្លាំងពេកទៅកិនសង្កត់ឬបុកមនុស្សទោស ដែលគេចមិនទាន់បណ្ដាល​អោយ​បាក់​ដៃ បាក់​ជើង​ឬ​កិន​ស្លាប់​មួយ​នាក់ ឬ​ពីរ​នាក់​នៅ​នឹង​កន្លែង ក៏​ច្រើន​គួរ​អោយ​វេទនាក្រៃលែង ឯកន្លែងដែល​កាប់​ឈើ​ជា​កន្លែង​ចាញ់​ខ្លាំង​ផង​ទៀត បើ​មាន​កន្លែង​ណា​ឈើ​ច្រើន មនុស្ស​ទោស​ត្រូវ​ទៅ​ដេក​នៅ​ទី​នោះ​យូរ​ថ្ងៃដើម្បីកាប់ឈើអោយទាល់តែបានច្រើនដើម។ ពេលដេក​ក្នុង​ព្រៃ​ឥត​មុង​ត្រូវ​មូស​ខាំ​ផង​ទៅ​ជា​មាន​ជំងឺ​គ្រុន​ចាញ់​បណ្ដាល​ដល់​ស្លាប់​ក៏​មាន​។ ឯចាញ់នោះបណ្ដាលមកពីមូសខាំផង បណ្ដាលមក​ពី​ព្រៃ​ឈើ​ធំ​អាប់​អួរ​ឥត​មាន​អាកាស​ល្អ​ផង​។

   ទី៦ក្រុមធ្វើអំបិល ក្រុមនេះជាមនុស្សទោសស្រាលសឹងតែជាមនុស្សឥតទោសធម្មតាយួនហៅថា «ទោសលូ» គឺ​មនុស្ស​ដែល​មាន​ទោស​ជាប់​គុប​បី​ដង​ក្នុង​១​ជីវិត​ខ្លួន នៅ​ពេល​ដែល​រួច​ទោសគេអោយទៅធ្វើអំបិល។ ការរស់នៅនៃមនុស្សទាំងនេះ ដូចជាមនុស្ស​ទោស​ដែរ ប៉ុន្ដែ​ឥត​ទោស​ទេ ប៉ុន្ដែ​នៅ​កោះ​ត្រ​ឡាច គេ​ខ្លាច​មនុស្ស​ពួក​នេះ​ណាស់ ត្បិតវាចេះលួចដោយប៉ិនប្រសប់ណាស់ គឺវត្ថុអ្វីក៏វាលួច​ដែរ តាំង​ពី​ខោ​អាវ​ប្រាក់​កាស​ជា​ដើម​ហើយ​មាន​ពុត​ត្បុត​ផង​។

   អ្នកទាសស្រាលធ្វើការស្រាលនោះគឺក្រុមធ្វើបោយបារាំង គឺបំរើនៅតាមផ្ទះបារាំង។ មួយក្រុម​ទៀត​សំរាប់​ធ្វើ​ម្ហូម​អោយ​បារាំង​។ មនុស្ស​ទោស​ទាំង​ពីរ​ពួក​នេះ មាន​តែ​ជាតិ​យួន​ទេ​ខ្មែរ​យើង​ឥត​បាន​ធ្វើ​ទេ​។

   មួយក្រុមទៀតសំរាប់ឡធ្យូង ដុតឡដែលជាការ​មិន​​លំបាកប៉ុន្មានទេ ពីព្រោះអុសសំរាប់ដុតធ្យូងមានស្រាប់ ឯ​ដី​សំរាប់​ធ្វើ​ឥ ដ្ឋ​ក៏​មាន​ស្រាប់​ដែរ គឺ​គ្រាន់​តែ​ជាន់​ដី​នោះ​អោយ​ម៉ត់​បន្ដិច​រូចសូនដុំៗ រួចកប់ក្នុងពុម្ពកៀស អោយស្មើគោះអោយធូរបន្ដិចរួច លើកពុម្ព​ឡើង ក៏​បាន​ទៅ​រូប​រាង​ឥដ្ឋ​ ហើយ​យក​ទៅ​ហាល​អោយ​ស្ងួត​ហើយ​យកទៅរៀបក្នុងឡ ទើបដុតអោយឆ្អិនទៅជាការស្រេច។ ក្រុមនេះមានពេល​ទំនេរ​ច្រើន តែ​កាល​ធ្វើ​ការ​រួច​ហើយ​នាំ​គ្នា​ផឹក​តែ​ជជែក​គ្នា​លេង មាន​ផ្ទះ​តូច​ល្មមនៅរៀងខ្លួន ហៅថាផ្ទះតៀម ឥតនៅជាមួយគេក្នុងគុកទេព្រមទាំង​មាន​ពេល​ទំនេរ ទៅរក​ចាប់​ត្រី​សមុទ្រ​យក​មក​អាស្រ័យ​បាន​ទៀត​។

   ក្រុមមួយទៀតធ្វើចំការ។ គេចែកដីអោយ ២៥រង គេអោយដាំសាលាត ខាត់ណាស្ពៃ បន្លែផ្សេងៗ តាមគេតំរូវ​អោយ​ដាំ​។ ក្នុង​មួយ​អាទិត្យ រដ្ឋ​ការ​កណ្ដាល​គេ​បើក​អង្ករ​ត្រី​ងៀត​អោយ​ម្ដង​យកទៅផ្ទះរៀងខ្លួន ដាំស្លទទួលទានខ្លួនឯង។ ពួកនេះមានផ្ទះ នៅក្រៅគុក​ដែរ​មាន​ការ​រស់​នៅ​ធូរ​ទូលាយ​សប្បាយ​គ្រាន់​បើ មាន​របស់​របរ​ប្រើ​ប្រាស់​ច្រើន ខាងគ្រឿងបរិភោគក៏បរិបូណ៌។

   ឯមួយក្រុមទៀតជាក្រុមគិញហៅថា ក្រុមរ៉ើសៀក ជាក្រុមដើរស៊ើបការណ៍ចាប់ចង ដូចក្រុមគិញសំងាត់​ខាង​រដ្ឋ​ការ​ដែរ​។ ក្រុម​នេះ​មាន​គ្នា​ច្រើន​ចំនួន​៣០០ ទៅ​៤០០​នាក់ ហើយ​ច្រើន​តែជាជាតិខ្មែរ។ គឺជានយោបាយបំបែកបំបាក់ដើម្បីត្រួតអោយ បានស្រួល​របស់​បារាំង ដែល​អោយ​ខ្មែរ​ចាប់​យួន​ធ្វើ​បាប​តាម​ចិត្ដ មិន​ខុសពីជាតិខ្មែរយើងធ្វើភ្នាក់ងារក្រុមសំងាត់បារាំង ហើយធ្វើទារុណ​កម្ម​ដល់​ជាតិ​ឯង​ឡើយ​។ ប្រដាប់​សំរាប់​ធ្វើ​ទារុណ​កម្ម​មាន​ច្រើន​បែប​ដែល​មនុស្ស​តែង​ខ្លាច​រអាគ្រប់​គ្នា​។ ឯរ បៀបធ្វើទារុណកម្មមានដូចតទៅ៖

   ១ - គេចាប់មនុស្សទោស ដែលប្រព្រឹត្ដខុសអោយមានទោសមួយជាន់លើទោសចាស់ទៀត ទៅធ្វើទារុណកម្ម ដោយ​ចង​ស្លាប​សេក (ចង​ដៃ​ផ្អោប​គ្នា​ទៅ​ខាង​ក្រោយ) ហើយ​យក​ទៅ​ចង​ភ្ជាប់​នឹងចុងខ្សែម្ខាង រួចយកចុងខ្សែម្ខាងស៊កទៅក្នុងរ៉កកំពស់ពីរម៉ែត្រ​ទៅ​បី​ម៉ែត្រ ទើប​គេ​ទាញ​ចុង​ខ្សែ​រ៉ក​ឡើង​លើ ដើម្បី​អោយ​ជើង​ផុត​ពី​ដី​ប្រ​ហែល​កន្លះម៉ោង ទើបគេសួរចំលើយ តាមអំពើដែលខ្លួនប្រព្រឹត្ដ​ខុស​។ បើ​ប្រ​កែក​គេ​ទាត់ ឬ​ដាល់​ពោះ​ទាល់​តែ​សន្លប់​ក៏​មាន ដល់​ស្លាប់​ក៏​មាន​។ ជួនឆ្លើយតាមសំនួរ គេមិនបានសព្វក៏គេវាយដែរ តែមិនដល់ការ​ប្រ​កែក​ដាច់​អង្ហ​ការ​ឡើយ​។ លុះ​គេ​លែង​មក​វិញ​បាន​ប្រ​ហែល​១០ ឬ​១៥​ថ្ងៃ​ក៏ ឈឺស្លាប់ទៅ ដោយបណ្ដាលមកពីឈឺពោះ ឈឺ​ពោះ​វៀន​ដែល​គេ​ប្រ​ហារ​នោះ​ហើយ​ដែល​គ្មាន​ថ្នាំ​អ្វី​មើល​ខ្លួន​អោយ​ជា​ផង​។

   ២ - គេអោយមនុស្សទោសស្រាតនៅខ្លួនទទេ ហើយអោយដេកផ្ងារលើតុវែងមួយ ដែលមានខ្សែចង​សំយុង​ពី​លើ​ពិដាន​មក ហើយ​យក​ចុង​ម្ខាង​នោះ​ចង​ស្វាស​​អោយ​មាំ​យ៉ាង​តឹង​ឬ​គេ​ច្របាច់​ស្វាស​យ៉ាង​ខ្លាំងក្នុងការសួរចំលើយ។ បើមនុស្សនោះឆ្លើយប្រាប់តាម​ត្រង់​ទៅ​គេ​ស្រាយ​លែង​ភ្លាម​។ បើ​ប្រ​កែក​ពុំ​ព្រម​ឆ្លើយ​ប្រាប់ហេតុពិត គេចងស្វាសអោយតឹងជាងមុនហើយ ទាញ​ចុង​ខ្សែ​នោះ​ឡើង​លើ​បន្ដិច​។ សូម​មិត្ដ​ពិចា​រណា​មើល! តើ​វា​ឈឺ​យ៉ាង​ណា?​។ យើង​ទ្រាំ​បាន​ទេ​? ជួនណាទៅវាសន្លប់ ។ តពីនោះទៅក៏រស់មិនបានយូរដែរ។ ឯស្វាសនោះឈឺ​គ្រាំ​គ្រា​កែ​មិន​ឡើង​ទេ​ នោម​មក​សុទ្ធ​តែ​ឈាម ឬ​ខ្ទះ​ក៏​មាន ជួនណា​នោម​មិន​ចេញក៏មាន ក៏ឥតមានអោសថអ្វើព្យាបាលទេ​។ ត​ពី​នេះ គេ​យក​ទៅ​ដាក់​គុក​ងងឹត​ទៀត​ចំនួន​១០,១៥ ឬ​៣០​ថ្ងៃ​តាម​ទោស​ស្រាល​ធ្ងន់​។

   ៣ - គេអោយមនុស្សទោស ដែលមានទោសលើទោសនោះអង្គុយសណ្ដូកជើង ហើយយកឃ្មាបធ្វើ​ដោយ​ឈើ​ផ្ចឹក ឬ​ឈើ​បេង​សំប៉ែត​ដែល​គេ​ចង​ភ្ជាប់​នៅ​ចុង​ម្ខាង ទុក​អោយ​ច្រហ​ចុង​ម្ខាង​យក​មក​ស៊កប្រហកកជើងម្ខាងចូលឃ្នាបនោះ ហើយគេរឹតចុងឃ្នាប​បន្ដិច​ម្ខង​ៗ​ទើប​គេ​សួរ​ចំលើយ​។ បើ​មិន​ព្រម​ឆ្លើយ គេ​រិត​ឃ្នាប​អោយ​រិត​តែ​តឹង​ឡើងៗ។ មនុស្សទោសនៅ កោះត្រឡាចខ្លាចឃ្នាប​នេះ​ណាស់ ពី​ព្រោះ​វា​ហើម​ក​ជើង​ហើយ​ត្រូវ​ចូល​ដេក​ពេទ្យ ហើយ​ត្រូវ​តែ​កាត់​ជើង​ចោល​ទៀត ត្បិត​ពុំមានឱសថអ្វីព្យាបាលអោយបានជាឡើយ ដោយស្រុក​កំពុង​កើត​ចំបាំង​គ្មាន​ថ្នាំ​សង្កូវ​អ្វី​ទេ​។

   ចំណែកគ្រូពេទ្យបារាំងក្ដី ជាតិយួនក្ដី ដែលមកធ្វើការឯកោះត្រឡាច ហាក់បីដូចជារៀនកម្មសិក្សា​បន្ដ​វិជ្ជា​ពេទ្យ​អោយ​បាន​ជំនាញ​ពូកែ​ដែរ ត្បិត​អាច​នឹង​វះ​កាត់​ឬធ្វើ​អ្វី​តាម​អំពើ​ចិត្ដ​ឥត​នរ​ណា​ឃាត់​ឃាំង​ឡើយ ហើយឥតមាននរ​ណាតវ៉ាផង ត្បិតមនុស្សនោះគេទុកដូចជា​សត្វ​ចង់​ស្លាប់ ឬ​ពិរា​ពិការ​ប៉ុន្មាន​ក៏​គេ​ឥត​ឈឺ​ក្បាល​អាណិតអាសូរឡើយ។ គេធ្វើការនៅនេះដូចជាគេនៅ បង្រៀនវិជ្ជាពេទ្យ​អោយ​រិត​តែ​ពូ​កែ អោយ​មាន​ពិសោធន៍​ច្រើន​រៀន​ក្នុង​វិជ្ជា​របស់​គេ បើ​ជំងឺ​ត្រូវមើលដោយឱសថ​ជា ក៏គេត្រូវតែកាត់ដែរ។

   គិតទៅកោះត្រឡាចនេះជាកោះឧក្រិដ្ឋ សំរាបសំលាប់មនុស្សតែម្ខង។ រឿងដែលអ្នកជាប់ទោសមុនគេបាននិយាយនេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ព្រួយ​ចំពោះ​ជោគ​វាសនា​ខ្លួន​ឯង​ខ្លាំង​ណាស់ មិន​ដឹង​ជា​នឹង​ទទួលទោសរបៀបណាទេ ក្នុងចំណោមមហន្ដទោសទាំងនោះ។ មិន​ដឹង​ជា​នឹង​ទទួល​ទោស​របៀប​ណា​ទេ។