ថ្ងៃសៅរ៍ ទី9.ធ្នូ 2017.ម៉ោង 8:24
កថាទី១២ រឿងព្រាហ្មណ៍និងស្ការ

នៅ​ក្នុង​ក្រុង​អុជ្ជ​យិនី​ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​មាឃវៈ​។ ភរិយា​ព្រាហ្មណ៍​នោះ​ប្រសូត្រ​​កូន​ខ្ចី​មួយ​ ហើយ​ប្រគល់​អោយ​ព្រាហ្មណ៍​រក្សា​ ខ្លួន​អែង​ទៅ​មុច​ទឹក​ជំរះ​កាយ​។ ក្នុង​ខណៈ​នោះ​អែង ព្រះ​រាជា​ត្រាស់​ប្រើ​រាជ​បុរស​ម្នាក់​អោយ​ទៅ​ហៅ​ព្រាហ្ម​ណ៍​នោះ​ទៅ​ធ្វើ​ពិធី​បាវិណ​ស្រព្ធ(1)​ ។ ព្រាហ្ម​ណ៍​បាន​ដឹង​ហើយ​ គិត​ឃើញ​ថា​ខ្លួន​ក្រី​ក្រ​លំបាក​តោក​យ៉ាក​ណាស់​ ថា​បើ​អាត្មា​អញ​មិន​ប្រញាប់​ប្រញាល់​ទៅ​ សម​ព្រាហ្មណ៍​ដទៃ​គេ​ដឹង​គេ​នឹង​យក​បាវិណ​ស្រព្ធ​នោះ​អស់​ ព្រោះ​ថា​៖

៩៦ - កាម​១ ក្រោធ​១​ មោហៈ​១ លោភ​១ រិស្យា​១ មានៈ​១ ស្រវឹង​១ ធម៌​ ៦​ប្រការ​នេះ​បើ​លះ​បង់​បាន​ទើប​បាន​សេច​ក្ដី​​សុខ​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ ​«នែ​លោក​ប្រធាន​រដ្ឋ​មន្រ្ដី​! នេះ​ជា​ការ​សំរេច​ដាច់​ខាត​នៃ​លោក​ហើយ​រឺ​អ្វី​?​។ ត្មាត​ទុរ​ទសី​ ឆ្លើយ​ថាៈ​ «យ៉ាង​នេះ​ពិត​ហើយ​ ព្រោះ​ថា​៖​
៩៧ - សតិ​ ​គឺ​ការ​ចាំ​បាន​១ ការ​ប៉ិន​ត្រិះ​រិះ​សម​ហេតុ​ផល​ក្នុង​ប្រ​យោ​ជន៍​ដ៏​សំខាន់​១ ការ​ម៉ឺង​ម៉ាត់​១ ការ​ចេះ​រក្សា​ការ​ប្រឹក្សា​សំងាត់​១​ ទាំង​៥​ប្រការ​នេះ​ជា​គុណស​ម្បត្ដិ​នៃ​មន្រ្ដី​។

៩៨ - បុគ្គល​អិត​ការ​សិក្សា​ មិន​ត្រូវ​ធ្វើ​ការ​ប្រញាប់​ប្រញាល់​ទេ​ ព្រោះ​ការ​ខ្វះ​ខាត​ការ​​ពិចារ​ណា​ត្រឹម​ត្រូវ​ជា​ប្រភព​ នៃ​សេច​ក្ដី​វិនាស​ សេច​ក្ដី​ពិត​ ការ​ពិចារ​ណា​ត្រឹម​ត្រូវ​ហើយ​ សឹម​ធ្វើ​គឺ​បុគ្គល​ត្រូវ​ការ​ចង់​បាន​ ព្រោះ​សម្បត្ដិ​គឺ​សេច​ក្ដី​ចំរើន​ បុគ្គល​ដែល​មាន​គុណ​សម្បត្ដិ​ល្អ​ត្រូវ​បាន​ដោយ​ខ្លួន​អែង​។ ទេវៈ​! បើ​លោក​ម្ចាស់​ប្រាថ្នា​ធ្វើ​តាម​ពាក្យ​ខ្ញុំ​បាទ​ អីលូវ​នេះ​សូម​ធ្វើ​សន្ដិ​ភាព​ទៅ​ ព្រោះ​ថាៈ​

៩៩ - សូម្បី​ ហិ​តោ​បទេស​គឺ​អុបាយ​ក្នុង​ការ​ការ​ញ៉ាំង​ប្រយោ​ជន៍​អោយ​សំរេច​តាម​សេច​ក្ដី​ប្រាថ្នា​នេះ​មាន​ដល់​ទៅ​ ៤​​ប្រការ​ក៏​ពិត​មែន​ តែ​ក៏​គ្រាន់​តែ​ជា​ផល​សំខ្យា​ គឺ​ការ​រាប់​ចំនួន​ដល់​ទៅ​៤​ប៉ុណ្ណោះ​ទេ​, ​បណ្ដា​អុបាយ​ទាំង​៤​ ប្រការ​នេះ​ សេច​ក្ដី​ពិត​ៗ​ ស្ថិត​នៅ​តែ​ក្នុង​ការ​ផ្សះ​ផ្សា​តែ​មួយ​ប៉ុណ្ណោះ​ទេ​។

ក្ងោក​ចិត្រ​ពណ៌​សួរ​ត​ទៅ​ថាៈ​ «ធ្វើ​ដូច​ម្ដេច​ ទើប​បាន​សំរេច​យ៉ាង​នេះ​?​»​។ ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​ឆ្លើយ​ប្រាប់​​ថាៈ​ «ទេវៈ​! ការ​នេះ​មិន​មែន​ជា​មិន​បាន​សំរេច​នោះ​ទេ​»ព្រោះ​ថាៈ​

១០០ - (2)មនុស្ស​ល្ងង់​គេ​ធ្វើ​អោយ​ពេញ​ចិត្ដ​បាន​ដោយ​ងាយ​ មនុស្ស​អ្នក​ចេះ​ដឹង​វិសេស​ គេ​ធ្វើ​អោយ​ពេញ​ចិត្ដ​រឹត​តែ​ងាយ​ទៅ​​ទៀត​ តែ​បុគ្គល​មាន​ការ​ចេះ​ដឹង​បន្ដិច​បន្ដួច​កុំ​ថា​ឡើយ​ត្រឹម​មនុស្ស​ សូម្បី​ព្រះ​ព្រហ្ម​ក៏​ធ្វើ​អោយ​ពេញ​ចិត្ដ​មិន​បាន​ដែរ​។​ សេច​ក្ដី​វិសេស​ត​ទៅ​ទៀត​ រាជ​ហង្ស​ហិរណ្យ​គភ៌​នេះ​ជា​ស្ដេច​ចេះ​ដឹង​រាជ​ករ​ណីយ​កិច្ច​ពិត​ អែ​ចាក្រ​ពាក​សវិជ្ញៈ​នេះ​ ជា​​ប្រធាន​រដ្ឋ​មន្រ្តី​ចេះ​ដឹង​កិច្ច​ការ​ទូ​ទៅ​ រឿង​នេះ​ ខ្ញុំ​បាទ​បាន​ដឹង​តាំង​ពី​កាល​ខាង​ដើម​ម៉្លេះ តាម​ពាក្យ​មេឃ​ពណ៌​ និង កិច្ច​ការ​ដែល​ធ្វើ​រឿយ​ៗ​មក​ហើយ​ ព្រោះ​ថាៈ​

១០១ -គុណ​សម្បត្ដិ​ និង សេច​ក្ដី​ប្រ​ព្រឹត្ដិ​នៃ​ជន​ដែល​គេ​មើល​មិន​ឃើញ​ បុគ្គល​គប្បី​ទាយ​ ទៅ​តាម​អំពើ​នៃ​ជន​នោះ​ ដែល​បាន​សព្វ​កាល​ទាំង​ពួង​ មែន​ពិត​ហើយ​ សេច​ក្ដី​ប្រ​ព្រឹត្ដិ​នៃ​ជន​ ដែល​គេ​មើល​មិន​ឃើញ​នោះ​ គេ​អាច​ស្ទង់​មើល​ឃើញ​នូវ​ផល​នៃ​អំពើ​របស់​ជន​នោះ​បាន​។

ក្ងោក​ចិត្រ​ពណ៌​ពោល​សំរេច​ថា​ «និយាយ​ជជែក​គ្នា​យូរ​ទៅ​ទៀត​អិត​ប្រយោ​ជន៍​ទេ​ ចូរ​ចាត់​ការ​តាម​ដែល​លោក​ប្រធាន​រដ្ឋ​មន្រ្តី​ប្រឹក្សា​ជា​មួយ​ក្ងោក​ចិត្រ​ពណ៌​រួច​ហើយ​សំរេច​ថា​ «យើង​គប្បី​ធ្វើ​ការ​នេះ​តាម​គួរ​ដល់​ការ​អោយ​សំរេច​ក្នុង​ទី​នេះ​តែ​ម្ដង​» គិត​ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​បន្ទាយ​នៃ​រាជហង្ស​ហិ​រណ្យ​គភ៌​នោះ​។ ក្នុង​ខណៈ​នោះ​កុក​ទីឃ៌​មុខ​ ជា​ចារ​បុរស​ត្រលប់​ចូល​ទៅ​ប្រាប់​រាជ​ហង្ស​ហិរណ្យ​គភ៌​ថា «ទេវៈ​ត្មា​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​នឹង​មក​កាន់​សំណាក់​យើង​ ដើម្បី​និយាយ​ប្រឹក្សា​ធ្វើ​សញ្ញា​សន្ដិ​ភាព​ស្ងប់​សឹក​ហើយ​។ រាជ​ហង្ស​ងាក​បែរ​ទៅ​មើល​ចាក្រ​ពាក​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​ហើយ​និយាយ​ថា៖​ «នែ​លោក​មន្រ្ដី​! មាន​ចារ​បុរស​អី​មក​ទៀត​ហើយ​ហ៎ៈ​?​» ​។ ចាក្រ​ពាក​សវិជ្ញៈ​សើច​ភ្លាង​ ហើយ​​ឆ្លើយ​តប​ទៅ​វិញ​ថាៈ «ទេវៈ​!​រឿង​នេះ មិន​មែន​ជា​ហេតុ​នាំ​អោយ​បារម្ភ​ខ្លាច​ទេ​ ព្រោះ​ត្មាត​ទុរ​ទសី​នេះ​ជា​បុគ្គល​មាន​ មហា​អធ្យា​ស្រ័យ​ប្រសើរ​ណាស់​ មួយ​ទៀត​ការ​បារម្ភ​ខ្លាច​នេះ​ជា​ស្ថិត​នៃ​មតិ​ថោក​ទាប​របស់​ជន​ល្ងង់​ខ្លៅ​ទេ​ រឿង​នេះ​ជួន​កាល​គេ​មិន​ត្រូវ​ខ្លាច​ផង​ ជួន​កាល​គេ​ ក៏​ត្រូវ​ខ្លាច​គ្រប់​កាល​ទាំង​ពួង​ ព្រោះ​ថា​៖​

១០២ - ហង្ស​មិន​ឆ្លៀវ​ឆ្លាត​ កាល​ស្វែង​រក​កមុទ​ជា​អាហារ​ក្នុង​វេលា​រាត្រី​នៅ​ក្នុង​ស្រះ​ បោក្ខ​រណី​ ដែល​មាន​ឆាយា​នៃ​កង​តារា​ចោល​ស្រមោល​មក​ច្រើន​ ក៏​ព្រិល​ភ្នែក​ច្រលំ​សំគាល់​ពន្លក​កមុទ​ថា​ ជា​ដួង​តារា​ក្នុង​មួយ​ខណៈ​ៗ​ដែរ​ សូម្បី​ក្នុង​វេលា​ទិវា​កាល​ដែល​មើល​ឃើញ​ច្បាស់​ហើយ​ក៏​ញញើត​ញញើម​មិន​ហ៊ាន​ចឹក​ពន្លក​កមុទ​ ខ្លាច​ក្រែង​ថា​ ជា​ដួង​តារា​ទៅ​វិញ​យ៉ាង​ណា​ អែ​មនុស្ស​លោក​នេះ​ ដែល​ត្រូវ​មនុស្ស​កុហក​ឆ​កោង​មក​បៀត​បៀន​ច្រើន​ដង​ហើយ​ មើល​ទៅ​​សេច​ក្ដី​ពិត​ប្រាកដ​មែន​ ក៏​ភ័ន្ដ​ពិល​​ភ្នែក​ថា​ជា​ក្ដី​អន្ដ​រាយ​ទៅ​វិញ​យ៉ាង​នោះ​។​
១០៣ - បុគ្គល​ដែល​មាន​ចិត្ដ​ធ្លាប់​ទុរ​ជន​ប្រទូស្ដ​មក​ហើយ​ មិន​ហ៊ាន​ធ្វើ​សេច​ក្ដី​ស្និត​ស្នាល​ទុក​ចិត្ដ​សូម្បី​ចំពោះ​សាធុ​ជន​ ដូច​កូន​ក្មេង​ដែល​ធ្លាប់​រលាក​ដៃ​ដោយ​បាយ​ក្ដៅ​ សូម្បី​បាយ​ត្រជាក់​ក៏​ញញើត​មិន​ហាន​លូក​ដៃ​ចាប់​យក​មក​ស៊ី​ដែរ​។

​​ទេវៈ​​! តាម​ដំណើរ​នេះ ​គួរ​លោក​ម្ចាស់​ចាត់​ចែង​រក​គ្រឿង​បណ្ណា​ការ​ដ៏​មាន​តំលៃ​មាន​រតន​វត្ថុ​ជា​ដើម​ តាម​ដែល​ នឹង អាច​រក​បាន​អោយ​មាន​ព្រម​ ដើម្បី​បូជា​កិត្ដិយស​ដល់​ប្រធាន​រដ្ឋ​មន្រ្តី​ទុរ​ទសី​។ កាល​កំពុង​តែ​ចាត់​ចែង​គ្រឿង​បណ្ណា​កា​រ​នេះ​ ត្មាទុរ​ទសី​ប្រធាន​រដ្ឋ​មន្រ្តី​មក​ដល់​ ចាក្រពាក​សវិជ្ញៈ​ទៅ​ទទួល​នៅ​​មាត់​បន្ទាយ​ដោយ​​ការ​គួរ​សម​ក្រៃ​លែង​ ហើយ​នាំ​ចូល​ទៅ​កាន់​សំណាក់​រាជ​ហង្ស​ហិរណ្យ​គភ៌​ អោយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​មួយ​កន្លែង​ដែល​បាន​រៀប​ចំ​ទុក​មុន​ស្រេច​។ កាល​នោះ​ចាក្រ​ពាក​ធ្វើ​ដូច​ជា​មិន​ដឹង​ខ្លួន​និយាយ​ថាៈ​ «លោក​ប្រធាន​រដ្ឋ​មន្រ្តី​! វត្ថុ​ទាំង​ពួង​បណ្ដាល​ដែល​មាន​ក្នុង​ទី​នេះ​ ជា​អាយ័ត​នៃ​លោក​ហើយ​ លោក​ចូរ​គ្រប់​គ្រង​រាជ្យ​នេះ​តាម​សេច​ក្ដី​ប្រាថ្នា​លោក​ចុះ​។ រាជ​ហង្ស​ហិរណ្យ​គភ៌​ក៏​និយាយ​ស្រប​តាម​ថា «អើ​កិច្ច​ការ​នេះ​ដូច​លោក​ប្រធាន​រដ្ឋ​មន្ដ្រី​មាន​ប្រសា​សន៍​យ៉ាង​នេះ​ហើយ»​។ ត្មាត​ទុរ​ទសី​ ឆ្លើយ​តប​ភ្លាម​ថា​ «ត្រូវ​យ៉ាង​នេះ​ហើយ តែ​អីលូវ​នេះ​ ការ​និយាយ​ពន្យារ​​អោយ​យឺត​យូរ​វែង​ពេល​អិត​ប្រយោ​ជន៍​ទេ​ ព្រោះ​ថា​៖

១០៤ - ជន​គប្បីយ​ក​ចិត្ដ​មនុស្ស​ល្មោភ​ដោយ​អោយ​ទ្រព្យ​ មនុស្ស​មាន​ស្ដុក​ស្ដម្ភ​ដោយ​អញ្ជលិ​កម្ម​ មនុស្ស​ល្ងង់​ដោយ​បណ្ដោយ​តាម​ចិត្ដ​ បណ្ឌិត​ដោយ​ការ​និយាយ​ពាក្យ​សច្ចៈ​។​
១០៥ - ជន​គប្បី​ប្រតិ​បត្ដិ​ចំពោះ​មិត្រ​ដោយ​សប្បុ​រស​ធម៌​ ចំពោះ​ផៅ​ពង្ស​ដោយ​ការ​អើ​ពើ​ចរ​ចា​រាក់​ទាក់​ ចំពោះ​ស្រ្ដី ​និង ជន​បំរើ​ដោយ​អោយ​រង្វន់​ និង កិត្ដិយស​ ចំពោះ​ជន​ក្រៅ​ពី​នេះ​ដោយ​ការ​គោរព​។

រឿងនេះ គួរ​យើង​ធ្វើ​សន្ដិ​ភាព​ស្ងប់​សឹក​អីលូវ​នេះ​ ព្រោះ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​មាន​តេជា​នុ​ភាព​ធំ​មហិ​មា​ណាស់​។ ចាក្រពាក​សួរ​ថាៈ​ «ធ្វើ​សន្ដិ​ភាព​ស្ងប់​សឹក​នោះ​ តើ​ធ្វើ​ដូច​ម្ដេច​ សូម​ប្រាប់​មក​ខ្ញុំ​បាទ​មើល​?​» រាជ​ហង្ស​ហិរណ្យ​គភ៌​សួរ​ បន្ថែម​ទៀត​ថាៈ​ «សន្ធិ​សញ្ញា​ស្ងប់​សឹក​​នោះ​​តើ​មាន​ប៉ុន្មាន​ប្រការ​?​»​។ ត្មាត​ទុរ​ទសី​ឆ្លើយ​ប្រាប់​ថាៈ​ «ខ្ញុំ​បាទ​នឹង​និយាយ​ប្រាប់​ សូម​លោក​ម្ចាស់​ចាំ​ស្ដាប់​។

១០៦ - ព្រនរបតី ដែល​ត្រូវ​សត្រូវ​មាន​កំលាំង​ជាង​ចូល​មក​ប្រយុទ្ធ​ខ្លាំង​ធ្លាក់​ទៅ​ក្នុង​ឋានៈ​ដ៏​លំបាក​ ហើយ​មិន​អាច​ នឹង ប្រយុទ្ធ​សង​សឹក​ទៀត​វិញ​បាន​នោះ​ គួរ​គប្បី​ធ្វើ​សន្ដិ​ភាព​ស្ងប់​សឹក​ដើម្បី​ជា​ការ​ពន្យា​ពេល​។
១០៧ - សន្ដិភាព​ស្ងប់​សឹក មាន​ឈ្មោះ​ ១៦​ប្រការ​គឺ កបាលៈ​១​ អុបហា​រៈ​១ សន្ដានៈ​១ សំគតៈ​១ អុបន្យាសៈ​១ ប្រតី​​ការៈ​១ សំយោគៈ​១ ។
១០៨ - បុរុសាន្ដ​រៈ​១ អទ​រិស្ដ​នរៈ​១ អាទិស្តៈ​១ អាត្មា​ទិស្តៈ​១ អុប​គ្រហៈ​១ បរិ​ក្រយៈ​១ អុច្ឆិន្នៈ​១ បរភូស​ណៈ១។
១០៩ - ស​កន្ធោ​បនេយៈ​១ សន្ដិភាព​ទាំង​១៦​ ប្រការ​នេះ​បណ្ឌិត​ជា​អ្នក​ជំនាញ​ក្នុង​ការ​ធ្វើ ​សន្ធិ​សញ្ញា​ស្ងប់​សឹក​បាន​ពោល​​ហើយ។

១១០ - ១ ដែល​ហៅ​ថា កបាល​សន្ធិ​សញ្ញា​ បុគ្គល​គប្បី​ដឹង​ថា​ស្ងប់​សឹក​មាន​លក្ខ​ន្ដិកៈ​ស្មើ​គ្នា​ទាំង​សង​ខាង​, ២ សន្ធិ​សញ្ញា​ណា ដែល​កើត​ឡើង​ដោយ​ការ​អោយ​ សន្ធិ​សញ្ញា​នោះ​ឈ្មោះ​ថា អុប​ហារៈ​។
១១១ - ៣ ​ដែល​ហៅ​ថា​សន្ដាន​​សញ្ញា ​បុគ្គ​លគ​ប្បីដឹ​ង​ថា សញ្ញា​មាន​ការ​អោយ​ធីតា​ជា​ភរិយា​ទុក​ជា​ខាង​ដើម​, ៤ ការ​ចង​ស្ពាន​មេត្រី​មួយ​អន្លើ​ដោយ​សប្បុ​រស​ទុក​ជា​ខាង​ដើម​ លោក​អោយ​ឈ្មោះ​ថា សំ​គត​សន្ធិ​សញ្ញា។
១១២ - សំគត​សន្ធិ​សញ្ញា​នេះ​ មាន​ថិរ​វេលា​ដរាប​អស់​អាយុ​មាន​អត្ថ​ប្រ​យោ​ជន៏​ស្មើ​ៗ​គ្នា​ ក្នុង​គ្រា​ចំរើន​ក្ដី​ ក្នុង​គ្រា​វិបត្ដិ​ក្ដី​ រឺ​ក្នុង​ហេតុ​ការ​ណ៍​ណា​មួយ​ក្ដី​ មិន​ដាច់​ស្ពាន​មេត្រី​ នឹង គ្នា​ទេ។
​១១៣ - សំ​គត​សន្ធិ​សញ្ញា​នេះ​ មាន​គុណ​ល​ក្ខណៈ​ដូច​សុវណ្ណ​ ព្រោះ​វីធី​ខ្ពង់​ខ្ពស់​បំផុត​ជួន​កាល​ លោក​ដែល​ឆ្លៀវ​ឆ្លាត​ក្នុង​សន្ធិ​សញ្ញា​ អោយ​ឈ្មោះ​ថា កាញ្ចន​សន្ធិ​សញ្ញា​។
១១៤ - ៥ សន្ធិ​សញ្ញា​ណា ដែល​បុគ្គល​អុទ្ទិស​ខ្លួន​ រឺ ព្រម​អោយ​ខ្លួន​គិត​អោយ​តែ​បាន​សំរេច សន្ធិ​សញ្ញា​នោះ លោក​អ្នក​ឆ្លៀវ​ឆ្លាត​ក្នុង​សន្ធិ​សញ្ញា​អោយ​ឈ្មោះ​ថា​អុបន្យាសៈ​។
​១១៥ - ៦​សន្ធិ​សញ្ញា​ណា​ដែល​ធ្វើ​ដូច្នេះ​គឺៈ​ កាល​ដើម​យើង​បាន​ធ្វើ​អុប​ការ​គុណ​អោយ​គេ​ គេ​ត្រូវ​ធ្វើ​អុប​ការ​គុណ​តប​វិញ​ សន្ធិ​សញ្ញា​នោះ​លោក​អោយ​ឈ្មោះ​ ថាប្រតីការៈ គឺតបស្នង។ ១១៦ - ពុំនោះ​យើង​ជួយ​គេ​ គេ​ក៏​ត្រូវ​ជួយ​យើង​វិញ​ ដូច្នេះ​ក៏​ឈ្មោះ​ថា​ប្រតី​ការៈ​ដែរ​ ដូច​ជា​កាល​ព្រះ​រាម​ និង សុគ្រី​ព​ធ្វើ​សន្ធិ​សញ្ញា​នឹងគ្នា​​ដូច្នោះ​។
១១៧ - ៧ សន្ធិ​សញ្ញា​ណា ​ដែល​អ្នក​ទាំង​សង​ខាង​ មាន​ចំណង​ដោយ​ប្រពៃ​ ដើម្បី​ប្រយោ​ជន៍​តែ​មួយ​ដូច​គ្នា​ ហើយ​ធ្វើ​សន្ធិ​សញ្ញា​ (ការ​រួប​រួម​) ព្រោះ​យក​ការ​រួប​រួម​គ្នា​ជា​ប្រមាណ​។
១១៨ - ៨ ត្រូវ​ទុក​អោ​យ​សេនា​ជា​ប្រមុខ​នៃ​យោធា​ទាំង​ឡាយ​ទាំង​សង​ខាង​ធ្វើ​ការ​ស្ងប់​សឹក​ សំរេច​ដើម្បី​ប្រយោ​ជន៍​ដល់​យើង​ទាំង​ឡាយ​ សេច​ក្ដី​ព្រម​ព្រៀង​យ៉ាង​នេះ​ហើយ​ ធ្វើ​​ក្នុង​សន្ធិ​សញ្ញា​ណា លោក​ហៅ​សន្ធិ​សញ្ញា​នោះ​ថា​ បុរុ​សន្ដរៈ​។
១១៩ - ៩ មាន​តែ​មួយ​​ទេ ដែល​អាច​ធ្វើ​សេច​ក្ដី​ប្រាថ្នា​របស់​ខ្ញុំ​អោយ​សំរេច​បាន​ សត្រូវ​ចូល​មក​សូម​ធ្វើ​ការ​ស្ងប់​សឹក​ដូច្នេះ​ក្នុង​សន្ធិ​សញ្ញា​ណា​ សន្ធិ​សញ្ញ​នោះ​លោក​ហៅ​ថា​ អទ​រិស្ដ បរុស​។
១២០ - ១០ សត្រូវ​ព្រម​ស្ងប់​ ធ្វើ​សឹក​ដោយ​ការ​បែង​ចែក​ដី​មួយ​ចំណែក​អោយ​ សន្ធិ​សញ្ញា​បែប​នេះ​ លោក​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ក្នុង​សន្ធិ​សញ្ញា​អោយ​ឈ្មោះ​ថា អាទិស្ត (ការ​បែង​ចែក​អោយ​)។
១២១ - ១១ សន្ធិ​សញ្ញា​ណា​ដែល​សំរេច​ដោយ​សែន្យា​នុភាព​របស់​ខ្លួន​ លោក​ហៅ​ថា​ អាត្មា​ទិស្ដ​ (ការ​អោយ​ខ្លួន​អែង​)​ ១២ ​សន្ធិ​សញ្ញា ដែល​ធ្វើ​ដើម្បី​រក្សា​ជីវិត​ខ្លួន​ ហើយ​ព្រម​ប្រគល់​សព្វ​វត្ថុ​អោយ​ដល់​សត្រូវ​ លោក​ហៅ​ថា អុប​គ្រហៈ​ (ការ​សូម​លា​)​។
១២២ - ១៣ សន្ធិ​សញ្ញាណា​ ដែល​ព្រម​បែង​សម្បត្ដិ​ក្នុង​ឃ្លាំង​មួយ​ចំណែក​ រឺ ពាក់​កណ្ដាល​ ពុំ​នោះ​អោយ​ទាំង​អស់​ដល់​សត្រូវ​ ដើម្បី​រក្សា​ទ្រព្យ​ដែល​នៅ​សល់​ខ្លះ​ សន្ធិ​សញ្ញា​នោះ​ លោក​អោយ​ឈ្មោះ​ថា​បរិក្រ​យៈ​។​
១២៣ - ១៤ សន្ធិ​សញ្ញា​ណា​ដែល​ព្រម​ លើ​ភូមិ​ប្រទេស​ដែល​អុត្ដម​ទី​បំផុត​អោយ​សត្រូវ​ លោក​អោយ​ឈ្មោះ​ថា​ អុច្ឆិន្នៈ​ (ការ​គាស់​រំលើង​) ១៥​ សន្ធិ​សញ្ញា​ណា ដែល​ព្រម​លះ​បង់​ផល​ព្រះ​ធរណី​ដែល​កើត​ក្នុង​ប្រទេស​ខ្លួន​អោយ​សត្រូវ​ លោក​ហៅ​ថា​ប្រភូ​សណៈ ​(ប្រដាប់​ជន​ដទៃ​)​។
១២៤ - ១៦ អ្នក​ប្រាជ្ញ​ឆ្លៀវ​ឆ្លាត​ក្នុង​សន្ធិ​សញ្ញា​ពោល​ថាៈ​ ការ​ព្រម​បែង​ចែក​ផល​ខ្លះ​ក្នុង​ចំណែក​ដែល​ខ្លួន​បេះ​បាន​ ហើយ​លី​យក​មក​សន្ធិ​សញ្ញា​នេះ​អោយ​ឈ្មោះ​ថា ស​កន្ធោ​បនេយៈ​។

១២៥ - សន្ធិ​សញ្ញា​៤​ប្រការ​ទៀត​ដែល​បុគ្គល​គួរ​ដឹង​គឺ​ បរស្ប​រោ​បការៈ​ (ការ​ធ្វើ​អុបការ​ទៅ​វិញ​ទៅ​មក​) ១ មេត្រី ​(ការ​ចង​ស្ពាន​មេត្រី​)​១ សម្ពន្ធៈ​ (ការ​ទាក់​ទង​គ្នា​)​១ អុប​ហារ​(ដង្វាយ​)​១ ។
១២៦ - មាន​តែ​អុប​ហារ​សញ្ញា​មួយ​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​បាន​យល់​ថា​គួ​រ​ កាល​បើ​លើក​អុប​ហារ​ចេញ​ហើយ​ មេត្រី​ភាព​ ក៏​មិន​មាន​។
១២៧ - ធម្មាតា​សត្រូវ​ដែល​មាន​សែន្យ​នុ​ភាព​ច្រើន​ កាល​បើ​មិន​បាន​ធ្វើ​ ក៏​មិន​ព្រម​លើក​ថយ​ទៅ​វិញ​ ព្រោះ​ហេតុ​នោះ​កាល​បើ​វៀរ​លែង​អុបហារៈ​ហើយ​ សន្ធិ​សញ្ញា​ដទៃ​ទៀត​មិន​មាន​ផ្លូវ​ទេ​។

រាជ​ហង្ស​ហិរណ្យ​គភ៌​និយាយ​សរ​សើរ​ថាៈ​ «លោក​ប្រធាន​រដ្ឋ​មន្រ្តី​លោក​ជា​មហា​បណ្ឌិត​ ព្រោះ​ហេតុ​នោះ​ ក្នុង​វារៈ​នេះ​គួរ​លោក​ប្រាប់​ យើង​ នឹង ចាត់​ការ​យ៉ាង​ណា​ខ្លះ​សូម​លោក​ពន្យល់​អោយ​យើង​ស្ដាប់​ត​ទៅ​។ ត្មាត​ទុរ​ទសី​ឆ្លើយ​តប​ថាៈ​ «អ៎ា​! ហេតុ​អ្វី​ក៏​លោក​ម្ចាស់​ពោល​ ដូច្នេះ​?»​។
១២៨ - បើ​ក្នុង​ថ្ងៃ​នេះ​ រឺ ក្នុង​ថ្ងៃ​ស្អែក​ សត្វ​នឹង​ត្រូវ​វិនាស​ដោយ​ក្ដី​ទុក្ខ​ និង ជំងឺ​បៀត​បៀន​ នរណា​ហ្ន៎ ហ៊ាន​ប្រ​ព្រឹត្ដ​ធ្វើ​អំពើ​ខុស​ចាក​គន្លង​ធម៌​ព្រោះ​តែ​រក្សា​រាង​កាយ​?​។
១២៩ - មែន​ពិត​ ជីវិត​សត្វ​ទាំង​ឡាយ​ឃ្លេង​ឃ្លោង​ណាស់​ ដូច​ជា​ការ​ញាប់​ញ័រ​នៃ​ស្រមោល​ព្រះ​ចន្ទ​នៅ​ក្នុង​ទឹក​ កាល​បើ​ដឹង​ថា​ ជីវិត​មាន​លក្ខណៈ​យ៉ាង​នេះ​ហើយ​ បុគ្គល​គប្បី​ប្រព្រឹត្ដ​កល្យាណ​ធម៌​ជានិច្ច​។
១៣០ - (3) កាល​បើ​បុគ្គល​ពិចា​រណា​ឃើញ​ច្បាស់​នូវ​សំសារ​វដ្ដ​នេះ​ថា​ បាក់​បែក​ប្រេះ​ឆា ឆាប់​ក្នុង​មួយ​ខណៈ​ ប្រៀប​ដូច​ស្រមោល​ក្នុង​ទឹក​ គប្បី​រក​សេព​គប់​មួយ​អន្លើ​ដោយ​សប្បុ​រស​ទាំង​ឡាយ​ ដើម្បី​ធម៌​ផង​ ដើម្បី​រក​សេច​ក្ដី​សុខ​ផង​។​ ព្រោះ​ហេតុ​នោះ​អែង​ តាម​សេច​ក្ដី​យល់​ឃើញ​ខ្ញុំ​បាទ​ថា​គួរ​តែ​ធ្វើ​យ៉ាង​នេះ​អែង​ ព្រោះ​ថា៖
១៣១ - ថាបើ​យក​អស្វ​មេធៈ​មួយ​ពាន់​ដង​ និង សច្ចៈ​តែ​មួយ​មក​ឡើង​កាន់​ត្រាជូ​ (ជញ្ជីង) ហើយ​ ថ្លឹង​មើល​សច្ចៈ​តែ​មួ ​យនេះ​អែង​មាន​ទឹក​ទំងន់​ធ្ងន់​អនេក​ជាង​អស្វ​មេធៈ​ទាំងពាន់​ដោយ​ពិត​ ព្រោះ​ហេតុ​នោះ​អែង តាម​សេច​ក្ដី​យល់​ឃើញ​ខ្ញុំ​បាទ​ថា​គួរ​តែ​ធ្វើ​យ៉ាង​នេះ​អែង​ ព្រោះថា៖
 ១៣១ - ថា​បើ​យក​អស្វ​មេធៈ​មួយ​ពាន់​ដង​ និង​ សច្ចៈ​តែ​មួយ​មក​ឡើង​កាន់​ត្រាជូ​ (ជញ្ជីង) ហើយ ថ្លឹង​មើល​សច្ចៈ​តែ​មួយ​នេះ​អែង​មាន​ទឹក​ទំ​ងន់​ធ្ងន់​អនេក​ជាង​អស្វ​មេធៈ​ទាំង​ពាន់​ដោយ​ពិត​។

ព្រោះ​ហេតុ​នោះ​ សូម​អោយ​ភូមិ​បាល​ទាំង​ពីរ​ធ្វើ​សច្ចា​បណិ​ធាន​ស្បថ​ទុក​ខាង​ដើម​នៅ​ក្នុង​នាម​នៃ​សច្ចៈ​ធម៌​ ហើយ​ធ្វើ​សន្ធិ​សញ្ញា​សន្ដិ​ភាព​ឈ្មោះ​កាញ្ចន​សច្ចៈ​នេះ​ចុះ​។​ ចាក្រ​ពាក​សវិជ្ញៈ​ជា​ប្រធាន​រដ្ឋ​ម​ន្រ្តី​ពោល​ថាៈ​ «ធ្វើ​យ៉ាង​នេះ​ត្រឹម​ត្រូវ​ហើយ​»​។ ក្នុង​កាល​នោះ​អែង​ រាជ​ហង្ស​ហិ​រណ្យ​គភ៌ បូជា​ត្មាទុ​រ​ទសី​ ជា​ប្រធាន​រដ្ឋ​មន្ត្រី​ដោយ​គ្រឿង​ប្រដាប់​ទាំង​ឡាយ​ មាន​សំពត់​គ្រឿង​អលង្ការ​ដ៏​ច្រើន​។ អែ​ត្មាត​ទុរ​ទសី​បាន​គ្រឿង​បណ្ណា​ការ​ច្រើន​ហើយ​ត្រេក​អរ​សាទរ​ក្រៃ​លែង​ ហើយ​អញ្ជើញ​ចាក្រ​ពាក​សវិជ្ញៈ​ ជា​ប្រធាន​រដ្ឋ​មន្រ្តី​ទៅ​ទី​លំ​នៅ​នៃ​ក្ងោក​ចិត្រ​ពណ៌​។ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​រៀប​ចំទទួល​ចាក្រ​ពាក​សវិជ្ញៈ​ជា​ប្រធាន​រដ្ឋ​មន្ត្រី​​ដោយ​កិត្ដិ​យស​ដ៏​ក្រៃ​លែង​តាម​ពាក្យ​ត្មាត​ទុរ​ទសី​ ធ្វើ​សន្ធិ​សញ្ញា​សន្ដិ​ភាព​ហើយ​បូជា​ចាក្រ​ពាក​ប្រធាន​រដ្ឋ​មន្ត្រី​ដោយ​វត្ថុ​មាន​តំលៃ​ផ្សេង​ៗ​ រួច​ស្រេច​ហើយ​ទើប​បញ្ជូន​ត្រ​លប់​ទៅ​កាន់​សំណាក់​រាជ​ហង្ស​ហិ​រណ្យ​គភ៌ៈ​វិញ​។ ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​ពោល​ពាក្យ​ដាស់​តឿន​ត​ទៅ​ទៀត​ថា​ «ទេវៈ​! សេច​ក្ដី​ប្រាថ្នា​ ដែល​យើង​តាំង​ទុក​ហើយ​នោះ​ បាន​សម​ប្រក​ប​សិទ្ធ​​ផល​ស្រេច​បរិ​បូណ៌​ហើយ​ គួរ​យើង​យាត្រា​ទ័ព​ទៅ​កាន់​វិន្ធ្យ​បព៌ត​ ជា​ទី​ឋាន​យើង​វិញ​ក្នុង​កាល​អីលូវ​នេះ​អែង​»​។ សព្វ​សត្វ​ជា​បរិពារ​ទាំង​ឡាយ​ ក៏​បាន​ត្រលប់​កាន់​ទី​ឋាន​ផ្ទះ​សំបែង​ជួប​ មុខ​កូន​ប្រពន្ធ​ ញាតិ​មិត្ត​ខ្លួន​វិញ​ បាន​ទទួល​កិត្ដិ​យស​ជា​ផល​សម​តាម​ចិត្ដ​ប្រាថ្នា​ សុខ​ក្សេម​ក្សាន្ត​រៀង​ខ្លួន​ សព្វ​គ្នា​ទៅ​ហោង​។​

មហា​បណ្ឌិត​វិស្ណុ​សម៌ន័​ក្រាប​បង្គំ​ទូល​ព្រះ​រាជ​កុមារ​ទោំង​ឡាយ​ថាៈ «ទ្រង់​! នៅ​សល់​អ្វី ដែល​ទូល​បង្គំ​ត្រូវ​ថ្វាយ​ទៀត​ សូម​ទ្រង់​ទាំង​ឡាយ​មាន​ព្រះ​បន្ទូល​មក​ចុះ​?​ ។ ព្រះ​រាជ​កុមារ​ទាំង​ឡាយ​មាន​ព្រះ​បន្ទូល​ត្រាស់​តប​ថាៈ​ «បពិត្រ​លោក​អាយិៈ​! ដោយ​ករុណ​ធម៌​ដ៏​ខ្ពង់​ខ្ពស់​ របស់​លោក​ ទើប​យើង​ខ្ញុំ​ទាំង​ឡាយ​បាន​ចេះ​ដឹង​អង្គកា​រ​គ្រប់​គ្រង​រាជ្យ​គ្រប់​ប្រការ​ អាស្រ័យ​គុណ​ធម៌​នេះ​ យើង​ខ្ញុំ​ នឹង​ មាន​សេច​ក្ដី​សុខ​សេច​ក្ដី​ចំរើន​ច្រើន​ប្រការ​ណាស់​។ មហា​បណ្ឌិត​វិស្ណុ​សម៌ន័​ថ្វាយ​ សេច​ក្ដី​បន្ថែម​ជា​គ្រឿង​បំពេញ​ព្រទ័យ​ថាៈ​ «សេច​ក្ដី​នេះពិត​យ៉ាង​នេះ​ហើយ​តែ​គួរ​បំពេញ​សេច​ក្ដី​ខាង​ចុង​ទី​បំផុត​ថ្វាយ​ទៀត​ថា៖

១៣២ - សូម​សន្ដិ​ភាព​ចូរ​មាន​ដល់​ព្រះ​រាជា​ទាំង​ពួង​ទាំង​ឡាយ​ផង​ ដល់​ព្រះ​រាជា​ទាំង​ឡាយ​ដែល​មាន​ជ័យ​ផង​ ហើយ​សូម​អោយ​មាន​បីតិ​បា​មោជ្ជ​រីក​រាយ​សប្បាយ​គ្រប់​កាល​ទាំង​ពួង​!​ សូម​កិត្ដ​យស​ខ្ពង់​ខ្ពស់​ចូរ​វឌ្ឍ​នា​ការ​ចំរើន​ដល់​លោក​ ដែល​ប្រ​ព្រឹត្ដ​កុសល​កម្ម​អោយ​បាន​ឋិត​ថេរ​ចេរ​កាល​វែង​ទៅ​!​ សូម​និតិ​សាស្រ្ដ​ដែល​ទុក​ដូច​ជា​នាង​វារ​វិលា​សិនី​ ចូរ​​ឋិត​ជិត​ស្និទ្ធ​នែប​និត្យ​អៃ​ដ៏​អុរា​នៃ​មន្រ្តី​ទាំង​ឡាយ​ ហើយ​ជុំ​ជាប់​នូវ​មាត់​អស់​កាល​ជា​និច្ច​និរន្ត៍ត​ទៅ​!​ សូម​សេច​ក្ដី​សុខ​ ក្សេម​ក្សាន្ត​ដ៏​ធំ​ក្រៃ​លែង​ដ៏​ច្រើន​ក្រៃ​លែង​ ចូរ​មាន​ដល់​ប្រជា​ជន​ទាំង​ឡាយ​រាល់​ទិវា​​រាត្រី​គ្រប់​កាល​ទៅ​ហោង!​។

១៣៣ - (4)ព្រះ​លក្សី ជា​បុត្រ​នៃ​បព៌ត​ហិ​មពាន្ត​ ជា​សក្ដិ​នៃ​ព្រះ​នរាយណ៍​ ជា​មកុដ​នៃ​ព្រះ​អាទិត្យ​ និង ព្រះ​ចន្ទ្រ​ដែល​ជា​អ្នក​នាំ​លោក​ ជា​អ្នក​ប្រទាន​ផល​ធារា​ហូរ​ចេញ​ពី​ដួង​ចិត្ដ​ គឺ ស្រះ​មាន​សៈ ​ដូច​ផ្លេក​បន្ទោរ​ផ្សាយ​ពន្លឺ​រស្មី​ភ្លឺ​ឆ្វៀល​ច្រវាត់​ ឋិត​ថេរ​នៅ​ដរាប​ណា​ សូម​កថា​សង្រ្គោះ​ពោល​ គឺ ស្រី​ហិ​តោ​បទេស​របស់​មហា​បណ្ឌិត​នារាយ​ណៈ ​ដែល​លោក​រច នា​ចង​ក្រង​មក​ ទុក​ដូច​ជា​ភ្នំ​មាស ​គឺ ​ភ្នំ​ហិមា​លយា រឺ ព្រះ​អា​ទិត្យ​ដែល​មាន​ពន្លឺ​ភ្លឺ​រុង​រឿង​សន្ធោ​សន្ធៅ​ប្រា​កដ​ដូច​ជា​ពន្លឺ​ ភ្លើង​ប្រល័យ​លោក​នេះ​ ផ្សាយ​ចេញ​ទូ​ទៅ​ពាស​ពេញ​សកល​លោក​ ហើយ​ឋិត​ថេរ​ចេរ​កាល​នៅ​ដរាប​នោះ​។ (4) ហិតោ​បទេស​ភា​គិវៈ​ បុស្ដ​កាលយ​ មាន​គាថា​លើស​ដូច្នេះ​គឺ​ សូម​ព្រះ​អិន្រ្ទា​ធិរាជ​វាស​វៈ​​បង្អុរ​នូវ​ភ្លៀង​ដែល​សព្វ​សត្វ​​ប្រាថ្នា​អោយ​ត្រូវ​តាម​កាល​ ដើម្បី​អោយ​ធញ្ញ​ជាតិ​ដុះ​លូត​លាស់​ បរិ​បូណ៌​ដេរ​ដាស​ពេញ​ភូមិ​ថាន​ឡើង​ សូម​ប្រមុខ​នៃ​ ព្រាហ្ម​ព្រឹទ្ធ​បណ្ឌិត​កវី​ប្រ​ព្រឹត្ដ​បំពេញ​ព្រះ​ទ័យ​ទេព​តា​ទាំង​ឡាយ​ដោយ​គ្រឿង​ពលី​ទាំង​ឡាយ​ទៅ​​តាម​យញ្ញ​ពិធី​សព្វ​ៗ ​កាល​ សូម​សង្គម​នៃ​សាធុ​ជន​ទាំង​ឡាយ មូល​មិត្ដ​ព្រម​ព្រៀង​គ្នា​កៀរ​គរ​ប្រមែ​ប្រមូល​ សេច​ក្ដី​សុខ​អោយ​កើត​ទូលំ​​ទូលាយ​ ត្រលុង​ត្រលាយ​ឡើង​រហូត​ដល់​កល​អវសាន្ដ​ សូម​អោយ​ភ្នំ​ធំ​ ទុរ​ជន​អាក្រក់​សា​មាន្យ​រឹង​ក្រៃ​លែង​រង​ដូច​ ស៊ី​ម៉ងត៍​រឹង​ហើយ​ គេ​ផ្ចាញ់​បាន​ដោយ​កម្រ​នោះ​ ដល់​នូវ​សេច​ក្ដី​វិនាស​ហិន​ហោច​ ខ្លោច​ផ្សា​សាប​លាញ​សូន្យ​អន្ដរ​ធាន​បាត់​បង់​ទៅ​ កុំ​អោយ​សេស​សល់​ដល់​ម្នាក់​ឡើយ​

១៣៤ - កថា​សង្រ្គោះ​នេះ​ គឺ​ព្រះ​រាជា​អង្គ​ណា​បាន​សូម​អោយ​មហា​បណ្ឌិត​សរ​សេរ​ចង​ ក្រង​ទុក​ផ្សាយ​ទូ​ទៅ​ដោយ​ព្យា​យាម​ដ៏​ប្រពៃ ​សូម​ព្រះ​រាជា​អង្គ​នោះ​ដែល​ទុក​ដូច​ជា​ព្រះ​ចន្ទ្រ​ពេញ​វង់​មាន​ពន្លឺ​ភ្លឺ​ត្រចះ​ ដ៏​មាន​សិរី​កណ្ដាល​នភា​ល័យ​​ប្រ​ទេស​ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់​ប្រការ​ទៅ​ហោង!​។

កថា​សង្រ្គោះ​ទី​៤ ឈ្មោះ​សន្ដិ​ភាព​ ដែល​មាន​ក្នុង​ហិតា​បទេស​ចប់​ប៉ុណ្ណេះ​។​
ហិតោបទេស ចប់តែប៉ុណ្ណេះ។
សូមសុភង្គល ដ៏ចំរើនក្រៃលែងកើតមានដល់សព្វសត្វទាំងឡាយ!

វត្ដអុណ្ណាលោមនៅថ្ងៃ ៧ ᧦ ១១ (អាទិត្យ ៦កើត) ខែកត្ដិក ឆ្នាំថោះត្រីស័ក ព.ស ២៤៩៤
ត្រូវនឹងថ្ងៃទី៦ ខែតុលា គ.ស ១៩៥១ សរសរចប់នៅម៉ោង១២ ខ្វះ ១៥នាទីពេលព្រឹក។
ជាទីរលឹកការនៅចាំវស្សា ព.ស ២៤៩៤

(1) ទេយ្យ​ទាន​ដែល​គេ​ត្រូវ​បូជា​ក្នុង​ពិធី​បុណ្យ​ សំរាប់​បូជា​ព្រាហ្មណ៍​។
(2) ហិតោបទេស​សេច​ក្ដី​ប្រែ​ ជា​ភាសា​បារាំង​នៃ​លោក​ឡង់​សឺ​រ៉ូ​មាន​គាថា​លើស​ដូច្នេះ​គឺ​ មនុស្ស​ទុរ​ជន​ ចិត្ដ​អាក្រក់​សា​មាន្យ​ ប្រៀប​ដូច​ឆ្នាំ​ង​ដី បែក​​បាក់​​ប្រេះ​​ឆា​​ក៏​ឆាប់​រហ័ស​ណាស់​ ដល់​ ត​វិញ​មិន​ជាប់​ទេ​ អែ​សាធុ​ជន​ចិត្ដ​សប្បុរ​ស​ ប្រៀប​ដូច​ឆ្នាំង​មាស​ មិន​ងាយ​បាក់​បែក​ប្រេះ​ឆា​ទេ​ ដល់​ផ្សារ​ជាប់​វិញ​ក៏​ងាយ​ជាប់​។
(3) ហិតោ​បទេសភាគវៈ បុស្ដ​កាលយៈ​ មាន​គា​ថា​លើស​ដូច្នេះ​គឺ​ ភាព​ជា​ធំ​លើ​ផែន​ដី​ (ស្ដេច)​ នេះ​រលត់​រលាយ​ទៅ​ក្នុង​មួយខណៈ​ប្រៀប​ដូច​ពពក​ដែល​ខ្យល់​ផាត់​ ការ​បរិ​ភោគ​កាម​ មាន​មធុ​រស​តែ​មួយ​ភ្លែត​ ប្រាណ​គឺ​ជីវិត​សត្វ​​ទាំង​ឡាយ ញាប់​ញ័រ​ឃ្លេង​ឃ្លោង​ដូច​ដំណក់​ទឹក​នៅ​លើ​ចុង​ស្មៅ​ អែ​ព្រះ​ធម៌​ទើប​ជា​សំលាញ់​ដ៏​ក្រៃ​លែង​ ព្រោះ​ដឹក​នាំ​សត្វ​ទៅ​កាន់​លោក​នាយ​។
(4) ហិតោ​បទេស​ភា​គិវៈ​ បុស្ដ​កាលយ​ មាន​គាថា​លើស​ដូច្នេះ​គឺ​ សូម​ព្រះ​អិន្រ្ទា​ធិរាជ​វាស​វៈ​​បង្អុរ​នូវ​ភ្លៀង​ដែល​សព្វ​សត្វ​​ប្រាថ្នា​អោយ​ត្រូវ​តាម​កាល​ ដើម្បី​អោយ​ធញ្ញ​ជាតិ​ដុះ​លូត​លាស់​ បរិ​បូណ៌​ដេរ​ដាស​ពេញ​ភូមិ​ថាន​ឡើង​ សូម​ប្រមុខ​នៃ​ ព្រាហ្ម​ព្រឹទ្ធ​បណ្ឌិត​កវី​ប្រ​ព្រឹត្ដ​បំពេញ​ព្រះ​ទ័យ​ទេព​តា​ទាំង​ឡាយ​ដោយ​គ្រឿង​ពលី​ទាំង​ឡាយ​ទៅ​​តាម​យញ្ញ​ពិធី​សព្វ​ៗ ​កាល​ សូម​សង្គម​នៃ​សាធុ​ជន​ទាំង​ឡាយ មូល​មិត្ដ​ព្រម​ព្រៀង​គ្នា​កៀរ​គរ​ប្រមែ​ប្រមូល​ សេច​ក្ដី​សុខ​អោយ​កើត​ទូលំ​​ទូលាយ​ ត្រលុង​ត្រលាយ​ឡើង​រហូត​ដល់​កល​អវសាន្ដ​ សូម​អោយ​ភ្នំ​ធំ​ ទុរ​ជន​អាក្រក់​សា​មាន្យ​រឹង​ក្រៃ​លែង​រង​ដូច​ ស៊ី​ម៉ងត៍​រឹង​ហើយ​ គេ​ផ្ចាញ់​បាន​ដោយ​កម្រ​នោះ​ ដល់​នូវ​សេច​ក្ដី​វិនាស​ហិន​ហោច​ ខ្លោច​ផ្សា​សាប​លាញ​សូន្យ​អន្ដរ​ធាន​បាត់​បង់​ទៅ​ កុំ​អោយ​សេស​សល់​ដល់​ម្នាក់​ឡើយ។