កំណែភាពអាក្រក់ដោយភាពល្អ
ថ្ងៃសៅរ៍ ទី20.មិថុនា 2014.ម៉ោង 8:58

    ក្នុងចំណុចទី២ ដែលថាពុទ្ធសាសនាបង្រៀនអោយធ្វើកំណែភាពអាក្រក់ដោយភាពល្អនោះ មានបញ្ហាសំខាន់​ដែល​យើង​ត្រូវ​ធ្វើ​ការ​ពិចារ​ណា​បក​ស្រាយ​មិន​តិច​ឡើយ តែ​មុន​នឹង​ពិចា​រណា​អោយល្អិតល្អន់តាមរ បាយការណ៍ដទៃៗ យើងគួរធ្វើសេចក្ដីសង្កេត​ដល់​គំនោល​ធំ​ៗ នៃ​ពាក្យ​បង្រៀន​អស់​ទាំង​នេះ​ជា​មុន​សិន​៖

    កំណែរបៀបនេះនៃព្រះពុទ្ធសាសនារបស់យើង កាលបើយើងគិតត្រឹមតែផ្លូវឈ្នះចាញ់ ឃើញចំណាញ់ បាន​មក​ពុទ្ធ​សាស​និក ជំនះ​បាន​ទៅ​ជន​ពាល ឬ​បើ​យើង​ឈ្នះ​ទង្វើ​អាក្រក់​របស់​ជន​ពាល ដោយទង្វើល្អរបស់យើងពិតៗវិញ គង់តែជំនះរបស់យើង មិនមែន​ជា​ខ្លាំង​ក្លា​នឹង​ពឹង​ទេ គឺ​ជា​ជំនះ​មាន​ភាព​ទន់​ខ្សោយ​ជិត​តែ​នឹង​ដល់​លេខ​សូន្យហ្នឹងតែម្ខង ប្រសិនបើយើងគិតឃើញខ្លីៗ។ តែបើយើងរើសើ គន់​គិត​អោយ​វែង ចាប់​តាំង​ពី​បិណ្ឌ​នៃ​ពុទ្ធ​ភាសិត​ ក្នុង​គំនោល​ធំ​ៗ មេ​ៗ​ដូចជាកុំធ្វើទង្វើអាក្រក់ ធ្វើតែទង្វើ​ល្អ និងខិតខំដុសខាត់ជំរះចិត្ដអោយបរិសុទ្ធ​។ យើង​អាច​បក​ប្រែ​បាន​ថា ទង្វើ​អាក្រក់​ដើម្បី​អា​ក្រក់ ទង្វើ​ល្អ ដើម្បី​ល្អ សំអាត​ដើម្បី​សំអាត ឬមួយទង្វើអាក្រក់ដើម្បីល្អ ទង្វើ​ល្អ​ដើម្បី​អា​ក្រក់​សំអាត​ដើម្បី​សំអុយ។​

- អាក្រក់ដើម្បីអាក្រក់ ដូចវាយគេអោយស្លាប់ដើម្បីយកទ្រព្យសម្បត្ដិប្រពន្ធកូនគេ៘
- ល្អដើម្បីល្អ ដូចធ្វើបុណ្យដើម្បីបុណ្យ មិនមែនដើម្បីកេរ្ដិ៍ឈ្មោះយសស័ក្ដិទ្រព្រសម្បត្ដិ៘
- ស្អាត ដើម្បីស្អាត ដូចចំរើនធម៌ដើម្បីមគ្គផលនិព្វាន្ដ មិនមែនដើម្បីអំនួតឬកាន់គំនិតអ្នកដទៃដើម្បីលាភសក្ការៈ
- អាក្រក់ដើម្បីល្អ ដូចវាយកូនដើម្បីវឌ្ឍនភាព មិនមែនដើម្បីពន្លិច៘
- ល្អដើម្បីអាក្រក់ ដូចចញ្ចឹមមនុស្សដើម្បីបំរើ មិនមែននៅក្នុងគិនិតព្រហ្មវិហារដើម្បីស្រង់ គ្នាអោយ​អស់​សេច​ក្ដី​ទុក្ខ​លំបាក​៘​
- សំអាតដើម្បីសំអុយ គឺចំរើនកម្មដ្ឋានដើម្បីអំនួត មិនមែនពន្លឺរឺភាពបរិសុទ្ធ ភាពស្ងប់នឹងត្រជាក់​ត្រជុំ​នៃ​ចិត្ដ​វិញ្ញាណ​។

    ដូចនេះឃើញថា គំនិតពុទ្ធសាសនាក្នុងរឿងនេះ ជាគំនិតដាច់ខាត គំនិតមានភាពប្រាកដនិយម គំនិតព្រហ្មវិហារ​៘ ក្នុង​ន័យ​ថា​មិន​ធ្វើ​ទង្វើ​អា​ក្រក់​លើ​មនុស្ស​សត្វ​ណា ដើម្បី​ឆ្លើយ​តប​និងទង្វើអាក្រក់របស់គេ តែ ទង្វើអាក្រក់នោះអាចកែមនុស្សអាក្រក់​អោយ​ល្អ​បាន ក៏​ត្រូវ​តែ​ធ្វើ​ខ្លះ​ បើ​មិន​ធ្វើ​ក៏​គ្មាន​ផ្លូវ​ប្រោស​សត្វ​បាន ព្រោះអ្វី? ព្រោះមនុស្សខ្លះមាននិស្ស័យត្រូវ នឹងគ្រូកាច មនុស្សមាននិស្ស័យត្រូវ​នឹង​គ្រូ​ស្លូត​៘ ​អ្នក​អាន​ គប្បី​ដឹង​ថា ពុទ្ធ​សាស​នា​របស់​យើង​គ្មាន​ចំណុចរឹងលុះត្រាគ្មានមនុស្សទៅជិត ហើយក៏គ្មានចំណុច​ខ្សោយ លុះ​ត្រា​គេ​ដើរ​ជាន់​ឡើយ​ ទង្វើ​ទាំង​ឡាយ​ដែល​ពុទ្ធ​សាសនា​អនុ​វត្ដ​ប្រាកដ​ជា នៅក្នុងក្របខ័ណ្ឌនៃមជ្ឈិមបដិ បទាដដែល គឺថាបើកាចក៏ដើម្បី​យុត្ដិ​ធម៌​នៃ​សង្គម​មនុស្ស​ បើ​ស្លូត​ក៏​ដើម្បី​វឌ្ឍន​ភាព​នៃ​អរិយ​ធម៌​របស់​មនុ ស្សដូចដែលគេបានដឹងគ្រប់គ្នាមកហើយ។

    ពុទ្ធសាសនាមានគំនិតល្អិតបង្រៀនអោយធ្វើកំណែបញ្ហា មុនកំណើតបញ្ហានិមួយៗត្រូវមានឡើង ដូចជា បង្រៀន​មិន​អោយ​សាង​សត្រូវ​ បង្រៀន​អោយ​ចង​មិត្ដ បង្រៀន​អោយ​បំពេញ​សង្គហវត្ថុ គឺស្គាល់ចំណង មិត្ដភាពនៃចិត្ដរបស់មនុស្ស ដោយ​ធ្វ���​អ���ណោយ​ ដោយ​ពំនោល​ពីរោះ​​ ដោយ​បំពេញ​ប្រ​យោជន៍​ និង​ទុក​ដាក់​ខ្លួន​ប្រាណ​ក្នុង​ភាពស្មើៗជាមួយនឹងមនុស្សក្នុងសង្គម បង្រៀនអោយស្អប់​ខ្ពើម​ជំលោះ​ បង្រៀន​អោយ​ មាន​ចិត្ដ​មេត្ដា​ករុណា​ដល់​មនុស្ស​ទូ​ទៅ​នៅ​ក្នុង​ក្របខ័ណ្ឌចងមិត្ដ ដើម្បីកំចាត់សត្រូវ។ ការធ្វើអោយជីវិត រស់​នៅ​ក្នុង​ធម៌​ល្អ​ ក្នុង​ចរិយា​ថ្លៃ​ថ្នូរ​ក្នុង​និស្ស័យ​ឧត្ដុង​ឧត្ដម​ដូច​នេះ លោក​ថា​គ្មាន​ការ​ចាំ​បាច់​ត្រូវកំណែបញ្ហា អាក្រក់ៗដែលអាចកើតមានឡើងក្នុង​ពេល​ខាង​មុខ​ឡើយ​។ ប្រ​សិន​បើ​មាន​បញ្ហា​ចោទ​ថា បើ​យើង​ចេះ​តែ​ខំ​ប្រឹងធ្វើទង្វើល្អដល់គេ ហើយគេចេះតែខំប្រឹងធ្វើទង្វើអាក្រក់ដល់យើង​ជា​និច្ច តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ ណា?​ ចំលើយ បើ​កុំ​អោយ​ខូច​ប្រយោជន៍​ច្រើន យើងត្រូវខំប្រឹងធ្វើសេចក្ដីល្អប្រកបដោយសំនូយ៉ាងខ្ពស់ ទៅ​ទៀត​តែ​បើ​នៅ​តែ​មិន​កើត​ យើង​ត្រូវ​ប្រើ​អំណាច​ណា​មួយ​ទល់​នឹង​អំណាច​របស់​គេ នៅ​ក្នុងក្របខ័ណ្ឌនៃកំណែ គឺធ្វើមនុស្សអាក្រក់​អោយ​កើត​ជា​មនុស្ស​ល្អ ដោយ​គ្មាន​គំនិត​បំផ្លាញ​ដូច​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​របស់ យើង​ធ្លាប់​បាន​អនុ​វត្ដ​មក​ហើយ ដើម្បីប្រកបការពិចារណារបស់អ្នក​អាន ខ្ញុំ​សូម​អោយ​គំនិត​តាម​ សំនេរ​របស់​ខ្ញុំ​ដូច​មាន​ត​ទៅ​។

សេចក្ដីព្យាបាត

    ប្រសិនបើគេតាំងសំនួរថា ពាក្យថាពៀររមែងរំងាប់ដោយគ្មានចំណងនោះ តើមតិនេះមានអ្វីជាមូល​ដ្ឋាន ជា​ផ្លូវ​វិនិច្ឆ័យ​? ព្រោះ​យើង​មិន​ឆ្លើយ​តប ទុក​ដូច​ជា​យើង​បើក​ដៃ​អោយ​សត្រូវរបស់​យើង កាន់តែបានចិត្ដ កាន់តែឈ្លានពានឡើង គឺកាន់តែធ្វើបាបយើង​ធ្ងន់​ឡើង​ៗ ព្រោះ​វា​គ្មាន​ឃើញ​យើង​តដៃ​នឹង​វា ប្រ​សិន​បើ​យើង​ឆ្លើយ​តប​តាម​មធ្យោ​បាយណាមួយដែលយើងមាន វាក៏គិតមុខ​គិត​ក្រោយ​មិន​ហ៊ាន​ធ្វើ​បាប​យើង​ត​​ទៅ​ទៀត​ បញ្ហា​ពៀរ​រំងាប់​ដោយ​គ្មាន​ចំណង ខ្ញុំ​យល់​ថា​មាន​ផ្លូវ​សំរាប់​គិត ២​យ៉ាង ៖

១ - គិតតាមអត្ថរបស់ពាក្យ
២ - គិតតាមន័យរបស់ពាក្យ

    ប្រការ១ ពៀររំងាប់ដោយគ្មានចំណងឬគ្មានចំលើយ បើយើងមើលតាមវិស័យនៃសីលធម៌តែម្យ៉ាងវាមុខជាទៅមិនរួចទេ គឺ​យ៉ាង​ម៉េច​ក៏​រំងាប់​មិន​បាន​ជា​ដាច់​ខាត យើង​នឹង​ធ្លាក់​ខ្លួន​ជា​មនុស្ស​ដែល​គេ​ជេរប្រទេ ច៘ តែបើយើងពូកែអន់ធន់ យើងខំទប់​ខ្លួន​ទៅ​ជា​ទាស​ភាព​នៃ​គំរោធ​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ធ្វើ​មិន​ដឹង​មិន​លឺ យូ​ៗ​ទៅ​វា​ក៏​អាច​បាត់​អែង​ៗ​ទៅ​ដែរ គឺយើងសុខចិត្ដប្រើខន្ដីជាអាវុធ (អាវុធស្ងៀម) ដូច​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​ត្រូវ​ពួក​នាង​សម​វត្ដី​ជេរ ព្រះ​អានន្ទ​ចង់​បាន​ពលិ​កម្ម​អំពី​​ព្រះ​អង្គចំពោះជំនេរនេះ តែព្រះអង្គមិនយល់ព្រម ជាមួយ​គ្នា​នេះ​ព្រះ​អង្គ​បាន​មាន​ពុទ្ធិកា​ថា​ ជំលោះ​ទាំង​ឡាយ​នេះ វា​មិន​អាច​ប្រ​ព្រឹត្ដ​ទៅ​បាន​ហួស​ថ្ងៃ​ទី​៧​ទេ​។ យ៉ាងណាក៏ដោយចុះ ការគិតតាមអត្ថរបស់​ពាក្យ​ក្នុង​ចំណុច​ថា ពៀរ​រំងាប់​បាន​ដោយ​គ្មាន​ចំណង ទង្វើ​នេះ​កម្រ​អ្នក​ណា​ធ្វើ​កើត​ណាស់ តែបើធ្វើបាន វាគាប់ប្រសើរជាងធ្វើមិនបាន ព្រោះ​អ្វី​? ព្រោះ​បើ​យើង​ឆ្លើយ​រឺ​អោយ​តំណប​ជំលោះ​ខាង​ផ្លូវ​ចិត្ដ​ វា​នឹង​ត្រូវ​កើត​តាម ឯ​លទ្ធ​ផល​ជំលោះ​នេះ គឺ​ស្លាប់​រឺ​ជិត​តែ​​នឹង​ស្លាប់​បើ​មិន​គេ​ក៏​យើង​។

    ខាងគតិលោក ច្បាប់សំរាប់ប្រទេស ពុំបានគាំទ្រសេចក្ដីព្យាបាទអាឃាតរករឿងនឹងគ្នាទេ ជនដែលលុះអំណាច​នៃ​កំហឹង​របស់​ខ្លួន ហើយ​បាន​ប្រ​ព្រឹត្ដ​នូវ​បទ​ទាំង​ឡាយ​មាន​ដាល់​តប់ កាប់ចាក់ជាដើម ត្រូវទទួលកំហុសនិងទណ្ឌកម្មទាំងពីរនាក់ធ្ងន់ស្រាលច្រើន​តិច ស្រេច​តែ​អ្នក​ច្បាប់​វិនិច្ឆ័យ​តាម​ផ្លូវ​យុត្ដិ​ធម៌ កាល​បើ​ច្បាប់​សំរាប់​ជាតិ​ឬ​អន្ដរ​ជាតិ មិនគាំទ្រទង្វើព្យាបាទឬជំលោះគ្រប់បែបយ៉ាងដូចនេះទៅ​ហើយ តើ​គតិ​ធម៌ នឹង​គាំ​ទ្រ​យ៉ាង​ម៉េច​បាន​? ហេតុ​ដូច​នេះ​អ្នក​បញ្ឈប់​នូវ​ទង្វើ​ឈ្លោះ​ប្រ​កែក​ឬប្រឹងបំបាត់នូវទង្វើអាក្រក់នេះ អោយបាន ​បើ​មិន​ច្រើន​ក៏​តិច​នោះ ទើប​ត្រូវ​បាន​អ្នក​ប្រាជ្ញ​លោក​អោយ​ឈ្មោះ​ថា អ្នក​ជួញ​ចំណេញ​ច្រើន​ ជាងអ្នកជួញខាត នេះគឺជាការត្រិះរិះ ពិចារណាតាម​អត្ថ​របស់​ពាក្យ​ថា ពៀរ​រំងាប់​បាន​ដោយ​គ្មាន​ចំណង​។

    ប្រការ២ ការពិចារណាតាមន័យរបស់ពាក្យដូចបានចែងមកហើយនោះ បញ្ហានេះ ពុទ្ធសាសនារបស់យើង បានណែនាំអោយ​ពិចារ​ណា​ពី​ខាង​ក្នុង​ទៅ​ខាង​ក្រៅ គឺ​ពុទ្ធ​សាសនា​ត្រូវ​ការ រក​មធ្យោ​បាយ​ធ្វើយ៉ាងណាកុំអោយភ្លើងឆេះ ច្រើនជាងបណ្ដោយអោយ​ភ្លើង​ឆេះហើយ​ ទើប​រក​មធ្យោ​បាយ​លត់​ភ្លើង ដើម្បី​សំរេច​ តាម​គោល​គំនិត​នេះ ទើបពុទ្ធសាសនាពុំបានបង្រៀនអោយមនុស្សឈរអោបដៃចាំកំចាត់​បង់​ពៀរ​ក្នុង​ពេ ល​ពៀរ​កើត​ឡើង ហើយ​ដល់​ម្ដង​ណា​ឡើយ លោកបង្រៀនអោយយើងចេះទប់ ចេះរំងាប់ពៀរ តាំងពី ពៀរមិនទាន់កើត​រឺ​រឿង​ដែល​ជា​ឈ្នួន​របស់​ពៀរ មិន​ទាន់​មាន​នៅ​ឡើយ គឺ​បង្រៀន​អោយ​ចេះ​ទុក​ដាក់​រៀប ចំខ្លួនអោយបានល្អ ចេះធ្វើអោយអ្នករស់នៅជិត​ខាង​មាន​ទំនុក​ទុក​ចិត្ដ ផ្លាស់​គំនិត​បៀត​បៀន​មក​ជា​គំនិត​ស្រលាញ់​រាប់​អាន ព្រោះ​អា​ស្រ័យ​គុណ​សម្បត្ដិល្អប្រសើររបស់យើងទន្ទឹមគ្នានេះ លោក​បង្រៀន​អោយ​ចេះ​ខ្វល់​ខ្វាយ​អើ​ពើ​នឹង​ទុក្ខ​ធុរៈ​អ្នក​ដទៃ ចេះ​ប្រើ​ពាក្យ​សំដី​ទន់​ភ្លន់​ផ្អែម ចេះជួយខ្នះខ្នែងក្នុងផលប្រយោ ជន៍មួយអន្លើ​ដោយ​កិច្ច​ការ​ងារ​នៃ​អ្នក​ផង​ មិន​ឃើញ​តែ​ប្រ​យោជន៍​ផ្ទាល់​ខ្លួន ចេះ​តំកល់​ខ្លួន​នៅ​ក្នុង​ភាព​ល្អ ភាពត្រឹមត្រូវដូចបានពោលមកនេះហើយខ្លួន​យើង​មិន​ត្រឹម​តែ​គ្មាន​ករណី​ក្នុង​ការ​រំងាប់​ពៀរ​ទេ គឺ​វា​គ្មាន​ពៀរ​ ចំណែក​មនុស្ស​ដែល​មាន​គំនិត​ជា​សត្វ​តិរច្ឆានឬលើសសត្វទៅទៀតនោះ បញ្ហា​នេះ​យើង​ពុំ​អាច​និង​អោយ​ចំ​លើយ​បាន​ទេ ព្រោះ​វា​លើស​វិស័យ​នៃ​ចំណេះ​វិជ្ជា​យើង​ទៅ​ហើយ តែយើងក៏គ្មានគំនិតថា មនុស្សបែបនេះ​នឹង​ចេះ​តែ​រស់​នៅ​បែប​នេះ​រហូត​ទេ​ ថ្ងៃ​ណា​មួយ​គំនិត​របស់​គេ​អាច​នឹង​មាន​ពន្លឺ​ មាន​គំហើញ​ត្រូវ ដោយអាស្រ័យថ្វីបញ្ញានៃអ្នកប្រាជ្ញណាមួយ ជា​ពិសេស​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​នឹង​មាន​ក្នុង​អនា​គត​កាល​។

    ដោយអាស្រ័យហេតុ បើយើងធ្វើសេចក្ដីសំរេចចិត្ដ ប្រព្រឹត្ដប្រតិបត្ដិឬអនុវត្ដខ្លួនអោយ សមរម្យល្មាក់ល្មម​ដល់​ហេតុ​ការណ៍ ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ថ្ងែ​ណា​មួយ​ក្នុង​ពេល​ខាង​មុខ​នោះ​ហើយខ្ញុំយល់ ថាពុទ្ធភាសិតក្នុងចំណុចថា ពៀររមែងរំងាប់ដោយ​​ការ​មិន​ចង​ពៀរ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​របស់​ន័យ​ថា ដើម្បី​បំបាត់​ពៀរ​ត្រូវ​លះ​បង់​ធម៌​បង្កើត​ពៀរ​ទាំងឡាយដែលមានអាទិគំនិតស្អប់ គំនិតព្យាបាទ និង​គំនិត​អា​ឃាត ហើយ​ខំ​ប្រឹង​ធ្វើ​ខ្លួន​អោយ​ជា ទី​ស្រលាញ់​រាប់​អាន​របស់​សកល​មនុស្ស បើទង្វើនេះ មានប្រសិទ្ធិភាពពិតៗ នោះ មនុស្សយើងមិន​ត្រឹម​តែ​គ្មាន​ពៀរ​វេរា​នឹង​គ្នា​ប៉ុន​នឹង​ទេ គឺ​មាន​ជីវិត​ប្រកប​ដោយ​សេច​ក្ដី​ត្រ​ជាក់​ត្រជុំ​សុខ​ដុម​រមនាជាមួយគ្នាគ្រប់កាលគ្រប់សម័យមិនខានឡើយ។

    មិនចំពោះរឿងព្យាបាទប៉ុននឹងទេ ដែលពុទ្ធសានាបង្រៀនអោយយកឈ្នះដោយទង្វើល្អ សូម្បីសេចក្ដីមិន ល្អដទៃ ទោះ​ជា​រឿង​អ្វី​ក៏​ដោយ ក៏​លោក​បង្រៀន​អោយ​យក​ឈ្នះ​ដោយ ទង្វើ​ល្អ​ទាំង​អស់ ដូច​នេះ​ព្រោះអ្វី? ព្រោះគោលគំនិតនៃពុទ្ធសាសនាត្រូវការអោយ​សកល​មនុស្ស​មាន​កំពស់​ខាង​ផ្លូវ​ចិត្ដ មាន​ជីវិត​រស់​ប្រកប​​ដោយ​សេរី​ភាពជាន់​ខ្ពស់ គឺមិនបណ្ដោយខ្លួនអោយធ្លាក់ចុះជាទាសភាពនៃតណ្ហា នៃ​គំនិត​ថោក​ទាប​ដែល​ ជា​មូល​ហេតុ​នៃ​ទុក្ខ​គ្រប់​ប្រ​ភេទ​។