ថ្ងៃសៅរ៍ ទី10.កក្កដា 2021.ម៉ោង 9:22
ព្រិត្ដិការណ៍ ១៩៨៩

ព្រឹត្ដការណ៍ឆ្នាំ១៩៨៩
ខែ​មករា ថ្ងៃ​ទី​៧ ក្នុង​អោ​កាស​បុណ្យ​រំលឹក​ខួប​ទី​១០​ នៃ​រដ្ឋា​ភិបាល​ភ្នំពេញ លេខា​បក្ស​កុំមុយ​និស្ដ​យួន ងៀន វ៉ាន់ លីម សន្យាថា នឹង ដក​ទ័ព​ទាំង​អស់​ចេញ​ពី​កម្ពុជា​នៅ​បំនាច់​ខែ​កញ្ញា​។ ថ្ងៃ​ទី​១៨ កិច្ច​ព្រម​ព្រៀង​នៅ​ប៉េ​កាំង​ រវាង​ចិន​ និង យួន នៃ​សំនើ​ការ​ដក​ទ័ព​យួន​ក្រោម​ការ​ត្រួត​ពិនិត្យ​អន្ដរ​ជាតិ​នៅ មុន​បំនាច់​ខែ​កញ្ញា​។ ថ្ងៃ​ទី​២៣ ការ​ប្ដូរ​នយោ​បាយ​ដូច​ការ​គិត​គ្រោង​ទុក​របស់​អ្នក​ដាច់​ខាត​និយម Radical របស់​ថៃ ហ៊ុន សែន ធ្វើទស្សន​កិច្ច​ជា​អែក​ជន នៅ​បាង​កក គាត់​បាន​ជួប​នាយក​រដ្ឋ​មន្រ្ដី​ឆា​ទិឆៃ​ ឈួន​ហា​វ៉ាន់​ រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស សិន​ឌី សា​វេត​ស៊ីឡា និង​អគ្គេ​មបញ្ជា​កា​រ​កងទ័ព​ជាតិ ឧត្ដម​សនី ឆាវ​លីត យុងឆៃយុត ការ​ធ្វើទស្សន​កិច្ច​នេះ បាន​លឺ​ខ្ទរ​ខ្ទារ​យ៉ាង​សំបើម​ណាស់​ ហើយ​ជា​ជោគ​ជ័យ​នយោ​បាយ​យ៉ាង​ធំ​របស់ ហ៊ុន សែន ក្នុង​កិច្ច​ការ​នយោ​បាយ​។ ថ្ងៃ​ទី​២៦ សីហនុ​មាន​ការ​ព្រួយ​បារម្ភ​ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដោយ​ថៃ​បាន​ទទួល​ ហ៊ុន សែន នៅ​ទី​ក្រុង​បាង​កក​យ៉ាង​សំបើម​ ហើយ​ព្រះ​អង្គ​ប្រកាស​ថា នឹង​ មិន​ធ្វើ​ការ​ពិភាក្សា​អ្វី​មួយ​ទេ​រហូត​ដល់​ខែ​កញ្ញា ព្រោះ​ប្លង់​សន្ដិភាព​របស់​ព្រះ​អង្គ មិន​ត្រូវ​បាន​ទទួល​គាំ​ទ្រ​ពី​គ្រប់​គណ​បក្ស​ភាគី​។​

ខែ​កុម្ភ ថ្ងៃ​ទី​៩ ប្រជុំ​នៅ​ប៉េ​កាំង​នៃ​ភាគី​គណ​បក្សទាំង​បី​នៃ GCKD ហើយ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​មួយ ក្នុង​ការ​ដាក់​អង្គ​ការ​សហ​ប្រជា​ជាតិ​ជា​អ្នក​ត្រួត​ពិនិត្យ​នៃ​ការ​ដក​ទ័ព​ទាំង​អស់​របស់​យួន​ ដាក់​កង​ទ័ព​អន្ដរ​ជាតិ ដើម្បី​ថែ​រក្សា​​សន្ដិ​ភាព និង​ការ​ឈប់​បាញ់​គ្នា ហើយ​រៀប​ចំ​អោយ​មាន​ការ​បោះ​ឆ្នោត នៅ​ក្រោម​រដ្ឋា​ភិបាល​ចំរុះ​ បន្ដោះ​អាសន្ន​មួយ​។ ថ្ងៃ​ទី​១២ សីហនុ ទទួល​យក​តំនែង​ប្រ​មុខ​រដ្ឋ GCKD ម្ដង​ទៀត​។ ថ្ងៃ​ទី​១៤ របប​ភ្នំ​ពេញ RPK បង្កើត​សហ​ប្រតិ​បត្ដិ​ការ​សេដ្ឋ​កិច្ច មិត្ដ​ភាព​ខ្មែរ​ថៃ​។ ថ្ងៃ​ទី​១៧-​១៨ ប្រជុំ​អ្នក​អ្នកដំណាង​​គណ​បក្ស​​ទាំង​​បួន​នៅ​ចក្កា​តា​។ ថ្ងៃ​ទី​១៩​ - ​២១ ប្រជុំ​ធ្វើ​មេ​ទិញ​លើក​ទី​ពីរ (JIM II) ដោយ​សីហនុ​មិន​បាន​មក ទ្រង់​រណ​រិទ្ធ ជា​អ្នក​តំណាង​ជំនួស​ អោយ​ព្រះ​អង្គ​ កិច្ច​ប្រជុំ​មិន​បាន​សំរេច​អ្វី​​បន្ដិច​​ឡើយ ប្រធាន​អង្គ​ប្រជុំ​លោក​ អាល​ឡា​តាស់​ ដែល​រង់​ចាំ​ធ្វើ​ការ​បូកសរ៉ុប នៃ​ការ​ប្រជុំនេះ​ ទៅ​ជា​ត្រលប់​ត្រលិន​វិល​វល់​អស់ ភាព​គាំ​ស្ទះ​នៃ​អង្គ​ប្រ​ជុំ​ស្ថិត​នៅ​លើ​ភារ​កិច្ច​នៃ​ការ​កសាង​ចតុភាគី​ស្ដី​ទី​។

ខែ​មិនា​ថ្ងៃ​ទី​១២ បង្កើត​កុង្សី​ស៊ុប​ប៉េ​រីយឺ​ការ​ពារ​មួយ​របស់ GCKD នៅ​ទី​ក្រុង​ប៉េ​កាំង តំរូវ​អោយ​គណ​បក្ស​ទាំង​បី ធ្វើ​ការ​រួម​សាមគ្គី​គ្នា សហ​ប្រតិ​បត្ដិ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ប្រឆាំង​របប​រដ្ឋា​ភិបាល​ភ្នំពេញ​ RPK។ កង​ទ័ព ស៊ីហនុ និង សឺន សាន​ដែល​ផ្ដល់​អាវុធគ្រាប់​រំសេវ​ដោយ​ប្រទេស​លោក​ខាង​លិច បាន​ដាក់​បញ្ចូល​​គ្នាដោយ​ មាន​ទី​បញ្ចា​ការ​រួម និង មាន​ទំនាក់​ទំនង​ ជា​មួយ​ខ្មែរ​ក្រហម​ដែរ​។

ថ្ងៃទី​១៤ អង្គ​ការ​សិទ្ធិ​មនុស្ស​អន្ដរ​ជាតិ (Amnesty International) រំលឹក​ឡើង​វិញ​ពី​អ្នក​ទោស​នយោ​បាយ​ជាង ៤០០​នាក់ ដែល​បាន​ចាប់​ឃុំ​ដោយ​ពុំ​មាន​ការ​កាត់​ទោស​ ហើយ​ដែល​មាន​៣៥​នាក់ បាន​ស្លាប់​ដោយ​ពុំ​មាន​ការ​ថែ​ទាំ​ត្រឹម​ត្រូវ​ ​របៀប​រៀប​ចំ ជា​ការ​និយាយ​មិន​ចេញ​ ចំពោះ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ជំរុំ​កាន់​កាប់​ដោយ​គណ​បក្ស សឺន សាន FNLPK និង ខ្មែរ​ក្រហម KD​។​

ថ្ងៃទី​២៣ របបភ្នំពេញ RPK ធ្វើ​កំនែ​រង់​រដ្ន​ធមនុញ្ញ បើក​អោយ​អតីត​អ្នក​សីហនុនិយម និង សាធា​រណ​រដ្ឋ​និយម អាច​ត្រលប់​ចូល​មក​ធ្វើ​គណបក្ស​នយោ​បាយ​​នៅ​កម្ពុ​បាន​។​ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះដែរ ហើយ​ដែល​ជា​លើក​ទី​១ ដែល ហ៊ុន សែន ទួល​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល (អុង ONG) អោយ​ធ្វើ​ការ​នៅ​កម្ពុជា​។ ថ្ងៃ​ទី​២៦ នៅ​ប៉េង​កាំង តាម​រយៈ​គណ​ប្រតិ​ភូ​បារាំង​ម្នាក់​ សីហនុ​ទទួល​សំបុត្រ​មួយ​ពី ហ៊ុន សែន សូម​ស្នើ​អនុញ្ញាត​ចំពោះ​ព្រះ​អង្គ​ដោយ​គោរព​ នូវ​ការ​ធ្វើ​យុទ្ធនា​ការ ពីរ​ យុទ្ធនា​។

ថ្ងៃ​ទី២៩ ជា​ថ្មី​ម្ដង​ទៀត សេ្ទហ្វិន​សូ​លាដ ធ្វើ​ទស្សន​កិច្ច​ទៅ​ភ្នំ​ពេញ នៅ​ទី​នោះ​គាត់​បាន​ជួប​ជាមួយ ហ៊ុន សែន គឺ​យុទ្ធ​នាការ​ដ៏​ល្អ​របស់​គណ​កម្ម​ការ​កណ្ដាល​នៃរដ្ឋា​ភិបាល​ភ្នំ​ពេញ​ RPK​។ បន្ទាប់​ពី​ការ​ធ្វើ​ទស្សន​កិច្ច សេ្ទ​ហ្វិន​សូលាដ​ បាន​បញ្ជា​អោយ​ធ្វើ​កិច្ច​ប្រជុំ​នូវ​សហ​រដ្ឋ​អាមេ​រិក ជួយ​យ៉ាង​ពេញ​ទំហឹង​ដល់​ភាគី​មិន​កុំមុយ​និស្ដ​នៃ GCKD​។

ខែ​មេសា ថ្ងៃ​ទី​២ ពី​ទី​ក្រុង​ប៉េ​កាំង សីហនុ សុំ​ស្នើ​ជួប ហ៊ុន ​សែន នៅ​ថ្ងៃ​ទី​២ ឧសភា។ ថ្ងៃ​ទី​៥ យួន​ប្រកាស​ថា កង​ទ័ព​យួន​ទាំង​អស់​ នឹង ដក​ចេញ​ពី​កម្ពុ​ជា​នៅ​បំនាច់​ខែកញ្ញា​ ហ៊ុន សែន ប្រកាសថា​ នេះ​ជា​យុទ្ធ​នា​ការ​ទី​១​។ ថ្ងៃទី​៦ មេសា សី ហនុ សុំ​អោយ​ប្រ​ទេស​បារាំង​រៀប​ចំ​ប្រជុំ​អន្ដរ​ជាតិ​មួយ។ ថ្ងៃ​ទី​៧ ប្រទេស​បារាំង​សំដែង​សេច​ក្ដី​សប្បាយ​ចិត្ដ​ ដែល​យួន​ដក​កង​ទ័ព​ចេញ​ពី​កម្ពុជា​។ ជំនួប សីហនុ និង ហ៊ុន សែន និង កិច្ច​ប្រជុំ​ពី​គ្រប់​គណ​បក្ស​ភាគី​ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២ ឧសភា ខាង​មុខ​។ ប្រទេស​បារាំង​ប្រកាស​ថា​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កោះ​ប្រជុំ​អន្ដ​ជាតិ​មួយ​ ដើម្បី​រក​ច្រក​ចេញ​ពី​វិបត្ដ​នៅ​កម្ពុជា​។ ថ្ងៃ​ទី​២១ ទស្សន​កិច្ច​សមា​ជិក​សភា​ថៃ ២៥​នាក់​។

ថ្ងៃ​ទី២៤ ប្រជា​ជន​ស៊ីវិល​ជាង​ ៧០០​នាក់​រស់​ក្នុង​ជំរុំ​របស់​ខ្មែរ​ក្រហម ត្រូវ​បាន​វាយ​ប្រហា​ដោយ​កង​ទ័ព​យួន និង កង​ទ័ព​របប​ភ្នំ​ពេញ​ ហើយ​បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ជំរុំ ​សុខ​ សាន កាន់​កាប់​ដោយ​គណបក្ស សឺន សាន​។ ថ្ងៃ​ទី​២៨ សន្និ​សិទ​អន្ដរ​ជាតិ​នៅ​បាង​កក​ ទៅ​លើ​ប្រធាន​បទ​មួយ ដែល​នាយក​រដ្ឋម​ន្រ្ដី​ទី​១​ថៃ បាន​កំនត់​នយោ​បាយ​ របស់​គាត់​ថា "និង​ធ្វើ​អិណ្ឌូ​ចិន​ ដែល​ជា​ទី​លាន​សមរ​ភូមិ អោយ​ក្លាយ​ជា​ទីលាន​ពាណិជ្ជ​កម្ម​" សមា​ជិក​នៃ​ប្រទេស​ទាំង​បី​ក្នុង​អិណ្ឌូ​ចិន​បាន​ធ្វើ​ការ​យល់​ព្រម​។

ថ្ងៃទី​២៩-៣០ គឺ​ជា​អោកាស​មួយ​ដ៏​ល្អ​នៅ​ក្នុង​ការ​ប្រជុំ​រដ្ឋ​សភា​នៃ​រដ្ឋា​ភិបាល​ភំពេញ​ RPK ដើម្បី​ធ្វើ​កំកែ​ទំរង់​ច្បាប់ រដ្ឋ​ធម្ម​នុញ្ញ សាធារ​ណ​រដ្នក​ម្ពុជា​មានិត RPK នឹង​ក្លាយ​ជា​រដ្ឋ​កម្ពុជា​ Etat du Cambodge (EdC) វិញ​ មាន​ទង់​​ជាតិ​ថ្មី ភ្លេង​ជាតិ​ថ្មី ការ​ផ្ដន់​ទា​ទោស​ប្រហារ​ជីវិត​ត្រូវ​លប់​ចោល ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ​ស្ថាប័ណ​សេដ្ឋ​កិច្ច​អែក​ជន​ និង ទី​ផ្សារ​ត្រូវ​បង្កើត​ឡើង​ អ្វី​ៗ​ដែល​ជា​សង្គម​និយម​ត្រូវ​លប់​ចោល​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​ នឹង ធ្វើ​អោយ​ទៅ​ជា​អព្យា​ក្រិត​ ហើយ​មិន​ចូល​បក្សសម្ព័ន្ធ​។​ ហ៊ុន សែន​ប្រកាស​ក្នុង​សារ​មួយ​ផ្ញើ​ទៅ​អោយ សីហនុ​ នៅ​បំណាច់​ខែមីនា​ថា នេះ​ហើយ​គឺ ជា​យុទ្ធនា​ការ​ទី​ពីរ​។ ខ្យល់​ព្យុះ​សេរី​ភាព​ដ៏​ធំ​មួយ​បាន​បក់​មក​លើប្រ​ទេស​កម្ពុជា​ គឺ​ជា «រដូវ​ផ្កា​រីក​នៅ​ភ្នំ​ពេញ​»​។

ខែ​ឧសភា ថ្ងៃ​ទី​២-៣ ជំនួប​ទី​៤ សីហនុ និង ហ៊ុន សែន​នៅ​ចក្កតា ចុះ​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ​ ក្នុង​ការ​ដាក់​អោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ត្រួត​ពិនិត្យ​មើល​ការ​ដក​ទ័ព​របស់​យួន​ ហើយ​សូម​អង្គ​ការ​នេះ​ជួយ​ប្រកាន់​ជំហរ​ អោយ​មាន​ការ​បើក​អង្គ​ប្រជុំ​អន្ដរ​ជាតិ​ អោយ​មាន​ជំនួប​ថ្មី​ម្ដង​ទៀត​នៅ​បារីស​ ដែល​ នឹង គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ អោយ​មាន​ការ​បើក​អង្គ​ប្រជុំ​ចតុ​ភាគី​ ដែល​នឹង គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥​កក្កដា​។ ការ​ប្រជុំ​ត្រូវ​បាន​ធ្វើ​ការ​ពិភាក្សា ដោយ ហ៊ុន សែន និង សឺន សាន​។ ថ្ងៃ​ទី​៤ សីហនុ ​ធ្វើ​អោយ​មាន​ការ​រីក​ចំរើន​គួរ​អោយ​កត់​សំគាល់​ ដូច​ដែល​មាន​ការ​ប្ដូរ​អោយ​មាន​តំលា​ភាព​នៃ​រដ្ឋ​ធម្មនុញ្ញ​។

ថ្ងៃ​ទី​៦ ការ​ជួប​ពិភាក្សា​គ្នា​នៅ​ទី​ក្រុង​បាង​កក​រវាង​ ហ៊ុន សែន និង ឆា​ទិឆៃ​ នៃ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ ដែល​ជា​កត្ដា​ដ៏​សំខាន់​មួយ មុន​ នឹង ធ្វើ​ការ​ដក​កង​ទ័ព​យួន​ទាំង​អស់​ចេញ​ពី​កម្ពុជា​។ ការ​បិទ​ចរា​ចរណ៍​នៅ​ម៉ោង ១០​យប់ ដល់​ម៉ោង ៥​ភ្លឺ ដែល​ដាក់​កំនត់​តាំង​ពី​ឆ្នាំ ១៩៧៩ បាន​ត្រូវ​លុប​ចោល​អោយ​ធ្វើ​ចរា​ចរណ៍​បាន​ធម្មតា​វិញ​។ ថ្ងៃ​ទី៧ ទាហាន​ខ្មែរ​ក្រហម​ដាក់​មីន​អោយ​ផ្ទុះ កាត់​ផ្ដាច់​ស្ពាន​ពីរ​នៅ​ផ្លូវ​ជាតិ​លេខ​៥ ពី​ភ្នំ​ពេញ​ទៅ​បាត់​ដំបង​។ ថ្ងៃ​ទី​១៧ សីហនុ សុំ​ឈ្មោះ និង អាសយដ្ឋាន អ្នក​ស្ម័គ្រ​ចិត្ដ​ចូល​ទៅ​កាន់​ក្រុង​ភ្នំ​ពេញ​។

ថ្ងៃ​ទី​១៨ ចិន- សូវៀត​ព្រម​ព្រៀង​គ្នា​នៅ​ប៉េកាំង​ ក្នុង​ការ​ដក​ទ័ព​យួន​ទាំង​អស់​ពី​កម្ពុជា ជា​ច្រក​ផ្លូវ​ចេញ​តែ​មួយ​។ ជំនួយ​ការ​បរ​ទេស​ទៅ​លើ​ភាគី​កម្ពុជា នីមួយៗ ត្រូវ​កាត់​បន្ថយ​បន្ដិច​ម្ដង​ៗ​ គឺ​ដើម្បី​ជៀស​វាង​ការផ្ទុះ​សង្រ្គាម​ស៊ី​វិល បន្ទាប់​ពី​មាន​ការ​ដក​ទ័ព​នេះ ហើយ​និង ធ្វើ​អោយ​រិត​តែ​មាន​តំលា​ភាព​ក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ​ឡើង​វិញ​។

ខែ​មិថុនា រដ្ឋ​មន្រ្ដី​ក្រ​សួង​ការ​បរ​ទេស​បារាំង រូឡង់​ឌុម៉ា Roland Dumas និង អិណ្ដូ​នេ​ស៊ី អាអាលាតាស់ Ah Alatas ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​បារីស​ ការ​បើក​កិច្ច​ប្រ​ជុំ​អន្ដរ​ជាតិ​ នឹង ធ្វើ​នៅ​ដើម​ខែ​សីហា ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ​ត្រូវ​បាន​ចរចា​ត្រូវ​រូវ​គ្នា​រវាង​ផ្ទៃ​ក្នុង​នៃ​កម្ពុជា​។ ថ្ងៃ​ទី​១៦ ថៃ​ជួស​ជុល​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ត​ផ្ជាប់​ទៅ​អា​រញ្ញ​ប្រាថេត​ជាយ​ដែន​ខ្មែរ​ថៃ​។ ថ្ងៃ​ទី​២០​-២៣ បើក​មិត្ដ​ភាព​បារាំង​យួន​ឡើង​វិញ​ ទស្សន​កិច្ច​រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​យួន ងៀន កូ ថាច់ នៅ​បារីស​ គាត់​បាន​ជួប​ជា​មួយ​ប្រធានា​ធិបតី​បារាំង នាយក​រដ្ឋ​មន្រ្ដី​រុក្កា​ និង រដ្ឋ​មន្រ្ដី​ជាង​១០​នាក់​ទៀត​។ ថ្ងៃ​ទី​២៥ នៅ​ព្យុង​យ៉ាង សីហនុ ចេះ​តែ​ទទួល​ការ​ពិបាក​ទៅ​ៗ​ ក្នុង​ការ​ឃា​ឃាង​​មិន​អោយ​ប្រទេស​ធំ​ៗ ទាំង​ឡាយ​ធ្វើ​ការ​ចរ​ចា​ជា​មួយ​​របប​ភ្នំ​ពេញ ហើយ​ដែល​ជា​ហេតុ​មួយ​ឈាន​ដល់​ការ​មិន​ទទួល​ចូល​ប្រជុំ​អន្ដរ​ជាតិ​ បើ​បណ្ដា​ប្រ​ទេស​ទាំង​នោះ​ចេះ​តែ​ខំ​ព្យាយាម​ ធ្វើ​អោយ​របប​ភ្នំ​កាន់​តែ​មាន​ប្រជា​ប្រីយ​ភាព​។ ថ្ងៃ​ទី​២៧ មាន​ការ​ប្រកាស​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ស្ថិត​នៅ​ជុំរុំ​នៃ​ការ​គ្រប់​គ្រង​របស់​គណ​បក្ស​ណា​នីមួយ​ ជន​ភៀ ស​ខ្លួន​នោះ​ៗ​ ជា​មនុស្ស​របស់​គណ​បក្ស​នោះ​ ទាហាន​ថៃ​ចង់​បញ្ជូន​ដោយ​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ជាង​ ៧០០ អោយ​ទៅ​ខ្មែរ​ក្រហម​វិញ​ ដែល​ពួក​ទាំង​អស់​នេះ​បាន​ភៀស​ខ្លួន​កាល​ពី​ខែ​មេសា​មុន​។​

ខែ​កក្កដា ថ្ងៃ​ទី​៥ នៅ​ប៉េ​កាំង​សីហនុ​ទទួល​យក​តំនែង​ព្រះ​អង្គ​វិញ​ជា​មួយ​ខ្មែរ​ក្រហម ​ព្រះ​អង្គ​ទាម​ទារ​អោយ​អង្គ​ការ​ សហ​ប្រជា​ជាតិ​ទទួល​ពិនិត្យមើល​ការ​ដក​កង​ទ័ព​របស់​យួន​ អោយ​កំទេច​ចោល​អោយ​អស់​នូវ​ទី​ចាត់​ការ​នៃ​រដ្ឋា​ភិបាល​ភ្នំ​ពេញ​ អោយ​ដាក់​អោយ​មាន​រដ្ឋា​ភិបាល​ជំនួស​មួយ អោយ​មាន​ទី​ចាត់​ការ និង កង​ទ័ព​ចតុ​ភាគី​ ហើយ​ ដែល ក្នុង​នោះ​ត្រូវ​មាន​ភាគី​ខ្មែរ​ក្រហម​ផង​។ ព្រះ​អង្គ​បាន​ទាត់​ចោល​ជា​ថ្មី​ម្ដង​ទៀត​ នូវ​ រដ្ឋ​ធម្ម​នុញ្ញ​ធ្វើ​ដោយ​ភ្នំ​ពេញ ដែល​ប្រកាស​ថា មាន​កង​ពល​ទាហាន​យួន​ ៣០០០០​នាក់​ នៅ​ក្នុង​ជួរ​កង​ទ័ព​កម្ពុជា​ ទ័ព​ភ្នំ​ពេញ​មាន​កង​ពល​យួន​ ក្នុង​អែក​សណ្ឋាន​ទាហាន​រដ្ឋ​កម្ពុជា​ ១​សែន​មីលី​យែម​ ហើយ​ នឹង មាន​អានា​និគម​យួន​ខុស​ច្បាប់​ ១លាន​នាក់​។ ព្រះ​អង្គ​បាន​ទាម​ទារ​ទៀត​ថា ការ​យល់​ព្រម​នៃ​អង្គ​ប្រជុំ​នៅ​បារីស​ ត្រូវ​តែ​យក​ជា​អែក​ច្ឆន្ទ​។ ថ្ងៃ​ទី​១៨ - ២៣ សិក្ខា​សាលា​អន្ដរ​ជាតិ​មួយ​នៅ​ភ្នំពេញ​ ស្ដី​អំពី​ការ​ប្រលៃ​ពូជ​សាសន៍​។ ថ្ងៃ​ទី​២០ សមាជ​នៅ​វាស៊ីន​តុន​ដើម្បី​អនុញ្ញាតិ​អោយ​ផ្ដល់​អាវុធ​អោយ​ភាគី​មិន​កុំមុយ​និស្ដ GCKD។ នៅ​ក្នុង​ជំរុំ​កាន់​កាប់​ដោយ​ខ្មែរ​ក្រហម​ នាយ​ទាហាន​អាមេ​រិក និង អង់​គេ្លស បាន​ធ្វើ​ការ​បង្ហាត់​បេង្រៀន​អោយ​កង​ទ័ព​ខ្មែរ​ក្រហម​។

ថ្ងៃទី​២១ ពី​ទី​ក្រុង​បារីស​ សីហនុ បាន​ស្នើ​សុំ​ដល់​គ្រប់​ភាគី​អោយ​កាត់​បន្ថយ​កង​ទាន​ហាន ១០០០០ ក្នុង​មួយ​ភាគី​ៗ អោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​របស់​យួន​ អោយ​រៀប​ចំបោះ​ឆ្នោត​អោយ​រដ្ឋា​ភិបាល​មួយ​ ហើយ និង​អោយ​មាន​ទី​ចាត់​ការ​ដែល​ភាគី​ទាំង​បួន​អាច​ "មាន​ច្បាប់​ និង អំនាច​ស្មើ​ៗ​គ្នា​" ព្រះ​អង្គ​សង្កត់​ធ្ងន់​ថា​ ការ​​ដាក់​ខ្មែរ​ក្រហម ក្រៅ​ច្បាប់​បណ្ដាល​អោយ​ប្រទេស​កម្ពុ​ស្លាប់​តែ​ម្ដង​ ហើយ​ក៏​គ្មាន​ទេ​សន្ដិភាព​។ ច្រក​ចេញ​លើក​ទី​៥ មេ​តួ​អែក​ទាំង​ពីរ​ ហ៊ុន សែន និង សីហនុ គ្មាន​ធ្វើ​ការ​ព្រម​ព្រៀង​អ្វី​ ក្រៅ​ពី​ការ​គាំង​ស្ទះ​តែ​ម្ដង​នោះ​ទេ​។ សីហនុ ចោទ ហ៊ុន សែន ថា​មិន​ព្រម​ធ្វើ​ការ​ព្រម​ព្រៀង​ពហុ​បក្ស ហើយ ហ៊ុន សែន​ចោទ សីហនុ ថា មួយ​ជំហាន​ទៅ​មុខ​ ពីរ​ជំហាន​ថយ​ក្រោយ​វិញ​។ ហ៊ុន​ សែន ដៀល​ត្មះ ភាព​អគតិ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​តាំង​ពី ១៩៧៩​។ ថ្ងៃ​ទី​២៥-២៧ ប្រជុំ​ចតុភាគី​កម្ពុជា​នៅ​ សែល​សិន​ក្លួ័រ​ Celle-Saint Cloud ប្រទេស​បារាំង​ បន្ទាប់​ពី​មាន​ការ​សាក​​សង​ជំនំ​គ្នា​ឡើង​វិញ​ អង្គ​ប្រជុំ​បាន​សំរេច​ព្រម​ព្រៀង​អោយ​មាន​គណ​កម្មាធិ​ការ​ជន​ខ្ពស់​ «ចតុ​ភាគី» នៃ​ការ​បើក​ ប្រជុំ​អន្ដរ​ជាតិ​។​

ថ្ងៃ​ទី២៧ ការ​ជួប​ពិភាក្សា​រវាង ហ៊ុន សែន និង នាយក​រដ្ឋ​មន្រ្ដី​បារាំង រុក្កា ហើយ​ជា​លើក​ទី​១​ ដែល ហ៊ុន សែន ត្រូវ​បាន ទទួល​ដោយ​​នាយក​រដ្ឋ​មន្រ្ដី​ នៃ បញ្ចឹម​ប្រទេស​។​ ថ្ងៃ​ទី​៣០-៣១ កក្កដា និង ១ សីហា ការ​បើក​អង្គ​ប្រជុំ​អំពី​វិបត្ដ​កម្ពុជា​នៅ​ទី​ក្រុង​បារីស ដែល​មាន​ប្រទេស​បារាំង និង ប្រទេស​អិណ្ដូ​នេ​ស៊ី​ជា​ប្រធាន​នៃ​អង្គ​ប្រជុំ​ មាន​ប្រ​ទេស​ចំនួន​១៧ លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ និង ប្រធាន នៃ​ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ អង្គុយ​​ព័ទ​ជុំវិញ​គណ​ប្រតិ​ភូ​ដំណាង​កម្ពុជា​ ការ​ប្រជុំ​បាន​ចាប់​ផ្ដើម​ពី​យុទ្ធនា ​ការ​តូច​ៗ​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ បាន​ដាក់​ជូន​ប្រធាន​ប្រតិ​ភូ​ និង គណ​ប្រតិ​ភូ​តំនាង​អោយ​កម្ពុ​ជា​ មាន​កិច្ច​ព្រម​ព្រៀង​​មួយ បាន​យក​ជា​ធរ​មាន​។​ អង្គ​ការ​បី និង អង្គ​ការ អាថុក​ បាន​ប្រជុំ​ជា​មួយ សហ​ប្រធាន​ចតុភា​គី​កម្ពុ​ជា​ដែល​ត្រូវ​ បាន​បង្កើត​ឡើង​ហើយ​បាន​ដាក់​កំនត់​ពេល​វេលា​ចំនួន​ ៤​អាទិត្យ​ដើម្បី​យក​ជា​ធរ​មាន​ នៃ ការ​ចុះ​សំរុង​គ្នា​នេះ​។​ បេ​សកកម្ម​ស្រាវ​ជ្រាវ​ និង ពត៌មាន​ ដែល​មាន​ការ​ទទួល​ការ​ខុស​ត្រូវ​ដោយ​លេខា​អង្គ​ការ​សហ​ប្រជា​ជាតិ​ ហើយ​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​កម្ពុជា​។

ខែ​សីហា ថ្ងៃ​ទី​៤ ការ​ដាក់​បញ្ចំង​រឿង "វាល​ពិឃាត" នៅ​ភ្នំ​ពេញ​នៅ​ចំពោះ​មុខ​ទស្ស​និក​ជន ៦០០​នាក់​ដោយ​បាន បង្ហាញ​រូឡង់​ហ្សូ​ហ្វេ Rolans Joffe ជា​នាក់​ដឹក​នាំ​រឿង​ សិន​ណាយ សាន់​ប៊ែក Sydney Schanberg អ្នកកាសែត អាមេ​រិកាំង ឌីដ​ប្រាន Dith Pran អ្នក​កា​សែត​កម្ពុ​ជា វិជ្ច​បណ្ឌិត​ហែង ងោ Dr.Haing Ngor ជា​អ្នក​សំ​ដែង​តួ​។​

ថ្ងៃ​ទី​៧-១៥​បេសកកម្ម​អ្នក​ស្រាវ​ជ្រាវ និង ពត៌​មាន ដែល​បាន​បញ្ជូន​ដោយ​លេខា​អង្គ​ការ​សហ​ប្រជាតិ ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​នៃ​អង្គ​ប្រជុំ​នៅ​បារីស​ ដែល​ តំរូវ​អោយ​មាន​បេសក​កម្ម​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​កម្ពុជា​។ ថ្ងៃ​ទី​២៧ សីហនុ លា​លែង​ពី​ប្រធាន​ហ្វុន​ស៊ីប៉ិច​ ដើម្បី​ត​វា​ប្រឆាំង​ នឹង ការ​បាក់​បែក​ផ្ទៃ​ក្នុង​រវាង​គណ​បក្ស​ព្រះ​អង្គ​។​ ថ្ងៃ​ទី​២៨ បើក​ប្រជុំ​ពេញ​អង្គ​ម្ដង​ទៀត​នៅ​ទី​ក្រុង​បារីស​។​

ថ្ងៃទី​៣០ ការ​ប្រជុំ​នៅ​បារីស​បាន​បិទ​វគ្គ​នៃ​កិច្ច​ការ​របស់​គេ​។ មាន​កិច្ច​ព្រម​ព្រៀង​ជាង​ ១០​ករណី​ត្រូវ​បាន​អនុម័ត​ ប៉ុន្ដែ​គេ​មិន​អាច​រក​ដំនោះ​ស្រាយ​ដាក់​អោយ​នរ​ណា​កាន់​អំនាច​ នៅ​ពេល​ដែល​កំពុង​ធ្វើ​ប្រតិ​បត្ដិ​ការ​ទេ​ នៅ​មជ្ឈ​មណ្ឌល​ទូ​ទៅ មាន​និមិត្ដ​រូប​ខ្មែរ​ក្រហម​ជា​ផ្លូវ​ការ​។ នៅ​ពេល​កំពុង​ធ្វើ​ប្រតិ​បត្ដិ​ការ​ សីហនុ បាន​ស្នើ​សុំ​កុំ​អោយ​ប្រើ​ពាក្យ​ "ប្រលៃ​ពូជ​សាសន៍" ហើយ​ជា​ការ​ស្នើ​របស់​ខ្មែរ​ក្រហម​ផង​ដែរ​។​

ខែ​កញ្ញា ថ្ងៃ​ទី​៩ ជន​ជាតិ​យួន​ជា​ច្រើន​បាន​ចាក​ចេញ​ពី​ប្រ​ទេស​កម្ពុជា ដោយ​ភ័យ​ក្លាច​មាន​ការ​សង​សឹក បន្ទាប់​ពី​ការ​ដក​កង​ទ័ព​យួន​។ ថ្ងៃ​ទី​២០ សិន​ណាយ​ សិន​ប៊ែក​ Sydney Schanberg អ្នក​កាសែត​អាមេ​រិក​បាន​ធ្វើ​សាក្សី​នៅ​ផ្សារ​ភ្នំ​ពេញ​ថា​មាន​ ក្មេង​ៗ​ជា​ច្រើន​ត្រូវ​គេ​បង្ខំ​អោយ​ចូល​ធ្វើ​ទាហាន​ (ចាប់​ទាហាន)​ បន្ទាប់​ពី​មាន​ការ​ស៊ើប​អងេ្កត​បាន​អោយ​ដឹង​ថា មាន​ក្មេង​ៗ រាប់​ពាន់​នាក់​ កំពុង​តែ​រត់​គេច​ពី​ការ​ចាប់​ទាហាន​ដែល​ធ្វើ​ដោយ​រដ្ឋ​កម្ពុជា EdC ដើម្បី​យក​ទៅ​ជំនួស​ទាហាន​យួន​ដែល​បាន​ដក​ចេញ​ទៅ​។​

ថ្ងៃទី​២១ អ្នក​កាសែត​ និង អ្នក​សង្កេត​ការ​បរ​ទេស​ជាង​ ២៥០​ បាន​មក​ដល់​ភ្នំ​ពេញ​ដើម្បី​ជ្រោម​ជ្រែង​ការ​ដក​ទ័ព​យួន​ ហើយ​ដែល​ជា​ការ​បើក​វគ្គ​នៃ​ប្រទេស​បន្ទាប់​ពី​សង្រ្គាម​ ១៩៧០ - ១៩៧៥ គ្រប់​គ្រង​ដោយ​ខ្មែរ​ក្រហម និង ១០​ឆ្នាំ​ស្ថិត​ក្នុង​ភាព​អែក​កោ មាន​សារ​ពត៌​មាន​ជា​ច្រើន​គួរ​អោយ​គាត់​សំគាល់​ ដែល​ហ៊ាន​​និយាយ​អំពី​អំពើ​ពុក​រលួយ នៃ សេដ្ឋ​កិច្ច​សេរី និង ស្ថាប័ន​អែក​ជន​។

ថ្ងៃទី​២១ - ២៦ ការ​ដក​ទ័ព​យួន ២៦០០០​នាក់​ ចុង​ក្រោយ​ដែល​នៅ​សល់​លើ​ទឹក​ដី​កម្ពុជា​។ ថៃ​និយាយ​ថា អាណា​និ​គម យួន​​ ៥០០០០​នាក់ ដែល​នៅ​សល់​លើ​ទឹក​ដី​កម្ពុជា​គឺ​ជា​កង​ពល​ទាហាន​កែ្លង​បន្លំ​ រដ្ឋា​ភិបាល​ GCKD ក៏​មាន​ការ​យល់​ឃើញ​ដូច​នេះ​ដែរ​។ ថ្ងៃ​ទី​២៨ ហ៊ុន សែន ប្រកាស​ស្នើ​អោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ជូន​បេសក​កម្ម​របស់​គេ​ ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​ការ​ដក​ទ័ព​យួន​ទាំង​អស់​ពី​កម្ពុជ​។ ថ្ងៃ​ទី​៣០ ទាហាន​អង្គ​បើក​ការ​វាយ​នៅ​តំបន់​ទី​តាំង​ភ្នំ​ស្រុក (ខេត្ដ​បន្ទាយ​មាន​ជ័យ)​ ទាន​ហាន​សឺន​ សាន​ និង អង្គ វាយ​ទី​តាំង​ពួក និង ស្វាយ​ចេក​ ហើយ​ទាហាន​ខ្មែរ​ក្រហម​បើក​ការ​វាយ​របស់​ខ្លួនឆ្ពោះ​ទៅ​ទិស​ដៅ​ខេត្ដ​បៃ​​លិន​។ នេះ​គឺ​ ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ បើ​គិត​តាំង​ពី​ឆ្នាំ​១៩៧៩​។ ពួក​ទាហាន GCKD វាយ​យក​បាន​ពួក​នៅ​ថ្ងៃ​ ទី​៣០​។​

ខែតុលា ថ្ងៃ​ទី​៦ ប៉ង់​តា​គ្ហូន​ សំដែង​ការ​យល់​ឃើញ​ថា ចំនុច​ស្ថិតិ​មួយ​ដែល​យើង​បាន​ធ្វើ យើង​អាច​សន្និ​ដ្ឋាន​បាន​មិន​ខុស​ថា យួន​បាន​ដក​កង​ទ័ព​របស់​គេ​ចេញ​ពី​កម្ពុជា​មែន​ហើយ​។ ថ្ងៃ​ទី​១០ អេ​មូន​ម៉ាស​គី Edmund Muskie អតីត​លេខា​រដ្ឋ​អាមេ​រិក​ធ្វើ​ទស្សន​កិច្ច​នៅ​ភ្នំពេញ​ ហើយ​ធ្វើ​ការ​ជួប​ពិភាក្សា​ជា​មួយ ហុន សែន​។​

ថ្ងៃ​ទី​១២ ការ​ស្លាប់ ស៊ឹម វ៉ា នៅ​ទី​ក្រុង​បា​រីស​។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ មាន​ការ​ចុះ​ហត្ថ​លេខា​សហ​ប្រតិ​បត្ដិ​ការ រវាង​មហា​វិទ្យា​ល័យ​វិជ្ជ​សាស្រ្ដ​ភ្នំ​ពេញ និង មហា​វិទ្យា​ល័យ​វិជ្ជ​សាស្រ្ដ​ ពី​តេច​សាល​ប៉េ​ទ្រី​យែរ​ Pitié-Salpétrière ​(បារីស)​ ដោយ​ព្រឹទ្ធ​បុរស មី សា​មើឌី ​My Samedi និង លើហ្រ្គដ​ legrand​។ ថ្ងៃ​ទី​២២ កង​ទ័ព​ខ្មែរ​ក្រហម​វាយ​យក​បាន​ទី​ក្រុង​បៃលិន​ ជា​ទី​កន្លែង​រ៉ែ​ត្បូង​ដ៏​សំខាន់​នៃ​ប្រទេស​ ហើយ​បាន​ធ្វើការ​ វាយ​រំកិល​ឆ្ពោះ​ទៅ​ខេត្ដ​បាត់​ដំបង​។ ទាហាន​អង្គ​វាយ​បាន​ទី​តាំង​ភ្នំ​ស្រុក​ដែរ​។ ​ថ្ងៃទី​២៣​ ទស្សន​កិច្ច​អតីត​សភា​អាមេ​រិក ឌិក​ក្លាក​ Dick Clak នៅ​ភ្នំ​ពេញ ជួប​សន្ទា​ជា​មួយ​ហុន សែន​។ ថ្ងៃ​ទី​២៦ ទ្រង់​រណ​រិទ្ធ​មាន​ការ​សប្បាយ​រីក​រាយ​ណាស់​ដោយ​ខ្មែរ​ក្រហម​វាយ​បា​ន​ប៉ៃ​លិន ហើយ​ដែល​អនុញ្ញាតិ​ អោយ​ព្រះ​អង្គ​ធ្វើ​ការ​ចរចា​ជា​ថ្មី​ម្ដង​ទៀត​។​ ថ្ងៃ​ទី​៣០ ភ្នំ​ពេញ​ប្រកាស​បិត​ចរា​ចរណ៍​នៅ​ម៉ោង ៩​យប់​ ទៅ​ម៉ោង​៥​ភ្លឺ​នៅ​ភ្នំពេញ​។

ខែ​វិច្ឆកា ថ្ងៃ​ទី​៣ ខ្មែរ​ក្រហម​វាយ​បាន​ទី​តាំង​ត្រែង​ ពាក់​កណ្ដាល​ផ្លូវ​ទៅ​ប៉ៃ​លិន និង បាត់​តំបង​។ ថ្ងៃ​ទី​៨ វិច្ឆកា បញ្ចឹម​ប្រទេស គឺ​ប្រទេស​អង់​គេ្លស​ជា​ប្រទេស​ទី​១ ដែល​ទទួល​ស្គាល់​ការ​ដក​ទ័ព​របស់​យួន​។ ថ្ងៃ​ទី​១៦ មាន ១២៤​សំលេង​ស្រប ១៧​សំលេង​ប្រឆាំង និង ១២​សំលេង​ អនុប​វាទ នៃ​ការ​បោះ​ឆ្នោត​សភា​អាមេ​រិក​ ប្រចាំ​ឆ្នាំ​អំពី​រឿង​កម្ពុជា​ ដែល​ត្រូវ​ដាក់​ Embargo (មិនអោយមានការចល័តចុះឡើង) ដោយ​​អោយ​​តំលៃ​ទៅ​លើ​ការដកទ័ពយួន និង ធ្វើ​ការ​ជួយ​ដល់​ការ​ព្រម​ព្រៀង​សំខាន់​ៗ​ ទាំង​អស់ ដែល​មាន​ការ​ព្រម​ព្រៀង​ដោយ​ភាគី​ខ្មែរ​ក្រហម​ផង​។

ថ្ងៃទី​២០ វិច្ឆ​កា ដើម្បី​ឆ្លើយ​ តប នឹង កង​ទ័ព​រដ្ឋា​ភិបាល​ភ្នំ​ពេញ កង​ទ័ព​ចំរុះ​រំដោះ​បាន​បើក​ការ​វាយ​ប្រហារ លើ​វាល​ដី​១៦០​ គីឡូ​ម៉ែត្រ​ លើ​ផ្លូវ​ជាតិ​លេខ​៥ រហូត​ដល់​សំរោង​ភាគ​ខាង​ជើង​នៃ​ប្រទេស​។ អ្នក​​តស៊ូ​ជា​ច្រើន​ពាន់​នាក់​ បាន​ស្ម័គ្រ​ចិត្ដ​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​នេះ​។ ថ្ងៃ​ទី​២២ ពួក​ខ្មែរ​ក្រហម​បង្ខំ​ជន​ភៀស​ខ្លួន​ចំនួន​ជាង​ ២០០០នាក់​ដែល​រស់​នៅ​ជំរុំ​ភៀស​ខ្លួន​កាន់​ក្ដាប់​ដោយ​ពួក​គេ អោយ​ទៅ​តាំង​ទី​លំ​នៅ​ នៅ​ជុំ​វិញ​ភ្នំយាត​ ក្រោយ​ពី​វាយ​យក​បាន​២​ថ្ងៃ​។ កង​ទ័ព​សឺន សាន វាយ​បាន​ទី​តាំង​ស្វាយ ​ចេក​។​ មាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ រវាង​កាក​​បាទ​ក្រហម​សុយ​អែដ​ និង កាក​បាទ​ក្រហម​រដ្ឋ​កម្ពុជា​ អោយ​ថៃ​អាច​នាំ​ បរិក្ខាពេទ្យ​ និង ថ្នាំពេទ្យ​ចូល​ទៅ​កម្ពុជា​។

ថ្ងៃ​ទី​២៣ គឺ​ជា​លើក​ទី​១ តាំង​ពី​ដើម​ឆ្នាំ​១៩៧០ ដែល PNUD បង្ហាញ​សេច​ក្ដី​រាយ​ការ​ស្ដី​ពី​ស្ថាន​ភាព​កម្ពុជា គេ​បាន​បង្ហាញ​ភាព​អណោច​អធម្ម ដែល​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​អែក​កោ ដាច់​ទំនាក់​ទំនង​ពី​ពិ​ភព​លោក​ទាំង​មូល​។ ថ្ងៃ​ទី​២៤ រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បទសេ​អូស្រ្ដា​លី M.Gareth Evans បាន​ដាក់​សំនើ​ប្លង់​សន្ដិភាព​មួយ​ ដើម្បី​សំរួល​ រវាង​ខ្មែរ​ បំបាត់​ភាព​ពិបាក​ទាំង​ឡាយ​ជូន​សភា​ និង ជូន​ទៅ​អោយ​រដ្ឋា​ភិបាល​ចំរុះ​បណ្ដោះ​អាសន្ន​ គាត់​បាន​សុំ​ស្នើ ដាក់​អោយ​មាន​ទី​ចាត់​ការ​បណ្ដោះ​អាសន្ន​មួយ​គ្រប់​គ្រង​ដោយ​សហ​រដ្ឋ​អាមេ​រិក​ផ្ទាល់​។ ថ្ងៃ​ទី​២៧ សីហនុ ប្រកាស​យល់​ព្រម​តាម​សំនើ​ ខ្លះ​របស់​អូស្រ្ដាលី​។ ខែ​ធ្នូ ថ្ងៃ​ទី​៣ បង្កើត "សហ​គម​ខ្មែរ​សេរី"​ នៅ​ទី​ក្រុង​បារីស​ កើត​ចេញ​ពី​សហ​គម ៧​ដាក់​រួម​គ្នា​។ សហ​គម​ខ្មែរ​សេរី គឺ​ជា​ពួក​សាធា​រណ​រដ្ឋ​និយម​ ហើយ​ដែល​មាន​អារិ​ភាព ប្រឆាំង​ នឹង រដ្ឋា​ភិបាល​ភ្នំ​ពេញ​។ ថ្ងៃ​ទី​៧ ទស្សន​កិច្ច​ដោយ​មាន​ការ​តិះ​ទៀន​ពី​សហ​រដ្ឋ​អាមេ​រិក​ របស់​មន្រ្ដី​អង់​គេ្លស​ម្នាក់​នៅ​ភ្នំ​ពេញ​ ការ​ធ្វើ​ទស្សន​កិច្ច​នេះ​ធ្វើ​ដើម្បី​កំនត់​ការ​ចំណាយ​ផ្សេង​ៗ​ នៃ ជំនួយ​មនុស្ស​ធម៌​របស់​អង់​គេ្គស​។ ថ្ងៃ​ទី​១០ ហ៊ុន សែន ប្រ​កាស​យល់​ព្រម​ប្លង់​សន្ដិ​ភាព​របស់​អូស្រ្ដាលី​។ ថ្ងៃ​ទី​១៤ គណបក្ស សឺន សាន FNLPK ស្នើ​ដល់​អ្នក​កាសែត​ ប្រឆាំង​ នឹង ការ​ជួល​អោយ​ចូល​ទៅ​យក​ការ​នៅ​ទី​សមរ​ភូមិ​។​

ថ្ងៃ​ទី​១៥ លោក M.Evans រៀប​ចំ​រូប​មន្ដ​ជា​ផ្លូវ​ការ​នៅ​សំនើ​សន្ដិ​ភាព​របស់​គាត់ ហើយ​ដែល​ជួន​កាល​ហៅ​ថា "ដំណោះ​ស្រាយ​លំ​អិត​" ទទួល​ជា​ទូរ​ទៅ​ ដោយ​មិត្ដ​ភាព​។​ ថ្ងៃ​ទី​៣០​ លោក អា អាលា​តាស់ ជូន​ដំនឹង​ថា ការ​បើក​អង្គ​ប្រជុំ​ នឹង ធ្វើ​នៅ​ខែ​កុម្ភ​ឆ្នាំ ១៩៩០ ដើម្បី​ពិភាក្សា​នៅ​ដំនោះ​ស្រាយ​ នូវ​សំនើ​របស់​អូស្រ្ដាលី​។​