ថ្ងៃសៅរ៍ ទី17.កក្កដា 2021.ម៉ោង 13:43
ព្រឹត្ដការណ៍ឆ្នាំ១៩៩០

ខែ​មករា​ ថ្ងៃ​ទី​៣ ទស្សន​កិច្ច​លេខា​រដ្ឋ​មន្រ្ដី​ក្រ​សួង​ការ​បរ​ទេស​អូស្រ្ដាលី​ M.Costello នៅ​ទី​ក្រុង​បាងកក ហើយ បង្ហាញ​ប្លង់​សន្ដិ​ភាព​អូស្រ្ដា​លី​ជូន​រដ្ឋា​ភិបាល​ចំរុះ​កម្ពុជា​ប្រជា​ធិប​តេយ្យ​។ ថ្ងៃ​ទី​៧-​៨ ជំនួប ហ៊ុន សែន នឹង M.Costello។ ខ្មែរ​ក្រហម​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ទី​ក្រុង​បាត់​ដំបង​។ ថ្ងៃ​ទី​១១ ប្រធា​នា​ធិប​តី​បារាំង​ Françoi Mitterand ប្រ​កាស​ថា "គ្មាន​កិច្ច​សន្យា​ណា​មួយ​ត្រូវ​ទទួល​ធ្វើ​ជា​មួយ​ខ្មែរ​ក្រហម​ទេ​" នៅ​ភ្នំ​ពេញ ហ៊ុន សែន ប្រ​កាស​បញ្ជា​យ៉ាង​ម៉ើង​ម៉ាត់​អោយ​រើស​ទាន​ហាន​ថ្មី​បន្ថែម​។​ ថ្ងៃ​ទី​១៥-​១៧ ប្រជុំ​នៅ​បារីស នៃ​សមា​ជិក​ទាំង​៥ នៃ​កង​រក្សា​សន្ដិ​សុខ (PS) ដែល​ប្រឆាំង​ នឹង ប្លង់​របស់​អូស្រ្ដា​លី​។ អែក​សារ​១៦ ចំនុច​មួយ​ បាន​ធ្វើ​វិញ្ញា​ប័ន​ថ្លែង​ពី​សមា​សភាព​ នៃ​ ការ​គូស​ព្រាង​ធ្វើ​កិច្ច​សន្ទនា ​រវាង​អង្គ​ការ​សហប្រ​ជា​​ជាតិ​ នូវ​ ការ​ធ្វើ​ច្បាប់​សន្ដិភាព​។​

ថ្ងៃ​ទី​១៧ ពី​ទី​ក្រុង​ប៉េ​កាំង សីហនុ ប្រកាស​ថា ព្រះ​អង្គ នឹង មិន​ចូល​ (មិន​ចូល​ទាល់​តែ​សោះ)​ ធ្វើ​អង្គ​ប្រជុំ​ណា​មួយ ជា​មួយ​ខ្មែរ​ទៀត​ទេ ​ស្អែក​ឡើង​ព្រះ​អង្គ​ប្រកាស​ថា​ កុង្សី​ជាតិ​ជាន់​ខ្ពស់​ CNS ជា​គំនិត​របស់​ ហ៊ុន សែន និង យួន ព្រះ​អង្គ នឹង មិន​ធ្វើជា​អធិប​តី​ទេ​ ហើយ​ក៏​និង​ធ្វើ​ជា​សមា​ជិក​ផង​ដែរ​។ ថ្ងៃ​ទី​២១ មនុស្ស​ចំនួន ៣០០០០​នាក់ដែល​រស់​នៅ​ក្នុង​ជំរុំ​កាន់​ក្ដាប់​ដោយ​ខ្មែរ​ក្រហម ត្រូវ​បាន​បង្ខំ​កៀរ​អោយ​ចូ​ល​ទៅ​រស់​នៅ​ក្នុង​ប្រទេស​។​

ថ្ងៃ​ទី​២៤ សីហនុ ត្អូញ​ដោយ​អរិ​ភាព​ ហើយ​ដែល​ព្រះ​អង្គ​បាន​ "សំរេច​ជា​ចុង​ក្រោយ​មិន​អាច​ដក​វិញ​បាន​" នូវ​ការ​លា​លែង​ពី​តំនែង​ប្រធាន​រដ្ឋា​ភិបាល​ចំរុះ​កម្ពុជា​។ ថ្ងៃ​ទី​២៦ ​ខៀវ កាន​រិទ្ធ សមា​ជិក​រដ្ឋ​សភា​នៃ​រដ្ឋ​កម្ពុ​ជា​ហើយ​ជា​នាក​កាសែត​ល្បី​ល្បាញ​ នៃ អែក​រាជ​ភាព​ពិត​ប្រាកដ ដែល​កំពុង​រង់​ចាំ​ធ្វើ​ការ​កែ​ប្រែ​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​រដ្ឋ​ធម្មនុញ​ ដែល​មាន​ទំនាក់​ទំនង​ នឹង ការ​ដឹក​នាំ​នៃ​រដ្នា​ភិ​បាល​ភ្នំពេញ​។​

ខែ​កុម្ភ ថ្ងៃ​ទី​៣ សី​ហនុ ប្រកាស​ដំនឹង​ថា​ ព្រះ​អង្គ​ នឹង ធ្វើ​ការ​កែ​ប្រែ​ខ្មែរ​ក្រហម ដែល​​មាន GCKD ជា​រដ្នា​ភិ​បាល​ជាតិ​កម្ពុជា​វិញ GNC ហើយ​ព្រះ​អង្គ​ខ្លួន​អែង​មាន​មុខ​ងារ​ជា​ "ប្រមុខ​រដ្ន​កម្ពុជា​" ដែល​មាន​ទង់​ជាតិ និង ភ្លេង​ជាតិ​ ដូច​ប្រ​ទេស​កម្ពុ​ជា​ កាល​ពី​មុន​ឆ្នាំ​១៩៧០ ហើយ​អនា​គត​ប្រពន្ធ​នយោ​បាយ​នៃ​កម្ពុជា គឺ​ជា​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ដូច​ជា លទ្ធិ​ប្រជា​ធិប​តេយ្យ​នៃ​សាធា​រណ​រដ្ន​បារាំង​ទី​៥​។ តាំង​ពី​ឆ្នាំ១៩៧៥ រហូត​ដល់​ថ្ងៃ​នេះ​រាល់​អ្វី​ៗ​ ដែល​ស្ថិត​នៅ​អែ​អង្គ​ការ​សហ​ប្រជាតិ​ គឺ​អ្នក​ធ្វើ​ការ​ ព្រម​ទាំង​និមិត្ដ​រូប​តំនាង​អោយ​កម្ពុជា​ គឺ​សុទ្ធ​សឹង​តែ​កម្ពុជា​ក្នុង​នាម ប៉ុល​ ពត ទាំង​​អស់​។

ថ្ងៃទី​៦ មាន​ការ​បះ​បោរ​នៅ​ខេត្ដ​កោះ​កុង ដោយ​កង​ពល​ទាហាន​ ២៥០​នាក់​របស់​រដ្ឋ​កម្ពុជា EdC​។ ថ្ងៃ​ទី​៩ ទ័ព​ជំនួយ​របស់​យួន​ដែល​មាន​បន្ទាយ​នៅ​កែ្បរ​ប្រ​ទេស​កម្ពុជា​ ចូល​មក​ភ្លាម​ៗ​ បន្ទាប់​ពី​មាន​ការ​ប្រកាស​ហៅ​ពី ហ៊ុន សែន​។ ទ័ព​ទាំង​នេះ​ត្រូវ​បញ្ជូន​ចូល​ទៅ​ការ​ពារ​ទី​ក្រុង​បាត់​ដំបង ​ដែល​មាន​ការ​បាញ់​គ្នា​តាំង​ពី​ដើម​​ខែ​មករា​។

ថ្ងៃទី​១២ ការ​យល់​ឃើញ​ថា​ត្រូវ​បង្កើត​កង​ទ័ព​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​ត្រៀម​ធ្វើ​ប្រតិ​បិត្ដ​ការ​នៅ​កម្ពុ​ជា​។ ថ្ងៃ​ ១៣-១៤ ប្រជុំ​នៅ​ញូ​យ៉ក​នៃ PS​ កិច្ច​ព្រម​ព្រៀង​មួយ​ប្រកប​ដោយ​ ៤ចំណុច​ត្រូវ​បាន​យក របៀប​វារ​ ដែល​ត្រូវ​បំពេញ​ក្នុង​ការ​ត្រួត​ពិនិត្យ​ នៃ ការ​ចេញ​ដំនើរ​ដក​កង​ទ័ព​របស់​យួន​ កិច្ច​សំខាន់​ក្នុង​ការ​ឈប់​បាញ់​គ្នា កិច្ច​​ការ​សំខាន់​ ក្នុង​ការ​បញ្ចប់​ជំនួយ​ដល់​ភាគី​ប្រឆាំង​គ្នា ​ប្រមូល​ផ្ដុំ​ និង សម្មា​រណ​កម្ម​រវង​កង​ទ័ព​ខុស​ៗ​គ្នា​។ ថ្ងៃ​ទី​១៨ ក្រោយ​ពី​មាន​ការ​ប្រជុំ​រវាង​ សហគម​អឺរ៉ុប​ អាស៊ាន​នៅ​ គុជិន​(ម៉ា​លេ​ស៊ី) ប្រទេស​នៃ​សហ​គម​អឺរ៉ុប​បាន​ ធ្វើ​អោយ​ដឹង​ថា ​គេ​មិន​គាំ​ទ្រ​រដ្ឋា​ភិបាល​ជាតិ​កម្ពុ​ជា​ ដើម្បី​អោយ​កៅ​កម្ពុជា​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទេ​។ ថ្ងៃ​ទី​២១ ជំនួប​លើក​ទី​៦​ រវាង ហ៊ុន សែន និង សីហនុ​នៅ​បាង​កក ការ​ប្រជុំ​ទាក់​ទង​ទៅ​លើ​ការ​ពិភាក្សា​នៃ​សេច​ក្ដី​ ព្រម​ព្រៀង​មួយ​ដើម្បី​ដាក់​ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ​ "ការ​មាន​ភាព​ត្រឹម​ត្រូវ​មាន​សិទ្ធ​ស្មើ​ៗ​គ្នា"​ បង្កើត "ការ​រួប​រួម​ជាតិ​ជាន់​ខ្ពស់​ភាព​ស្រុះ​ស្រួល​គ្នា​ នៃ​ប្រទេស​"​។

ថ្ងៃ​ទី​២៣ សីហនុ ប្រកាស​ដំនឹង​ថា ព្រះ​អង្គ​គង់​នៅ​ជា​អចិ​ត្រៃយ៍​ក្នុង​តំបន់​រំដោះ​ក្នុង​ស្រុក​ខ្មែរ​ ក្រោម​ការ​ត្រួត​ត្រា​របស់​ ភាគី​អង្គ​ (ភូមិ​សេរី​ភាព)​។ កង​ទាហាន​រដ្ឋា​ភិបាល​វាយ​យក​បាន​ស្វាយេ​ចក​វិញ​។ ថ្ងៃ​ទី​២៦-២៨ ប្រជុំ​អន្ដរ​ជាតិ​នៅ​ទី​ក្រុង​ ចក្កតា មេ​ទិញអំ​ពី​កម្ពុជា​ International Meeting on Cabodian (IMC) ផ្អែក​ទៅ​លើ​ការ​ប្រជុំ​ព្រម​ព្រៀង​នៅ​ទី​ក្រុង​បារីស ដែល​ធ្វើ​ដោយ GCKD EdC ប្រទេស​អាស៊ាន​ទាំង​៦ លាវ យួន អូស្រ្ដា​លី បារាំង​ និង លេខា​ធិការ​អង្គ​ការ​សហ​ប្រជាតិ​។ ថ្ងៃ​បន្ទាប់​សំនើរ​របស់​អូស្រ្ដា​លី​ ដែល​មាន​ប្រជា​ប្រីយ​​ភាព​តាំង​ពី​បាន​តាក់​តែង​ឡើង​នូវ​រូប​មន្ដ​ទី​មួ​យ​ បាន​រៀប​ចំ​បញ្ចូល​ក្នុង​អែក​សារ​មួយ​មាន ១៥០​ទំព័រ មាន​ចំណង​ជើង​ថា "សៀវ​ភៅ​ក្រហម​"​។ គ្រប់​គណ​ភាគី​កម្ពុ​ជា​ស្ថិត​នៅ​ដូច​ដើម​ដដែល​។

ខែ​មិនា​ថ្ងៃ​ទី​១ យួន​ទទួល​ស្គាល់​ថា​ បាន​ជួយ​រដ្ឋ​កម្ពុជា EdC "នូវ​អ្វី​ជា​ការ​ត្រឹម​ត្រូវ​"​។ ថ្ងៃ​ទី​៦ នាយក​រដ្ឋ​មន្រ្ដី​ទី​១​ថៃ ឆាទិ​ឆៃ ឈួន​ហា​វ៉ាន់​សុំ​ស្នើ​អោយ​បង្កើត​ជំរុំ​ អព្យា​ក្រិត​មួយ​ សំរាប់​ជន​ភៀស​ខ្លួន​​ខ្មែរ​ បន្ទាប់​ពី​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោយ​ទាំង​អស់​។ ថ្ងៃ​ទី​១២-១៣ ប្រជុំ Ps​ នៅ​បារីស​ ធ្វើ​កិច្ច​ព្រម​ព្រៀង​នៃ​ដំនើរ​ការ​បោះឆ្នោត​។ ថ្ងៃ​ទី​៣០​ បេស​កកម្ម​ទី​២ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដើម្បី​សិក្សា​ពី​ជំរៅ​នៃ​ប្រតិ​បត្ដិ​ការ​របស់​គេ​។​

ខែ​មេសា ថ្ងៃ​ទី​៨-២៥ ការ​វាយ​ប្រហារ​រវាង​កង​ទ័ព​មាន​ភាព​សាហាវ​ណាស់​នៅ​ក្នុង​ចន្លាះ​សម័យ​កាល​នេះ​។ ថ្ងៃ​ទី​១០ ក្រិត​នៃ​រដ្ឋ​កម្ពុ​ជា​ធ្វើ​កិត្យា​នុកូល​កម្ម​ (លក្ខណ​ច្បាប់​បញ្ញាត្ដ​)​ លើ​ការ​គោរ​ព​បូជា​ចំពោះ​គ្រឹស្ដ​សាសនា​ នៅ​​តែ​មិន​ទាន់​អនុញ្ញាត្ដ​អោយ​មាន​ និង ធ្វើ​ការ​ត្រួត​ពិនិត្យ​។ ថ្ងៃ​ទី​១១ រូបែ​ឃែរី​ Robert Kerry សមា​ជិក​សភា​អាមេ​រិក​ ធ្វើ​ទស្សន​កិច្ច​ នៅ​ភ្នំ​ពេញ គាត់​បាន​ចូល​ជួប​ជា​មួយ ហ៊ុន សែន។ ថ្ងៃ​ទី១២ ការ​ទំលាក់​គ្រាប់​បែក​ដោយ​កង​យោធា​រដ្ឋ​កម្ពុជា​ EdC ធ្វើ​អោយ​សីហនុ​ ត្រូវ​តែ​ចេញ​ចាក​ពី​ភូមិ​សេរី​​ភាព​។​

ថ្ងៃ​ទី​២៦ នៅ​លើ​សែន​ទូរ​ទស្ស​អា​មេ​រិកាំង​ ABC អ្នក​កា​សែត​ភេធី​ចេ​និង Peter Jennings ក្រោយ​ពី​បាន​ធ្វើ​ការ​ស៊ើប​អេង្កត​នៅ​ប្រទេស​ថៃ និង នៅ​ក្នុង​តំបន់​ដែល​កាន់​កាប់​ដោយ​ភាគី​មិន​កុំមុយ​និស្ដ​នៃ GCKD បាន​អះ​អាង​ថា​ សហ​រដ្ឋ​អាមេ​រិក​បាន​ជួយ​ធ្វើ​អោយ​ខ្មែរ​ក្រហម​ ត្រលប់​ចូល​មក​កាន់​អំនាច​វិញ​ដោយ​បាន​គាំ​ទ្រ​ភាគី​នេះ​។​ ការ​ ចោទ​នេះ​បាន​ដាក់​ភ្ជាប់​ជា​មួយ​ការ​ចោទ​មួយ​ទៀត​ធ្វើដោយ​វីលី​យាំ​កុល​ប៊ី Willi-am Colby អតីត​នាយក​ការិយា​ល័យ​សេអ៊ី​អា CIA និង​តំនាង​រាស្រ្ដ អាឃិន ​Atkins​។​ ថ្ងៃ​ទី២០​-២៥​ មេសា ទស្សន​កិច្ច​គណ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​ភាគី​សហគម​អឺរ៉ុប​ ដឹក​នាំ​ដោយ​អតីត​រដ្ឋ​មន្រ្ដី​បារាំង​ ទំនាក់​ទំនង​ក្រៅ​ប្រទេស​ ក្លូដ​ជៃ​សុន​ Claud Cheysson.។

ឧសភា​ ថ្ងៃ​ទី​៣ ដេ​បាតឺ​មង់​សហ​រដ្ឋ​អាមេ​រិក​ប្រកាស​ដំនឹង​ថា​ ចិន​បាន​ផ្ដល់​អា​វុធ​ធុន​ធ្ងន់​ទៅ​ភាគី​ខ្មែរ​ក្រហម​។ ថ្ងៃ​ទី​៧ សីហនុ​ ប្រកាស​ដំនឹង​ថា​ ព្រះ​អង្គ​នឹង​សុំ​ឈប់​សំរាក​ពី​ប្រធាន​ GCKD​។ ថ្ងៃ​ទី​១៧ ឧបទ្ទ​វ​ហេតុឈ្លោះ​គ្នា​ ​ដ៏​សាហាវ​មួយ​រវាង​និស្សិត​ខ្មែរ​ និង យួន​នៅ​ទី​ក្រុង​ហា​ណូយ និង ទី​ក្រុង​ហូ​ជី​មិញ​។ ជម្លោះគ្នា​​នេះ​ ប្រព្រឹត្ដ​ទៅ​អស់​រយ​ពេល​ពី​រអាទិត្យ​។ មាន​និស្សិត​ខ្មែរ ៥៨០​នាក់​ត្រូវ​ត្រលប់​មក​ភ្នំ​ពេញ​វិញ​។ សេច​ក្ដី​ពន្យល់​តែ​មួយ​គត់​នៃ​ ជម្លោះ​នេះ​ គឺ​កើត​ឡើង​ដោយ​ការ​ចង់​រក្សា​ទំនៀម​ទំលាប់​រៀង​ៗ​ខ្លួន​រវាង​ជន​ជាតិ​ទាំង​ពីរ​។​

ថ្ងៃ​ទី​២៤ ប្រធាន​ធិបតី​ ប៊ូស ប្រកាស​ដំនឹង​ពី​ការ​សើ​រើ​ថ្មី​ នៃ នយោ​បាយ​អាមេ​រិក ស្នើ​ដោយ​កម្ពុ​ជា​។ ពី​ជំរុំ​សាយ​ធូ​នៅ​ប្រទេស​ថៃ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​រវាង​គណ​បក្ស ​សឺន សាន អុត្ដម​សេនីយ៍ សាក់ សិទ្ធ​សាខន​ បាន​បែក​ទៅ បង្កើត​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​។​

ថ្ងៃ​ទី​២១ ផ្កា​រីក​នៅ​ភ្នំ​ពេញ​ត្រូវ​បញ្ចប់​ អ្នក​​ស្ដា​លិន​និយម​បាន​ប្រកាស​ដៀល​ ហ៊ុន សែន​ថា នៅ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​នៅ​ក្នុង​ការិ​យាល័យ​នយោ​បាយ​រដ្ឋា​ភិបាល​ភ្នំ​ពេញ​។​ សមា​ជិក​៦​នាក់​ត្រូវ​ចោទ​ប្រកាន់​ថា ចង់​បង្កើត​គណ​បក្ស​ថ្មី​ ហើយ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ខ្លះ​ទៀត​ដាក់​អោយ​ចូល​និវត្តន៍​ ខ្លះ​ទៀត​ត្រូវ​ផ្លាស់​តំនែង​ អ្នក​ដែល​ជិត​ស្និទ​ នឹង​ ហ៊ុន​ សែន​ ទើប​ជា​អ្នក​​បាន​ស្គាស់​សេរី​ភាព​របស់​គេ​ អ្នក​ខ្លាំង ​គឺ ជា ស៊ីម ជា​ប្រធាន​រដ្ឋ​សភា នៅ​ថ្ងៃ​ជា​បន្ទាប់​ មាន​ការ​ចាប់​ខ្លួន​ជា​បន្ដ គឺ​គេ​ធ្វើ​ការ​បោស​សំអាត​អោយ​អស់​ដោយ​រដ្ន​កម្ពុ​ជា​។ ថ្ងៃ​ទី​២៥ ប្រជុំ PS ម្ដង​ទៀត​នៅ​ញូយ៉ក Rafeeudin Ahmed អនុ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​បញ្ជាក់​ ពី​លក្ខន្ដិក​យ៉ាង​ខ្លី​ ពី​ការ​ចូល​រួម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ត្រួត​ពិនិត្យ​ការ​ឈប់​បាញ់​គ្នា​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បញ្ចប់​ការ​ផ្ដល់​ជំនួយ​បរ​ទេស​ទៅ​អោយ​គ្រប់​គណ​បក្ស​ភាគី​ បោះ​ឆ្នោត​ដោយ​សេរី​ក្រោម​ការ​អុបត្ថម្ភ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ មាន​ប្រពន្ធ​នយោ​បាយ​ដែល​គោរព​សិទ្ធិ​មនុស្ស​ និង សេរី​ភាព​ជា​គ្រឹះ​សំខាន់​ ធនា​រាប់​រង​ជា​អន្ដរ​ជាតិ​ នូវ​អែក​រាជ​ បង្រួប​បង្រួម​ជាតិ​ អព្យា​ក្រិត​ភាព​ និង​ បូរ​ណ​ភាព​ដែន​ដី​កម្ពុជា​។ ថ្ងៃ​ទី​២៩ សីហនុ ទទួល​យក​តំនែង​ប្រធាន​រដ្ឋា​ភិបាល​ជាតិ​កម្ពុជា​វិញ​។

ខែ​មិថុនា ថ្ងៃទី​៤-៥ ជំនួប​ទី​៧ រវាង​ សីហនុ ហ៊ុន សែន ធ្វើ​នៅ​តូក្យូ​។ កិច្ច​ព្រម​ព្រៀង​ធ្វើ​នៅ​បាង​កក​កាល​ពី​ថ្ងៃ​ទី ២១​ខែ​កុម្ភ គឺ​ត្រូវ​មាន​សមា​ស​ភាព​ស្មើ​គ្នា (៦​នាក់​តំនាង​អោយ​រដ្ឋា​ភិបាល​ជាតិ​កម្ពុជា​ ៦​នាក់​តំនាង​អោយ​រដ្ឋ​កម្ពុ​ជា​) ក្នុង​ចំនោម​តំនាង​រដ្ឋា​ភិបាល​ជាតិ​កម្ពុជា​មាន​ខ្មែរ​ក្រហម​ពីរ​នាក់​ ជា​លើក​ទី​១​ហើយ​ដែល​ខ្មែរ​ក្រហម​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការ​ឈប់​បាញ់​គ្នា​។ តែ​ជា​មួយ​គណ​បក្ស​សឺន សាន ពួក​ខ្មែរ​ក្រហម​មិន​ព្រម​ចូល​ជា​សមាគម​ទំនាក់​​ទំនងមិត្ដភាពនឹង​​គ្នា​ទេ​។​​

ថ្ងៃ​ទី​៨ វាស៊ិន​តុន​ប៉ុស ផ្សាយ​តាម​សេច​ក្ដី​រាយ​ការ​របស់​អង្គ​ការ​ស៊ើប​អេង្កត​អន្ដរ​ជាតិ​ (អុង) នៅ​កម្ពុជា​ ផ្ដល់​ដំនឹង​​ពី​ការ​បញ្ចប់​ជំនួយ​ដែល​អនុញ្ញាតិ​អោយ​ជួយ​ដល់​រដ្ឋ​កម្ពុ​ជា​ ដោយ​បណ្ដា​ប្រ​ទេស​ប្លុក​សូវៀត​។ ថ្ងៃ​ទី​១៩ ប្រតិ​បត្ដិ​ការ​ជា​មួយ​គ្នា អង្គ និង​ខ្មែរ​ក្រហម​ នៅ​ជុំ​វិញ​ខេត្ដ​កំពុង​ធំ​ មាន​ការ​បាញ់​គ្នា​ដូច​គ្នា​ដែរ​នៅ​ខេត្ដ​​កំពង់​ឆ្នាំង​ កំពត​ កំពង់​ស្ពឺ​ ហើយ​ដែល​មាន​ប្រជា​ជន​ជាង​ ២០០០០​ត្រូវ​រត់​ជាជន​​ភៀស​ខ្លួន​ថ្មី​ មនុស្ស​ដែល​រត់​ចូល​ទៅ​ក្នុង​ ខាង​របប​ភ្នំ​ពេញ​ នៅ​បំណាច់​ខែ​ សីហា នឹង​មាន​ចំនួន​ ១៥០០០០​​នាក់​។​

ខែ​កក្កដា ថ្ងៃ​ទី​១ ខ្មែរ​ក្រហម​បាន​វាយ​ទៅ​លើ​រថ​ភ្លើង​តាម​ផ្លូវ​ភ្នំ​ពេញ​ទៅ​កំពង់​សោម​ (ក្រុង​ព្រះ​សីហនុ)​ មាន​ ២៦នាក់​ស្លាប់​ ៥២​នាក់ របួស ​១០​នាក់​​បាត់​ខ្លួន ​ចលនា​​ខ្មែរ​ក្រហម​ធ្វើ​អោយ​ឈាម​ប្រលាក់​ពេញ​ផ្ទៃ​ប្រទេស​។ ប្រជា​ជន​កម្ពុជា​ និង បណ្ដា​បញ្ចឹម​ប្រទេស​ទាំង​ឡាយ​ មាន​សេច​ក្ដី​ភ័យ​ខ្លាយ​ជា​ទូរ​ទៅ​ ពី​ការ​ត្រលប់​មក​កាន់​អំនាច​របស់​ខ្មែរ​ក្រហម​វិញ​។​

ថ្ងៃ​ទី​៥ រដ្ឋា​ភិ​បាល​ប្រទេស​សាំង​កា​ពួរ​ បាន​សំរេច​ដក​ទិដ្ឋា​ការ​ពី​បណ្ដា​អ្នក​វិនិ​យោគ​នៅ​កម្ពុជា​។ ថ្ងៃ​ទី​១៥ ខ្មែរ​ក្រហម​ធ្វើ​ការ​វាយ​ប្រហារ​លើរថ​ភ្លើង​មួយ​ខ្សែ​ភ្នំ​ពេញ​បាត់​ដំបង​នៅ​រ៉ា ទួល​ពោធិ (ខេត្ដ​កំពង់​​ឆ្នាំង)​ ៥៣​នាក់​ស្លាប់​របួស​ជាង​១០០​នាក់ មួយ​ភាគ​ធំ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ គឺ​ជា​ការ​បង្ហូរ​ឈាម​ដ៍​ធំ​មួយ​ទៅ​លើ​ជន​ស៊ី​វិល​ធ្វើ​ដោយ​ខ្មែរ​ក្រហម​តាំង​ពី​ឆ្នាំ​១៩៧៩​។​

ថ្ងៃ​ទី​១៦ John Gunther Dean, ទូត​សហ​រដ្ឋ​អា​មេ​រិក​ដែល​បាន​ចាក​ចេញ​ពី​ភ្នំ​ពេញ ដោយ​មាន​ទង់​ជាតិ​អាមេ​រិក កាន់​នៅ​ដៃ កាល​ពី​ថ្ងៃ​ទី ១២​មេសា ១៩៧៥ បាន​ត្រលប់​មក​ភ្នំ​ពេញ​ដើម្បី​ធ្វើ​បេសក​កម្ម​ សិក្សា​លើ​អាស៊ាន​តាម​បញ្ចេក​វិជ្ជា​បាង​កក​។​

ថ្ងៃទី​១៦​-​១៧ ការ​ប្រជុំ​ PS នៅ​បារីស​ មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ច្រើន​ទៅ​លើ​គំនិត​បង្កើត «កុង្សី​ជាតិ​ជាន់​ខ្ពស់​» និង​ បញ្ហា​កង​ទ័ព​។ ថ្ងៃ​ទី​១៨ នៅ​ទី​ក្រុង​បារីស​ រដ្ឋ​លេខា​សហ​រដ្ឋ​អា​មេ​រិក ចេម បែក​ឃឺរ James ប្រកាស​ថា​ សហ​រដ្ឋ​អា​មេរិក​ នឹង មិន​គាំ​ទ្រ​រដ្ឋា​ភិបាល​ជាតិ​កម្ពុជា​ ដើម្បី​រក្សា​កៅ​អី​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទៀត​ទេ​ ប៉ុន្ដែ​ពង្រីក​ជំនួយ​មនុស្ស​ធម៌​នៅ​កម្ពុជា​ ហើយ​ចាប់​ផ្ដើម​ធ្វើ​ការ​ចរ​ចារ​ជា​មួយ​ហាយ​ណូយ​តាម​ការ​ស្នើ​របស់​កម្ពុជា​។ ថ្ងៃ​ទី​២០​ សវនា​ការ​ព្រឹទ្ធ​សភា​អាមេ​រិក​ដ៏​សំខាន់​មួយ​ថ្លែង​ថា​ យើង​បាន​សិក្សា​យល់​ឃើញ​ថា​ ជំនួយ​ចិន​ទៅ​អោយ​​ពួក​ខ្មែរ​ក្រហម​កើន​ឡើង​ដល់​ ១០០​លាន​ដុល្លា​ក្នុង​១​ឆ្នាំ​ ដែល​សហ​រដ្ឋ​អា​រិក​ផ្ដល់​អោយ​ភាគី​មិន​កុំមុយ​និស្ដ​មាន​ចំនួន​ តែ ២៤​លាន​ដុល្លា​ប៉ុណ្ណោះ​។ សមា​ជិក​ព្រឹទ្ធ​សភាស​ហ​រដ្ឋ​អាមេ​រិក​ជា​ច្រើន​បាន​ស្នើ​អោយ​បញ្ចប់​ជំនួយ​ចិន​ ទៅ​អោយ​ខ្មែរ​ក្រហម​ ចំនួន​ទ័ព​ខ្មែរ​ក្រហម​តាម​ការ​ប៉ាន់​ស្មាន​ចុង​ក្រោយ​មាន​ចំនួន​ប្រមាណ​៣០​ ទៅ ៤០​ពាន់​​នាក់​។ លោក​ព្រឹទ្ធ​សភា ចន ឃែរី John Kerry ប្រ​កាស​ថា ជា​ការ​សោក​សៅ​ណាស់​ដែល​លោក ចេម បែក​ឃឺរ​ ប្រកាស​ថា​ ខ្មែរ​ក្រហម​រស់ ដោយ​បាន​ទទួល​ចំនេញ​នយោបាយ​ពី​សហ​រដ្ឋ​អា​មេរិក​។ ថ្ងៃ​ទី​២៤ រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​អាស៊ាន​ កោះ​ប្រជុំ​ភាគី​កម្ពុ​ជា​ទាំង​បួន​ដើម្បី​ដាក់​អោយ​មាន​ កុង្សី​ជាតិ​ជាន់​​ខ្ពស់​ គាត់​មាន​ការ​សោក​ស្ដាយ​អំពី​ជំហរ​របស់​សហ​រដ្ឋ​អាមេ​រិក ដែល​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១៨​កក្កដា​ចិន​ ក៍​មាន​​ការ​សោក​ស្ដាយ​ដូច​នេះ​ដែរ​។​

ថ្ងៃ​ទី​២៧ ខ្មែរ​ក្រហម​ជាង​ ១០០​នាក់ និង​មនុស្ស ៣០​នាក់់​ទៀត បាន​សុំ​អោយ​មាន​សេរី​ភាព​ក្នុង​ចលនា​ផ្សេង​ៗ​ សូម​អោយ​មាន​ច្បាប់​អាច​ទាក់​ទង​ នឹង បរទេស​បាន​ និង​សូម​អោយ​មាន​ការ​គោរព​ប្រតិ​បត្ដិ​ព្រះ​ពុទ្ធ​សាសនា​ដោយ​​សេរី សំនើ​នេះ​ត្រូវ​​អនុ​វត្ដ​ភ្លាម​នៅ​ក្នុង​តំបន់​ ១០០៣​ក្រោម​ការ​គ្រប់​គ្រង​ដោយ​តា​ម៉ុក​។

ខែ​សីហា ថ្ងៃ​ទី​៥ ចេម បែក​ឃឺរ​ ប្រកាស​ដំណឹង​ពីការ​ធ្វើ​សន្និ​សិទ​មួយ​រវាង​ សហ​រដ្ឋ​អាមេ​រិក និង​រដ្ឋ​កម្ពុជា​នៅ​ស្រុក​យួន​។ ថ្ងៃ​ទី​២២ មេ​ដឹក​នាំ​ទាំង​បី​នៃ​រដ្ឋា​ភិបាល​ចំរុះ​ជាតិ​កម្ពុជា​ប្រកាស​ថា​ បាន​រៀប​ចំខ្លួន​ជា​ស្រេច​ ដើម្បី​ចូល​រួម​ប្រជុំ​ជា​មួយ​រដ្ឋ​កម្ពុ​ជា ដើម្បី​បង្កើត​កុង្សី​ជាតិ​ជាន់​ខ្ពស់​ Conseil National Suprême(CNS) "ដោយ​ចំពោះ​ស្ថា​ប័ន​ច្បាប់​ និង​ គ្រឹស​នៃ​ការ​អនុញ្ញាតិ​របស់​កម្ពុ​ជា​ ក្នុង​ពេល​ធ្វើ​សហ​ប្រតិ​បត្ដិ​ការ​។ ថ្ងៃ​ទី​២៧ ២៨​ប្រជុំ​ PS នៅ​ទី​ក្រុង​ញូ​យ៉ក កិច្ច​ព្រម​ព្រៀង​លើ ​" អែក​សារ​មួយ​ទាក់​ទង​ទាំង​អស់​នៃ​ច្បាប់​នយោ​បាយ​" GCKD គាំ​ទ្រ​យល់​ព្រម​ ហើយ​រដ្ន​កម្ពុជា​ EdC ស្នើ​សុំ​កុំ​អោយ​មាន​ភាព​អគតិ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង អោយ​មាន​ការ​ដក​អាវុធ​យ៉ាង​ពិត​ប្រា​កដ​ពី​ខ្មែរ​ក្រហម​។ ថ្ងៃ​ទី​២៩ នៅ​ទី​ក្រុង​ហ្សឺ​ណែវ​ ដោយ​អាង​លេស​ពី​ការ​យល់​ព្រម​ ដោយ​មាន​ការ​ជ្រោម​ជ្រែង​ក្នុង​ការ​ត្រួត​ពិនិត្យ​ ពី​អនុសហ​គម​ត្រួត​ពិនិត្យ​នៃ​សហ​គម​អង្គ​ការ​សិទ្ធ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ មិន​ព្រម​ទទួល​ធ្វើ​ការ​ត្រួត​​ពិនិត្យ​លើ​ប្រធាន​បទ​ដំណោះស្រាយ​ជា​សាក្សី​មួយ​ "អំពី​អំពើ​យង់​ឃ្នង​សាហាវ​រហូត​ដល់​មាន​ការ​ប្រលៃ​ពូជ​សាសន៍​ ដែល​ប្រព្រឹត្ដ​ដោយ​ផ្ទាល់​ក្នុង​រយ​កាល​រដ្ឋា​ភិបាល​ខ្មែរ​ក្រហម​"​។​

ខែ​កញ្ញា ដោយ​ឥណទាន​​ជំនួយ​របស់​សហ​រដ្ឋ​អា​មេ​រិក​ ផ្លូវ​ថ្នល់​មួយ​ត្រូវ​បាន​សង់​ឡើង​ពី​តាប់​ផ្យា (ប្រ​ទេស​ថៃ)​ ទៅ​កាន់​តំបន់​ ថ្ម​ពួក កាន់​កាប់​ដោយ​គណ​បក្ស​ សឺន សាន​ FNLPK​។ ថ្ងៃ​ទី​៣-​៤ ជំនួប​ជា​សំងាត់​រវាង​ចិន និង​ យួន​នៅ​ជេង​ឌុយ​ ខេត្ដ​ស៊ីជុ​អាន​ ប្រទេស​ចិន​ (Cheng Du Province Sichuan en Chine) គឺ​ជា​ការ​ចាប់​ផ្ដើម​ត្រូវ​រូវ​គ្នា​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ​។ ថ្ងៃ​ទី​៩ ១០ នៅ​ចក្កតា មេ​ទិញ​ទី​ពីរ​ ធ្វើ​វិញ្ញាសារ​អែក​សារ​ទាក់​ទង​នឹង​ PS​។ ដោយ​មាន​ការ​យល់​ព្រម​ពី​គ្រប់​គណ​បក្ស​ គេ​បាន​ត្រៀម​រៀប​ចំបញ្ហា​​ខ្លះ​ទៀត​ ក្នុង​ការ​បង្កើត​ "កុង្សី​ជាតិ​ជាន់​ខ្ពស់​ CNS" GCKD មាន​បុគ្គ​លិក ៦​នាក់ តំនាង​ និង រដ្ឋ​កម្ពុជា​ EdC ក៏​មាន​បុគ្គ​លិក ៦​នាក់ ដំនាង​ដូច​គ្នា​ដែរ​។ មាន​ពីរ​នាក់​ជា​អ្នក​ធានា​​ខុស​ត្រូវ​ខ្ពស់​​ចំពោះ​ ចលនា​ខ្មែរ​ក្រហម​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​មក​ដែរ​។ គ្រប់​ភាគី​ខ្មែរ​បាន​​ទទួល​យល់​ព្រម​ ហើយ​សុំ​អោយ​មាន​ ការ​កំនត់​ចំនួន​ចលនា​កង​ទ័ព​។​ ការ​ចាប់​ដៃ​រលាក់​ រវាង​ ហ៊ុន សែន, ខៀវ សំផន, សីហនុតំណាង​ហ្វុន​ស៊ីប៉ិច​ មិនមក​ចូល​រួម​ មិន​​មាន​ក្នុង​បញ្ជី​ដំនាង​នៅ​កុង្សី​ជាតិ​ជាន់​ខ្ពស់​នេះ​ទេ​។​

ថ្ងៃទី​១៨ -២០ ប្រជុំ​កុង្សី​ជាតិ​ជាន់​ខ្ពស់ CNS នៅ​ក្នុង​អតីត​ស្ថាន​ទូត​ខ្មែរ​នៅ​ទី​ក្រុង​បាង​កក​ ចង្អុល​បង្ហាញ​ថា សីហនុ​ជា​ប្រធាន និង សមា​ជិក​ ១៣​នាក់​នៃ​កុង្សី​ជាតិ​ខ្ពស់ ​លើក​ពី​នេះ​​បន្ដិច​ពីនោះ​បន្ដិច​ បង្ក​ហេតុ​ធ្វើ​អោយ​ស្ទះ​នៃ​ភាព​ស្មើ​គ្នា​រវាង​រដ្ឋា​ភិបាល​ទាំង​ពីរ​​ដែល​ដែល​ចូល​ប្រជុំ​​​។

ថ្ងៃទី​២៧ គឺ​ជា​លើក​ទី១​ តាំង​ពី​ឆ្នាំ ១៩៧៩ ដែល CICR ត្រូវ​បាន​អនុញ្ញាត្ដិ​អោយ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ក្នុង​គុក នៃ​ របប​ភ្នំពេញ​ EdC ដោយ​ធ្វើ​តាម​ច្បាប់​របស់​ខ្លួន​។​ ពួក​គេ​អាច​នាំ​ថ្នាំ​ពេទ្យ​ និង​ អាច​ស្នាក់​នៅ​ខេត្ដ​បាត់​ដំបង​ និង បន្ទាយ​មាន​ជ័យ​ដែល​ជា​ទី​សមរ​ភូមិ​ដ៏​ក្ដៅ​ទៀត​ផង​។​

ខែ​តុលា ថ្ងៃទី​១ បើក​សាលា​អាលី​យ៉ង់​ ហ្រ្វង់​សេ(Alliance Français) នៅ​ភ្នំ​ពេញ ដែល​ធ្វើ​ការ​ប្រកាស​ឡើង​ដោយ​អនុ​លេខា​ធិការ​ក្រសួង​ការ​បរ​ទេស​បារាំង​ ជែរី​ ដឺបូស​ Therry de Beauce។ រយ​ពេល​ពីរ​បី​អាទិត្យ​ប៉ុណ្ណោះ មាន​មនុស្ស​ជាង ៨០០​នាក់​បាន​ចុះ​ឈ្មោះ​ដើម្បី​សិក្សា​ភាសា​បារាំង​។​

ថ្ងៃ​ទី៧ រដ្ឋា​ភិបាល​អង់​គេ្លស​ទទួល​ដោយ​ស្ងៀម​ស្ងាត់​ថា តាំង​ពី​ឆ្នាំ​១៩៨៥ មាន​នាយ​ទាហាន​របស់​ SAS​ ទទួល​ធ្វើ​​ការ​បង្ហាត់​បង្រៀន​នៅ​មាឡេស៊ី​ និង នៅ​ជាយ​ដែន​ថៃ​អោយ​ដល់​ភាគី​ រដ្ឋា​ភិបាល​ចំរុះ​កម្ពុជា​ ដូច​ដែល​អ្នក​កាសែត​ ចន​ពីគ្ហឺ​ John Pilger និង​ដំណាង​រាស្រ្ដ ​មុល្លាំង Mullin និង Ann Clwyd ចោទ​ប្រកាន់​មែន​។ ថ្ងៃ​ទី​១២ កៅ​អីកម្ពុ​ជា​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ដាក់​អោយ​នៅ​ទំនេរ​ ប៉ុន្ដែ​គណ​ប្រតិភូ​ GCKD និង រដ្ឋ​កម្ពុជា​ EdC ស្ថិត​នៅ​ដដែល​។ ដំណោះស្រាយ​មួយ​ដែល​គាំ​ទ្រ​ស្រប​ភ្លាម​ៗ​ ជា​អែក​ច្ឆន្ទ​ធ្វើ​ដោយ​រដ្ឋ​សភា​ គឺគ្មាន​ការ​​ដាក់​អោយ​មាន​ ការ​ហាម​ឃាត់​ទណ្ឌកម្ម​ទៀត​ទេ (Il n'y a plus de disposition l'embargo)។ អា​ទិត្យ​ទី​ពីរ​នៃ​ខែតុលា​ ខ្មែរ​ក្រហម​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​រថ​ភ្លើង​មួយ​ខ្សែ​មក​ពី​កំពង់​សោម ៥០​ស្លាប់​។​

ថ្ងៃ​ទី២៣ សមាជ​សហ​រដ្ឋ​អាមេ​រិក លុប​ចោល​ឥណទាន​ដែល​មាន​ទិស​ដៅ​ជួយ​ដល់​ការ​ធ្វើ​ប្រតិ​បត្ដិ​ការ​នៃ​សេ​អ៊ីអា ជា​មួយ KWG​។ ថ្ងៃ​ទី​២៥ សម្មតិ​កម្ម គឺ​ការ​ស្មាន​មួយ​ "ដំណោះស្រាយ​ក្រហម"​ បាន​សេក្ដី​ថា​មាន​ការ​ព្រម​ព្រៀង​រវាង​ ពួក​កុំមុយ​និស្ដ​កម្ពុជា​ទាំង​ពីរ​ដោយ​មាន​ការ​គៀប​សង្កត់​ពី​ចិន​ និង ហាណូយ ត្រូវ​ដាក់​ជជែក​ក្នុង​រង្វង់​គណ​បក្ស​ស្ដាលិន​ នៃ​រដ្ឋ​កម្ពុ​ជា​ រដ្ឋ​អំនាច​នៅ​ភ្នំ​ពេញ​។​ សម្មតិ​កម្ម​នេះ​ត្រូវ​ធ្វើ​ការ​ប្រឆាំង​ដោយ​ ហ៊ុន សែន​។

ខែ​វិច្ឆកា ថ្ងៃ​ទី​២ នៅ​ក្នុង​កិច្ច​ប្រតិ​បត្ដិ​ការ​រួម​មួយ ជា​មួយ​ពួក​ខ្មែរ​ក្រហម​ និង កង​ទ័ព​សីហនុ​និយម​ បាន​កំទេច​មន្ទីរ​​ពេទ្យ​នៅ​សំរោង​។ ថ្ងៃ​ទី​៩-​១០ នៅ​ចក្កតា​ ចរចា​បិត​ទ្វារ​រវាង​រដ្ឋ​ការ​ជាន់​ខ្ពស់​នៃ​អ្នក​ជំនាញ​ការ​ PS និង​សមា​ជិក​៧​ប្រទេស​ផ្សេង​ទៀត​ នៃ​ការ​ប្រជុំ​នៅ​បារីស​ដោយ​យល់​ឃើញ​ថា​ត្រូវ​បង្កើត​ប្រធាន​បទ​ជាក់​លាក់​មួយ​ សំរាប់​ច្បាប់​ជា​ទូរ​ទៅ​ទាំង​អស់​។ ថ្ងៃ​ទី​១៣ ជា​លើក​ទី​១ តាំង​ពី​ឆ្នាំ១៩៧០ ដែល​សីហនុ​ ធ្វើ​ជំនួប​ជា​ផ្លូវ​ការ​ជា​មួយ​សហ​ភាព​សូវៀត​ ដើម្បី​ចរ​ចា​សន្ដិ​ភាព​។​

ថ្ងៃ​ទី២០ ចិន​ផ្ដល់​កាំភ្លើង​អាទែ​រី អោយ​ទៅ​ខ្មែរ​ក្រហម​។ ថ្ងៃ​ទី​២៤-​២៦ ប្រជុំ PS នៅ​ទី​ក្រុង​បារីស​ ពួក​​គេ​មាន​ការ​យល់​ស្រប​ជា​មួយ​គ្នា ទៅ​លើ​អត្ថ​បទ​មួយ​ដែល​ស្ដី​ពី​ច្បាប់​ នៃ ​ការ​ព្រម​ព្រៀង​ទាំង​អស់​នៃ​នយោ​បាយ​។ ថ្ងៃ​ទី​៣០ មនុស្ស​ចំនួន ៤០០០​នាក់​ធ្វើ​ការ​បន់​ស្រន់​សុំ​សន្ដិភាព​ តាម​បែប​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រសាទ​បាយ័ន​។​

ខែ​ធ្នូ ថ្ងៃ​ទី​២១-២៣ ប្រជុំ​នៅ​បារីស​ រវាង​សមា​ជិក​ ១២​នាក់​ នៃ​ កុង្សី​ជាតិ​ជាន់​ខ្ពស់ CNS ជា​មួយ​សហ​ប្រធាន​ នៃ អង្គ​ប្រជុំ​នៅ​បារីស​ និង ដំនាង​អង្គ​ការ​សហ​ប្រជា​ជាតិ​ Raffeudin Ahmed។ សហ​ប្រធាន​បារាំង​សង្កាត់​ថា "សហ​គម​អន្ដរ​ជាតិ​មិន​អាច​លូកដៃ​ចូល​ទាក់​ទង​ទេ​ ហើយ​គ្មាន​តែ​ម្ដង​ចំពោះ​រឿង​កម្ពុ​ជា បើ​កម្ពុជា​ខ្លួន​អែង​មិន​ចេញ​មុខ​ធ្វើ​ ការ​រួម​នយោ​បាយ​ដោយ​ខ្លួន​អែង"​។ ភាគី​ទាំង​បី​នៃ​រដ្ឋា​ភិបាល​ចំរុះ​បញ្ចេញ​មនោស​ញ្ចេតនា​គាំទ្រ​ប្លង់​ P5 ១០០%​ រដ្ឋ​កម្ពុជា​ធ្វើ​រូប​មន្ដ​ទុក​បំរុង​។ កំនត់​ "ពន្យល់​អិត​គ្រោង​" មួយ​ត្រូវ​បាន​ធ្វើដោយ​ Raffeidin Ahmed បើ​សិន​កិច្ច​ព្រម​ព្រៀង​ទូរ​ទៅ​មួយ​បាន​ធ្វើ​ឡើង "បញ្ហា​នៅ​សល់" ត្រូវ​តែ​ធ្វើ​អោយ​ទៅ​ជា​ប្រធាន​បទ នៃ ការ​ពិភាក្សា​ដ៏​ធំ​បំផុត​​មួយ​។ នៅ​ទី​ក្រុង​បារីស​ ដោយ​មាន​ការ​ពិបាក​ជា​ខ្លាំង ហ៊ុន សែន (ខ្យល់​ចាប់) ត្រូវ​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​នៅ​ពេល​កំពុង​ប្រជុំ​។