រឿងលោកគ្រូចៅអធិការវត្ដកោះ
ថ្ងៃអាទិត្យ ទី10.កុម្ភៈ 2013.ម៉ោង 11:03

     កាលនោះមានបុរសម្នាក់វាដឹងថា លោកចៅអធិការវត្ដកោះស្រុកទន្លេធំ លោកនោះបរិបូណ៌ដោយលាភសក្ការៈ​ច្រើន ចំរើន​ចិត្ដ​ប្រ​ព្រឹត្ដ​ទៅ​ក្នុង​លោក​ បង្កើត​សេចក្ដី​លោភរឿយៗ។ ថ្ងៃមួយបុរសពាលម្នាក់វាស្លៀកពាក់រៀបរយសុភាពរាបសា ប្រើ​អាការ​កិរិយា​ដូច​ជា​ឧបាសក​អ្នក​រក្សា​សីល ដែល​មាន​សទ្ធា​ក្នុងព្រះពុទ្ធសាសនា ចូលទៅរកលោកចៅអធិការ លោកចៅអធិការ ក៏​ធ្វើ​បដិ​សណ្ឋារៈ​ទទួល​តាម​សម​គួរ។ ចៅ​ពាល​ក៏​និយាយ​ថា ខ្ញុំ​ករុណា​នឹងគិតធ្វើបុណ្យម្ដាយក្នុង ខែប្រាំងនេះឯគ្រឿងទេយ្យទានគឺត្រៃចីវរ ចំណែកខាង​លោក​ឡើង​ខ្នាត​មាតិ​កា​នោះ ក៏​បាន​ជាវ​គេ​ស្រេច​អស់​ហើយ ត្រៃចីវរខាងលោកទេសនាសង្គាយនាគ្រែ៣នោះ ក៏បានចាត់ចែងស្រេច​បាច់​អស់​ហើយ នៅ​តែ​ត្រៃ​ចំណែក​អភិធម្ម​នោះ ពុំ​ទាន់​ធ្វើ​នៅឡើយ ព្រោះបងប្អូនកូនប្រពន្ធខ្ញុំកុរុណាពិគ្រោះយល់ព្រមគ្នាថា លោកឡើងព្រះអភិធម្មនោះ គួរ​ដល់​ព្រះ​តេជ​គុណ​ជា​ម្ចាស់​នេះ ខ្ញុំ​ករុណា​មកនេះសូមអារាធនានិមន្ដព្រះតេជគុណឡើងព្រះអភិធម្ម នាំផ្លូវឲ្យមាតាខ្ញុំករុណា ក្នុងការបុណ្យ​នោះ​ឲ្យ​ទាន ឯ​ត្រៃ​សំរាប់​ប្រគេន​នោះ ចាំ​មកមើលត្រៃព្រែរបស់ព្រះតេជព្រះគុណឯនេះ ជាព្រះ គុណសព្វព្រះហរិទ័យព្រែបែបណា ក៏​នឹង​ទិញ​ព្រែ​ខ្នាត​នោះ​ឲ្យ​ត្រូវ​ព្រះ​ហរិទ័យ សូម​ទាន​ព្រែត្រៃគំរូមើលនឹងបាន ចាត់ចែងតាម។

     ឯចៅពាលក៏លាលោកនិងចិនចេញទៅភូមិលើដើរអមទៅកំពង់ដែលចតទូក ហើយប្រាប់កូនសិស្សដែល​ចែវ​ទូក​មក​នោះ​ថា ឥឡូវ​ព្រះ​តេជ​គុណ​ប្រើ​ឲ្យ​យើង​នាំចៅឯងទៅយកប្រាក់៥០រៀលឯកុដិលោក ឯពួកកូនសិស្សនោះ ក៏ជឿតាម ទើបចុះចែវ​ទូក​ឆ្លង​មក​ដល់​វត្ដ​កោះ​ហើយ​ក៏​ឡើង​ទៅ​ប្រាប់​លោកសង្ឃដែលរក្សាកុដិកាន់កូនសោនោះថា ព្រះតេជគុណប្រើឲ្យមកយកប្រាក់៥០រៀល ទៅ​ឲ្យ​ថ្លៃ​ទំនិញ​ចិន ឯ​លោក​សង្ឃ​រក្សា​កុដិ​ក៏​ជឿ ទើបចាក់សោ ហិបបើកយកប្រាក់៥០រៀលប្រគល់ឲ្យទៅដៃចៅពាល ចៅពាលក៏នាំកូនសិស្ស​ចុះ​ចែវ​ទូក​ឆ្លង​វិល​ទៅ​ត្រើយ​វិញ លុះ​ដល់​ហើយចៅពាលថា ចៅឯងទាំងអស់គ្នានៅចាំទូកចុះខ្ញុំឯងនឹងយកប្រាក់នេះទៅប្រគេនលោកគ្រូ ថា​ហើយ​ក៏​ឡើង​ម្នី​ម្នា​ទៅ​ទិស​បូព៌ មាន​មុខ​ឆ្ពោះត្រង់ចូលព្រៃ យកប្រាក់នោះទៅកែខៃបរិភោគតាមប្រាថ្នា។

     ថ្លែងឯលោកចៅអធិការនៅរង់ចាំចៅពាលតាំងតែពីពេលថ្ងត្រៃង់ លុះដល់ពេលល្ងាចចិនក៏បំរុងទឹកតែស្ករសអស់ ៣-៤​ប៉ាន់ ក៏​ពុំ​ឃើញ​ចៅ​ពាល​នោះ​មក ម៉្លោះហើយរំខានព្រះទ័យយ៉ាងខ្លាំង ក៏ឲ្យចិននោះយកព្រែទៅទុក ចំរើនពរ លាចិន​ចុះ​មក​កាន់​កំពុង​ទឹក​ហៅ​សិស្ស​ឲ្យ​ចែវ​ទូក​ឆ្លង​វិល​ទៅ​វត្ដ​កោះ តាំងពោលជេរចៅពាលនោះថា អាឧបាសក ចង្រៃឲ្យឯងជូនមកទិញព្រែធ្វើត្រៃ តថ្លៃចិន​ស្រេច​ហើយ​វា​វេះ​ទៅ​ឯ​ណា​បាត់ ឲ្យ​ឯង​លំបាក​ចាំ​ផ្លូវ​វា​អស់១ ថ្ងៃទទេទៅ ឯកូនសិស្សអ្នក ចែវទូកលឺលោកគ្រូពោលដូច្នោះ ក៏​ទូល​ថា​ឧបាសក​នោះ​គាត់​មក​ឲ្យ​ពួក​យើង​ខ្ញុំ​នេះ​ ចែវ​ទូក​បញ្ជិះ​គាត់​ឆ្លង​ទៅយកប្រាក់៥០ រៀលអំពីលោកបងដែលចាំកុដិ គាត់ថាព្រះតេជព្រះគុណប្រើឲ្យទៅយក​ប្រាក់​នោះ​បាន​ហើយ គាត់​ក៏​ឡើង​ពី​កំពង់​ទៅ ថា​យកប្រាក់ទៅប្រគេនព្រះតេជគុណឯផ្សារ ព្រះករុណាមិនឃើញគា ត់ទៅដល់ព្រះតេជព្រះគុណទេឬ

     លោកចៅអធិការថា អោអីចុះអា អញមានប្រើឲ្យវាទៅយកប្រាក់កាលណា វាលាអញមកថា វាទៅយកប្រាក់​អំពី​បង​ប្អូន​វា​ឯ​ភូមិ​លើ​ទេ នេះ​វា​ប្រែ​ថា​អញ​ប្រើ​វា​មក​យកប្រាក់ឯកុដិអញវិញ អើបើដូច្នោះវាអស់ហើយ ប្រាក់អញ នោះ អាឯងទាំងអស់​គ្នា​មិន​គួរ​ទៅ​ជឿ​វា ខំ​ចែវ​ទូក​ពីរ​បី​ត្រលប់ ប្រាក់​ក៏​បង់​ថង់​ក៏​ដាច ហើយពួកអ្នកចែវទូកថា នឹងមិន ជឿវាឯណាបានព្រោះវាឡើងទៅជាមួយនឹងព្រះ​តេជ​គុណ លោក​ចៅ​អធិការ​ក៏​ទាល់​សំដី​នឹង​ពួកកូនសិស្ស ថាអើបើ ដូច្នោះខំចែវទៅឲ្យឆាប់ ត្បិតពេលជិតយប់ហើយក្រែងត្រូវខ្យល់ព្យុះខ្លាំង​ផាត់​មក​លិច​ទូក​ក្ដារ​ណា​អា អ្នក​ចែវ​ក៏គ្នា​ខំ​ចែវ​ទូក ត្រាតែដល់កំពង់វត្ដ ល្មមពេលម៉ោង៨-៩ យប់ លោកចៅអធិការទៅដល់កុដិហើយ ក៏​រឹត​តែ​កើត​ទោ​សោ​បន្ទោស​ទៅ​លោក​ដែល​នៅ​ចាំ​កុដិថា មិនគួរទៅជឿមនុស្ស និងដល់ចាក់សោយកប្រាក់ឲ្យទៅអាមនុស្សពាលនោះ​សោះ​លោក​ដែល​នៅ​ចាំ​កុដិ​ឆ្លើយ​ថា មិន​ជឿ​ឯ​ណា​បានព្រោះក្មេងចែវទូកវាមកផង លោកគ្រូក៏ទញ់ទាល់នៅ ៗនោះ ទៀតមានសេចក្ដីពុំសប្បាយ ដោយ​ចាញ់​កល​មនុស្ស​ដោយ​ប្រការ​យ៉ាងនេះ។

រឿងលោកសង្ឃសាងវិហារ

     ថ្ងៃមួយមានបុរសពាលម្នាក់វាដឹងថា លោកគ្រូនោះមានប្រាក់៨០រៀល ទើបវាតែងកាយស្លៀកពាក់ហាក់ដូចជាដង្ខៅ​ឈើ មាន​ចៅ​ពាល​ម្នាក់​ទៀត​ធ្វើ​ជា​កូន​ឈ្នួល ដើរតាមក្រោយចូលទៅវត្ដនោះ ដល់ហើយវាឡើងទៅឯទីវិហារចាស់ ធ្វើកិរិយា ពុំ​នាំ​ពាក្យ​ចរចា​នឹង​អ្នក​ណា១​ឡើយ វា​ឲ្យ​កូន​ឈ្នួល​នោះ​ទាញខ្សែម្ខាងវាទាញម្ខាងវាវាស់ទទឹងបណ្ដោ យវិហារហើយ វាធ្វើសរសរខ្នាតដាក់សៀវ​ភៅ​វាស់​ព្រះ​វិហារ​នោះ​ទៅ​មក​តែ​ពីរ​នាក់​នឹង​កូន​ឈ្នួល។ ឯបណ្ដាភិក្ខុសា មណេរទាំងឡាយ ឃើញអាពីរនាក់ទាញខ្នាត វាស់ព្រះវិហារខ្លួនដូច្នោះ ​ក៏​សង្ស័យ​ទី​ទៃៗ លោក​ខ្លះ​ទៅ​ពិត​ទូល​លោក​ចៅអធិការ ចៅអធិការក៏នឹកសង្ស័យថា ឧបាសកគេមកវាស់វិហារ យើងនេះហេតុអ្វីអេះ! ទំនង​គេ​នឹង​ចង់​ជួយ​សាង​វិហារ​យើង​ដឹង បើ​ដូច្នេះ​គួរតែទៅស៊ើបសួរមើលឲ្យដឹងការ ថាហើយលោកចៅអធិការរៀបអាត្មាសុភាពដើរ​ទៅ ​រក​ចៅ​ពាល​នោះ ឯ​ចៅ​ពាល​យល់​លោក​គ្រូ​ចៅអធិការមកដល់ ក៏ធ្វើជាឈប់វាស់ តាំងសរសេរកត់ដាក់សៀវភៅ ហើយបែរទៅលើកដៃសំពះថា៖។

     លោកម្ចាស់នេះឬ ជាចៅអធិការវត្ដនេះ? ចំរើនពរ អាត្មានេះឯង ជាចៅអធិការ ករុណាម្ចាស់ព្រះវិហារនេះ ជា​មាន​លោក​អ្នក​ឯណា​គិត​ធ្វើ​ហើយ ឬ​ពុំមាន​ទេ? ចំរើន​ពរ ពុំមានលោកអ្នកឯណា មានសទ្ធាធ្វើទេ តែរូបអាត្មាភាពនេះ ឃោសនាញាតិញោម​ជើង​វត្ដ​បាន​បច្ច័យ​បន្ដិច​បន្តួច នឹង​ធ្វើ​ពុំ​ទាន់​បាន ចំរើន​ពរ អោបើដូច្នោះករុណាម្ចាស់ប្រោសមេ ត្ដាខ្ញុំករុណាសាងទៅដឹងវិហារនេះ ព្រោះខ្ញុំ​ព្រះ​ករុណា​ជា​ដង្ខៅ​ក្បូន​ឈើ​បាន​នាំ​មក​ហើយ តែពុំទាន់ដល់ទីនេះនៅឡើ យខ្ញុំព្រះករុណាចុះមក មើលទី នឹងដាក់ក្បូនឈើជាមុនឥឡូវ ឃើញ​ទី​កំពង់​វត្ដ​លោក​គ្រូ​ម្ចាស់​នេះ​ទី​ទូលាយ សប្បាយ​គួរ​ដាក់ចំណាយបាន មួយទៀតរឿងឈើធ្វើវិហារនោះ ខ្ញុំព្រះករុណាបានចាត់មកនឹងក្បូនជា​ស្រេច បើ​ខ្វះ​ខាត​ទៀត​សូម​លៃ​លក​យក​ឈើក្បូននោះថែមថយត្រាតែឲ្យគ្រប់ ករុណាម្ចាស់កុំព្រួយព្រះទ័យឡើយសូមតែកំលាំងជួយលើក​ជួយ​ដាក់​សែង​លី​ប៉ុណ្ណោះ​ចុះ ត្បិត​ខ្ញុំ​ព្រះ​ករុណាតិចគ្នានឹងធ្វើ។ ចំរើនពរ បានទេឯខាងកំលាំងសែងលីនោះជាភារៈ លើអាត្មាភាពចុះ។ ករុណា​ម្ចាស់​បើ​លោក​គ្រូ​ម្ចាស់​ជួយ​ផង​នោះ ការ​នោះយល់ជាកើតឆាប់។ ចៅពាលនិយាយប្រៀប ប្រាយបណ្ដើរ ធ្វើជាប្រើអាការៈបន្ដិចបើក​នាឡិកា​ដក​មើល​ម៉ោង​បន្ដិច​ធ្វើ​ជា​រើ​យក​ក្រដាស​ប្រាក់អំពីថង់ស្បែកមក រាប់ លោកចៅអធិការឃើញចៅពាលវាសំដែងចេញដូច្នោះ​ក៏​រឹត​តែ​ជឿ​ពេញ​ចិត្ដ​ហើយ​ថា ចំរើន​ពរ អញ្ជើញ​ញោម​ដង្ខៅ​ទៅឯកុដិសិន ករុណាមិនអីទេ ថាហើយក៏នាំកូនឈ្នួលទៅឯកុដិលោកចៅអធិការ ឲ្យ​ក្មេង​យក​កន្ទេល​ ថ្មី​ខ្នើយ​ថ្មី រៀប​ទទួល​ហើយ​អញ្ជើញ​ចៅពាលឲ្យអង្គុយ សមគួរហើយ ឲ្យក្មេងសិស្សដាំតែល្អស្ករល្អតាំងលៀង ចៅពាលនោះ ឯ​ចៅ​ពាល​ក៏​សន្ទនា​ប្រស្រ័យ​និយាយ​ពី​រឿង​ធ្វើ​វិហារនោះ ជាអនេកបរិយាយផ្សេងៗ។

     លោកចៅអធិការក៏រួសរាយសប្បាយចិត្ដព្រោះត្បិតត្រូវអារម្មណ៍ដែលសន្សំមកយូរហើយ លុះពេលល្ងាចចៅពាល ក៏​ថ្វាយ​បង្គំ​លា​ចុះ​ម្នី​ម្នា​ដើរ​ចេញ​មក​បន្ដិច ក៏គេចចូលទៅវិញ ហើយថា ករុណាម្ចាស់ ឥឡូវនេះកូនឈ្នួលវាសូមបើកប្រាក់ ខ្ញុំព្រះ​ករុណា​មាន​តែ​ក្រដាស​ប្រាក់​១០០ នឹង​ចែក​ចាយ​ពុំ​បាន សូមទានប្រាក់ដែលឃោសនានោះ សូមខ្ចីចាយសិន ទំរាំ តែខ្ញុំព្រះករុណាទៅប្ដូរពីផ្សារបាន ឬ​លោក​គ្រូ​ម្ចាស់​មិន​ជឿ​ចិត្ដ ក៏​សូម​និមន្ដ​យក​ប្រាក់ក្រដាស ១០០របស់ខ្ញុំព្រះករុណា ទុកជាសំខាន់ចុះ។ ឯលោក ចៅអធិការនោះ លុះ​អំណាច​ជឿ​ជាប់​ហើយ ទើប​ឆ្លើយ​ថា ចំរើន​ពរ​បាន​ទេ។ ថាហើយក៏ ចូលទៅក្នុងកុដិចាក់សោហិបបើកយកប្រាក់៨០ រៀលចេញមកឲ្យទៅដៃ​ចៅ​ពាល ចៅ​ពាល​ក៏​ទទួល​មួយ​រំពេច វេច​ដាក់​ក្នុងថង់ស្បែកហើយថា ករុណាម្ចាស់យកប្រាក់ក្រដាស១០០ របស់ខ្ញុំព្រះករុណាទុកជា​ដំណាង​ឬ​ដូច​ម្ដេច។ ចំរើន​ពរ​មិន​អីទេ អញ្ជើញ​យក​ទៅ​ចុះ ទុកនៅលើញោមដង្ខៅក៏ដូចជាទុកនៅលើអាត្មាភាពដដែល ការវិហារសីមានោះក៏​ស្រេច​នៅ​លើ​ញោម​ដង្ខៅ​ហើយ អញ្ជើញ​ទៅ ហើយ​សូម​មក​វិញ​កុំយូរពេក។

     ចៅពាលបានអោកាសហើយ ក៏ម្នីម្នាចេញទៅខាងផ្លូវមាត់ទន្លេ ដើរកាត់ភូមិក្រោម ត្រាដល់ភូមិជ្រោយចង្វា ចៅ​ពាល​នាំ​គ្នា​ចុះ​នាវា​(គឺ​ទូកដ) ឆ្លង​ដល់​ត្រើយ​ក្រុងភ្នំពេញ តាំងទិញស្រាបាយចំនី ឬ អាភៀនញៀនដល់ចូលរោងនាងកិន្នរីស្រីផ្កា មាស ដោយ​អំ​ពើ​ពាល​ហោង។ ឯ​លោក​ចៅ​អធិការ​នោះ​នៅរង់ចាំមើលក្បូនឈើជាយូរថ្ងៃ ក៏ពុំឃើញមានធ្លាក់មក ដល់១ឡើយ ម៉្លោះហើយរឹងជា​ទុក្ខ​ទោ​មនស្ស​នៅ លុះ​កន្លង​ខែ​១-២ ទៅ​ ក៏​កើត​វិប្បដិសារី រំលឹកឃើញសេចក្ដីដែលខ្លួន ឆោតខ្លៅ ឲ្យអាពាលដង្ខៅខ្ចីប្រាក់៨០ទៅស៊ីបាត់ជាម្ដង ទាំង​ពួក​ញាតិ​ញោម​ផង ក៏​នាំ​គ្នា​គឹក​កង​ស្ដី​បន្ទោស​លោក ចៅអធិការថា លោកអិតប្រាជ្ញាស្មារតីទៅជឿមនុស្សពាលអប្រីយ ឲ្យវា​បញ្ឆោត​យក​ប្រាក់​អស់ ខាន​សាង​ព្រះ​វិហារ ខ្លះ​ក៏អស់សទ្ធា លែងចេញ ប្រាក់ចូលឃោសនាទៀត លោកចៅអធិការ ក៏រឹងជាទុក្ខសល់សែន​ណែន​ឱរា​ព្រោះ​ពុំ​សម​ក្ដី​ប្រាថ្នា​ដោយ​ប្រការ​យ៉ាង​នេះ​ហោង។ ពាក្យក្មេងវាច្រៀងថា ពាលអើយចៅពាល ចេះវាស់វិហារ ឲ្យសង្ឃសង្ស័យ សង្ឃសាង​វិហារ មាន​មារ​ចង្រៃ កន្លង វិស័យ បង់ប៉ែតសិបរៀល។

     អើរឿងពាលនេះឯងស្ដាប់មើលចុះ សុទ្ធសឹងមានឧបាយផ្សេងៗ ធ្វើឲ្យអ្នកស្រុកទាំងលោកសង្ឃ នូវឧបាសកអោ យលុះ​ក្នុង​អំណាច​វា​បាន​នូវ​សេចក្ដី​ក្ដៅ​ក្រហាយដូចបាននិយាយមកនេះ ហេតុនោះទើបថា មនុស្សពាលនេះ គួរខ្លាចវា ណាស់ ពាលនេះមាន​ពុត​អំពើ​ធ្វើ​ពុំ​តែ​ម្យ៉ាង​ទេ សឹង​មាន​ច្រើន​យ៉ាងណាស់ពុំឈ្នះនឹងពណ៌នា មានពាលខ្លះប្រើមារយាទ យ៉ាងស្និទ្ធ ពាលខ្លះប្រើអំណាចកាច់​កិន​សង្កត់​កំហែង​លក់​ព្នៃ​អ្នក​ស្រុក ដោយ​អាង​ខ្លួនថាជាញាតិនិងអ្នកធំ។

រឿងឧកញ៉ាញៀនអាភៀន

     មានចៅពាលម្នាក់ ទីជាឧកញ៉ា ជាព្រះញាតិនឹងសម្ដេចព្រះបរមខត្ដិយា ឧកញ៉ា នោះជក់អាភៀនញៀនពេញកំលាំង តែ​អស់​ប្រាក់​កាល​ណា វា​ក៏​នាំ​បណ្ដា​កូន​ក្មួយ បាវព្រាវ ចុះទូក គែហ៊ៅ ចែវត្រាច់ទៅតាមទន្លេធំ ដល់ភូមិណា ស្រុកណាហើយ វា​ឲ្យ​អាបាវ​ព្រាវ​នោះ​ឡើង​កាប់​ចេក​កាប់​អំពៅ បេះ​ផ្លែ​ឈើគឺផ្លែត្រសក់ អូវឡឹក ដេញចាប់មាន់ទារបស់រា ស្រ្ដយកជាប្រេយាជន៍ខ្លួនវា ថ្ងៃ១នោះ ចៅឧកញ៉ា​ឲ្យ​បាវ​ចែវ​ទូក​ទៅ​ចត​ទៀប​កំពង់​ភូមិ​ស្រុក​រកាទ្វារ អាបាវវានាំគ្នា ឡើងទៅកាប់ចេករបស់ តាក្រៃសរញឹម តាក្រៃសរញឹមពុំបាននៅ នៅ​តែ​យាយ​ជា​ប្រពន្ធ អស់​ពួក​នោះ​រាត​ត្បាត​កាប់ ចេកជាង១០ស្ទង ហើយវានាំគ្នាសែងលីមកដាក់ទូក នៅសល់ចេក១ស្ទង ពុំយកព្រោះ​ចេក​នេះ​នៅ​ខ្ចី​ណាស់ គិត​ហើយ យាយ​នោះ​លើក​យក​ចេក​នោះ​ដាក់ទៅលើរានហាល។

     ដល់ក្រោយ អាបាវម្នាក់វាដើរចូលទៅ បានឃើញចេកដែលកាប់នៅលើរានហាលយាយ ទើបវាក្លែងថា យាយឯង​នេះ​ម្ដេច​ហ៊ាន​លួច​ចេក​លោក​នាយ​យើង​យក​មកទុកលើផ្ទះខ្លួន នេះយើងមិនអត់ទេ យើងទៅប្ដឹងលោកនាយ ឲ្យ ជំរះចោរលួចចេកនេះហើយ។ ឯ​យាយ​ម្ចាស់​ចេក​ឆ្លើយ​ថា ឱ​កូន​អើយ!..ម្ដាយនេះលួចចេក កូនឯងកាលណា ម្ដា យស្មានថាចេកនេះវាខ្ចីពេក កូនឯងកាប់មក​ក្រែង​ច្រលំ​ថា​ចាស់​មិន​យក​ទៅ ចោល​នៅ​ក្នុង​ទី​នេះ យ៉ាងជាកូនមិនត្រូវ ការដឹង បានជាម្ដាយលើក ដាក់មកលើរានហាលនេះ ឥឡូវបើកូនត្រូវការហើយ ក៏​អញ្ជើញ​ទៅ​ចុះ​ម្ដាយ​នឹង​ថា​អី​។ អានោះវាមិនស្ដាប់ វាទៅប្ដឹងឧកញ៉ានាយវា។

     ឯនាយនោះនិងបាវវាដឹងគ្នា ទើបឲ្យពួកវាឡើងទៅកោះ យកយាយនោះមក យាយនោះភិតភ័យក្រៃពេក ដល់ហើយ​វា​កាត់​លក់​យាយ​នោះ​ជា​ប្រាក់​៣ណែន យាយនោះសូមអង្វរទៅត្រឹម១ណែន ១កំនាត់ យាយម្ចាស់ចេកក៏បង់ចេក ១០ស្ទង និងប្រាក់​១ណែន​១កំណាត់​ទៅ​ដៃ​ឧកញ៉ា​ពាល​នេះ​ឯង​។ ឯង​ស្ដាប់មើលទៅចុះស្រុកខ្មែរយើងនេះ ពីដើមមាន មន្រ្តីពាលដើរបៀតបៀនរាស្រ្ដ ឲ្យ​រាស្រ្ដ​ក្ដៅ​ក្រហាយ​ផ្សេងៗ​ ដូច​យ៉ាង​ឧញ៉ា​ពាល ដែល​វា​កំហែងយាយម្ចាស់ចេក នៅស្រុករកាទ្វារ ជាប់គ្នានឹងស្រុកព្រែកពោធិនោះឯង ទាល់​តែ​រាស្រ្ដ​ស្រុក​ទេន្ល​ធំ រអា​ខ្លាច​អំណាច​ឧកញ៉ា​ពាល​នោះ តែ​ឃើញទូកគែហ៊ៅចៅឧកញ៉ាពាលនោះចតនៅកំពង់ភូមិណាហើយ ក៏មិនហ៊ាន​និយាយ​ថា​អ្វី​ឡើយ ទោះ​ជា​ពួក​នោះ កំហែង​កាប់​ចេក​កាប់​អំពៅ ឬដេញចោលចាប់មាន់ទាក្ដី ក៏ពុំហ៊ានហាមឃាត់ថាអ្វីឡើយ។

     ឯអំពើចៅឧកញ៉ាពាលកំហែងលក់រាស្រ្ដនោះ មិនតែប៉ុណ្ណោះទេ សឹងមានច្រើនប្រការទៅទៀត យើងសំដែងតែ​ជា​ន័យ​សង្ខែប​ប៉ុណ្ណេះ​ឲ្យ​ឃើញ​ថា​ពាល​នេះ​វា ប្រើឧបាយកលកោងបញ្ឆោតកុហកបោកប្រាស់ ខ្លះវាប្រើកំហែងល ក់ព្នៃដោយអំនាចវា ដែល​វា​ជា​មន្រ្តី​អាង​ខ្លួន​ជា​ធំ ជា​ព្រះ​ញាតិ​វង្ស​ពង្សា​នឹង​មហាក្សត្រខ្លះ ហេតុនោះទើបថា ខ្លាចអ្វីមិន ស្មើខ្លាចពាល កាចអ្វីមិនស្មើកាចមនុស្សពាល មនុស្ស​ពាល​មាន​អំណាច​នឹង​គិត​បៀត​បៀន​បុគ្គល​ណាហើយ ទោះមនុ ស្សនោះមានប្រាជ្ញាឆ្លាស់យ៉ាងណា នឹងគិតកែឲ្យផុតពីមនុស្សពាល ដែល​មាន​អំណាច​នោះ​គេច​ទៅ​ពុំ​បាន ព្រោះ​មនុ ស្សពាលយកយសសក្ដា ជាអំនាចមកគ្របសង្កត់បំបាត់មាត់អ្នកតូច មិនឲ្យហើប​ហា​ថា​អ្វី​បាន​ដូច​បុរាណ​ថា ពាល​ប្រើ​អំណាច ប្រាជ្ញ​តោង​ប្រាស​ចេញ។ មួយទៀតថា ជាតិអ្នកតូចទោះមានប្រាជ្ញាចេះគេចកែបានក្នុងវារៈ ១-២​ដង​តែ​បើ​ពាល​ព្យាយាម​នឹង​យាយី​ហើយ គេច​ទៅ​ទៀត​ពុំ​រួច​ឡើយ ដូចនិទានកូនចៀមត្រូវឆ្កែព្រៃវាកំហែងចាប់ស៊ីនោះឯង។