រឿងកូនចៀម នឹងឆ្កែព្រៃ
ថ្ងៃសៅរ៍ ទី23.មិនា 2013.ម៉ោង 0:07

មានកូនចៀមមួយចុះទៅផឹកទឹកជ្រោះ កាលនោះមានឆ្កែព្រៃមួយចុះទៅផង បានឃើញកូនចៀមនោះហើយ កើតកួចចង់ចាប់ស៊ី តែ​ឆ្កែ​នោះ​គិត​ថា ការ​នឹង​កំហែង​ចាប់​ស៊ីតែ​ម្ដង​ទៅ​ក៏​បាន ប៉ុន្ដែហាក់​ដូច​ជា​មិនអស្ចារ្យ ចាំរកទោសវាអោយឃើញសិន គិតហើយឆ្កែព្រៃ​ស្រ​ដី​កំហែង​ទៅ​ថា៖​

   ពាក្យឆ្កែព្រៃចោទចាប់ទោសដល់ម៉ែឳ ជីដូនជីតានេះជាពាក្យធ្ងន់លើសប្រមាណ ទោះប្រាជ្ញាពោធិសត្វគង់គេចកែទៅ​មិន​ផុត នរ​ណា​ឡើយ​ក្នុង​លោក​នេះ​ដែល​គ្មាន​មាតា​បិតា​ជី​ដូន​ជី​តា​នោះ សឹងមានគ្រប់រូបទាំងអស់ ច្បាប់បញ្ញាត្ដិថា នរណាមានទោសទណ្ឌកម្ម​ហើយ ត្រូវ​ច្បាប់​ស៊ី​ដល់​កូន​ចៅ​ដែល​កើត​ក្រោយ​ផង ដូច​ច្បាប់​ក្នុង​ស្រុក​លើគេបញ្ញាត្តិថា៖

   បើមានអ្នកណាចេះធ្មប់ ចេះអំពើព្រាយ ហើយមានគេទៅ ប្ដឹងដល់មេកន្រ្ទាញជាមេស្រុក នោះមេកន្រ្ទាញត្រូវមាន អំណាច អោយទៅកោះ ចាប់យកអ្នកដែលគេចោទនោះមកជំរះពិភាក្សា បើជំរះទៅយល់មែនដូចពាក្យគេចោទហើយច្បាប់ត្រូវសំលាប់ពូជនោះអស់​៧​សន្ដាន ដោយ​ហោច​ទៅ ​តែ​ទារក​បៅ​ដោះ​ក៏​អោយ​សំលាប់​ទាំង​អស់​។

   មួយទៀតបើនរណាពួកណាប្រទូស្ដគឺក្បត់ផែនដីក្ដី ឬទទឹងរឹងរូសតអាជ្ញាមហាក្សត្រក្ដី ច្បាប់ត្រូវប្រហារជីវិតទាំងត្រកូល ឯពួក​ញាតិ​ពូជ​នោះ ត្រូវ​ទំលាក់​ដាក់​ជា​ពល​អ្នក​ងារ មាន​​អោយ​ត្រូវបោចស្មៅសេះស្មៅដំរីជាដើមត្រាអស់កប្បអស់កល្បទៅសត្វដែលកើត​ក្នុង​វង្ស​នោះ​ចុះ​ឈ្មោះ​ជា​អ្នក​ងារ​ជា​លេខ​សួយ​ទាំង​អស់ ទោះ​ប៉ុន្មាន​ៗ ត​ក៏​ពុំរួ​ចជា​ព្រៃ​ងារ​នឹងគេឡើយសត្វណាកើតក្នុងពូជនោះ ទោះជាចេះវិជ្ជាការ​អ្វីៗ ឬ​មាន​ប្រាជ្ញា​យ៉ាង​ណា​ក្ដី ក៏​តាំង​ខ្លួន​ពុំ​បាន ហៅ​ថា​សត្វ​ឥត​ភព្វ​ក្នុង​លោកនេះឯង។ ច្បាប់ដែលថាមកនេះជាប់ជាទំងន់ទៅខាងអ្នកទាបប្រាកដ មួយ​ទៀត​ច្បាប់​នេះ បើ​មាន​នៅ​ក្នុង​ប្រ​ទេស​ទី​ណា​ហើយ​អ្នក​ប្រាជ្ញណានឹងគិតគេចអោយរួចចេញទៅពុំបាន បើចង់រួចចេញនោះ បាន​តែ​រត់​ចោល​ស្រុក​ភៀស​ខ្លួន​ទៅ​នៅ​ប្រ​ទេស​ទីទៃ​ឯ​ទៀត​ៗ នោះ​ទើបបាន ដូចនិទានលោកតាសុខព្នងនោះឯង។

រឿងភិក្ខុសុខជាព្នងគ្រួ

   ឯរឿងនោះ មានចៅព្នងគ្រួ១ អាស្រ័យនៅក្នុងស្រុកលើ រកស៊ីតាមភាសាអ្នកព្រៃ នៅយូរមកពួកព្នងដូចគ្នាកើតស្អប់ចៅ​នោះ វា​នាំ​គ្នា​ទៅ​ប្ដឹង​មេ​កន្រ្ទាញ​ភូមិ​នោះ​ ចោទ​ថា ចៅ​ព្នង​ព្រៃ​ចេះ​អាបធ្មប់ ធ្វើអ្នកស្រុកអោយស្លាប់ជាច្រើន ឯមេកន្រ្ទាញមាន​អំណាច លឺ​ថា​ចេះ​អាប​ធ្មប់​ដូច្នោះ ក៏​អោយ​គ្នា​វា​ដើរ​កាប់​សំលាប់​ព្នង​ដែល​ត្រូវ​គេ​ចោទនោះ ទាំងបុត្រភរិយា ព្រមទាំងពូជពង្សវង្សា៧ជួរអស់​ឥត​សល់ នៅ​តែ​ក្មេង​ម្នាក់​ឈ្មោះ​ចៅ​សុខ ចៅ​នោះ​អាយុ​ប្រ​មាណ​ជា ១០-១១​ឆ្នាំ ចៅ​នោះនៅចាំចំការស្រូវក្នុងស្រែព្រៃ បានដឹងថាមេកន្រ្ទាញប្រើ​អោយ​សំលាប់​អាពុក​ម្ដាយ បង​ប្អូនមីង​មាយាយ​តា​អស់​ដូច្នោះ ក៏​ភិត​ភ័យ​មហិមា រត់ទៅឡើងចុងឈើលាក់ខ្លួនពួនអាត្មា នឹងមែកឈើស៊ុមទ្រុមសំងំ។ ឯ​ពួក​មេក​ន្រ្ទាញ ​វា​សំលាប់​ពូជ​នោះ​អស់​ហើយ វា​ដឹង​ថា​នៅ​សល់​កូន​១ ទើបវានាំគ្នាទៅរកក្មេងនោះឯចំការស្រូវ ដើម្បីនឹងសំលាប់​ចោ ល​អោយ​អស់​ពូជ លុះ​ទៅ​ដល់​ចំការ វា​ក៏​ដើរ​រក​តាម​ជ្រោះ​ជ្រលង​គុម្ព​ព្រៃសព្វអន្លើក៏ពុំឃើញ ទើបវានាំគ្នាវិលមកភូមិ វិញ។

   ឯអ្នកផ្ទះកាលបើពួកនោះវិលទៅអស់ហើយទើបនិយាយនឹងក្មេងនោះថា បាឯងនៅនឹងយើងនេះ យើងនឹងការពារ ពុំរួចទេព្រោះ​ផ្ទះ​យើង​នៅ​ជិត​នឹង​មេ​កន្រ្ទាញ​នោះ កាល​ណា​នឹង​ស្ងាត់​គង់​នឹង​ដឹងដល់វាពុំខាន បើបាឯងចង់រួចជីវិតមាន តែរត់ចុះទៅកាន់​ដែន​ដី​ខ្មែរ អើ​ព្រឹក​មិញ​នេះ មាន​មេ​ឈ្មួញ​រទេះ​ខ្មែរ​គេ​ទៅ​ស្រុក​គេ បើ​ដូច្នេះ​បា​ឯងខំរត់ទៅតាមរទេះខ្មែរនោះអោយទាន់ សូមដោយសារគេទៅ​ស្រុក​ក្រចេះ​ចុះ។ ឯ​ក្មេង​នោះ​លឺ​ដូច្នេះ​ក៏​ជឿ​តាម ទើប​សំពះ​លា​អ្នក​ផ្ទះ ហើយខំរត់តាមរទេះខ្មែរត្រាដល់ទាន់នាកណ្ដាលផ្លូវ ក៏ដើរក្រោយរទេះនោះ​ទៅ​ ដោយ​នឿយ​ណាស់​ពុំ​អាច​នឹង​ដើរ​បាន ទើប​ឡើង​ជិះ​ប្រែក​រទេះតោងក្រោយទៅ ។ ឯនាយឈ្មួញបែរមកឃើញក្មេងតោងរទេះ​ជិះ​ក្រោយ​ដូច្នោះ ក៏​ចុះ​មក​សួរ​និយាយ​ជា​ភាសា​ព្នង​ថា ចៅ​ឯង​ជា​កូន​ចៅ​អ្នក​ណា បានជាមកតោងរទេះយើងនេះ។ ឯចៅក្មេងនោះ ក៏និយាយប្រាប់​តាំង​តែ​អំពី​ដើម​ដល់​ចប់​អោយ​នាយ​ឈ្មួញ​នោះ​ស្ដាប់ នាយ​ឈ្មួញ​ដឹង​ហើយ ក៏កើតសេចក្ដីសង្វេគអាណិតពន់ពេកណាស់ ទើបថា អើ​បើ​ដូច្នោះ​ចៅ​ឯង​ទៅ​នៅ​នឹង​យើង​ចុះ​ យើង​ឥត​កូន​ទេ យើង​យក​បា​ឯង​ជា​កូនធម៌ កាលដែលគេគិតបៀតបៀនបានោះ យើងទទួលភារៈ ចៅ​កុំ​ជា​ទុក្ខ​ឡើយ។

   ថាហើយក៏អោយក្មេងនោះជិះក្នុងរទេះបរទៅដរាបដល់ស្រុកក្រចេះ នាយឈ្មួញក៏បរវេះទៅផ្ទះនៃអាត្មា ដល់ហើយក៏​ឈប់​នៅ​តាំង​នាម​ក្មេង​នោះ​ហៅ​ថា​ចៅ​សុខ ព្រោះ​ចៅ​នោះ​ផុត​ពី​សេច​ក្ដី​ទុក្ខ អំពីមេកន្រ្ទាញនោះហើយ នាយឈ្មួញ ស្រលាញ់ចៅ​សុខ​ទុក​ជា​បុត្រ​នៃ​អាត្មា ឧស្សាហ៏​បង្ហាត់​បង្រៀន​ចៅ​សុខ​អោយ​ចេះ​និយាយ​ភាសា​ខ្មែរ​បាន ចៅសុខក៏ខំឧស្សាហ៏ប្រតិបតិ្ដបំរើនាយឈ្មួញនោះ ពុំ​អោយ​មាន​សេច​ក្ដី​រង្កៀស​អ្វី១​ឡើយ លុះ​នៅ​មក​នាយ​ឈ្មួញ​អោយ​ចៅ​សុខទៅ​នៅ​វត្ដរៀនអក្សរខ្មែរ ចៅសុខឧស្សាហ៏រៀនសូត្រទាល់តែបានសំរេចក្ដី​ប្រាថ្នា លុះ​បាន​១៥​ឆ្នាំ នាយ​ឈ្មួញ​អោយ​បួស​ជា​សាម​ណេរ ហៅ​ថា​នេន​​សុខ លុះ​អាយុ​បាន ​២១​វស្សា បិតា​ធម៌​បំបួស​ជា​ភិក្ខុ​ហៅ​ថា លោក​ភិក្ខុ​សុខ​នៅ​ជា​សុខ សប្បាយ​ដោយ​លាភ​សក្ការៈ ដែល​បង្កើត​មាន​ក្នុង​ព្រះពុទ្ធសាសនានេះហោង។

   អើឯងស្ដាប់មើលចុះ រឿងនិទានអស់​នេះ គឺ​ច្បាប់​ថា អ្នក​ណាមានទោសហើយទោសនោះអាចធ្លាក់ដល់កូន​ដល់​ចៅ​អ្នក​នោះ ដែល​គ្នា​ពុំ​ដឹង​ពុំ​លឺ​អ្វី​ឡើយ មែន​បើ​ច្បាប់​នេះ​ មាន​នៅ​ក្នុង​ស្រុកណាហើយ លោកថា អោយរត់ចេញចាកស្រុកនោះអោយឆាប់ ទើប​រក្សា​ជីវិត​បាន ដូច​លោក​ភិក្ខុ​សុខ​ដែល​សំដែង​មក​នេះ​ គួរ​ចូល​ចិត្ដ​ចុះ។

សំដែងមកក្នុងពាលវគ្គ នេះចប់ដោយសង្ខែបតែប៉ុណ្ណេះ។
តពីនេះនិងសំដែងក្នុងបណ្ឌិតវគ្គតទៅ។