រឿងក្មេងកំព្រា នឹងព្រះចៅផែនដី
ថ្ងៃសៅរ៍ ទី8.មិថុនា 2013.ម៉ោង 12:34

  ក្មេងនោះក៏អធិប្បាយថា «ខ្ញុំស៊ីឈ្នួលគេសព្វថ្ងៃនេះ ក្នុង១ខែគេអោយ៥-៦កាក់ក៏ពិតមែន តែការដែលទទួលទានបាយ​ក៏​ត្រឹម​១​ឆ្អែត​ ទទួល​​ទាន​ដំណេក​ក៏​ត្រឹម​១​ពេល ឯ​អ្នក​ស្ដេច​ដែលមានសម្បត្ដិច្រើនរាប់មិនអស់នោះសោត ក្នុង១ថ្ងៃក៏គង់សោយព្រះ​ក្រយា​ស្ងោយ​ត្រឹម​តែ​១​ឆ្អែត​​ដូច​គ្នា នឹង​សោយ​អោយ​លើស​អំពី​នោះទៅក៏ទេ ការដែលទ្រង់ផ្ទំសោតក៏ទ្រង់ផ្ទំត្រឹម១ពេលដូចគ្នា នឹងអោយលើស​លែង​ពី​នោះ​ទៅ​ក៏​ទេ​​ហេតុ​នេះ​ទើប​ខ្ញុំ​ថា ខ្លួន​ខ្ញុំមានសម្បត្ដិស្មើនឹងស្ដេចផែនដីដែរ»។

  ឯមហាក្សត្រាធិបតីបានស្ដាប់ពាក្យក្មេងវាអធិប្បាយប្រាប់ ហេតុយក១ឆ្អែតជាប្រមាណដូច្នោះហើយក៏ទ្រង់យល់ថា​ពិត ថា​មែន​ប្រាកដ​ណាស់​​ទ្រង់​ពិចា​រណា​មើល​ហេតុ​ទៅ​ ក៏ពុំមានខុសអំពីគ្នា គឺអ្នកក្រក៏ស៊ីត្រឹម១ឆ្អែត អ្នកមានក៏ស៊ីត្រឹម១ឆ្អែតដូចគ្នា ស្ដេច​មាន​ព្រះ​ហរិ​ទ័យ​ស្រលាញ់​​ពាក្យ​ក្មេង​នោះ​ក្រៃ​ពេក​ទើប​ទ្រង់ប្រទានមាសប្រាក់សំពត់ខោអាវអោយទៅក្មេងនោះ ហើយទ្រង់ចារឹកពាក្យក្មេងនោះ ហៅ​ថា​ពាក្យ​អ្នក​ប្រាជ្ញ​​បាន​ក្នុង​លោក​នេះ​។ មាន​រឿង​មួយ​ទៀត ឈ្មោះថាតំរាស្របតបតគ្នា។

រឿងព្រះចៅផែនដី នឹងក្មេងឃ្វាលក្របី

  មានមហាក្សត្រាធិបតី១អង្គ ស្ដេចនាំពួកសេវកាមាត្យមុខម្រន្ដីទាំងឡាយសឹង នាំគ្នារៀបក្បួនហែស្ដេចទៅតាមមុខងារ លុះ​ទៅ​ដល់​ទី​ទួល​១ ជា​ទី​សម​គួរ​ដាក់​ឈប់ អា​ស្រ័យ​បរិភោគេភាជនាហារ នាវេលាព្រឹក ទើបស្ដេចអោយពួកអ្នកពិសេសដាំស្លចំអិនក្រយា​ស្ងោយ​រង់​ចាំ​នៅ ឯ​ព្រះ​អង្គ​ឯង​និង​ពួក​ទាហាន​សេះ ក៏បរសេះចេញទៅដេញសត្វ បាញ់សត្វម្រឹកគីម្រឹគាតាមជួរព្រៃ ឯពួកមន្ដ្រីក៏នាំគ្នាជិះ​សេះ​បរ​តាម​ស្ដេច​ទៅ​។

  ក្មេងនោះក៏ព្រមជូនផ្លូវ ទើបវាឡើងជិះសេះខាងក្រោយ អោយស្ដេចបរចរទៅ តាមមាគ៌ា ខ្លួនវាជាមគ្គឣទេ្ទស ក៏​ចង្អុល​ផ្លូវ​បរ​ទៅ​តាម​លំដាប់​វាល​ព្រៃ​។ លុះ​ដល់​កណ្ដាល​ផ្លូវ​ស្ដេចទ្រង់ត្រាស់ថា «អើអានាងឯងនៅស្រុកក្រៅនេះ ឯងបានស្គាល់ស្ដេច​ជា​ម្ចាស់​ផែន​ដី​ឬ​ទេ?» ​បាទ​ទេ​ខ្ញុំ​មិន​ដែល​ស្គាល់​ទេ​បង មិន​ដែល​ឃើញ​សោះ អ្នកស្ដេចនេះ លឺតែម៉ែអូវប្រាប់ថាហ្លួងៗនោះពុំដឹងជាមុខមាត់​យ៉ាង​ណា​ទេ​។ ឱ ឯង​ចង់​យល់​​ចង់​ស្គាល់​ហ្លួង​នោះ​ដែរឬ​អី​? បាទខ្ញុំបាទចង់ស្គាល់ដែរតែមិនដឹងជាហ្លួង នោះនៅឯណា អើបើឯងចង់ស្គាល់ហ្លួងនោះ​ងាយ​ទេ ចាំ​ទៅ​ដល់​ទី​ជំរក​​ប្រជុំ​ មនុស្ស​ច្រើន​នោះ​កាល​ណា គេតែងតែដោះមួកគំនាប់ហ្លួងមនុស្សណាដែលមិនដោះមួកនោះ មនុស្ស​នោះ​ហើយ​ជា​ហ្លួង​ពិត​ប្រាកដ​​ចូរ​ឯង​សំគាល់​ថា​ជា​ហ្លួង​ចុះ។

  ឯក្មេងនោះបានលឺដូច្នោះហើយ ក៏កំនត់កត់ចាំទុកក្នុងចិត្ដ លុះទៅដល់ទីទួលនោះ ឯបណ្ដាមុខមន្រ្តីទាំងឡាយ​បាន​ឃើញ​ស្ដេច​យាង​ទៅ​ដល់​​ក៏​នាំ​គ្នា​ត្រេក​អរ​សា​ទរ​ដោះ​មួក​លើកដៃគំនាប់តាមទំលាប់។ ឯមហាក្សត្រាធិបតី ស្ដេចនាំកុមារនោះចុះចាក​ខ្នង​មនោ​មេយ្យ ដល់​ហើយ​ស្ដេច​​បែរ​ទៅ​និយាយ​ថា «​ម្ដេច​ឯង​បាន​ឃើញ​គេ​ដោះមួកគំនាប់អ្នកណា អ្នកណាមិនដោះមួកគំនាប់គេនោះ? » ក្មេងនោះ​តប​ថា ហ្លួង​នោះ​ខ្ញុំ​ស្គាល់​​ហើយ​? ចុះ​ឯង​ថា​អ្នក​ណា​ជា​ហ្លួង​ចូរ​ថា​ទៅមើល។ បាទហ្លួងនោះបើមិនរូបបងឯងគឺរូបខ្ញុំបាទ បើមិនខ្ញុំបាទក៏បង​ឯង​ព្រោះ​មិន​ដោះ​មួក​ដូច​គ្នា​។

  ឯមហាក្សត្រធិបតីបានស្ដាប់កុមារនោះ ថ្លែងប្រាប់ចេញមិនចំអង្គ វាគៀវយកទាំងរូបវាផងដូច្នោះ​ហើយ ក៏​ទ្រង់​គិត​ថា ឯង​បាន​ប្រាប់​វា​ថា​ «បើ​ឃើញ​រូប​ណា​មិន​ដោះ​មួក​ក្នុងកាលដែលប្រជុំជន រូបនោះឯងគឺ ហ្លួងហើយឥឡូវវាក៏មិនដោះឯងក៏មិន​ដោះ​ដូច​គ្នា បាន​ជា​វា​ចង្អុល​រូប​ទាំង​​២​ថា បើ​មិន​ឯង​ក៏​ខ្លួន​វា បើ​មិន​វា​ក៏​ឯង ពាក្យវានោះជាពាក្យអ្នកឆោតខ្លៅសំដៅ ព្រោះតែប្រាប់ទេឬ ឬវាដឹងថា អញ​នេះ​ជា​ហ្លួង​ហើយ​ បើ​វា​​ដឹង​ច្បាស់​ថា​អញ​នេះ​ជា​ហ្លួង ហើយ​តែវាចង់ថារូបវាផង ព្រោះឯងប្រាប់មុននោះជាអាថិកំបាំងបន្ដិច គឺថាអ្នកដែលមិន​ដោះ​មួក វា​មិន​ដោះ​មួក​​ដូច​គ្នា​វា​អាង​អាទិ៍​ដើម​នេះ ទើប​វាថាវាផង ហេតុ ដូច្នោះពាក្យវានោះបើពិគ្រោះទៅ គួរទៅជាពាក្យអ្នកមានបញ្ញា គឺ​ជា​ពាក្យ​អ្នក​ប្រាជ្ញ​វិញ​បាន​ ​ពាក្យ​ក្មេង​យ៉ាង​នេះ​ប្រែ​មិន​ចេញជាប្រាជ្ញជាខ្លៅក៏ថាមិនបាន។

  ព្រះមហាក្សត្រ ស្ដេចទ្រង់គិតវិញទៀតឃើញថា ពាក្យក្មេងថានោះ គួរគិតយល់សេចក្ដីថា រូបស្ដេចនេះ​នឹង​សំដៅ​យក​ត្រង់​មិន​ដោះ​មួក​ ជា​​ប្រ​មាណ​នោះ​មិន​បាន រាស្រ្ដ​គេ​មិនដោះមួកវិញក៏មាន ដែលហៅថាស្ដេចៗនោះ គឺសំដៅយកចំនេះវិជ្ជាការ ដែល​ប្រកប​ដោយ​សង្គហ​វត្ថុ​៤​ប្រការ នឹង​ទ្រង់​ទស​ពិធ​រាជ​ធម៌​ទាំង​១០ប្រការជាដើម ទើបហៅថាជាស្ដេចជាហ្លួងបាន បើទៅយកត្រង់មិនដោះមួក ឬ​មិន​លើ​ដៃ​គំនាប់​គេ​​សន្មត​ថា​ជា​មហាក្សត្រ​នោះ ក្មេង​ដែល​វាមិនដោះមួកមិនលើដៃគំនាប់គេនោះ ក៏សន្មតថា មហាក្សត្របានដូចគ្នា ទើប​វា​ថា​បើ​មិន​ឯង​ក៏​អញ​​បើ​មិន​អញ​ក៏​ឯង​​យ៉ាង​នេះ​។

  មួយទៀតដូចពាក្យហៅថា លោកសង្ឃនោះគឺ សំដៅយកត្រង់ទ្រទ្រង់គុណធម៌ ប្រកបដោយនូវសីលទាំង​៤ មាន​បាតិ​មោក្ខ​សំ​វរ​សីល​ជា​​ដើម​ផង ប្រកប​ដោយ​គុណ​ធម៌​របស់​សមណៈ មានអប្បច្ឆតាទិគុណ គឺប្រាថ្នាតិច មានចិត្ដសន្ដោសជាដើម​ផង ទើប​ហៅ​ថា​ជា​លោក​សង្ឃ​​បាន​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​ឯង បើ​ទៅ​យកត្រង់កោរក្បាល ត្រងោល ស្លៀកពាក់សំពត់ពណ៌លឿងជាប្រមាណ ថា​លោក​សង្ឃ​នោះ​ ពួក​​ឧបាសក​ក្មេង​ចាស់​ប្រុស​ស្រី​មាន​គេកោរក្បាលត្រងោលដែរ ឯស្លៀកពាក់សំពត់លឿង នោះក៏មានដែរ ម្ដេចពួកនោះក៏​មិន​សន្មត​នាម​ហៅ​​ថា លោក​សង្ឃ​ទៅ​ផង​។ ពាក្យ​ក្មេងគង្វាលក្របីវាថានោះគួរយកជាគតិលោកបាន ហៅថាពាក្យបណ្ឌិតអ្នកប្រាជ្ញ ក្នុង​លោកិយ​នេះ​បាន​គួរ​ឯង​​ពិចារ​ណា​ស្ដាប់​មើល​ចុះ​។ និទាននេះមានក្នុងក្បួនបារាំងែសស។