រឿងព្រះធនិយថេរ និងនាយសមុហបញ្ជី
ថ្ងៃចន្ទ ទី16.ធ្នូ 2013.ម៉ោង 22:14

     រឿង​នោះ​មាន​សេច​ក្ដី​ថា កាល​ណោះ​មាន​ព្រះ​មហា​ថេរ​១​អង្គ​ឈ្មោះ​ព្រះ​ធនិយ​ថេរ ជា​កូន​អ្នក​ស្មូន​ឆ្នាំង​ថ្ងៃ​មួយ​ព្រះ​ថេរ​​នោះ ទៅ​ឆ​យក​ឈើ​ រាជ​ការ​អំពី​នាយ​​សមុហ​​បញ្ជី​​ថា​ បណ្ដា​ឈើ​ព្រៃ​ព្រឹក្សា​លតា​វល្លិ​ទាំង​ឡាយ​នោះ ព្រះ​បាទ​ពិម្ពិ​សារ​រាជ ស្ដេច​ទ្រង់​ព្រះ​សទ្ធា​​បាន​វេរ​ថ្វាយ​ដល់​ព្រះ​ ភិក្ខុ​សង្ឃ មាន​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ប្រ​ធាន​ហើយ​ឥឡូវ​អាត្មា​ភាព​ត្រូវ ការ​ឈើ​ធ្វើ​កុដិ ចូរ​អ្នក​ឯង​ចាត់​ចែង​ឈើ​​គ្រឿង​ទព្វ​សម្ភារៈ​អស់​នេះ​ដល់​អាត្មា​ភាព​ចុះ​។

បណ្ឌិតវក្កោ និដ្ឋិតោ

     រឿងបណ្ឌិតវគ្គនេះមានវត្ថុនិទាននៅច្រើនណាស់ យើងពុំឈ្នះនឹងពណ៌នាអោយពិស្ដារទៅ បានសំដែងមកតែប៉ុណ្ណេះ ជា​ន័យ​សង្ខេប​ទុក​ ជា​បែប អោយ​ចៅ​ឯង​គិត​មើល​ជា​គតិ​លោកយោគតាមហេតុដែលកើតឡើងមានឡើងតទៅខាង មុខទៀតចុះ។

ក្នុងបណ្ឌិតវគ្គ សន្មតចប់តែប៉ុណ្ណេះហោង

     បងអើយបណ្ឌិត លោកត្រិះរិះគិត អាការរាក់ជ្រៅ ផ្លូវណាចំរើន ក្រវើនត្រាច់ទៅ ផ្លូវណាមិនត្រូវ មិនត្រាច់ទៅ ត្រាច់។ ផលណាមកពាល់ ហេតុណាកើតផល ប្រាជ្ញប្រៀបផ្សំសាច់ ឆ្លុះកិច្ចឈ្លេចកល យល់មួយរំពេច សតិមិន ភ្លេច មិនភ្លាត់តាមភ្លើន។

បងអើយបណ្ឌិត លោកត្រិះរិះគិត អាការរាក់ជ្រៅ
ផ្លូវណាចំរើន ក្រវើនត្រាច់ទៅ ផ្លូវណាមិនត្រូវ
មិនត្រាចទៅត្រាច់។
ហេតុណាកើតផល ផលណាមកពាល់ ប្រាជ្ញប្រៀបផ្សំសាច់
ឆ្លុះកិច្ចឈ្លេចកល យល់មួយរំពេច សតិមិនភ្លេច
មិនភ្លាត់តាមភ្លើន។

     កូនសិស្សសួរគ្រូថា សូមទានរឿងគតិពាលគតិប្រាជ្ញ «ពាលនាំអោយកាច ប្រាជ្ញនាំអោយស្លូត»នោះខ្ញុំចូលចិត្ដ​ហើយ តែ​គតិ​មនុស្ស​ឆោត​ ល្ងង់​នោះ ក្ដី​ឃ្លាន​បាយ ឃ្លាន​មាន ឃ្លាន​ស្រលាញ់ ៣ប្រការនោះលោកគ្រូអធិប្បាយពុំទាន់ពិស្ដារ។ ក៏ឯកិរិយាឆោត​នោះ​អ្នកខ្លះ ពុំ​មាន​ក្ដី​ឃ្លាន ៣​ប្រការ​នោះ​ទេ តែ​នៅ​ឆោត​ក៏មានសូមទានអធិប្បាយតទៅទៀត។

     គ្រូតបថា «សេចក្ដីឆោតប៉ុន្មានៗនោះនៅរួមក្នុងគតិគ្មានសតិសម្បជញ្ញៈនេះឯង អ្នកគ្មានសតិបញ្ញានឹកពិចារណា​មើល​ហេតុ​មើល​បច្ច័យ​ មើល​ចុង មើល​ដើម​ផ្សំ​ហេតុ​ប្រើ​ផល អោយដល់គ្នាហើយ អ្នកនោះនៅក្នុងឆោតមិនលែង។ យើងសួរឯងវិញ បញ្ហា​ថា​អ្វី​ដែល​ជ្រៅ​ក្រៃ​លែង​ជ្រៅ អ្វី​រាក់​ក្រៃ​លែង​រាក់​នោះ​ ចូរ​ឯងសំដែងទៅមើល?។

     កូនសិស្សតបថា «ជ្រៅក្រៃលែងជ្រៅនោះ បានខាងព្រះញាណព្រះពុទ្ធ ឬព្រះសទ្ធម្មគម្ពីរភាព ឯរាក់ហើយ​ក្រៃ​លែង​រាក់​នោះ​បាន​ខាង​បញ្ញា​កូន​ក្មេង​»​។

     គ្រូឆ្លើយថា «អើ បញ្ញាកូនក្មេងតូចដូចទឹករាក់ពិត ក៏ឯជាតិទារកទាំងឡាយ បញ្ញានៅរាក់ សតិសម្បជញ្ញៈនៅពុំទាន់កើត​ឡើង​ក្លា​ហាន ទើប​ បាន​នៅ​ឆោត ឯង​ស្ដាប់​មើល​ចុះ ជាតិទារក ដែលយំកាលណាចាស់ៗ លោមបញ្ឆោតថា អាវ៉ាកុំយំ ភុយទឹកមាត់មក​លើបាត​ដៃ សឹម​ម៉ែ​វាយ​ អោយ​ ជួន​ណា​បញ្ឆោត​ថា​កុំ​យំ​ខ្លាចទីងមោងវាមកខាំ ជួនណាថា កុំដេកនៅលើគេ ក្រែងតាព្រេងចាក់ទឹកបាយលើ​ក្បាល ជួន​ណា​ថា កុំ​លេង​ អង្ករ​វា​មុខ​រឹង ចាស់​ៗ​បញ្ឆោត​យ៉ាង​នេះជាដើម។ ឯទារកគ្មានសតិសម្បជញ្ញៈយ៉ាងនេះ ទើបឆោតអោយចាស់ៗ បញ្ឆោត​បាន​។ ជាតិ​មនុស្ស​ ទាំង​ឡាយ​ដែល​ឆោត​នោះ ព្រោះ​ពុំមានសតិសម្បជញ្ញៈដូចទារកនោះឯង។ ក៏ឯក្ដីឃ្លាន ក្ដីប្រាថ្នារបស់មនុស្សនោះ ជា​ផ្លូវ​អោយ​អា​ពាល​វា បញ្ឆោត​បាន ដូច​សំដែង​មក​ហើយក្នុងពាល វគ្គខាងក្រោយ។