រឿងចចក ស្វានឆ្កែព្រៃ និងសិង្ហតោ
ថ្ងៃសៅរ៍ ទី30.សីហា 2014.ម៉ោង 10:15

     មានសត្វចតុប្បាត​៣​តួ​គឺ ចចក​១ ស្វាន​១ ឆ្កែ​ព្រៃ​១​។ ថ្ងៃ​មួយ​សត្វ​ទាំង​បី​ដើរ​ទៅ​ជា​មួយ​គ្នា គ្រា​កាល​នោះ​មាន​សិង្ហ​តោ​១ នៅ​ដើម​ផ្លូវ​បាន​ឃើញ​សត្វ​ទាំង​៣ មក​ដល់​សំណាក់​នៃ​ខ្លួន​ទើប​ហៅ​ទៅ​ថា ហៃ​ចៅ​ទាំង​៣ ទៅ​ណា​មក​ណា​ចូរ​ចូល​មក​​នេះ​សិន​។ ឯ​សត្វ​ទាំង​៣ បាន​លឺ​សិង្ហ​តោ​ហៅ​ចូល​ដូច្នោះ​ ក៏​ខ្លាច​ពុំ​ហ៊ាន​ប្រ​កែក ទើប​នាំ​គ្នា​ចូល​ទៅ​កាន់​សំណាក់​នៃ​សិង្ហ​តោ ដល់​ហើយ​ក៏​អោន​កាយ​គំនាប់​សិង្ហ​តោ​តាម​ធម្មតា​ខ្លួន​ជា​សត្វ​ទាប ទើប​សិង្ហ​តោ​សួរ​ទៅ​ថា «អើ​អ្នក​ឯង​រក​ស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​នោះ តើ​ជា​បាន​ប្រកប​ដោយ​អាហារ​បរិ​បូណ៌​រឺ​អត្ដ​ខាត់​ណាស់​ទៅ​?​។

     ឯ​សិង្ហ​តោ​បាន​លី​ដូច្នោះ ក៏​ក្រាប​ចាំ​នៅ លុះ​មេ​ក្ដាន់​មក​ដល់​ជិត ក៏​ស្ទុះ​ទៅ​ចាប់​បាន​ហើយ​ប្រហារ​មេ​ក្ដាន់​នោះ​ដល់​នូវ​មរណ​កាល ហើយ​កាត់​ជា​ភាគ​៤ ដាក់​នៅ​ទី១ ទើប​ហៅ​សត្វ​ទាំង​៣​អោយ​ចូល​មក​យក​ចំណែក​តាម​សញ្ញា​។ ឯ​សត្វ​ទាំង​ ៣​មាន​សេច​ក្ដី​ត្រេក​អរ​ដោយ​សម​ក្ដី​ប្រាថ្នា ទើប​នាំ​គ្នា​ចូល​ទៅ​កាន់​សំណាក់​សិង្ហ​តោ​ជា​មេ​ចំណែក​។

     សិង្ហ​តោ​នោះ​កាល​នឹង​ចែក​សោត ក៏​សួរ​ទៅ​កាន់​សត្វ​ទាំង​៣​នោះ​ថា «អើ​អ្នក​ទាំង​៣ ធម្មតា​សត្វ​ចតុប្បាទ​ក្នុង​លោកិយ​នេះ តើ​សត្វ​ឯ​ណា ជា​ស្ដេច​លើ​សត្វ​ទាំង​ពួង​? សត្វ​ទាំង​បី​ក៏​ជំរាប​ថា «សូន​ទាន​សតុ​ចតុប្បាទ​ក្នុង​លោក​នេះ គឺ​បុរាណ​ លោក​សន្មត​សត្វ​សិង្ហ គឺ​ព្រះ​តេជ​គុណ​នេះ​ហើយ​ជា​ស្ដេច​ឥសូរ កំពូល​លើ​ពួក​សត្វ​ចតុប្បាទ​ទាំង​ពួង​» អើ​បើ​អ្នក​ឯង​ថា យើង​នេះ​ជា​ស្ដេច​ពិត​ដូច្នេះ នោះ​ត្រូវ​បាន​ភាគ​១ ថា​សិង្ហ​តោ​ទាញ​យក​១ ដាក់​ទៅ​ខាង​ខ្លួន ហើយ​សួរ​ទៀត​ថា «អើ​អ្នក​ទាំ ង​៣ សត្វ​ក្នុង​លោក​កិយ​ដែល​មាន​ឈ្មោះ​ថា​ សិង្ហ​តោ​ៗ​នោះ តើ​មាន​សត្វ​ឯ​ណា​ឈ្មោះ​ស្រប​យ៉ាង​យើង​នេះ​ខ្លះ​?​។ សូម​ទាន​ ពុំ​មាន​សត្វ​ឯ​ណា​ឈ្មោះ​ត្រូវ​ត្រង់​នាម​ព្រះ​តេជ​គុណ​នេះ​ទេ​ទាន​»​។

     អើ​បើ​ដូច្នោះ យើង​ឈ្មោះ​សិង្ហ​តោ​នេះ​ត្រូវ​បាន​ភាគ​១ ថា​ហើយ​ក៏​ទាញ​យក​ភាគ ១​ ដាក់​ទៅ​ខាង​ខ្លួន ហើយ​សួរ​ទៅ​ម្ដង​ទៀត​ថា «សក្ដា​នុភាព កំលាំង​រិទ្ធ​តេជ​មាន​សត្វ​ពួក​ណា អាច​ហ៊ាន​ស្មើ​នឹង​យើង​នេះ​ដែរ​ហៈ​» ។ សូម​ទាន​ពុំ​មាន​ទេ មាន​ តែ​ព្រះ​តេជ​ព្រះ​គុណ​នេះ​ហើយ ជា​សត្វ​មាន​សក្ដា​​នុភាព​លើស​លែង​សត្វ​ពួក​ចតុប្បាទ​ក្នុងលោ​កិយ​នេះ​ឯង»​។

     អើ​បើ​ដូច្នោះ សក្ដា​នុភាព​យើង​នេះ ត្រូវ​បាន​ភាគ​១ ថា​ហើយ​ក៏​ទាញ​យក​ភាគ​ទី​៣​នោះ​ដាក់​ទៅ​ខាង​ខ្លួន​ហើយ​ថា​ភាគ​ទី​៤ ដែល​សល់​នេះ​ត្រូវ​បាន​ដល់​អ្នក​ឯង​ទាំង​៣ តួ​ហើយ​ តែ​យើង​តំកល់​ទុក​នៅ​ខាង​មាត់​រឺក្រ​ញ៉ាំ​ជើង​យើង អ្នក​ឯង​នាំ​គ្នា ​ចូល​មក​យក​ទៅ​អាស្រ័យ​ចុះ​។ ឯ​សត្វ​ទាំង​៣ កាល​បើ​លឺ​សិង្ហ​តោ​ពោល​ចែក​ភាគ​មិន​យុត្ដិ​ធម៌​ដូច្នោះ ក៏​ទោម​នស្ស​តូច​ចិត្ដ​ទី​ទៃ​ៗ​ ពុំ​បាន​ចូល​ទៅ​យក​ចំណែក​១ ដែល​ត្រូវ​បាន​ខ្លួន​នោះ​ឡើយ ព្រោះ​ខ្លាច​ក្រ​ញ៉ាំង​ជើង និង​ចង្កូម​សិង្ហ​តោ​នោះ​ទើប​នាំ​គ្នា​ក្រោក​ដើរ​ចេញ​ទៅ​កាន់​លំនៅ​អាត្មា​ទី​ទៃ​ៗ បាន​សេច​ក្ដី​ក្ដៅ​ចិត្ដ ដោយ​បង់​កំលាំង បង់​ព្យា​យាម​ដែល​ខ្លួន​ទៅ​ដេញ​សត្វ​មក​អោយ​គេ បាន​ហើយ​ពុំ​បាន​ចំ​ណែក​នោះ​ឯង។ រឿង​និទាន​នេះ​ឯង​ស្ដាប់​យក​ជា​គតិ​ដូច​ម្ដេច ចូរ​ប្រៀប​ប្រា យ​ទៅ​មើល​។

     កូនសិស្ស​តប​ថា រឿង​និទាន​នេះ បាន​សេច​ក្ដី​ប្រៀប​ដូច​មនុស្ស​អ្នក​ក្រី​ក្រ​លំបាក​គ្មាន​ដើម​ទុន ហើយ​ទៅ​ចូល​រក​ស៊ី​ធ្វើ​ការ​ចូល​ហ៊ុន នឹង​លោក​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​មាន​យស​ស័ក្ដិ​ជា​ធំ ជា​មនុស្ស​អធម៌​ឥត​ក្ដី​អៀន​ខ្មាស​បាប​ខ្លាច​បាប ប្រ​ព្រឹត្ដ​ យក​តែ​ប្រ​យោជន៍​ឯង មិន​អាណិត​ដល់​គ្នា​ជា​អ្នក​តូច​ទាប​នោះ​ឡើយ​​ សំដែង​យក​អំណាច មក​កោង​សង្កត់​អ្នក​តូច​ដូច​សត្វ​សិង្ហ​តោ​កោង​សង្កត់​សត្វ ៣​តួ​នោះ​ឯង​។ អ្នក​តូច​ណា​ទៅ​រក​ស៊ី​ជា​មួយ​នឹង​អ្នក​ធំ ជា​មនុស្ស​អធម៌ យ៉ាង​សត្វ​សិង្ហ​តោ​នោះ​​ហើយ ក៏​នឹង​បាន​ក្ដី​ក្ដៅ​ចិត្ដ​ជា​ខាង​ក្រោយ ដូច​សត្វ​ស្វាន​ចចក​ឆ្កៃ​ព្រៃ​នោះ​ឯង​មិន​លែង​ឡើយ​។

     សិង្ហអើយសិង្ហតោ ជាមហាលោភោ អិតក្ដីការុណ្យ លោភយកតែឯង មិនបែងភាគហ៊ុន អាងខ្លួនមានបុណ្យ រំលោភបំពាន។ អ្នកទាបអិតទុន យកខ្លួនចូលហ៊ុន ផងនឹងអ្នកមាន ខំស៊ូតត្រុក ខំរុកខំរាន ដល់បានគេគ្មាន ចែកហ៊ុនឡើយណា។ សិង្ហតោចែកបែង គេមួយបីឯង នៅក្លែងអិច្ឆា អោយហើយតែទុក នៅមុខអាត្មាសត្វណានឹងក្លា ចូលយកភាគបាន។

សិង្ហអើយសិង្ហតោ ជាមហាលោភោ អិតក្ដីការុណ្យ
លោភយកតែឯង មិនបែងភាគហ៊ុន អាងខ្លួនមានបុណ្យ
    រំលោភបំពាន។  
អ្នកទាបអិតទុន យកខ្លួនចូលហ៊ុន ផងនឹងអ្នកមាន
ខំស៊ូតត្រុក ខំរុកខំរាន  ដល់បានគេគ្មាន
  ចែកហ៊ុនឡើយណា។  
សិង្ហតោចែកបែង គេមួយបីឯង នៅក្លែងអិច្ឆា
អោយហើយតែទុក នៅមុខអាត្មា សត្វណានឹងក្លា
  ចូលយកភាគបាន។  

ចប់តំរារកស៊ីខុសទី៣
រឿងកណ្ដុរស្រុក និងកណ្ដុរព្រៃ

     មាន​សត្វកណ្ដុរ ២​តួ​ជា​សំលាញ់​នឹង​គ្នា កណ្ដុរ​១​នៅ​ក្នុង​ផ្ទះ កណ្ដុរ​មួយ​នៅ​ព្រៃ​។ ថ្ងៃ​មួយ​កណ្ដុរ​ផ្ទះ​បបួល​កណ្ដុរ​ព្រៃ​ជា​ការ​សប្បាយ តាម​ភាសា​ជា​មិត្ត​នឹង​គ្នា កាល​ដែល​កំពុង​បរិ​ភោគ​ចំនី​នោះ បាន​លឺ​សូរ​មនុស្ស​គេ​គោះ​ទ្វារ គោះ​បង្អួច​លាន់​ម៉ុង​ម៉ាំ ង​ កណ្ដុរ​ទាំង​ពីរ​ក៏​កើត​ក្ដី​កត់​ស្លុត​ភិត​ភ័យ មើល​ឆ្វេង​ស្ដាំ ហើយ​សំងំ​ស៊ី​ទៅ​ទៀត លុះ​ស៊ី​ទៅ​ក៏​លឺ​សព្ទ​សន្ធឹក​ជើងម​នុស្ស​ដើរ​ចូល​មក កណ្ដុរ​ទាំង​ពីរ​ក៏​រិត​តែ​ភិត​ភ័យ​ឡើង​ទៀត រក​តែ​ផ្លូវ​នឹង​គេច​រត់ កាល​ដែល​អាស្រ័យ​ស៊ី​លៀង​នោះ​ក៏​ពុំ​មាន​អោ​ជា​រស​ពិសា​ឡើយ ព្រោះ​ក្ដី​ភ័យ​ខ្លាច​ក្រែង​មនុស្ស រឺ​សត្វ​ឆ្មា​វា​យាយី ម៉្លោះ​ហើយ​ក៏​ស៊ី​បន្ដិច​បន្ដួច​បន្ទាន់​ពេល រត់​ទៅ​កាន់​លំ​នៅ​អាត្មា​ទី​ទៃ​ៗ​។

     ថ្ងៃ​ក្រោយ កណ្ដុរ​ព្រៃ​បបួល​កណ្ដុរ​ផ្ទះ​ទៅ​ស៊ី​លៀង​ឯ​ទី​វាល​ស្រែ​ព្រៃ​វិញ ឯ​គ្រឿង​ម្ហូប​ចំនី​របស់​កណ្ដុរ​ព្រៃ​នោះ​ពុំ​សូវ​ល្អ ព្រោះ​ជា​ជាតិ​អ្នក​ថោក​ទាប កាល​ដែល​បរិ​ភោគ​នោះ​ពុំ​មាន​មនុស្ស​សត្វ​ណា​ដើរ​ទៅ​ជិត​ខាង​នាំ​អោយ​ភ្ញាក់​ផ្អើល​ឡើយ កណ្ដុរ​ទាំង​ពីរ​ស៊ី​លៀង​ដោយ​សប្បាយ ដរាប​ដល់​ឆ្អែត​ស្កប់​ស្កល់​រៀង​ខ្លួន​។ លុះ​រួច​ការ​ស៊ី​លៀង​ហើយ កណ្ដុរ​ផ្ទះ​និយាយ​ចំអក​ត្មះ​តិះ​ដៀល​ថា «ម្ហូប​ចំនី​របស់​មិត្រ​ឯង​នេះ អន់​ទាន់​ទាប​ភាព​អ្នក​ព្រៃ ដោយ​ក្ដី​ពុំ​ចេះ​ចាត់​ចែង​អោយ​ល្អ​ដូច​អ្នក​ស្រុក​ឡើយ ស៊ូ​ម្ហូប​ចំនី​ខ្ញុំ​ឯង​នេះ​មិន​បាន​ទេ​»​។

     ឯ​កណ្ដុរ​ព្រៃ​ក៏​តប​ថា «មែន​ហើយ​មិត្រ​ឯង​ថា​នោះ ក្នុង​ថ្ងៃ​មុន ខ្ញុំ​បាន​ទៅ​ទទួល​ទាន​ភោជ​នា​ហារ​របស់​មិត្រ​ឯង ឯ​ម្ហូប​ចំនី​មិត្រ​ឯង​សុទ្ធ​សឹង​តែ​ល្អ​ៗ តែ​លេប​ទៅ​ស្ទើរ​ស្ទះ​បំពង់​ក​ស្លាប់​ជា​ម្ដង ស៊ី​ទាំង​ភ័យ ទាំង​ភិត​បាត់​រស​ឆ្ងាញ់​ពិសា​ក្នុង​ការ​លៀង​នោះ​ ឯ​ម្ហូប​ចំនី​របស់​ខ្ញុំ​អន់​ទាន់​ទាប​ពិត តែ​បរិ​ភោគ​ទៅ​អិត​ក្ដី​តក់​ស្លុត​ភិត​ភ័យ គិត​យល់​ថា​វិសេស​ជាង​ចំនី​ល្អ​ចំនី​ខ្ពស់ ព្រោះ​អិត​មាន​ក្ដី​តក់​ស្លុត​ជា​អារម្មណ៍​នាំ​អោយ​ស៊ី​បាយ​មិន​បាន​នោះ​ឯង រឺ​មិត្ដ​ឯង​យល់​ថា​ចំនី​នរ​ណា​វិសេស​លើស​ចំនី​នរ​ណា​»​។ ឯ​កណ្ដុរ​ផ្ទះ​លឺ​ដូច្នោះ​ក៏​ពុំ​អាច​តប​ថា​អ្វី​ទៅ​ទៀត​ឡើយ ហើយ​ក៏​លា​កណ្ដុរ​ព្រៃ​វិល​ទៅ​កាន់​លំ​នៅ​​អាត្មា​វិញ​ហោង​។ រឿង​និទាន​នេះ​បាន​ជា​គតិ​យ៉ាង​ណា​ឯង​ថា​ទៅ​មើល​។

     កូន​សិស្ស​ឆ្លើយ​តប​ថា រឿង​នេះ​បាន​គតិ​ដូច​មនុស្ស​បរិ​ភោគ​អាហារ ដែល​កើត​ឡើង​ដោយ​ផ្លូវ​សម្មា​អាជីវៈ​និង​ផ្លូវ​មិច្ឆា​អា​ជីវៈ​ គឺ​បុគ្គល​ណា​ស្វែង​រក​ស៊ី​ដោយ​ការ​ខុស​គន្លង​ធម៌ មាន​លួច​ប្លន់​ឆ​កុហក​ជា​ដើម ហើយ​បាន​វត្ថុ​នោះ​មក​កាល នឹង​បរិ​ភោគ​ក៏​មាន​វប្បដិ​សារី​រលឹក​ឃើញ​នូវ​អំពើ​ ដែល​ខ្លួន​ប្រ​ព្រឹត្ដ​អា​ក្រក់​នោះ ក៏​កើត​ក្ដី​ក្ដៅ​ក្រហាយ​ចិត្ដ​ភិត​ស្លុត​ឡើង វត្ថុ​នោះ​ទោះ​ជា​ល្អ​ជា​ប្រ​ពៃ​យ៉ាង​ណា ក៏​ទៅ​ជា​អិត​អោ​ជា​រស ដូច​គ្នា​នឹង​វត្ថុ​ដែល​កណ្ដុរ​ផ្អះ​ដែល​លួច​គេ​ស៊ី​នោះ​ឯង ឯ​វត្ថុ​របស់​កណ្ដុរ​ព្រៃ​ជា​វត្ថុ​ពុំ​ល្អ ​តែ​បរិ​ភោគ​ទៅ​អិត​ក្ដី​ក្ដៅ​ក្រ​ហាយ​តក់​ស្លុត​នឹង​អារម្មណ៍​អ្វី ព្រោះ​វត្ថុ​នោះ​កើត​ដោយ​ផ្លូវ​សម្មា​អា​ជីវៈ បាន​មក​ដោយ​ធម៌​មែន បុគ្គល​ណា​ស្វែង​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ លះ​ក្ដី​កោង​ឆ​រឺ​លួច​ប្លន់​គេ រឺ​លះ​បង់​ផ្លូវ​ជំនួញ​ទាំង​៥​ប្រការ​មាន​លក់​ដូរ​គ្រឿង​ប្រ​ហារ​ជា​ដើម វត្ថុ​ដែល​បាន​មក​ដោយ​ធម៌ មាន​ប្រកប​ការ​ធ្វើ​ស្រែ​ចំការ​ជា​ដើម ហើយ​កាល​នឹង​បរិ​ភោគ​ក៏​អិត​មាន​ក្ដី​វិប្បដិ​សារី ភិត​ភ័យ​ដោយ​អារម្មណ៍​ឯ​ណា​មួយ​ឡើយ ម្លោះ​ហើយ​សេច​ក្ដី​សុខ កាយ​សប្បាយ​ចិត្ដ​ក៏​មាន​ឡើង ទោះ​វត្ថុ​នោះ​ពុំ​ឆ្ងាញ់​ពិសា​ក្ដី​ ក៏​កើត​មាន​រស​ពិសា​ឡើង ដូច​វត្ថុ​របស់​កណ្ដុរ​ព្រៃ​នោះ​ឯង​។