១៩ ចាញ់កលស្នេហា
ថ្ងៃសៅរ៍ ទី24.កញ្ញា 2016.ម៉ោង 7:55

កន្លះ​ខែ​ក្រោយ​មក​ទៀត​ នាង​មណី​មាន​ពេល​និយាយ​គ្នា​យ៉ាង​ស្រួល​ជា​មួយ​បំរុង​ដែល​នាង​បាន​ស្គាល់​លើ​ដំបូល​ទូក​។ នាយ​បំរុង​ក្រលេក​​មើល​នាយ​អាយ​ក្រែង​ឃើញ​អ្នក​អែ​ទៀត​ រី​អែ​នាង​ខត្ដិ​យាណី​រំភើ​បញាប់​ញ័រ​ក្រៃ​ពេក​ ដោយ​បាន​ឃើញ​បុរស​នេះ​។ នាង​ស្ទុះ​ទៅ​ចាប់​ដៃ​បុរស​និយាយ​ខ្សឹប​ៗ​ថា​ :

- ម៉េចបងភ្លេចអូនហើយរឺនៅ ?
- ទេ ! ខ្ញុំមិនភ្លេចទេ
- បងមានរៀបចំរត់ទេ ?
- រៀបចំស្រេចអស់ហើយ
- អញ្ចឹង​រឺ​? ប្អូន​ត្រេក​អរ​ណាស់​។ ប្អូន​មិន​អាច​រស់​នៅ​ក្នុង​ច្រវាក់​ដូច្នេះ​ទេ​
- តែ​ប្រ​ហែល​បី​ថ្ងែ​ទៀត ពួក​វា​ទៅ​ទន្លេ​ទិញ​ត្រី​ហើយ​ នៅ​សល់​ក្នុង​បន្ទាយ​តែ​បួន​ដប់​នាក់​ទេ​ គ្មាន​អ្នក​ណា​ច្រើន​ទេ​​
- ចុះ​បងអែងទៅទេ ?
- ទៅ ! ប៉ុន្ដែ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ខ្ញុំ​រត់​មក​វិញ​
- ចុះអ្នកយាម ?
- ហ៊ី​! ពួក​អាមោឃ​អស់​នេះ​នោះ​ ខ្ញុំ​អាច​កុហក​វា​ថា​ខ្ញុំ​ឈឺ​ទៅ​មិន​រួច​។ ដល់​យប់​យើង​នាំ​គ្នា​រត់​
- ខ្ញុំរត់មិនរួចទេ
- យើងជិះសេះ

ថា​បាន​តែ​ប៉ុណ្ណោះ​ នាយ​បំរុង​ឃើញ​ទាហាន​ម្នាក់​ដើរ​មក​ជិត​បុរស​ ធ្វើ​ជា​លើក​ចាន​បាយ​របស់​នាង​មណី​យក​ទៅ​លាង​ហើយ​ដើរ​ចេញ​ទៅ​ រាត្រី​នោះ​ស្ងាត់​ឈឹង​។ ពល​រេហ៍​ទាំង​ឡាយ​ចេញ​ដំណើរ​ទៅ​បាត់​អស់​ សល់​តែ​បួន​ដប់​នាក់​ចាំ​កន្លែង​ ហើយ​មាន​នាទី​យាម​ព្រះ​នាង​ខត្ដិ​យា​ណី​ នាយ​បំរុង​តុប​តែង​ខ្លួន​យ៉ាង​អង់​អាច​។​ បុរស​សៀត​កាំ​បិត​ស្នៀត​មួយ​នៅ​ចង្កេះ​ ជិត​ដាវ​មួយ​យ៉ាង​វែង​។ បុរស​ចាប់​យក​កូន​សោ​ច្រវាក់​ពី​​កន្លែង​មានន្ទ​យក​ទៅ​ចាក់​។ មិន​យូរ​ប៉ុន្មាន​ ព្រះ​នាង​បាន​រួច​ពី​ចំណង​។

បុរស​កាន់​ដៃ​នាង​រត់​កាត់​ជុំរំ​ខ្មាំង​។ សេះ​មួយ​យ៉ាង​ធំ​ដាក់​អាន​ស្រេច​រង់​ចាំ​គេ​។ ដល់​ហើយ​មានព​លោត​លើ​ខ្នង​សេះ​ភ្លែត​ ហើយ​អោន​ខ្លួន​មក​ចាប់​នាង​ ស្ទួយ​លើក​ឡើង​។ អាជ​នេយ្យ​ក៏​បំផាយ​វឹង​យ៉ាង​លឿន​ស្លុង​ក្នុង​ទី​ងងឹត​។ ​អ្នក​យាម​រហ័ស​ដូច​ព្រួញ​ស្រែក​វ៉ាស​ឡើង​ស្ទុះ​រត់​ទៅ​ចាប់​មុខ​សេះ​ង៉ក់​។ នាយ​បំរុង​កាប់​ផូង​ដួល​ខ្ពោក​។​ សេះ​ក៏​បោល​វឹង​ទាហាន​បួន​នាក់​ក៏​ស្ទាក់​ជាប់​ទៀត​។ សេះ​រេ​ចុះ​ឡើង​ ដាវ​នាយ​បំរុង​ និង​ដាវ​ទាហាន​ក៏​លាន់​លឺ​ចែស​ៗ​។ សេះ​រេ​ចុះ​ រេ​ឡើង​រត់​វឹង​ទៅ​ទៀត​ ខាង​ទាហាន​ក៏​រត់​តាម​ពុំ​ទាន់​ឡើយ​។

ទាន​ហាន​ទាំង​ពីរ​ក៏​ចូល​ទៅ​តាម​។ អ្នក​ឃើញ​ស្ងាត់​ រួច​ងងឹត​ស្លុង​។ បុរស​ស្ទាប​ៗ​ចូល​ទៅ​។ រូង​កាន់​តែ​ជ្រៅ​ទៅ​ៗ​។ ដៃ​ដែល​ស្ទាប​ក៏​បះ​ឃើញ​មាត់​ទ្វារ​ដែល​ទើប​នឹង​បើក​។ ផុត​ពី​មាត់​ទ្វារ​នេះ​ ស្រាប់​តែ​មាន​ពន្លឺ​ចង្កៀង​ប្រេង​កាត​ភ្លឺ​រន្ទាល​ពី​បន្ទប់​ខាង​ក្នុង​មក​។ ទាហាន​ទាំង​ពីរ​ដក​ដាវ​ប្រថុយ​ចូល​ទៅ​ទៀត​។ អ្នក​បាន​ឃើញ​រូង​នោះ​ធំ​ មាន​តុ ជើង​ម៉ា​ ស្អាត​ស្អំ តែ​មាន​ពីង​ពាង​ព័ទ្ធ​ដោយ​អន្លើ​ បង្ហាញ​អោយ​ឃើញ​ថា​ គ្មាន​មនុស្ស​នៅ​ឡើយ​។ គេ​ព្រឺ​ក្បាល​ខ្ញាក​ៗ​ទាំង​ពីរ​នាក់​ តែ​ប្រុង​ខ្លួន​ជា​និច្ច​។ ទាហាន​ម្នាក់​ទៅ​លើក​យក​ចង្កៀង​មួយ​មក​ដើរ​លប​ៗ​មើល​នាយ​អាយ​រក​ច្រក​ទៅ​​មុខ​ទៀត​។ លុះ​ទៅ​ដល់​តុ​តូច​មួយ​នៅ​កៀន​ឃើញ​មាន​សំបុត្រ​មួយ​សរ​សេរ​ថា​ "ដើរ​បី​ជំហាន​ពី​តុ​នេះ​ទៅ​ខាង​ឆ្វេង​ នឹង ​ឃើញ​ពាង​ទឹក​មួយ​ លើ​ក​ពាង​ទឹក​នោះ​ឡើង នឹង ឃើញ​សំបុត្រ​មួយ​ទៀត​ដែល​អាច​នាំ​ផ្លូវ​ទៅ​មុខ​ទៀត​ក្នុង​រូង​នេះ"​។

ទាហាន​ទាំង​ពីរ​អរ​ផង​​ភ័យ​ផង​ ក៏​ងាក​ទៅ​ខាង​ឆ្វេង​ឃើញ​ពាង​ទឹក​មួយ​មែន​។ ជន​ទាំង​ពីរ​ស្ទុះ​ទៅ​លើក​ពាង​នោះ​ឃើញ​សំបុត្រ​មួយ​ទៀត​ សរ​សេរ​មិន​ដឹង​ពី​រាជ​ណា​មក​ទេ​ អក្សរ​រលុប​លែង​ចង់​ច្បាស់​អស់​ទៅ​ហើយ​។ បើក​សំបុត្រ​ឡើង​ឃើញ​អក្សរ​ដាក់​ថា : «ដើរ​ស្រប​តាម​ជញ្ជាំង​ទៅ​ខាង​ស្ដាំ​ឃើញ​បំពង់​រិស្សី​មួយ​។​ នៅ​លើ​បំពង់​រិស្សី​នោះ​មាន​ចង្កៀង​។ លើក​ចង្កៀង​នោះ​ចេញ​ យក​បំពង់​រិស្សី​​នោះ​មក​ទាញ​ អ្នក​នឹង​ឃើញ​កូន​សោ​មួយ​។ យក​កូន​សោ​ទៅ​ចាក់​ចំ​រន្ធ​ដែល​អ្នក​ឈរ​​លើក​ចង្កៀង​នោះ​អែង នោះ​អ្នក​នឹង​ទៅ​ដល់​បន្ទប់​មួយ​ ដែល​មាន​គ្រែ​មាស​សំរាប់​ដេក​»​។

ទាហាន​ទាំង​ពីរ​ក៏​ធ្វើ​តាម​ ស្រាប់​តែ​ឃើញ​ដូច​សំបុត្រ​មែន​។ លុះ​យក​សោ​ទៅ​ចាក់​បើក​ឡើង​ក៏​ឃើញ​មាន​ជន្ដើរ​មួយ​ចុះ​ទៅ​ក្រោម​ទៀត​។ បុរស​ទាំង​ពីរ​ចុះ​ទៅ​ក្នុង​បន្ទប់​ខាង​ក្រោម​អិត​បង្អង់​។ បន្ទប់​នោះ​មាន​ចង្កៀង​ប្រេង​កាត​ភ្លឺ​ដូច​បន្ទប់​ខាង​លើ​ដែរ​។ បុរស​ឃើញ​គ្រែ​មាស​មែន​ អ្នក​ត្រេក​អរ​ក្រៃ​ពេក​និយាយ​ខ្សឹប​គ្នា​ថា​​:

- វារត់ទៅណាមិនឃើញ កតអែងយល់ថាម៉េច ?
- យើងនៅក្នុងអន្ទាក់វាហើយ តោងប្រុងខ្លួនអោយមែនទែន។ ឡំអែងខ្លាចរឺ?
- ហ៊ី ! ទៅខ្លាចអី កតអែងមិនស្គាល់ចិត្ដយើងទេ
- យើ​! កន្លែង​នេះ​ សុទ្ធ​តែ​មាស​ពេជ្រ​សំបើម​ណាស់​។ គឺ​ញើស​ក្អែល​ឈាម​រាស្រ្ដ​ ពួក​វា​យក​មក​លាក់​នៅ​ទី​នេះ​។ ហ៊ឹស​! គិត​ទៅ​អានិត​រាស្រ្ដ​ណាស់​ គេ​អារ​ក​ហុត​ឈាម​រាល់​តែ​ថ្ងៃ​ នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត​។ រួច​មាន​ខ្លះ​នោះ​ ឆ្កួត​ថា​អានិត​គេទៀត​។ អោ​! ជំងឺ​ខ្មែរ​អ្វី​ក៏​ធ្ងន់​ម៉្លេះ​ទេ​។ ជាតិ​ជិត​រលាយ​ទៅ​ដោយ​សារ​ពួក​និគ្រន្ដ​ទាំង​នេះ ​នៅ​តែ​ខ្មែរ​មិន​ទាន់​ភ្ញាក់​ខ្លួន​ទៀត​?
ទឹកមុខជនទាំងពីរឡើងក្រៀមក្រោះគួរអានិតក្រៃពេក
* បញ្ហាខ្មែរត្រូវគេជញ្ជាក់ឈាម
* បញ្ហាខ្មែរត្រូវមនុស្សភាគតិចសង្កត់សង្កិន
* បញ្ហា​ខ្មែរ ដែល​ក្រ​វេទនា​រហេម​រហាម​ គ្មាន​បាន​ដោះ​ស្រាយ​សោះ​ ហើយ​ហាក់​ដូច​ជា​ជំពាក់​ស្មុគ​ស្មាញ​ណាស់​រក​ផ្លូវ​ដោះ​ស្រាយ​មិន​រួច ដោយ​រាស្រ្ដ​ហាក់​គ្មាន​ភ្ញាក់​រលឹក​សោះ​ក្នុង​រឿង​ជាតិ​។
នាយកត​ និង​នាយ​ឡំ​ក្រលេក​មើល​ឆ្វេង​ស្ដាំ​ឃើញ​មាន​តុ ទូ​ និង​គ្រឿង​ប្រដាប់​ផ្សេង​ៗ​ ច្រើន​ជា​អនេក​ដែល​សុទ្ធ​សឹង​តែ​វត្ថុ​មាន​តំលៃ​។ ជន​ទាំង​ពីរ​ដាក់​ចង្កៀង​ ឡើង​អង្គុយ​លើ​គ្រែ​ ត្រ​ចៀក​ប្រុង​ស្ដាប់​សូរ​បណ្ដើរ​មាត់​ជជែក​បណ្ដើរ​
នាយកតនិយាយខ្សឹបៗថា
- យើង​ដេក​លើ​គ្រែ​នេះ​ហើយ​ លប​ចាំ​ព្រឹក​ស្អែក​ដល់​មាន​ពន្លឺ​ស្រួល​បួល​យើង​ដើរ​មើល​ទី​នេះ​អោយ​សព្វ​គ្រប់​ទៅ​ទៀត​
- អឺ ! បើដូច្នោះកតអែងយាម ដល់ពាក់កន្ដាលអធ្រាត្រយើងយាមវិញម្ដង
- យល់ព្រម !
ក្នុង​មួយ​វិនាទី​នោះ ស្រាប់​តែ​គ្រែ​ភ្លាត់​ខាង​ក្រោម​ ជន​ទាំង​ពីរ​រមៀល​ដូច​ដុំ​ដី​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មួយ​យ៉ាង​ជ្រៅ​ដាច់​ស្រយាល​ងងឹត​ អិត​មើល​ឃើញ​អ្វី​ត្រ​ជាក់​ដូច​សំរិទ្ធ​
តើជនទាំងពីរស្លាប់ រឺ រស់ ?
គាប់​ជួន​រដូវ​នោះ​ជា​រដូវ​វស្សា​ ភ្លៀង​ធ្លាក់​ញឹក​ញយ​អន្ដូង​ដែល​នាយ​កត​ និង​នាយ​ឡំ​បាន​ធ្លាក់​នោះ​មាន​ទឹក​។ ដោយ​ដឹង​ខ្លួន​ធ្លាក់​ខ្ពោក​ទៅ​ក្នុង​ទឹក​លឺ​សូរ​គ្រាំ ​នាយ​កត​ប្រវេ​ប្រ​វា​អោប​នាយ​ឡំ​​ដែល​ធ្លាក់​ទៅ​មុន​ ច្រ​បូក​ច្រ​បល់​ក្នុង​ទឹក​ដែល​ហូរ​តាម​រូង​មួយ​ធំ​ចុះ​ទៅ​ចំហៀង​ម្ខាង​
នាយកតនិយាយថា
- អើវើយ ! វាប្រុងសំលាប់យើងមែន
នាយឡំសើច
- យើងមិនទាន់ស្លាប់ទេ !
- អឺ អែងថាប្រុងណាស់ដែរ
- គង់តែភ្លាត់ស្នៀតបាន !
- ហាស ៗ ហួសចិត្ដពេក ! អញនឹកថា យើងនៅក្នុងអន្ទាក់វា អីលូវនៅមែន !
- រងាណាស់វើយ ! យើងនាំគ្នាទៅតាមខ្សែទឹកទៅរឺ ?
- ទេ ! កុំទាន់អាលទៅណាប្រយ័ត្នគ្រោះទៀត
- ចុះធ្វើយ៉ាងណា ?
នាយកតគ្រវីក្បាល
- រង់​ចាំ​មើល​ហេតុ​ការណ៍​សិន​! មិន​បាន​ទេ មី​ខត្ដិ​យាណី​នេះ​វា​ប្រសប់​សំលាប់​មែន​! វា​ចេះ​ប្រមូល​យើង​អោយ​មក​នៅ​ក្នុង​ត្រក​ដូច​ត្រី​!
នាយឡំសើចយ៉ាងរីករាយ
- អញសប្បាយចិត្ដនឹងស្លាប់ដែរ ព្រោះចាញ់អុបាយកលស្រ្ដី !
- អើល្មមមុជទឹកនឹងចានទាបសំលាប់ខ្លួនដែរ ! ហាៗ . . .
នាយកតគំហកថា
- ឆ្កួត ! មើលយើងរាវមើលខាងស្ដាំ អែងមើល ទឹកវាហូរពីណា?
- អៃយ៉ា ! មាន​រូង​ធំ​ណាស់​វើយ​! ប្រ​ហែល​ជា​ហូរ​មក​ពី​កំពូល​ភ្នំ​ស្វាយ​នេះ​អែង​
- បើ​ដូច​នោះ យើង​មាន​តែ​ផ្លូវ​បណ្ដោយ​ខ្លួន​អោយ​ហូរ​ចុះ​ទៅ​ស្ទឹង​ក្រោម​ រឺ​ យើង​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ក៏​បាន​! យ៉​! វា​មិន​ទាន់​អស់​ផ្លូវ​អែណា​?
នាយឡំសើចម្ដងទៀត
- អញដូចមិនទាន់ចង់ទៅណាសោះ គឺចង់ឡើងទៅលើ មើលគន្លឹះគ្រែអន្ដរធាននេះម្ដងទៀត
នាយកតឆ្លើយកាត់ភ្លាមថា
- ឆ្គួត ! ឡើងអែណារួច អន្ដូងនេះជ្រៅណាស់ណ៎ា !
- វា​ចង់​សំលាប់​យើង​។ មុន​នេះ​អន្ដូង​នេះ​សុទ្ធ​តែ​ថ្ម​។ វា​ស្មាន​ថា​យើង​ស្លាប់​ហើយ​មើល​ទៅ​! យី​! ស្រ្ដី​តិរច្ឆាន​នេះ​ពូ​កែ​ណាស់​!
ភីញ​! វត្ថុ​អ្វី​មួយ​យ៉ាង​ធ្ងន់​ធ្លាក់​មក​ពី​លើ​ជន​ទាំង​ពីរ​ ដែល​កំពុង​និយាយ​គ្នា​។ ទឹក​បែក​ខ្ចាយ​ព្រោង​។ នាយ​កត​លាន់​មាត់ «​ង៉ឹក​»​​។ នាយ​ឡំ​លាន់​មាត់​ស្រែក​ «​វ៉ាស​»​។ នាយ​កត​និយាយ​យ៉ាង​ញាប់​ថា​
- ស្អី ៗ ៗ ?
វត្ថុ​ដែល​ធ្លាក់​មក​ពី​លើ​ងើប​ឡើង​។ នាយ​ឡំ​ស្ទុះ​ភ្លែត​ទៅ​លើក​ឡើង​ហើយ​ស្រែក​ថា
- អៃយ៉ា ! កតមនុស្ស ! មនុស្សវើយ !
- អីមនុស្សរឺ ? អ្នកណាហ្នឹង ?
នាយកតចាប់សក់ក្បាលបុរសថ្មីលើកឡើង នាយឡំចាប់ដៃទាំងពីរជាប់សួរថា
- ហាសៗ ! ពូអែងមកពីណា ?
បុរសថ្មីឈ្លក់ទឹកផង ដោយភ័យផង ឆ្លើយរដឹបរដុបថា
- បាទ . . . បាទ . . . ខ្ញុំបាទ . . . ទាន !
ថា​តែ​ប៉ុណ្ណោះ នាយ​កត​ដាល់​នាយ​បំរុង​មួយ​ដៃ​ផូង​។ នាយ​បំរុង​ដួល​ផ្កាប់​ផ្ងារ​ជ្រមុជ​ទៅ​ក្នុង​ទឹក​។ នាយ​ឡំ​ស្រង់​លើក​ឡើង​ វាត់​មួយ​ដៃ​ទៀត​លាន់​លឺ​ប៉ែស​។ នាយ​បំរុង​ស្រែក​
- អូយ !
ងើបឡើងភ្លាម នាយបំរុងផ្លាស់សំលេងនិយាយយ៉ាងនឹងនួនថា
- ឈប់​មិត្ដ​ជា​ទី​ស្នេហា​ទាំង​ពីរ​។ ក្នុង​ពេល​នេះ​ប្រាកដ​ជា​ខ្ញុំ​ស្លាប់​មិន​ខាន​។ ប៉ុន្ដែ​មុន​នឹង​ស្លាប់​ ខ្ញុំ​សូម​ជជែក​ជា​មួយ​មិត្ដ​ទាំង​ពីរ​អោយ​បាន​បន្ដិច​សិន​។
នាយកតឡូឡាថា
- អើជជែកទៅ ! ថាទៅ ! អស់កិច្ចកាលណា ចាំអញអារកអោយឃើញជាក់ស្ដែង
នាយឡំសង្កត់ធ្មេញនិយាយថា
- ហ៊ឹស​ អញ​មិន​ចង់​អោយ​វា​និយាយ​បាន​បី​ម៉ាត់​ទៀត​ទេ​! អាក្បត់​គ្នា​អែង​ដូច​នេះ​។ អញ​ចង់​តែ​ពុះ​ក្បាល​វា​ជា​ពីរ​មើល​ខួរ​ក្បាល​វា​អោយ​ច្បាស់​ ខួរ​អី​ក៏​អាក្រក់​ម៉្លេះ​ ខួរ​ខ្ញុំ​គេ ខួរ​បង្កង​។
កតរាដៃ ពោលថា
- ឈប់ទុកអោយវានិយាយចុះ
នាយ​បំរុង​លេប​ទឹក​មាត់​ក្អឿក​ៗ ប្រឹង​ទប់​ស្មារ​តី​និយាយ​មួយ​ៗ​ថា :
- ក្នុង​ពេល​នេះ​ ខ្ញុំ​បាន​ធ្វើ​ខុស​មែន​​! ខ្ញុំ​បាន​ក្បត់​មិត្ដ​ទាំង​អស់​គ្នា​មែន​ ខ្ញុំ​ទទួល​ថា​ខ្ញុំ​ខុស​ពេញ​ទី​! ដូច​មិត្ដ​ទាំង​ពីរ​ជ្រាប​ច្បាស់​ណាស់​​ហើយ​ ថា​ចិត្ដ​ខ្ញុំ​យ៉ាង​ណា​ចំពោះ​ជាតិ​យើង​នោះ​។ តែ​ពេល​នេះ​ ខ្ញុំ​បាន​មក​ខក​ខូច​ជឿ​សំដី​ស្រី​កាឡ​កិណ្ណី​រិស្សា​។ អីលូវ​ខ្ញុំ​ដឹង​ខ្លួន​ហើយ​។ ដូច​នោះ​ បើ​ទុក​ជា​មិត្ដ​ទាំង​ពីរ​មិន​សំលាប់​ខ្ញុំ​ទេ​ ក៏​គង់​ខ្ញុំ​សំលាប់​ខ្លួន​ខ្ញុំ​ដែរ​។ បើ​ខ្ញុំ​រស់​នៅ​ ខ្ញុំ​ខ្មាស​មិត្ដ​អែ​ទៀត​ណាស់​ ខ្ញុំ​ខ្មាស​ប្រ​ជា​ជន​ខ្មែរ​ណាស់​ ខ្ញុំ​ខ្មាស​ខ្លាំង​ណាស់​ ខ្ញុំ​ខ្មាស​ខ្លួន​អែង​ណាស់​។
អោ​!​ មិត្ដ​ទាំង​ពីរ​ ខ្ញុំ​រស់​នៅ​មិន​កើត​ទេ​ ត្រូវ​តែ​ខ្ញុំ​ស្លាប់​ ដើម្បី​ចាប់​ជាតិ​ថ្មី​។ ហើយ​ក្នុង​ជាតិ​មុខ​នេះ​ ខ្ញុំ​សូម​អោយ​មាន​ចិត្ដ​សប្បុ​រស​ចំពោះ​​ការ​ងារ​ដែល​យើង​កំពុង​ធ្វើ​ កុំ​អោយ​ដូច​ជាតិ​នេះ​ទៀត​។
នាយកតស្រែកឡើងថា
- គ្មានទេ ! អញគ្មានជឿពាក្យសំដីអាអែងទេ !
នាយឡំ គំហកថា
- យើ​​! អា​ចង្រៃ​​ អែង​​ចេះ​​ណាស់​​ ចេះ​និយាយ​សំរប​នឹង​អញ​ណាស់​។ អែង​ខ្លាច​ស្លាប់​រឺ​? អញ​មិន​អោយ​សំលាប់​ខ្លួន​អែង​ទេ​។ ​គឺ​អញ​ត្រូវ​សំលាប់​នឹង​ដៃ​អញ​! អែង​ខុស អែង​ត្រូវ​មាន​ទោស​ តាម​ទោស​អែង​។ បើ​អញ​ខុស​វិញ​ ក៏​ដូច្នោះ​ដែរ​ គឺ​អែង​ត្រូវ​សំលាប់​អញ​។ នេះ​ហើយ​ច្បាប់​ពួក​យើង​ អែង​ដឹង​ទេ​! ភ្លេច​ហើយ​រឺ​? ច្បាប់​យើង​គ្មាន​បើក​អោយ​អែង​សំលាប់​ខ្លួន​អែង​ទេ​!
នាយ​ឡំ​ដក​ដាវ​ខ្វាច់​អិត​បង្អង់​ឡើយ​។ នាយ​កត​បន្ថែម​ថា
- សំលាប់វាចោលទៅ អាកើតមកនាំតែធ្ងន់ផែនដីនេះ
នាយបំរុងរាដៃ និយាយមួយៗដដែល
- ហ៊ឹះ ​! មិត្ដ​ទាំង​ពីរ​មាន​ចិត្ដ​ក្លា​ហាន​មែន​! មិត្ដ​ទាំង​ពីរ​ជា​អ្នក​មាន​ចិត្ដ​មានៈ​ក្នុង​ការ​តស៊ូ​មែន​! ខ្ញុំ​សូម​សរ​សើរ​មិត្ដ​ទាំង​ពីរ​យ៉ាង​អស់​ពី​ចិត្ដ​ខ្ញុំ​។ មែន​ ! ក្នុង​ការ​តស៊ូ​តែង​មាន​អ្នក​ក្បត់​ រួច​អ្នក​ក្បត់​ត្រូវ​តែ​ផ្ដន្ទា​ទោស​តាម​ទោស​។ បាទ​! ប៉ុន្ដែ​មិត្ដ​ទាំង​ពីរ​ជា​ទាហាន​ តើ​មិត្ដ​ទាំង​ពីរ​បាន​បញ្ជា​ហើយ​រឺ​? បាន​ជា​ហ៊ាន​សំលាប់​ខ្ញុំ​នេះ​
នាយកតគំហកដាក់ត្រចៀកនាយបំរុងថា
- យើ អាត្មាត​! ចាំ​បាច់​បញ្ជា​អី​ទៀត​ បើ​អញ​ចាប់​ភស្ដុ​តាង​ ទោស​អែង​បាន​ដោយ​ជាក់​ស្ដែង​យ៉ាង​នេះ​ទៅ​ហើយ​! អា​អែង​នាំ​មី​អន្យ​តិរ្ថី​យ​រត់​ អញ​ដេញ​តាម​ប្រកិត​មក​។ អា​អែង​នាំ​វា​ហែល​ឆ្លង​ទឹក​ទៀត​។ អា​អែង​នាំ​វា​ចូល​មក​ទី​នេះ​ទៀត​
នាយបំរុងតបថា
- តើ​មិត្ដ​បាន​គិត​ទេ បើ​ខ្ញុំ និង​មី​ស្រី​នេះ​ត្រូវ​គ្នា ម្ដេច​បាន​ជា​ខ្ញុំ​មក​ធ្លាក់​ក្នុង​រណ្ដៅ​នេះ​ ពោល​គឺ ម្ដេច​បាន​ជា​វា​ចង់​សំលាប់​ខ្ញុំ​?​
នាយកតសើចថា
- ហាស​ៗ អញ​អិត​ត្រូវ​ការ​ឆ្ងល់​! អា​អែង​កុំ​លាក់​! អញ​ជា​ចោរ​ប្លន់​ប្រទេស​ អញ​ដឹង​អស់​! អា​អែង​និយាយ​ស្រលាញ់​វា​នៅ​លើ​ដំ​បូល​ទូក​! មែន​ទេ​?​
នាយបំរុងភ្ញាក់ព្រើតនឹងពាក្យនេះ។ បុរសមើលឃើញថា មុខជាស្លាប់មែនហើយពេលនេះ
នាយកតបន្ដទៅទៀតថា
- ក្រោយ​មក​អា​អែង​និយាយ​នឹង​វា​ថា ចាំ​ដល់​គេ​ទៅ​ទន្លេ​អា​អែង​នឹង​នាំ​វា​រត់​។ នែ​! អា​ខ្មោច​វា​ធ្វើ​ជា​ស្រលាញ់​អា​អែង​ទេ​! វា​ជា​កូន​អ្នក​ធំ​។ អា​ភ្លើ​វា​មិន​មែន​មក​ស្រលាញ់​ក្បាល​អា​អែង​ដែល​វា​ថា​ថោក​ដូច​អាច់​នោះ​ទេ​! ក្នុង​ពេល​នេះ​ បាន​ជា​វា​សំលាប់​អា​អែង​ ព្រោះ​វា​មិន​ចង់​អោយ​បែក​ការណ៍​ ខ្លាច​អា​អែង​ដើរ​អួត​ប្រាប់​គេ​អែង​ថា សង្សារ​អា​អែង​ គឺ​ព្រះ​នាង​កែវ​មណី​នោះ​អែង​។ លឺ​ទេ​! ដឹង​ហើយ រឺ​នៅ​អា​ខ្មោច​?​
នាយបំរុងភាំងអស់ស្មារតីនិយាយតិចៗថា
- តែ​ក្នុង​ពេល​នេះ​ បើ​មិត្ដ​ទាំង​ពីរ​ទុក​ជីវិត​ខ្ញុំ ​ៗ​នឹង​សង​ឈាម​មី​នេះ​អោយ​បាន​។ មិត្ដ​សំលាប់​ខ្ញុំ​ទៅ​ក៏​អិត​ប្រ​យោជន៍​ បើ​ទុក​ខ្ញុំ​វិញ​នោះ​ គឺ​ខ្ញុំ​ជា​កំលាំង​មួយ​ថ្មី​ដែល​ជួយ​ដល់​កិច្ច​ការ​របស់​យើង​។ ម្ដង​នេះ ​ខ្ញុំ​មិន​ខ្លាច​ស្លាប់​ទេ​។ ខ្ញុំ​ត្រូវ​ស្លាប់​ តែ​ខ្ញុំ​សុំទុក​ជីវិត​នេះ​ដើម្បី​ព្យា​បាទ​វា​វិញ​ធ្វើ​អោយ​វា​អាម៉ាស​ គឺ​បើក​កេរ​វា ​ដែល​វាចង់​បំបិទ​អោយ​ជិត​នោះ​អែង​។ យល់​ព្រម​ទេ ​?
នាយឡំលាន់មាត់ឡើងថា
- អញ​មិន​មែន​ចាញ់​បោក​អា​អែង​ ដូច​អា​អែង​ចាញ់​បោក​ស្រី​ទេ​! អញ​មិន​ចាំ​បាច់​អោយ​អា​អែង​ជួយ​ទេ​អា​ក្បត់​! គេ​លែង​ទុក​ចិត្ដ​អា​ហើយ​! ទៅ​ ៗ​ ៗ​! !
នាយឡំហៀបនឹងវាត់ដាវផ្ដាច់សិរសានាយបំរុង តែនាយបំរុងគំហកខ្លាំងឡើងថា
- មិត្ដ​ទាំង​ពីរ​ឈប់​សិន​ ! ខ្ញុំ​និយាយ​ជា​មួយ​មិត្ដ​​ៗ​ មិន​ស្ដាប់​ខ្ញុំ​សោះ ​រឺ ស្ដាប់​មិន​បាន​សោះ ​។ មិន​អី​ទេ​មិត្ដ​! ប៉ុន្ដែ​ខ្ញុំ​ចង់​សើច​ មិត្ដ​ទាំង​ពីរ​ជា​អ្នក​ត​ស៊ូ​កាន់​អាវុធ​នៅ​ដៃ តើ​មិត្ដ​មិន​ខ្មាស​ខ្មោច​ទេ​រឺ ដែល​មក​សំលាប់​ខ្ញុំ ដែល​នៅ​ពេល​នេះ​គ្មាន​អាវុធ​នៅ​ដៃ​នោះ ​?
នាយកតពេបមាត់ ដកដាវពីចង្កេះខ្លួនអិតបង្អង់ហុចទៅអោយនាយបំរុងភ្លាម
- អា​ភឿន បើ​ចង់​ស្លាប់​ដាវ​នៅ​ដៃ​ក៏​បាន​! មក​ចុះ​ អញ​មិន​ខ្លាច​ស្លាប់​ដោយ​តស៊ូ​ជា​មួយ​អា​មនុស្ស​ក្បត់​ទេ ។ មក​អានាង​ មក​ចុះ​
ថាតែប៉ុណ្ណោះ នាយកតឆក់ដាវពីដៃនាយឡំអិតបង្អង់ឈរប្រុងស្នៀតទល់មុខខ្មាំង
នាយ​ឡំ​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ចាំ​មើល​ខុស​ត្រូវ​យ៉ាង​ក្លា​ហាន​ ក្នុង​អណ្ដូង​ជ្រៅ​។ ដែល​អីលូវ​មាន​ពន្លឺ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង​ និង​ក្នុង​ទឹក​ដែល​ហូរ​ពាក់​កណ្ដាល​ខ្លួន​។
នាយឡំនិយាយថា
- មុននឹងយើងទាំងពីរចាក់គ្នា អញសុំសួរយកការពីអាបំរុងបន្ដិច . . .
នាយបំរុងកាត់ភ្លាម
- សួរអញទៅអញប្រាប់
- អើ អែង​ខែង​មែន​ ! អញ​សួរ​ថា មុន​ដែល​អែង​ធ្លាក់​មក​ក្នុង​អណ្ដូង​នេះ​ អែង​ និង​មី​ស្រី​កំណាច​នោះ​ធ្វើ​អ្វី​ខ្លះ ​?
នាយបំរុងនិយាយថា

សូរ​ដាវ​ក៏​លាន់​លឺ​ប៉ែស​ៗ​ អិត​បង្អង់​ឡើយ​។ នាយ​បំរុង​កាត់​គេច​ដួល​ច្របូក​ច្រ​បល់​ក្នុង​ទឹក​។ នា​យក​ត​ដោយ​សេ​ច​ក្ដី​ក្រោធ​ខ្លាំង​ពេក​ ក៏​ចាក់​អិត​​សំចៃ​ដៃ​​ឡើយ​ នាយ​បំរុង​រង​ជាប់​ រួច​ចាក់​នាយ​កត​វិញ​ដែល​គេច​យ៉ាង​ លឿន​ដូច​ផ្លេក​បន្ទោរ​។ នាយ​ឡំ​ចាំ​ទះ​ដៃ​សើច​ ត្បិត​ឃើញ​នាយ​កត​មាន​ប្រៀប​លើ​ខ្មាំង​ដរាប​។​ បន្ដិ​ច​ក្រោយ​មក​ នាយ​ឡំ​បើក​ភ្នែក​ធំ​ៗ ព្រោះ​ស្រាប់​តែ​ដាវ​នាយ​កត​របូត​​ពី​ដៃ​បាត់​។

នាយ​កត​គេច​ចុះ ​គេច​ឡើង​ចាប់​បាន​ដៃ​នាយ​បំរុង​កាច់​មួល​ត្រា​តែ​ធ្លាក់​ ដាវ​ពី​ដៃ​ដូច​គ្នា​។ ទឹក​បែក​ខ្ចាយ​។ ជន​ទាំង​ពីរ​ជ្រមុជ​​ក្នុង​ទឹក​ជា​ទី​ល្អ​​មើល​​អស្ចារ្យ​។ ជួន​កាល​នាយ​បំរុង​លិច​បាត់​ទៅ​វិញ​ ធ្វើ​អោយ​នាយ​ឡំ​ទះ ដៃ​សើច​សប្បាយ​។ រួច​គូ​សត្រូវ​ទាំង​ពីរ​ងើប​ឡើង​ស្មើ​គ្នា​។ នាយ​កត​ស្ទុះ​ ទៅ​ដាល់​ផូង​ត្រូវ​ថ្គាម​នាយ​បំរុង​ដែល​ដួល​ផ្ងារ​ទៅ​ក្រោយ​។ នាយ​កត​លោត​វី​ទៅ​ចាប់​ក​អាវ​បាន​ទៀត​ ដាល់​ពោះ​ពឹប​ៗ​ រន្ថើន​គ្នា​អស់​ទំហឹង​ដៃ​។ នាយ​បំរុង​ទន់​ដៃ ​នាយ​កត​ជំរុញ​ថែម​ចាប់​ក​អាវ​នាយ​បំរុង​លើក​ឡើង​ ដាល់​ម៉ាំង​ៗ​ទៀត​។ នាយ​បំរុង​ដួល​បាត់​ស្មារ​តី​។ នាយ​កត​មិន​អស់​ចិត្ដ​ជាន់​ពន្លិ​ច​បាត់​ទៅ​ក្នុង​ទឹក​អស់​ពេល​ជា​យូរ​ រួច​ចាប់​លើក​ឡើង​ឃើញ​មុខ​ដាល់​ប៉ាច់​ៗ​ទៀត​ជាន់​ពន្លិច​ញក់​ញី​ថែម​ទៀត​ត្រា​តែ​នាយ​បំរុង​ដាច់​ខ្យល់​ស្លាប់​ សូន្យ​ឈឹង​។

នាយ​ឡំស្ទុះ​ទៅ​គ្រា​ហ៍​នាយ​កត​ទ្រ​ឡើង​យក​អាវ​ជូត​ញើស​ និង​ទឹក​ដែល​ជាប់​នូវ​ពាស​ពេញ​មុខ​មិត្ដ​។ ខ្មោច​លិច​បាត់​ទៅ​បាត​អណ្ដូង​។ នាយ​កត​ហត់​អ្វី​ក្រៃ​ណា​ហាត់​ហ៊ឹះ​ៗ​។ យូរ​ក្រោយ​មក ជន​ទាំង​ពីរ​ស្រវា​យក​ដាវ​មក​ស្រៀត​ចង្កេះ​រៀង​ខ្លួន​ រួច​នាំ​គ្នា​ចូល​ក្នុង​រូង​ឡើង​ទៅ​លើ​ខ្សែ​ទឹក​។ លុះ​ធ្វើ​ដំណើរ​ក្នុង​ដី​នេះ​បាន​ មួយ​ស្រ​បក់​ ទើប​បាន​ទៅ​ដល់​កំពូល​ភ្នំ​ស្វាយ​។ ជន​ទាំង​ពីរ​កៀក​ក​គ្នា​ដក​ដង្ហើម​ធំ​ៗ មើល​ទៅ​កំពូល​ប្រាសាទ​ព្រះ​កំពុត​ដែល​ឈរ​ក្រ​អើត​ចាក់​ អាកាស​ភ្លឺ​ឆើត​ឆាយ​។