រាមកេរ្ដិ៍ក្នុងក្ដីស្រមៃ
ដោយ យឹម កិច្ចសែ
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
នាទីកំណាព្យ
ថ្ងៃសៅរ៍ ទី1.ធ្នូ 2018.ម៉ោង 7:42
ចិត្ដអូន ២៨. ២. ១៩៧៩ ម៉ោង ១១:៥៧ | ||
អ្វីដែល អូនសាង សាងដោយស្នេហ៍ | ចិត្ដអូន អូនថែ ថ្នមជូនបង | |
ចិត្ដជាប់ជំពាក់ បួងសួងផ្សង | ប្រុស ជាចំបង ក្នុងជីវិត។ | |
ធំធេង វែងឆ្ងាយ ជីវិតយើង | ស្នេហ៍ឆ្ងាយចុះឡើង ប្រែជាជិត | |
ថ្ងៃភ្លឺយប់ដល់ គង់ ងងឹត | ស្នេហ៍សុខ ជាប់ដិត នឹងទុក្ខា។ | |
កាលអូនស្នេហ៍បង កាយអូន«សុទ្ធ» | បេះដូងមួយគត់ «ក្រពុំផ្កា» | |
អាយុអូន«ខ្ចី» បង «ស្នេហា» | ម្ដេចឡើយ រៀមរ៉ា ឃ្លាតឆ្ងាយស្រុក។ |
-------------------------------------------------------------------------------------------------------
ខែក្ដៅ ខែស្រីហាលកាយ យឹម កិច្ចសែ | ||
បើកភ្នែកក្រឡង់ ធំម៉្លេះពៅ | រាងរៅ ឆ្ងក់ត្រង់ ផ្ចង់ស្មារតី | |
អត់មាត់អត់ក អត់សំដី | ថ្ពល់ស្រីពណ៌ព្រឿង ស្រស់ដូចផ្កា។ | |
ពេញខែត្រជាក់ លេចគល់ដោះ | ល្អស្រស់អោយនឹក ខែសុរិយា | |
ខែក្ដៅ ខែស្រីស្រាត កាយា | ឱ កាយស្នេហា អោយចំប្រប់។ | |
ស្រីចុះហែលទឹក នៅក្នុងបឹង | ហើយស្រី សន្ធឹង ហាលថ្ងៃអប់ | |
បងគន់សំលឹង កាយល្អ «សព្វ» | ស្រី«ល្អ»សំណព្វ ឲ្យ បង«ថ្នម»។ |
-------------------------------------------------------------------------------------------------------
សម្រស់ អោយស្រើប លួចសំលឹង | រូបស្អាតម្លឹងៗ ប្រុសរំភើប | |
សុដន ង-ខ្ទើតកោង ខ្ពស់ងើប | ស្រីអើយ ឲ្យស្រើប ឲ្យចង់ថ្នម។ | |
គូថក្លំ ដងខ្លួន រៀវស្រលះ | គន់មើល សព្វច្បាស់ រឹតសែនសម | |
លោមា ខ្មៅយង់ ស្អាត ឧត្ដម | ចិត្ដអើយ ចិត្ដគ្រាំ ទ្រាំញាប់ញ័រ។ | |
ពេលមុន ជន់ជោរ នឹងភក្ដ្រស្រី | ពេលថ្មី ជាប់ស្នេហ៍កាយបវរ | |
ភក្ដ្រ-កាយ-ប្រាជ្ញា សម្រស់ក្រ | ឱ ទេពកិន្នរ ស្រីហែលទឹក។ |
-------------------------------------------------------------------------------------------------------
សមុទ្របាល់ទីក ដប់ឆ្នាំមុន | ឱរា ជោរជន់ ស្នេហ៍វ័យក្មេង | |
បេះដូងរំភើប ឈ្លក់វង្វេង | ស្នេហ៍«ល»ស្នេហ៍«លេង»ស្នេហ៍«មាយា»។ | |
ស្នេហ៍ស្រី ស្ទើរឆ្កួត មិនហ៊ានថ្លែង | កម្មកាយ ចំបែង ឆ្ងាយស្ងួនភ្ងា | |
កាព្យពាក្យរយ-ពាន់ផ្ញើពុំងា | អកុសលវេរា ស្រីខឹងក្នក់។ | |
ឃ្លាតកាយ ឃ្លាតស្រុក ឃ្លាតទឹកដី | ខមាសំដី-ទោស ចិត្ដជក់ | |
លា វ័យស្នេហ៍ស្និទ្ធ ចិត្ដធ្លោយឈ្លក់ | លាវ័យវ័ណ្ឌវក់ លា វ័យក្មេង។ | |
ដប់ឆ្នាំកន្លង ជួបម្ដងទៀត | ទឹកអើយ ឈប់ឆ្លៀតប្រលែងលេង | |
«រលក រលាម សាយ» ផ្កាត្រែង | ឱ ចិត្ដចំបែង ថ្ងៃណា «ជា»។ |
-------------------------------------------------------------------------------------------------------
«បងអើយ» ពេលបង យាង មកដល់ | ភក្ដ្រអូន និមល ម្សៅអូនអប់ | |
ផ្កាហ៊ុម ធុំកាយ ស្ដើង ដណ្ដប់ | ក្រោមម្លប់ ចន្ទថ្លា បងថ្នមច្រៀង។ | |
«បងអើយ»ស្នេហ៍យើងកៀកកើយគ្នា | ស្នេហ៍ប្រែ រងា បើបងល្អៀង | |
ស្នេហ៍អូន ស្នេហ៍ «ទាវ» មិនវៀចវាង | បេះដូងអូន ទៀង ចាំតែបង។ | |
ចាំថ្ងៃដែល «កាយ» ក្រេបរសស្នេហ៍ | ព្រះខែ ខែថ្មី សូមដូចប៉ង | |
ក្លិនម្លិះ កុលាប មាលាក្រង | សំនៀងកាព្យបង សាក្សីស្នេហ៍។ |
-------------------------------------------------------------------------------------------------------
មិនចប់ មិនឈប់ ឥតទីដៅ | សម្រស់ ស្រីពៅ ស្រអែមថ្លា | |
ស្រទន់ គួរគន់ គួរចេតនា | កេសា ខ្មៅស្រិល ស្រីផ្អងផ្អៀង។ | |
ក្រោមស្នូរ រលក មាត់ទន្លេ | វាយោ បំពេ គ្រហឹមច្រៀង | |
អាកាស ក្ដៅល្អ កាព្យបងព្រៀង | រៀបរាយ សំនៀង ក្លិនទឹកអប់។ | |
ទឹកអប់ក្រអូប អោយស្រមៃ | ទឹកអប់ពិសម័យ អោយចំប្រប់ | |
ញាប់ញ័រដួងចិត្ដ អោយនឹកគ្រប់ | នឹក «សព្វ» សព៌ាង្គ ក្លិនស្រី «អប់»។ |
-------------------------------------------------------------------------------------------------------
ម្ដេច «ចិត្ដ»អណ្ដែត ស្រសែតឆ្ងាយ | «ចិត្ដ» កុំរាយមាយ ខ្ញុំអួលផ្សា | |
«ចិត្ដ» ធ្លាប់ ត្រង់ស្លូត សូមមេត្ដា | ប្រណី រក្សា «ឈ្មោះ»ខ្ញុំផង។ | |
បុប្ជា«ស្រុកថ្មី» ក្រអូបសាយ | ពណ៌ស្រស់ ឆើតឆាយ ស្វាយបំព្រង | |
ផ្កាអោយជាប់ចិត្ដ រំជួលប៉ង | ផ្កាក្នុង «របង» មានគេ «ថែ»។ | |
ផ្កាអើយ «គន់យូរ»ក៏ល្អម៉្លេះ | «ចិត្ដ»ចង់ចូល«បេះ» ចង់តែស្នេហ៍ | |
ទាស់ម្យ៉ាង ទាស់ផ្កា «របស់គេ» | ផ្កាអោយ រៀមគ្នេរ ពិបាកគិត។ | |
បុណ្យអ្វី កម្មអ្វី ជួបនួនល្អង | ភក្ដ្រស្រី ទងវង អោយអាណិត | |
ស្រលាញ់ ភ្នែកអូន ភ្នែកខ្មៅពិត | ចញ្ចើមប្រណិត «ល្អធម្មជាតិ»។ | |
ពេល «ពាល់»ហត្ថអូន បងញាប់ញ័រ | ហត្ថអូន តប-ត លែង «ចង្អៀត» | |
អង្អែល បងវិញ «លែងគិតទៀត» | ក្លិនអូន បើឃ្លាត រេងខ្លោចផ្សា។ |
-------------------------------------------------------------------------------------------------------
ស្រុកល្អ ច្រលឹង មានទេសចរ | ចេញចូលអ៊ូអរ មកទស្សនា | |
ផ្លូវទឹក ផ្លូវដោល ជលមាគ៌ា | ស្ប្រេវ៉ាល់ សោភា ពណ៌ខៀវខ្ចី។ | |
មាត់ច្រាំង ដើមឈើ ដុះរហង់ | តូចធំ កោងត្រង់ ស្លឹកលាស់ថ្មី | |
អ្នកស្រុក ភូមិ ផ្ទះ ប្រពៃណី | ស្ងប់ស្ដាត់ ឥតបី សុខរមនា។ | |
ខ្យល់ល្អ ដង្ហើម បរិសុទ្ធស្រស់ | គួចគិតស្រណោះដល់ពុំងា | |
នៅឆ្ងាយ កាយបង រេងរងា | នឹកគ្រា ស្រអែម កើយទ្រូងបង។ |
-------------------------------------------------------------------------------------------------------
ចិត្ដអើយ សូមស្ងៀម កុំយំយែក | ទ្រូងបង ស្ទើរបែក នឹកនួនល្អង | |
អាល័យក្លិន «កាយ» គ្រាស្នេហ៍ស្នង | ពេញវ័យ «លំអង» ផ្ការីកថ្មី។ | |
ជួបអូន នៅទីឆ្នេរសមុទ្រ | រំជួល ចិត្ដស្លុត ភ្លឹកស្មារតី | |
អូនស្រាត អាវខោ ចោលដោយដី | ខ្លួនស្រី ល្អហួស ស្មានមិនដល់។ | |
ស្ដន ពេញក្រពុំ ដូចចំប៉ា | កាយាស្រលូន បងស្រងល់ | |
បងឱប ត្រកង ថ្នាក់ថ្នម «ពាល់» | ថ្ងៃស្គាល់»កាយអូន បងចាញ់ស្នេហ៍។ |
-------------------------------------------------------------------------------------------------------
លាហើយ កុលាបក្រពុំ យឹម-កិច្ចសែប៊ែរឡាំង ៣០.០១.១៩៨៦ ម៉ោង ១២:៣០ មេសា ១៩៨៤ | ||
សច្ចា ថា លាកុលាបហើយ | ថ្ងៃមុខ ថ្ងៃក្រោយ លាលែងជិត | |
កុលាបក្រពុំ ក្រអូបពិត | ស្ដាយចិត្ដ ស្ដាយស្នេហ៍ ក្លិនបុប្ផា។ | |
ពេញវ័យផ្ការីក ក្រអូបភាយ | ទឹកអប់ លាបកាយ លាបកេសា | |
ក្រអូបល្វឹងល្វើយ ជាប់នាសា | ឱទេពកញ្ញា ផ្កាភ្នំពេញ។ | |
កាលរស់នៅស្រែ ស្គាល់ចិត្ដក្សាន្ដ | ពេលបានជួបក្រុង ប្រែទោម្នេញ | |
«ថើប»ផ្កាក្រអូប រួចឃ្លាតវិញ | ទុក្ខស្នេហ៍ ទន្ទេញថា «លាហើយ»។ |
(((((((((( ចប់បរិបូណ៌ ))))))))))